26.6 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ក្នុង​គម្រោង CLV ជា​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​ដាក់​គុក​មួយ​ជីវិត

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ទាំង​៤ ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម របស់​លោក ហ៊ុន សែន គឺជា​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​មួយ​ជីវិត ព្រោះ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្តរជាតិ​ដាច់ខាត។ ក្រុម​អ្នក​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​ជុំវិញ​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា ក្រោយ​ការ​ពិនិត្យ​លើ​ឯកសារ​ស្ដីពី​កិច្ចព្រមព្រៀង​គម្រោង CLV ដែល​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រក​ឃើញ​ថា កិច្ចព្រមព្រៀង​នេះ​គឺជា​សន្ធិសញ្ញា​អន្តរជាតិ​ដែល​ត្រូវ​ផ្តល់​សច្ចាប័ន ឬ​ចុះហត្ថលេខា​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់ ព្រោះ​ព្រះអង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ។ ប្រភព​ដដែល​ថា យោង​តាម​រដ្ឋធម្មនុញ្ញ...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន

លោក ហ៊ុន ម៉ាណែត ប្រកាស​ដំណើរការ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន ដោយ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ចូលរួម​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ជា​ស្មារតី​ជាតិ​ខ្មែរ និង​អភិវឌ្ឍ​តំបន់​ព្រំដែន​របស់​ប្រទេស​ជាតិ។ លោក ហ៊ុន ម៉ាណែត ប្រកាស​ជា​ផ្លូវការ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន គឺ​ក្នុង​គោលបំណង​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​តាម​បណ្តោយ​ព្រំដែន។ លោក​អះអាង​ថា មូលនិធិ​នេះ​ក៏​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល ក្នុង​បុព្វហេតុ​កសាង និង​ការពារ​មាតុភូមិ​របស់​ខ្លួន​ដែរ តាមរយៈ​នៃ​ការ​បរិច្ចាគ​វិភាគទាន​ដោយ​ស្ម័គ្រចិត្ត​របស់​ពួកគេ។ លោក​បន្ត​ថា ការ​ធ្វើ​បែប​នេះ គឺ​សំដៅ​ដល់​ការ​រួម​គ្នា​ជា​ធ្លុង​មហា​សាមគ្គី​ជាតិ​ខ្មែរ...

ភរិយា​របស់​តារា​សម្ដែង​លោក ស៊ុក សុភា ថា​ស្វាមី​របស់​ខ្លួន​គ្មាន​ដឹង​ពី​ប្រវត្តិសាស្ត្រ​ជាតិ​ឯង​ទេ

ភរិយា​តារា​សម្ដែង​ខ្មែរ​មួយ​រូប ចាត់ទុក​ការ​លើកឡើង​របស់​ស្វាមី​របស់​ខ្លួន គឺ​លោក ស៊ុក សុភា ដែល​ថា​សម័យ​នេះ​ហើយ​គ្មាន​បរទេស​ណា​រំលោភ​យក​ទឹកដី​ខ្មែរ គឺ​គ្មាន​ការ​យល់ដឹង​អំពី​ប្រវត្តិសាស្ត្រ​ជាតិ​ឯង។ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Sarina Lucky Luy ដែល​គេ​ដឹង​ថា​ជា​របស់​ភរិយា​លោក ស៊ុក សុភា បាន​រៀបរាប់​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃទី​២៣ សីហា ថា អ្នកស្រី​ឈប់​ទៅ​លេង​ប្រទេស​កម្ពុជា​ទៀត​ហើយ លុះត្រា​ណា​តែ​ប្រទេស​នេះ​មាន​យុត្តិធម៌​សង្គម និង​បើក​លំហ​សិទ្ធិ​បញ្ចេញមតិ​ដោយ​គ្មាន​ការ​ដាក់​ទោសទណ្ឌ។ ប្រភព​ដដែល​លើកឡើង​ថា កុំ​ថា​តែ​អ្នក​ដទៃ សូម្បីតែ​អ្នកស្រី​ជា​ភរិយា ក៏​អ្នកស្រី​មិន​គាំទ្រ​សម្ដី​របស់​លោក ស៊ុក សុភា...

IDEA TALK៖ តើ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ដោះស្រាយ​បញ្ហា CLV បែប​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​ដោះស្រាយ​បញ្ហា CLV បែប​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត?»។

IDEA TALK៖ ស្ថានភាព​ក្រោយ​ការ​ធ្វើ​បាតុកម្ម​របស់​យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង ប្រឆាំង​គម្រោង CLV

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «ស្ថានភាព​ក្រោយ​ការ​ធ្វើ​បាតុកម្ម​របស់​យុវជន​ខ្មែរ​នៅ​កូរ៉េខាងត្បូង ប្រឆាំង​គម្រោង CLV»។

ស្ថានទូត​ខ្មែរ​នៅ​កូរ៉េខាងត្បូង​ប្រកាស​បិទ​សេវា​ផ្តល់​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ​និង​ពលករ​ចាប់​ពី​ចុង​ខែ​សីហា តទៅ

ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​បិទ​បញ្ចប់​ពី​ការ​ផ្តល់​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ និង​ពលករ​កម្ពុជា​ដែល​កំពុង​រស់នៅ​សាធារណរដ្ឋ​កូរ៉េ ចាប់ពី​ចុង​ខែ​សីហា ឆ្នាំ​២០២៤ នេះ​តទៅ។ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​ការ​បិទ​បញ្ចប់​ការ​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា កាលពី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៤ នេះ​ថា ស្ថានទូត​ខ្មែរ​នឹង​មិន​ផ្តល់​សេវា​លិខិត​ឆ្លងដែន​ធម្មតា​ជូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង បន្ត​ទៀត​ទេ​ចាប់ពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២៤ នេះ​តទៅ។ ស្ថានទូត​ខ្មែរ​បញ្ជាក់​ថា សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង សព្វថ្ងៃ​នេះ ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​រួច​ហើយ​នោះ អាច​ទៅ​ទទួល​យក​លិខិត​ឆ្លងដែន​នៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង...

តើ​ហេតុ​អ្វី​គ្រាន់តែ​បាតុកម្ម​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ពី CLV ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល?

ក្រុម​អ្នកវិភាគ​លើកឡើង​ថា បើ​គ្រាន់តែ​បាតុកម្ម​ដើម្បី​ឱ្យ​រដ្ឋាភិបាល​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ហើយ​ត្រូវ​រដ្ឋាភិបាល​ចោទ​ថា​ជា​អំពើ​ផ្តួល​រំលំ​រដ្ឋាភិបាល នោះ​គឺ​មាន​ន័យ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ​គឺជា​គម្រោង​បង្កើត​រដ្ឋាភិបាល​ឥណ្ឌូចិន ដែល​នឹង​ត្រូវ​គ្រប់គ្រង​ដោយ​វៀតណាម នៅ​ថ្ងៃ​មុខ​យ៉ាង​ពិតប្រាកដ​មែន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ សីហា នេះ​ថា គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) គឺជា​គម្រោង​មួយ​ដែល​នឹង​ត្រៀម​បង្កើត​ជា​រដ្ឋាភិបាល​ឥណ្ឌូចិន...

អ្នកជំនាញ​ថា​មេដឹកនាំ​ដែល​ចោទ​ក្រុម​ប្រឆាំង​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​គឺ​ដោយសារ​ភ័យ​ព្រួយ​ខ្លាច​បាត់បង់​អំណាច

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ លើកឡើង​ថា ការ​ចោទប្រកាន់​របស់​បក្ស​កាន់​អំណាច​លើ​ក្រុម​ប្រឆាំង និង​ពលរដ្ឋ​ដែល​មាន​គំនិត​ផ្ទុយ​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍ គឺ​ដោយសារតែ​ពួកគេ​មាន​ការ​ភ័យ​ព្រួយ​ពី​ស្ថិរភាព​អំណាច។ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២១ សីហា នេះ​ថា រាល់ «ការ​តវ៉ា» មិនមែន​សុទ្ធតែ​ជា​ការ​ប៉ុនប៉ង​ធ្វើ «បដិវត្តន៍» ទេ ព្រោះ​ការ​ចោទប្រកាន់​បែប​នេះ​អាច​ដោយសារតែ​ការ​ព្រួយបារម្ភ​អំពី​សកម្មភាព​របស់​ក្រុម​ប្រឆាំង ហើយ​ក៏​អាច​គ្រាន់តែ​ជា​លេស​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង និង​អ្នក​មាន​គំនិត​ផ្ទុយ​ផ្នែក​នយោបាយ​តែប៉ុណ្ណោះ។ ជាង​នេះ​ទៀត ការ​ចោទប្រកាន់​លើ​ក្រុម​អ្នក​មាន​គំនិត​ផ្ទុយ​ថា​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍ ក៏​អាច​ជា​មធ្យោបាយ​មួយ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នក​កាន់​អំណាច​ក្នុង​ការ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​បង្ក្រាប​គូប្រជែង​នយោបាយ​របស់​ខ្លួន ដើម្បី​បង្ហាញ​អំពី​ភាព​ត្រឹមត្រូវ​នៃ​ចំណាត់ការ​របស់​ពួកគេ​លើ​អ្នក​ប្រឆាំង​ទាំងនោះ​ដែរ។ លោក...

IDEA TALK៖ ទិដ្ឋភាព​ទូទៅ​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​យុវជន​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រឆាំង​នឹង​គម្រោង CLV

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «ទិដ្ឋភាព​ទូទៅ​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​យុវជន​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រឆាំង​នឹង​គម្រោង CLV»។

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​លើកឡើង​របស់​លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជា​សម្ដី​ប្រជាភិថុតិ​ក្រោម​សេណារីយ៉ូ​បក្ស​កាន់​អំណាច

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ការ​លើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា លោក ហ្សង់ហ្វ្រង់ស័រ តាន់ ជា​សម្ដី​ប្រជាភិថុតិ​បោកប្រាស់​ពលរដ្ឋ ដើម្បី​ការពារ​អំណាច​រដ្ឋាភិបាល​បន្ត​ពូជ​ក្រោម​សេណារីយ៉ូ​រៀបចំ​របស់​គណបក្ស​កាន់​អំណាច។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​២១ សីហា ថា បើ​លោក ហ្សង់ហ្វ្រង់ស័រ តាន់ ចាត់ទុក​ការ​សម្ដែង​មតិ​តាមរយៈ​នៃ​ការ​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​ដែល​នាំ​ឱ្យ​ខ្មែរ​បាត់បង់​ទឹកដី គឺជា​ការ​ចែកចាយ​ពាក្យ​សម្អប់ កំហឹង និង​ការ​បែងចែក​វណ្ណៈ ដែល​ត្រូវ​ប្រើ​អំណាច​ចាប់​ខ្លួន​អ្នក​រិះគន់​ទាំងនោះ...

Latest news

© 2021, ដេលី. All rights reserved.