27.4 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

មេដឹកនាំ​យុវជន​ក្នុង​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ផ្តល់​ដំណឹង​ឱ្យ​ខ្លួន បើ​មាន​ការ​គំរាម​ពី​មន្ត្រី​ទូត​ខ្មែរ

មេដឹកនាំ​ចលនា​យុវជន​សង្គ្រោះ​ជាតិ ក្នុង​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវ​ឱ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ទាំងអស់​ដែល​រង​នូវ​ការ​គំរាមកំហែង​ពី​ស្ថានទូត​ខ្មែរ ដោយ​ការ​មិន​បន្ត​ទិដ្ឋាការ​ឱ្យ​ធ្វើការ​នៅ​ប្រទេស​នេះ ដោយសារតែ​ពួកគេ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV សូម​ផ្តល់​ដំណឹង​មក​ឱ្យ​ខ្លួន​ជាបន្ទាន់។ ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ លោក មាស ពិសាល លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ ខែ​សីហា ថា លោក​ទទួល​បាន​ព័ត៌មាន​ច្បាស់ការ​ថា មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ចាប់ផ្តើម​គំរាម​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង...

ប្អូនប្រុស​របស់​សកម្មជន​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​រិះគន់​សមត្ថកិច្ច​ដែល​ចាប់​ខ្លួន​បងស្រី​ដោយ​មិន​ផ្ដល់​ដំណឹង​ដល់​គ្រួសារ

ប្អូនប្រុស​របស់​អ្នកស្រី សែម សុផល ដែល​ជា​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លើកឡើង​ថា បងស្រី​របស់​លោក​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​ក្រុម​គ្រួសារ ទោះបីជា​កូនៗ និង​សាច់ញាតិ​បាន​ព្យាយាម​សាកសួរ​សមត្ថកិច្ច​យ៉ាងណា​ក៏ដោយ។ លោក មិន ពៅ ដែល​អះអាង​ជា​ប្អូនប្រុស​របស់​អ្នកស្រី សែម សុផល បាន​និយាយ​ក្នុង​វីដេអូ​ជិត ៤​នាទី ដោយ​ភ្ជាប់​នឹង​រូបថត​បងស្រី​របស់​ខ្លួន​ថា លោក​បាន​ទទួល​ដំណឹង​អំពី​បងស្រី​របស់​លោក​ហើយ ប៉ុន្តែ​ដំណឹង​នេះ​លោក​ថា​មិន​បាន​ដឹង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ គឺ​បាន​មកពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​គ្រួសារ​ក្នុង​ការ​ស្វះស្វែង​សាកសួរ​សមត្ថកិច្ច​ពាក់ព័ន្ធ រហូត​បាន​ដំណឹង​ពី​ខាង​ពន្ធនាគារ​ព្រៃស​ទៅ​វិញ។ លោក​បាន​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ចាប់​ខ្លួន​បងស្រី​របស់​លោក​តាំងពី​ល្ងាច​ថ្ងៃទី​១៦ ខែ​សីហា...

IDEA TALK៖ ដំណើរការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច ប្រឆាំង​គម្រោង CLV

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២១ ខែ​សីហា ឆ្នាំ​២០២៤ ស្តីអំពី៖ «ដំណើរការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច ប្រឆាំង​គម្រោង CLV»។

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ធ្វើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ សីហា នេះ​ថា ទំនាស់​ផ្ទៃក្នុង​ជាតិ​ខ្មែរ​នា​ពេលនេះ តម្រូវ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​វិធី​ស្រប​មួយ​ដើម្បី​ដោះស្រាយ​ការ​កើតទុក្ខ​មិន​សុខចិត្ត​របស់​ពលរដ្ឋ រួម​ទាំង​បក្ស​នយោបាយ​គ្រប់​និន្នាការ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម នា​ពេលនេះ។ លោក សេក សុជាតិ លើកឡើង​ថា...

លោក សម រង្ស៊ី ចាត់ទុក​ការ​បង្ខំ​កុមារ​តូចៗ​ឱ្យ​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចាត់ទុក​ការ​បង្ខំ​កុមារ​តូចៗ​នៅ​តាម​គ្រឹះស្ថាន​អប់រំ ឱ្យ​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) គឺជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​កេងប្រវ័ញ្ច​លើ​កុមារ​ធ្ងន់ធ្ងរ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ សីហា នេះ​ថា របាយការណ៍​ថ្មី​មួយ​ពី​ប្រទេស​កម្ពុជា បាន​បង្ហាញ​ពី​កុមារ​តូចៗ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឃោសនា​របស់​លោក ហ៊ុន សែន ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ លោក​ថា ការ​ធ្វើ​បែប​នេះ​បាន​បង្កើន​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ខាង​សីលធម៌​យ៉ាង​ខ្លាំង និង​ជា​ការ​រំលោភ​សិទ្ធិ​របស់​កុមារ​ផង​ដែរ...

រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ប្រើ​ល្បិចកល​ចាស់ ចាប់​ក្រុម​អ្នក​ជំទាស់​នឹង​ខ្លួន​ដូច​ឆ្នាំ​១៩៧៩

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សកម្មភាព​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) ដែល​បង្ហាញ​ពី​រូបភាព​បះបោរ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន គឺជា​ការ​រៀបចំ​របស់​រដ្ឋាភិបាល​ដើម្បី​ចាប់​ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​ប្រឆាំង​មែនទែន​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA)។ អតីត​មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា រដ្ឋាភិបាល​បាន​បង្កើត​ក្រុម​យុវជន​មិន​មាន​អត្តសញ្ញាណ​ជាក់លាក់​មួយ​ចំនួន ឬ​បាតដៃ​ទី​៣ ឲ្យ​ទៅ​ប្រមូលផ្ដុំ​នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​ធ្វើ​សកម្មភាព​បះបោរ ជា​កុបកម្ម​ហិង្សា ដោយ​មាន​អាវុធ​ដែល​ជា​រូបភាព​ផ្តួល​រំលំ​រដ្ឋអំណាច។ លោក​ថា ការ​ប្រើ​ល្បិច​បែប​នេះ គឺ​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នក​បាតុកម្ម​ប្រឆាំង​គម្រោង CLV ហើយ​ចុងក្រោយ...

តើ​មេដឹកនាំ​ជាន់ខ្ពស់​បក្ស​ប្រជាជន​កម្ពុជា​ដែល​យៀកណាម​លើក​បន្តុប មាន​គំនិត​ខុស​គ្នា​ឬ​ទេ?

ក្រុម​អ្នកវិភាគ​នយោបាយ លើកឡើង​ថា ការ​បញ្ជាក់​ជំហរ​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង ដែល​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ប្រកាស​គាំទ្រ​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​រឹតតែ​ច្បាស់​ថា គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV DTA) គឺជា​ផែនការ​នយោបាយ​របស់​វៀតណាម យ៉ាង​ពិតប្រាកដ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​មួយ​ចំនួន​នឹង​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV

សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​ទឹកដី​សហរដ្ឋ​អាមេរិក ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV) នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ។ សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច និង​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​បណ្តា​រដ្ឋ​ជាច្រើន​ទៀត បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា ពួកគេ​ទាំងអស់​គ្នា​នឹង​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្នុង​ទីក្រុង​ឡងប៊ិច គឺ​ស្ថិត​នៅ​ទីតាំង​សួន​ឧទ្យាន MacArthur Park: 1321 E Anaheim...

រាជរដ្ឋាភិបាល​ថា​នឹង​នាំ​យុវជន​និង​អ្នកកាសែត​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ត្រីកោណ​បី​ប្រទេស CLV

រាជរដ្ឋាភិបាល​នឹង​រៀបចំ​ឱ្យ​ពលរដ្ឋ និង​ក្រុម​អ្នក​សារព័ត៌មាន ទៅ​សិក្សា​ស្វែងយល់​នៅ​ព្រំដែន​ក្នុង​តំបន់​នៃ​គម្រោង​សហប្រតិបត្តិការ​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពី​មាន​ការ​ប្រឆាំង​តវ៉ា​នឹង​ការ​ដាក់​ខេត្ត​ខ្មែរ​បួន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នេះ កំពុង​ក្លាយ​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក។ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូណា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នឹង​នាំ​ពលរដ្ឋ​ចុះ​ទៅ​ពិនិត្យ​ពី​ភាព​រីកចម្រើន​នៅ​តំបន់ CLV-DTA ដោយ​មាន​ការ​សហការ​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ក្រសួង​ព័ត៌មាន និង​គណៈកម្មការ​កិច្ចការ​ព្រំដែន។ ប្រភព​ដដែល​អះអាង​ថា លោក​នឹង​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​យុវជន​ទៅ​កាន់​តំបន់​ព្រំដែន ដើម្បី​ឱ្យ​មើល​ឃើញ​ស្ថានភាព​ជាក់ស្ដែង​នៅ​ទីនោះ​ផ្ទាល់ កុំ​ឱ្យ​ជឿ​គេ​ដែល​ចេះ​តែ​ថា។ គួរ​រំឭក​ថា៖ ក្នុង​ទសវត្ស​១៩៦០ រាជរដ្ឋាភិបាល​បាន​រៀបចំ​ដឹកនាំ​គណៈប្រតិភូ​នៃ​គណៈកម្មការ​ត្រួតពិនិត្យ​អន្តរជាតិ​ដែល​មាន​សមាជិក​ពី​ប្រទេស​បី...

រដ្ឋអំណាច​ផ្ដាច់ការ​ផ្ដាច់មុខ​បង្កើន​វិធី​ឈ្លប​តាមដាន​ពលរដ្ឋ​ក្រែង​ធ្វើ​បាតុកម្ម​ប្រៀប​ដូច​សម័យ​ខ្មែរក្រហម

ដោយ​ភ័យ​ព្រួយ​ក្រែង​ពលរដ្ឋ​រួម​គ្នា​ធ្វើ​បាតុកម្ម​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ហាម​មន្ត្រី​រាជការ​សាធារណៈ មិន​ឱ្យ​សុំ​អនុញ្ញាត​ច្បាប់ ខណៈ​ប្រជាពលរដ្ឋ​ក៏​កំពុង​ត្រូវ​បាន​តាមដាន​យ៉ាង​តឹងរ៉ឹង​ដែរ ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​ពួកគេ​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ដែល​ចលនា​ប្រឆាំង​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៤ នេះ។ មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​១៦ សីហា នេះ​ថា តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​កំពុង​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​មិន​ឱ្យ​មន្ត្រី​រាជការ​ណា​ម្នាក់​សុំ​ច្បាប់​សម្រាក​ដាច់ខាត ដើម្បី​កុំ​ឲ្យ​បុគ្គលិក​តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ទៅ​ចូលរួម​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ តាម​ការ​អំពាវនាវ​ពី​ក្រុម​ប្រឆាំង។ ប្រភព​ដដែល​នេះ​ទម្លាយ​ថា តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ក៏​កំពុង​ផ្សព្វផ្សាយ និង​ដាក់​បម្រាម​មិន​ឱ្យ​មន្ត្រី​រាជការ​ទទួលយក​អាវយឺត​ដែល​មាន​សញ្ញា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ដែរ។ ក្រៅពី​នេះ ក៏​មាន​ការ​ណែនាំ​ឱ្យ​អង្គភាព​នីមួយៗ​ផ្សព្វផ្សាយ​បទបញ្ជា​របស់​ឪ​កូន...

Latest news

© 2021, ដេលី. All rights reserved.