27 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​មហា​បាតុកម្ម​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ជុំវិញ​ពិភពលោក ប្រកាស​ជួបជុំ​គ្នា​ធ្វើ​មហា​បាតុកម្ម​នៅ​សប្តាហ៍​ក្រោយ ក្នុង​ទីក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ដើម្បី​រំលឹក​ខួប ៣៣​ឆ្នាំ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ។ ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ដែល​រស់នៅ​តាម​បណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​៧ តុលា នេះ សម្រេច​ប្រារព្ធ​ធ្វើ​មហា​បាតុកម្ម​មួយ​នៅ​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២៤ នៅ​មុខ​បរិវេណ​សាលាក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា ចាប់ពី​ម៉ោង ១ រហូត​ដល់​ម៉ោង ៣​រសៀល ព្រមទាំង​ដង្ហែ​ក្បួន​ព្យុហយាត្រា​ជុំវិញ​បរិវេណ​សាលាក្រុង​នេះ​ផង​ដែរ។ ប្រភព​ដដែល​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​ឡើងវិញ និង​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA)...

តុលាការ​ខេត្ត​រតនគិរី​សម្រេច​ឱ្យ​លោក មាជ សុវណ្ណារ៉ា បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​រាល់​ពីរ​ខែ​ម្តង

តុលាការ​ខេត្ត​រតនគិរី ចេញ​ដីកា​សម្រេច​ដាក់​ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង រៀងរាល់ ២​ខែ​ម្តង​ជា​កំហិត។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៧ តុលា នេះ​ថា សាលាដំបូង​ខេត្ត​រតនគិរី បាន​ចេញ​ដីកា​សម្រេច​ដាក់​រូបលោក​ជា​ជន​ត្រូវ​ចោទ​ឲ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ចាប់​ពី​ពេលនេះ​តទៅ រហូត​ដល់​បញ្ចប់​នីតិវិធី​តុលាការ។ លោក មាជ សុវណ្ណារ៉ា...

ចលនា KMD ជំរុញ​ប្រទេស​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ជួយ​ការពារ​ជោគវាសនា​កម្ពុជា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជួយ​ការពារ​ជោគវាសនា​អនាគត​របស់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ដែល​រង​ទុក្ខវេទនា​រាប់​សិប​ឆ្នាំ​កន្លង​មក​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) បាន​ចេញ​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​ដាក់​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ និង​អង្គការ​សង្គម​ស៊ីវិល​នានា កាលពី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ដោយ​អំពាវនាវ​ឱ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ស្ដីពី​កម្ពុជា ផ្ដួចផ្ដើម​ការ​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ​លើ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​មួយ​នេះ​ឡើងវិញ។ ប្រភព​ដដែល​អះអាង​ថា កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​នេះ​បាន​បរាជ័យ​ទាំងស្រុង​ក្រោម​ស្នាដៃ​មេដឹកនាំ​របស់​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាង ៤​ទសវត្សរ៍​មក​នេះ។ ប្រភព​ដដែល​បន្ត​ថា...

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង CLV ដោយ​ពិតប្រាកដ

ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ក្នុង​ប្រទេស​អូស្ត្រាលី បាន​នាំគ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV DTA) ដោយ​ពិតប្រាកដ ពីព្រោះ​ការ​ប្រកាស​ដក​ខ្លួន​របស់​កម្ពុជា​ពី​គម្រោង​នេះ​របស់​លោក ហ៊ុន សែន កន្លង​ទៅ គឺ​គ្រាន់តែ​ជា​ល្បែង​នយោបាយ​តែប៉ុណ្ណោះ។ ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​បណ្តា​ប្រទេស​ផ្សេងៗ ជាពិសេស​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លើ​ទឹកដី​នៃ​ប្រទេស​អូស្ត្រាលី បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​វិមាន​រដ្ឋសភា​ក្នុង​រដ្ឋធានី​កង់បេរ៉ា នៃ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា នេះ ដើម្បី​សម្ដែង​មតិ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ដក​ខ្លួន​ចេញពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​ដោយ​ពិតប្រាកដ ហើយ​ក៏​បាន​ដង្ហែ​ក្បួន​តវ៉ា​ទាមទារ​នេះ​ទៅ​កាន់​ស្ថានទូត​កម្ពុជា​ក្នុង​ប្រទេស​អូស្ត្រាលី ផង​ដែរ។ ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូលរួម​បាតុកម្ម​នេះ បាន​លើក​ជា​បដា​ដែល​បាន​សរសេរ​អក្សរ​ផ្សេងៗ ដូចជា ដោះលែង​អ្នក​ដែល​រិះគន់​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ប្រឆាំង​គម្រោង​តំបន់​ត្រីកោណ​ជាដាច់ខាត បញ្ឈប់​អំពើពុករលួយ...

គណបក្ស​ជំនាន់​ថ្មី​អំពាវនាវ​ឱ្យ​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​និង​អ្នកទោស​មនសិការ

គណបក្ស​ជំនាន់​ថ្មី អំពាវនាវ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​កម្ពជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឱ្យ​មាន​សេរីភាព​ឡើងវិញ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ​ដ៏​ខ្លី​ខាងមុខ​នេះ ក្នុង​នាម​ជាតិ​សាសន៍​ខ្មែរ​តែ​មួយ។ គណបក្ស​ជំនាន់​ថ្មី ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៣០ កញ្ញា នេះ ដោយ​ស្នើ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ពិចារណា​ដោះលែង​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ៤​រូប​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ រួម​មាន...

IDEA TALK៖ តើ​បញ្ហា CLV ត្រូវ​បញ្ចប់​បែប​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​បញ្ហា CLV ត្រូវ​បញ្ចប់​បែប​ណា​ដើម្បី​ឱ្យ​ពលរដ្ឋ​ស្ងប់​ចិត្ត?»។

វៀតណាម-កម្ពុជា​អះអាង​ដូច​គ្នា​ថា​នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ ទោះបី​កម្ពុជា​ដក​ខ្លួន​ពី CLV

ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា អះអាង​ដូច​គ្នា​ថា នឹង​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រួម​គ្នា​ជាមួយ​គ្នា ទោះបីជា​ប្រទេស​កម្ពុជា​បាន​ដក​ខ្លួន​ចេញពី​កិច្ចសហការ​អភិវឌ្ឍន៍​តំបន់​ត្រីកោណ CLV-DTA ក៏ដោយ ពីព្រោះ​មិន​បាន​ប៉ះពាល់​ដល់​យន្តការ​កិច្ចសហប្រតិបត្តិការ​ផ្សេង​ទៀត​នៅ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​រវាង​ប្រទេស​ជិតខាង​នោះ​ទេ។ យោង​តាម​ការ​ចុះផ្សាយ​ក្នុង​កាសែត​រដ្ឋ​វៀតណាម Vietnam Plus នៅ​ថ្ងៃទី​២៥ ខែ​កញ្ញា គេ​បាន​រាយការណ៍​ថា នៅ​ក្នុង​ឱកាស​ជំនួប​ក្រៅ​ផ្លូវការ​មួយ​ក្នុង​ក្រុង​ញូវយ៉ក នា​ថ្ងៃទី​២៤ កញ្ញា ប្រមុខ​ការទូត​វៀតណាម លោក ប៊ូយ ថាញ់ សឺន បាន​បញ្ជាក់​ថា ជំហរ​វៀតណាម​ក្នុង​កិច្ចការ​ពង្រឹង​ទំនាក់ទំនង​ពិសេស​ជាមួយ​ប្រទេស​កម្ពុជា...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី​ចូលរួម​មហា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រ​ប់ទិសទី គ្រប់​មជ្ឈដ្ឋាន​ដែល​កំពុង​រស់នៅ​ក្រៅ​ស្រុក ចូលរួម​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ រហូត​ដល់​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០២៤។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នា​យប់​ថ្ងៃទី​២៦ ខែ​កញ្ញា បញ្ជាក់​ថា ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ ទោះ​ជា​កំពុង​រស់នៅ​លើ​ទឹកដី​ដែល​មាន​សេរីភាព​ពេញលេញ​ហើយ​ក៏ដោយ ត្រូវ​មាន​កាតព្វកិច្ច​រួម​គ្នា​ក្នុង​ការ​ការពារ​ព្រំដែន និង​អធិបតេយ្យ​ជាតិ​មាតុភូមិ​ខ្មែរ​គ្រប់ៗ​គ្នា...

នាយករដ្ឋមន្ត្រី​ថា​ករណី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គ្មាន​អ្នក​ឈ្នះ គ្មាន​អ្នក​ចាញ់ តែ​អ្នកវិភាគ​មិន​ជឿ

អ្នក​ឃ្លាំមើល​សង្គម ចាត់ទុក​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ដែល​មាន​លក្ខណៈ​ច្របូកច្របល់​ជុំវិញ​ការ​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ គឺជា​សម្ដី​កូនក្មេង​ដែល​មិន​ទាន់​យល់​ពី​ល្បិច​កិច្ចកល​លោក ហ៊ុន សែន។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ កញ្ញា នេះ​ថា ការ​ដែល​លោក ហ៊ុន ម៉ាណែត លើកឡើង​ផ្ទុយ​គ្នា​ពី​លោក ហ៊ុន...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​ពលរដ្ឋ​បន្ត​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ថែម​ទៀត

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​សំណើ​ទៅ​រដ្ឋសភា ដើម្បី​អនុម័ត​លើ​ការ​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ព្រោះ​នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​នៅ​កប់​ជ្រៅ​ក្នុង​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​មួយ​នេះ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ កញ្ញា នេះ​ថា ប្រជាពលរដ្ឋ​ត្រូវ​បន្ត​ការ​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​សំណើ​ទៅ​រដ្ឋសភា ដើម្បី​អនុម័ត​លើ​ការ​ដក​ខ្លួន​ចេញពី​គម្រោង CLV នេះ។ លោក​ថា ជាង​នេះ​ទៀត ក៏​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ​ឱ្យ​ចេញ​ព្រះរាជក្រម​ប្រកាស​ពី​ការ​ដក​ខ្លួន​ចេញពី​គម្រោង​នេះ​ជា​ផ្លូវការ​ដែរ នោះ​ទើប​បញ្ជាក់​បាន​ថា កម្ពុជា​ពិត​ជា​បាន​ដក​ខ្លួន​ចេញពី​គម្រោង​នេះ​ប្រាកដ​មែន។ លោក អ៊ុំ សំអាន លើកឡើង​ថា គម្រោង​ត្រីកោណ​អភិវឌ្ឍន៍...

Latest news

© 2021, ដេលី. All rights reserved.