27 C
Phnom Penh

TAG

តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV)

IDEA TALK៖ តើ​រាជ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​ជុំវិញ​ការ​បញ្ឈប់​កិច្ចព្រមព្រៀង​គម្រោង CLV?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​រាជ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​ជុំវិញ​ការ​បញ្ឈប់​កិច្ចព្រមព្រៀង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV?»។

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​តាមដាន​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA បន្ត​ទៀត

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​តាមដាន​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) បន្ត​ទៀត ព្រោះ​ការ​ប្រកាស​ដក​ខ្លួន​ចេញពី​គម្រោង​នេះ​ពី​សំណាក់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន មិនមែន​មាន​ន័យ​ថា​កម្ពុជា​បាន​បញ្ចប់​ការ​សហការ​គ្នា​ក្នុង​គម្រោង​នេះ​ចប់​សព្វគ្រប់​ជាមួយ​ឡាវ និង​វៀតណាម នោះ​ទេ។ អ្នក​ឃ្លាំមើល​សង្គម លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា បើ​យោង​តាម​កិច្ចព្រមព្រៀង CLV ដើម្បី​ឱ្យ​កម្ពុជា​អាច​ចាកចេញ​ពី​គម្រោង​នេះ​ជា​ផ្លូវការ​ស្ថាពរ លុះត្រាតែ​មាន​ការ​យល់ព្រម​ពី​វៀតណាម និង​ឡាវ...

ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ទាមទារ​ឱ្យ​ដោះលែង​អ្នក​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍

ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ប្រកាស​ធ្វើ​មហា​បាតុកម្ម​ដោយ​សង្ឃឹម​ថា​នឹង​មាន​មនុស្ស​ជាង ៥​ម៉ឺន​នាក់​ចូលរួម ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​អ្នក​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ខ្លួន​ជុំវិញ​ការ​រិះគន់​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ ដោះលែង​អ្នកទោស​នយោបាយ ហើយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើងវិញ នៅ​ថ្ងៃទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ លើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង។ បាតុកម្ម​មហាជន​ខ្មែរ​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​២៥ កញ្ញា នេះ​ថា ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង នឹង​ធ្វើ​បាតុកម្ម​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​តុលា ឆ្នាំ​២០២៤ ខាងមុខ​នេះ នៅ​សួន​ប្រជាធិបតេយ្យ ៥១៨ ក្នុង​ទីក្រុង​ក្វាងជូធំ ចាប់ពី​ម៉ោង ២​រសៀល​ដល់​ម៉ោង...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​ដោះលែង​សកម្មជន​និង​អ្នក​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) សកម្មជន​បរិស្ថាន និង​អ្នក​នយោបាយ​នៃ​បក្ស​ក្រៅ​រដ្ឋាភិបាល​ទាំងអស់ រួម​ទាំង​លោក កឹម សុខា ផង​ដែរ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ធានា​ភាព​ពេញលេញ​នៃ​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ កញ្ញា នេះ​ថា ដើម្បី​ចូលរួម​អបអរ​ទិវា​រដ្ឋធម្មនុញ្ញ​គម្រប់​ខួប ៣១​ឆ្នាំ​ឱ្យ​មាន​អត្ថន័យ​ពេញលេញ លុះត្រាតែ​រដ្ឋាភិបាល​គោរព​ស្មារតី​ដើម​នៃ​រដ្ឋធម្មនុញ្ញ គឺ​ត្រូវ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ច្បាប់​កំពូល​នេះ។ លោក ម៉ែន ណាត...

អ្នក​តស៊ូ​មតិ​ចាត់ទុក​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង CLV គឺជា​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ពី​បទ​រួម​គំនិត​ក្បត់ គឺជា​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CAT បាន​ចេញ​សេចក្តី​វិភាគ​ជុំវិញ​វិធានការ​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៤ កញ្ញា នេះ​ថា ការ​ចាប់​ឃុំ​ខ្លួន​អ្នក​មាន​មតិ​ផ្ទុយ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក ហ៊ុន សែន គឺជា​ទង្វើ​ផ្ទុយ​នឹង​នីតិវិធី​ក្រមព្រហ្មទណ្ឌ ហើយ​ក៏​ជា​ទង្វើ​ផ្ទុយ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា ទាំង​មតិ​ផ្ទុយ និង​មតិ​ស្រប គឺ​សុទ្ធតែ​ជា​មតិ​ដែល​ស្រប​ច្បាប់​ដូច​គ្នា​ទាំងអស់ ព្រោះ​មិន​មាន​ច្បាប់​បញ្ញត្តិ​ណា​មួយ​ចែង​ថា មតិ​ផ្ទុយ​គឺជា​មតិ​ខុស​ច្បាប់​នោះ​ទេ ដូច្នេះ​ការ​ចោទប្រកាន់​លើ​អ្នក​ដែល​សម្ដែង​មតិ​ផ្ទុយ​ពី​បទ...

លោក មាជ សុវណ្ណារ៉ា ត្រៀម​ខ្លួន​រួចរាល់​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​រតនគិរី បើ​មាន​ដីកា​កោះហៅ

ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា អះអាង​ថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​ខេត្ត​រតនគិរី ប្រសិនបើ​មាន​ការ​កោះហៅ​បន្ទាប់ពី​បាន​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃទី​២៣ ខែ​កញ្ញា ដើម្បី​បន្ត​ការងារ​នយោបាយ​របស់​ខ្លួន​ត​ទៅ​មុខ​ទៀត។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹង​ថា លោក​បាន​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​កញ្ញា ហើយ​សមត្ថកិច្ច​មិន​បាន​ចាប់​ខ្លួន​លោក​នៅ​ច្រកព្រំដែន​ប៉ោយប៉ែត ឡើយ។ លោក​ថា លោក​នឹង​មិន​គេចវេះ​ពី​ការ​គោរព​ច្បាប់​ឡើយ និង​បាន​តាំងខ្លួន​ជា​អ្នក​នយោបាយ​ស្អាតស្អំ​ទៀត​ផង។ លោក​អះអាង​ថា លោក​យក​វប្បធម៌​សន្ទនា​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​ទៅ​អនុវត្ត ជាពិសេស​ឈរ​លើ​គោលការណ៍​ច្បាប់។ លោក​ថា...

IDEA TALK៖ ទស្សនៈ​របស់​យុវជន​លើ​បញ្ហា​នៃ​ការ​ដក CLV

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្តីអំពី៖ «ទស្សនៈ​របស់​យុវជន​លើ​បញ្ហា​នៃ​ការ​ដក CLV»។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​តាម​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​នៅ​ថៃ យក​ទៅ​កម្ពុជា​វិញ ទោះ​ស្លាប់​ឬ​រស់​ក៏ដោយ

លោក ហ៊ុន សែន បញ្ជា​ឱ្យ​លោក ឃ្លាំង ហួត តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា ក្នុង​ប្រទេស​ថៃ យក​ទៅ​កម្ពុជា​វិញ​ទោះ​ស្លាប់ ឬ​រស់​ក៏ដោយ។ អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ បាន​បញ្ជា​ឱ្យ​អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃ្លាំង ហួត តាម​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​លោក ផន ផាន់ណា ដែល​កំពុង​រស់នៅ​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃ យក​ទៅ​កម្ពុជា​វិញ​ជាដាច់ខាត ទោះ​ត្រូវ​ស្លាប់ ឬ​រស់​ក៏ដោយ។ សារ​សំឡេង​របស់​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក...

នាយករដ្ឋមន្ត្រី​ប្ដេជ្ញា​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន ទោះបី​ដក​ខ្លួន​ចេញពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន​ដូច​មុន​ដដែល បើ​ទោះបី​រដ្ឋាភិបាល​ប្រកាស​ដក​ខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ហើយ​ក៏ដោយ។ លោក ហ៊ុន ម៉ាណែត ដែល​កំពុង​កាន់​តំណែង​នាយករដ្ឋមន្ត្រី​ត​ពី​ឪពុក ចេញ​សារ​សំឡេង​ពិសេស​ប្រវែង​ជាង ៤​នាទី​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ខ្លាច​រាជរដ្ឋាភិបាល​ឈប់​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន បន្ទាប់ពី​ប្រកាស​ដក​ខ្លួន​ចេញពី​តំបន់​អភិវឌ្ឍន៍​ត្រីកោណ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋសភា​កម្ពុជា​លុប​ចោល​រាល់​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋសភា​កម្ពុជា អនុម័ត​លុប​ចោល​រាល់​កិច្ចព្រមព្រៀង​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) រួម​ទាំង​កិច្ចព្រមព្រៀង​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន​វៀតណាម ជាង ២៤​ម៉ឺន​ហិកតា ដែល​មាន​រយៈពេល ៩៩​ឆ្នាំ​ផង​ដែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កញ្ញា នេះ​ថា ថ្វីត្បិតតែ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ស្នើ​ដក​ខ្លួន​ពី​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ទៅ​កាន់​ភាគី​ឡាវ និង​វៀតណាម ហើយ​ក្តី ក៏​គម្រោង​នេះ​នៅ​មិន​ទាន់​បញ្ចប់​សព្វគ្រប់​ដូច​លោក ហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.