28.8 C
Phnom Penh

TAG

ថាក់ស៊ីន ស៊ីណាវ៉ាត្រា

អ្នក​ឃ្លាំមើល​ចាត់ទុក​សម្ដី​លោក ថាក់ស៊ីន ដែល​ថា​ក្រុម​ប្រឆាំង​កម្ពុជា​អុជអាល​រឿង​ព្រំដែន​ជា​ចេតនា​ញុះញង់​ខ្មែរ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​សម្ដី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ថា​ក្រុម​ប្រឆាំង​កម្ពុជា​អុជអាល​ឲ្យ​មាន​អរិយភាព​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ថា​ជា​ចេតនា​ញុះញង់​បំបែក​បំបាក់​សាមគ្គី​ជាតិ​ខ្មែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មីនា នេះ​ថា ការ​លើកឡើង​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ​ហាក់​កំពុង​បង្ហាញ​ពី​ការ​គប់គិត​ជាមួយ​គ្រួសារ​លោក ហ៊ុន សែន ដើម្បី​ជា​លេស​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ ទាំង​នៅ​កម្ពុជា និង​ទាំង​នៅ​ប្រទេស​ថៃ។ លោក...

អ្នក​សង្កេតការណ៍​អន្តរជាតិ​ថា​ឃាតកម្ម​លើ​លោក លិម គិមយ៉ា អាច​ទាក់ទង​នឹង​មេដឹកនាំ​ប្រទេស​ពីរ

នាយក​អង្គការ​គាំទ្រ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) លោក ហ្វីល រ៉ូបឺសុន (Phil Robertson) លើកឡើង​ថា ការ​ស្លាប់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទំនាក់ទំនង​រវាង​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជា​ទំនាក់ទំនង​ដែល​មាន​គោលដៅ​លុប​បំបាត់​សកម្មជន​នយោបាយ​ខ្មែរ​ដែល​កំពុង​ភៀសខ្លួន​រស់នៅ​ក្នុង​ប្រទេស​ថៃ។ លោក ហ្វីល រ៉ូបឺសុន (Phil...

ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រកាស​ធ្វើ​សមាជ​រឿង «កោះ​គុត» ដែល​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​មិន​សូវ​អើពើ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ រួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក បន្ត​ប្រកាស​ធ្វើ​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្តីអំពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត នៅ​ពាក់កណ្តាល​ខែ​មករា ដើម​ឆ្នាំ​នេះ ដើម្បី​កៀរគរ​កម្លាំង​អ្នក​ចូលរួម​ជួយ​ជំរុញ​រដ្ឋាភិបាល​ខ្មែរ​ឲ្យ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ បណ្ដាញ​យុវជន​សកល គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក វត្ត​ភ្នំសេរី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ជូនដំណឹង​រួម​គ្នា​នៅ​ថ្ងៃទី​២ មករា នេះ ស្តីអំពី​ការ​ធ្វើ​សមាជ​ជុំវិញ​បញ្ហា​កោះ​គុត ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ទូទាំង​ប្រទេស​ថា មួយ​ផ្នែក​នៃ​កោះ​គុត គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ។ ជាង​នេះ​ទៀត ក៏​ត្រូវ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន​យក​មក​គ្រប់គ្រង​វិញ​ផង​ដែរ។ ប្រភព​ដដែល​អះអាង​ថា ការ​ការពារ​កោះ​គុត...

មន្ត្រី​បក្ស​ជំទាស់​ថ្លែង​ថា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ត្រូវ​ឱប​ដៃ​មើល​ប្រទេស​ថៃ​លួច​ប្លន់​កោះ​គុត​នោះ​ទេ

ចំពោះ​បញ្ហា​ទឹកដី ជាតិ​មាតុភូមិ​ខ្មែរ អតីត​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ក្នុង​នាម​ពលរដ្ឋ​ខ្មែរ​ជា​ជាតិ​សាសន៍​ថ្លៃថ្នូរ ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ដ៏​រុងរឿង និង​ម្ចាស់​ប្រទេស​ម្ចាស់​ទឹកដី មិន​ត្រូវ​ឈរ​ឱប​ដៃ​បិទ​ភ្នែក បិទ​ត្រចៀក ឱ្យ​ប្រទេស​ថៃ លួច​ប្លន់​យក​ទឹកដី​របស់​ខ្លួន​ដូច​កាលពី​អតីតកាល​ទៀត​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៨ ធ្នូ នេះ ដោយ​ចាត់ទុក​ការ​លើកឡើង​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត អំពី​ភាព​ចាស់ទុំ​ខាង​នយោបាយ​ដោយ​មិន​និយាយ​អំពី​បញ្ហា​កោះ​គុត គឺជា​ការ​ដោះសា និង​ជា​ការ​គេចវេះ​មិន​ហ៊ាន​ប្រឈមមុខ​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ថៃ...

មន្ត្រី​បក្ស​ជំទាស់​បន្ត​និយាយ​រឿង​កោះ​គុត ក្រោយពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​អះអាង​ថា​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា អតីត​នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន សែន នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ ប្រសិនបើ​កោះ​គុត​ត្រូវ​បាន​កាត់​ទៅ​ឱ្យ​ប្រទេស​ថៃ ដូច​ការ​អះអាង​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ ធ្នូ នេះ​ថា ទោះ​ជា​មាន​ការ​អះអាង​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​ថា​កោះ​គុត​បាន​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​របស់​ប្រទេស​ថៃ ក៏ដោយ ក៏​ក្នុង​ពេល​បច្ចុប្បន្ន​នេះ...

រាជាណាចក្រ​ថៃ​អាច​ជួប​ចលាចល​ជា​ថ្មី បន្ទាប់ពី​លោក ថាក់ស៊ីន ត្រូវ​ជាប់​ចោទ​រឿង​ប្រមាថ​ព្រះមហាក្សត្រ

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នឹង​ត្រូវ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​សវនាការ​ជុំវិញ​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ នៅ​ក្នុង​ការ​អត្ថាធិប្បាយ​មួយ​ដែល​លោក​បាន​ធ្វើឡើង​កាលពី​ជិត ១០​ឆ្នាំ​មុន។ អ្នក​នាំពាក្យ​អគ្គ​រដ្ឋអាជ្ញា​ថៃ លោក Prayuth Pecharakun បាន​និយាយ​កាលពី​ថ្ងៃ​ពុធ ទី​២៩ ខែ​ឧសភា នេះ​ថា លោក ថាក់ស៊ីន នឹង​ត្រូវ​បាន​កោះហៅ​ឱ្យ​បង្ហាញ​ខ្លួន​ចំពោះ​មុខ​តុលាការ​នៅ​ថ្ងៃទី​១៨ ខែ​មិថុនា ខាងមុខ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​ព្រះមហាក្សត្រ។ អ្នក​នាំពាក្យ​អគ្គ​រដ្ឋអាជ្ញា​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា អគ្គ​រដ្ឋអាជ្ញា​បាន​ធ្វើ​សេចក្ដី​សម្រេច​រួច​ហើយ​ក្នុង​ការ​កសាង​សំណុំរឿង​ចោទប្រកាន់​លោក ថាក់ស៊ីន...

លោក ហ៊ុន សែន ទៅ​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដល់​គេហដ្ឋាន

អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ធ្វើ​ដំណើរ​ទៅ​ជួប​សួរ​សុខទុក្ខ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Sinawatra) នៅ​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ បន្ទាប់ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នេះ​បាន​រួច​ទោស និង​ចាកចេញ​ពី​មន្ទីរពេទ្យ​ប៉ូលិស​ទៅ​គេហដ្ឋាន​របស់​លោក។ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​អម​ដោយ​រូបថត​ផ្ទាល់ខ្លួន​ពីរ​សន្លឹក​ក្នុង​ដំណើរ​តាម​យន្តហោះ​ទៅ​កាន់​ក្រុង​បាងកក ថា លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​បាងកក ដើម្បី​សួរ​សុខទុក្ខ​បង​ធម៌​របស់​លោក គឺ​លោក...

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​ត្រូវ​ដោះលែង​ចេញពី​ការ​ឃាត់​ខ្លួន​មុន​កាលកំណត់​ក្នុង​ពេល​ឆាប់ៗ​នេះ

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​ត្រូវ​បាន​ដោះលែង​ចេញពី​ការ​ឃាត់​ខ្លួន​របស់​អាជ្ញាធរ​មុន​កាលកំណត់​ក្នុង​ពេល​ឆាប់ៗ​នេះ។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​វិមាន​រដ្ឋាភិបាល​ថៃ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក Tawee Sodsong បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នកទោស ៩៣០​នាក់​ដែល​ត្រូវ​លើកលែង​ទោស ក្នុង​នោះ​រួម​មាន​ទាំង​លោក ថាក់ស៊ីន ផង​ដែរ។ ក្នុង​ចំណោម​អ្នកទោស​ទាំងនោះ អ្នក​ខ្លះ​នឹង​ត្រូវ​បាន​ព្យួរ​ទោស។ តាម​លោក Tawee លោក ថាក់ស៊ីន ស្ថិត​ក្នុង​ចំណោម​អ្នកទោស​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លើកលែង​ដូចជា​មាន​ជំងឺ ឬ​មាន​អាយុ​លើស ៧០​ឆ្នាំ ដែល​នឹង​ត្រូវ​បាន​ដោះលែង​ចេញពី​ការ​ឃាត់​ខ្លួន​មុន​កាលកំណត់។ លោក...

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​មាន​សេរីភាព​ឡើងវិញ​ក្រោម​ដំបូល​​ផ្សះផ្សា​ជាតិ​នៅ​ខែ​ក្រោយ​នេះ

មន្ត្រី​នៅ​នាយកដ្ឋាន​កែប្រែ​របស់​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​កំពុង​ជាប់​ពន្ធនាគារ​នៅ​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹង​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ខែ​ក្រោយ ដោយសារ​អាយុ និង​សុខភាព​របស់​អ្នកទោស​នយោបាយ​ម្នាក់​នេះ​មាន​វ័យ​កាន់តែ​ចាស់ និង​សុខភាព​កាន់តែ​ទ្រុឌទ្រោម។ យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃទី​១៨ មករា នេះ លោក ថាក់ស៊ីន អាច​នឹង​ត្រូវ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ខែ​ក្រោយ​នេះ ខណៈ​លោក​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​នៅ​មន្ទីរពេទ្យ​មួយ​នា​ក្រុង​បាងកក ជា​ទី​ដែល​ពន្ធនាគារ​ថៃ បញ្ជូន​លោក​ទៅ​សម្រាក​ព្យាបាល​ជំងឺ។ លោក ថាក់ស៊ីន ដែល​មាន​វ័យ ៧៤​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​លើស​ឈាម...

បទវិភាគ៖ បក្ស​ប្រឆាំង​នៅ​ថៃ​ឡើង​កាន់​អំណាច បាន​ទាញ​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ​ទូលំទូលាយ

សំណុំរឿង​ចោទប្រកាន់​បែប​នយោបាយ ត្រូវ​បាន​រំលាយ​ចោល​នៅ​ក្រោម​រដ្ឋាភិបាល​ថ្មី​មកពី​បក្ស​ប្រឆាំង ជា​បក្ស​ប្រកាន់​គោលការណ៍​ដឹកនាំ​បែប​ប្រជាធិបតេយ្យ។ នៅ​ពេលនេះ រាជាណាចក្រ​ថៃ បាន​ឈ្លាន​ដល់​ការ​ផ្សះផ្សា​ជាតិ និង​នយោបាយ​មួយ​ដំណាក់កាល​ថ្មី​ទៀត ដោយ​តុលាការ​កំពូល​របស់​ប្រទេស​ប្រជាធិបតេយ្យ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​សម្រេច​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​រស់​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា រួច​ផុត​ពី​ការ​ចោទប្រកាន់​ពី​ការ​រំលោភ​អំណាច​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​មុខតំណែង​អតីត​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ម្នាក់​កាលពី​ឆ្នាំ​២០១១។ តាម​ការ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន Bangkok Post ការ​សម្រេច​របស់​តុលាការ​កំពូល​ប្រទេស​ថៃ ធ្វើ​ឡើង​ក្រោយពី​តុលាការ​នេះ​ប្រកាស​ថា ចៅក្រម​អង្កេត​មិន​បាន​រក​ឃើញ​ភស្តុតាង​ពី​បទល្មើស​ព្រហ្មទណ្ឌ​សមគំនិត​កាលពី​ឆ្នាំ​២០១១ ករណី​ការ​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ពាក់ព័ន្ធ​នឹង​អ្នកស្រី យីងឡាក់ ក្នុង​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ថៃ...

Latest news

© 2021, ដេលី. All rights reserved.