28 C
Phnom Penh

TAG

ថាក់ស៊ីន ស៊ីណាវ៉ាត្រា

បក្ស​ប្រឆាំង​ធំ​ពីរ​នៅ​ថៃ​សន្យា​រួម​គ្នា​ផ្ដួល​បក្ស​យោធា​ក្នុង​ថ្ងៃ​បោះឆ្នោត​សភា​ថ្ងៃទី​១៤​ខែ​ឧសភា

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ រាជាណាចក្រ​ថៃ នឹង​ចាប់ផ្ដើម​បោះឆ្នោត​សភា​អាណត្តិ​ថ្មី។ ការ​បោះឆ្នោត​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា។ ព្រឹត្តិការណ៍​នោះ​នឹង​ជា​ការ​វិវឌ្ឍ​មួយ​ដ៏​សំខាន់​នៃ​ចលនា​ប្រជាធិបតេយ្យ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​អ្នក​សង្កេតការណ៍​ថា បើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ឈ្នះ​បាន​ដឹកនាំ​រដ្ឋាភិបាល មាន​ន័យ​ថា​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ ដង្ហើម​ប្រជាធិបតេយ្យ​ចាប់​រស់​ឡើងវិញ​ហើយ។ ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា ការ​បោះឆ្នោត​សភា​ក្នុង​ប្រទេស​ថៃ នៅ​ខែ​ក្រោយ​នេះ ក៏​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ផ្សេង​ទៀត​ដែល​កំពុង​ដើរ​ថយ​ក្រោយ មាន​ដូចជា​ប្រទេស​កម្ពុជា ជាដើម តែ​គេ​មិន​បាន​និយាយ​ដល់​ប្រទេស​ភូមា ដែល​ធ្លាក់​ក្នុង​របប​សឹក​ទៅ​ហើយ​នោះ​ទេ។ នៅ​ក្នុង​ប្រទេស​ថៃ ការ​ឃោសនា​បោះឆ្នោត​កំពុង​ប្រព្រឹត្ត​យ៉ាង​សកម្ម។ គណបក្ស​នយោបាយ ទាំង​បក្ស​មាន​និន្នាការ​ទៅ​រក​ពួក​យោធា និង​គណបក្ស​នៃ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ កំពុង​បង្ហាញ​គោលនយោបាយ​ដឹកនាំ​រដ្ឋាភិបាល ដោយ​មាន​របៀបវារៈ​ជាច្រើន ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ឡើងវិញ...

បើ​បក្ស​ភឿថៃ​ដឹកនាំ​រដ្ឋាភិបាល នោះ​លោក ថាក់ស៊ីន នឹង​វិល​ចូល​ប្រទេស​ថៃ​វិញ​ទោះ​ជា​លោក​ត្រូវ​ចាប់​ខ្លួន​ក៏ដោយ

ប្រទេស​ថៃ នឹង​បោះឆ្នោត​សភា​អាណត្តិ​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ ឧសភា ដែល​ខណៈ​នេះ សភា​នេះ​ត្រូវ​បាន​រំលាយ​ហើយ។ គណបក្ស​នយោបាយ​ជាច្រើន​បាន​កំពុង​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ជា​បណ្ដើរៗ​ហើយ។ មាន​គណបក្ស​ចំនួន​១១ ដែល​មាន​ឈ្មោះ​បោះឆ្នោត​ក្នុង​បេះដូង​របស់​មហាជន​ថៃ ប៉ុន្តែ​មាន​តែ​បក្ស​ចំនួន​៣ ប៉ុណ្ណោះ​ដែល​ស្ថិត​ក្នុង​ក្រសែភ្នែក​របស់​អ្នក​បោះឆ្នោត​ខ្លាំង​ជាងគេ។ គណបក្ស​៣ នេះ រួមមាន៖ ទី​១ គណបក្ស​ភឿថៃ របស់​អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវាត្រា ដែល​កូនស្រី​របស់​លោក គឺ​អ្នកស្រី ប៉ាងទុងតាន ស៊ីណាវាត្រា ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿថៃ។ ទី​២ គឺ​គណបក្ស​ចលនា​ឆ្ពោះ​ទៅ​មុខ ដឹកនាំ​ដោយ​លោក ភីតា...

កូនស្រី​ពៅ​លោក ថាក់ស៊ីន ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០២៣

កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា បាន​ចាប់​យក​តួនាទី​ដ៏​ធំ​មួយ​ក្នុង​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​ក្នុង​ប្រទេស​ថៃ គឺ​បក្ស​ភឿថៃ។ ការណ៍​នេះ មាន​ពាក្យ​ចចាមអារ៉ាម​ថា ត្រកូល ស៊ីណាវ៉ាត្រា ចេញ​មុខ​មក​ប្រឡូក​នយោបាយ​វិញ​ហើយ។ តំណែង​របស់​ស្ត្រី​រូប​នេះ​នៅ​ក្នុង​បក្ស​ភឿថៃ គឺជា​ប្រធាន​នៃ​គណៈកម្មការ​ប្រឹក្សា​នវានុវត្តន៍ និង​បរិយាប័ន្ន​របស់​បក្ស។ ស្ត្រី​ស្រស់​សោភា​រូប​នេះ​មាន​ឈ្មោះ​ថា Paetongtarn "Ing" Shinawatra។ បើ​តាម The strait times ឲ្យ​ដឹង​ថា ការ​បង្ហាញ​ខ្លួន​លើកដំបូង​របស់​អ្នកស្រី បាន​នាំ​ឱ្យ​មាន​ការ​លេច​ឮ​ថា លទ្ធភាព​ក្នុង​ពេល​អនាគត អ្នក​នយោបាយ​ស្ត្រី​វ័យក្មេង​រូប​នេះ​អាច​នឹង​ក្លាយ​ជា​បេក្ខជន​តំណែង​នាយករដ្ឋមន្ត្រី​នៃ​បក្ស​ភឿថៃ។ លោក...

Latest news