TAG
ទូច វិបុល
ព្រឹទ្ធសភាអាមេរិកបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងសិទ្ធិមនុស្សទៅគណៈកម្មាធិការកិច្ចការបរទេស
ព្រឹទ្ធសភាអាមេរិក បានបញ្ជូនសេចក្តីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសិទ្ធិមនុស្សលេខ S.៣០៥២ ទៅគណៈកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិកហើយ កាលពីចុងខែតុលា ឆ្នាំ២០២១ នេះ ក្រោយសភាជាន់ខ្ពស់សហរដ្ឋអាមេរិកបានពិនិត្យលើសេចក្តីព្រាងច្បាប់នេះជាលើកទី២។
សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងសិទ្ធិមនុស្សលេខ S.3052 ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន បានផ្ដួចផ្ដើមឡើងដោយសមាជិកព្រឹទ្ធសភា លោក Marco Rubio មកពីរដ្ឋ Florida និងលោក Edward Markey ដែលជាប្រធានអនុគណៈកម្មាធិការកិច្ចការការបរទេស...
PMD៖ ទំនាក់ទំនងកម្ពុជា-វៀតណាមមិនមែនជាលក្ខណៈការទូតទេ ប៉ុន្តែជាលក្ខណៈកូនចៅនិងចៅហ្វាយនាយ
ក្រុមអ្នកតស៊ូមតិខ្មែរមួយក្រុមរិះគន់អំពីជំនួបមេដឹកនាំកម្ពុជា វៀតណាម និងឡាវ ថាទំនាក់ទំនងកម្ពុជា-វៀតណាម មិនមែនជាជំនួបបែបការទូតនោះទេ ប៉ុន្តែជាជំនួបក្នុងរូបភាពជាកូនចៅ និងចៅហ្វាយនាយប៉ុណ្ណោះ ហើយជំនួបនេះក៏ជាការរំឭកពីមេដឹកនាំវៀតណាម ទៅលោក ហ៊ុន សែន ឱ្យបន្តសហប្រតិបត្តិការបន្ថែមទៀត និងត្រូវស្ថិតក្រោមការចង្អុលបង្ហាញរបស់ក្រុងហាណូយ គ្រប់បែបយ៉ាង។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ ហៅកាត់ថា PMD លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៨...
អ្នកឃ្លាំមើល៖ មហាអំណាចកុម្មុយនីស្ត និងមហាអំណាចលោកសេរី គ្មានគោលការណ៍ឈ្លោះគ្នាដើម្បីអ្នកនយោបាយខ្មែរទេ
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ លើកឡើងថា មហាអំណាចកុម្មុយនីស្តចិន ក៏ដូចមហាអំណាចអាមេរិកដែរ គ្មានគោលការណ៍ឈ្លោះគ្នាដើម្បីតែអ្នកនយោបាយខ្មែរខាងណាម្នាក់នោះទេ ព្រោះថាមហាអំណាចទាំងនោះតែងគិតផលប្រយោជន៍របស់ប្រទេសគេរៀងៗខ្លួនប៉ុណ្ណោះ ដូច្នេះមេដឹកនាំខ្មែរក៏ត្រូវគិតពីផលប្រយោជន៍នៃប្រទេសខ្លួនដែរ មិនត្រូវផ្ដេកផ្ដួលលើមហាអំណាចណាមួយនោះឡើយ។
ប្រធានប្រតិបត្តិនៃចលនាពលរដ្ឋដើម្បីប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បានសរសេរលើគណនី Facebook លោក នៅថ្ងៃទី២៧ ខែកញ្ញា ថា បច្ចុប្បន្ននេះ អ្នកនយោបាយខ្មែរដែលកំពុងកាន់អំណាច និងមិនទាន់កាន់អំណាច បាននាំគ្នាផ្ដេកផ្ដួលខ្លួនលើមហាអំណាចចិន និងមហាអំណាចអាមេរិក ដើម្បីទាញប្រយោជន៍នយោបាយរបស់ពួកគេរៀងៗខ្លួន។...
អ្នកឃ្លាំមើល៖ ករណីផ្សេងស្រដៀងគ្នានឹងករណីបណ្ឌិត សេង សារី ក៏អាចមានការភ័ន្តច្រឡំដែរ
អ្នកឃ្លាំមើលសង្គមបានសរសេរព្រោងព្រាតជុំវិញពីការអំពាវនាវរបស់លោក ហ៊ុន សែន ឱ្យបញ្ឈប់ការចាប់ខ្លួនបណ្ឌិត សេង សារី ថាករណីផ្សេងដទៃទៀតក៏អាចមានការភ័ន្តច្រឡំដូចគ្នាដែរ ដូច្នេះរដ្ឋាភិបាលកម្ពុជាគួរតែឈ្វេងយល់ពីគោលបំណងពិតរបស់ជនរងគ្រោះទាំងនោះ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។
បណ្ឌិត បញ្ញវន្ត អ្នកវិភាគ ក្រុមអ្នកសង្កេតការណ៍ និងមន្ត្រីគណបក្សនយោបាយ បានបញ្ចេញមតិយោបល់ជាលក្ខណៈសុទិដ្ឋិនិយមខ្លះ និងទុទ្ទិដ្ឋិនិយមខ្លះជុំវិញបញ្ហានេះ ក្នុងនោះក៏មានការជំរុញឱ្យមេដឹកនាំដែលចូលចិត្តប្រើកណ្ដាប់ដៃដែករបស់កម្ពុជា បញ្ឈប់នូវការដឹកនាំតាមនីតិមាត់ ដោយប្តូរមកពង្រឹងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាជំនួសវិញ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២១...
បញ្ញវន្តខ្មែរ៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីចិនមកកម្ពុជាអាចដើម្បីរំឭកកម្ពុជាកុំឲ្យរកស៊ីខាតបន្តទៀត
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ អះអាងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ទៅកម្ពុជា អាចដើម្បីក្រើនរំឭកលោក ហ៊ុន សែន អំពីការរកស៊ីរបស់កម្ពុជាជាមួយបណ្តាប្រទេសលោកសេរីទៅវិញ។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៩ ខែកញ្ញា ថា ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃរបស់លោក វ៉ាង យី ប្រមុខការទូតរបស់ចិន...
អតីតអ្នកទោសនយោបាយ៖ គោលការណ៍មិនយកខ្មែរណាជាសត្រូវគឺដើម្បីបញ្ចប់វប្បធម៌សងសឹកគ្នារវាងខ្មែរនិងខ្មែរ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គោលការណ៍របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលមិនយកខ្មែរណាជាសត្រូវ គឺក្នុងបំណងដើម្បីបញ្ចប់នូវវប្បធម៌នយោបាយ «ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី» ដែលត្រូវផ្តល់តម្លៃថាជាគុណធម៌កំពូលរបស់លោក។
លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ថា ផ្លូវទៅរកការផ្សះផ្សា ការបង្រួបបង្រួមជាតិ និងការឯកភាពជាតិខ្មែរ គឺមានតែមាគ៌ាអនុវត្តតាមបែបអហិង្សា និងដោយសន្តិវិធីតែប៉ុណ្ណោះ...
អ្នកឃ្លាំមើលសង្ស័យថាមេបក្សកាន់អំណាចប្រើនុយទាក់ទាញក្រុមប្រឆាំងដែលកំពុងរកផ្លូវស្ដារជីវិតនយោបាយឡើងវិញ
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រលើកឡើងថា លោក ហ៊ុន សែន ទំនងជាប្រើក្រុមយុទ្ធសាស្ត្ររបស់ខ្លួនបោះនុយឲ្យក្រុមអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរង់ចាំស្ដារជីវិតនយោបាយវិញ ដើម្បីយកមកធ្វើជាជន្ទល់ឲ្យបក្សកាន់អំណាចក្នុងពេលដែលស្ថានភាពនយោបាយនៅកម្ពុជាកំពុងហ៊ុមព័ទ្ធទៅដោយវិបត្តិគ្រប់បែបយ៉ាង និងទណ្ឌកម្មពីប្រទេសលោកសេរី។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ (SMD) លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ថា តាមប្រវត្តិនៃការដោះស្រាយវិបត្តិនយោបាយរបស់លោក ហ៊ុន សែន...
បញ្ញវន្តខ្មែរនៅឯនាយសមុទ្រទាមទារឲ្យរដ្ឋសភាកម្ពុជាលុបចោលមាត្រា៤៩៤ និង៤៩៥នៃច្បាប់ក្រមព្រហ្មទណ្ឌ
ក្រុមអ្នកតស៊ូមតិជំរុញឲ្យរដ្ឋសភាកម្ពុជា លុបចោលមាត្រា៤៩៤ និង ៤៩៥ នៃច្បាប់ក្រមព្រហ្មទណ្ឌ ព្រោះថាមាត្រានៃច្បាប់នេះគឺផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ និងផ្ទុយពីកតិកាសញ្ញាអន្តរជាតិផងដែរ។
ការទាមទាររបស់ក្រុមបញ្ញវន្តខ្មែរនៅក្រៅស្រុកនេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានចោទសកម្មជនបរិស្ថាន និងសកម្មជនផ្សេងទៀតដាក់ពន្ធនាគារ ដោយប្រើមាត្រាដែលមិនត្រឹមត្រូវនៃច្បាប់ក្រមព្រហ្មទណ្ឌនេះរហូតមក។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានសរសេរលើគណនី Facebook របស់លោក នៅថ្ងៃទី២៤ ខែសីហា ថា រដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ពលរដ្ឋខ្មែរ...
ក្រុមអ្នកតស៊ូមតិគាំទ្រសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាអាមេរិកឲ្យមានការដាក់ទណ្ឌកម្មលើមេដឹកនាំខ្មែរ
ក្រុមអ្នកតស៊ូមតិនៅក្រៅប្រទេស ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីដាក់ទណ្ឌកម្មបន្ថែមទៅលើមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
ពួកគេអះអាងថា ប្រសិនបើច្បាប់នេះចេញជារូបរាងមែន នោះវានឹងមានឥទ្ធិពលក្នុងការដាក់សម្ពាធដល់រដ្ឋាភិបាលខ្មែរឲ្យទទួលខុសត្រូវចំពោះទង្វើដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានបង្ក្រាបទៅលើសកម្មជនសិទ្ធិមនុស្ស ស្ថាប័នប្រជាធិបតេយ្យ និងអ្នកនយោបាយប្រឆាំងក្នុងពេលបច្ចុប្បន្ននេះ។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ដោយថ្លែងអំណរគុណ និងគាំទ្រដល់ប្រធានអនុគណៈកម្មាធិការការបរទេសទទួលបន្ទុកកិច្ចការអាស៊ីខាងកើត នៃព្រឹទ្ធសភាសហរដ្ឋអាមេរិក...
អ្នកវិភាគ៖ លោក ហ៊ុន ម៉ាណែត ស័ក្ដិសមបំផុតទទួលទណ្ឌកម្មពីអាមេរិកពាក់ព័ន្ធនឹងអំពើពុករលួយក្នុងដំណើរការរដ្ឋាភិបាលដឹកនាំដោយឪពុករបស់លោក
ក្រុមអ្នកតស៊ូមតិនៅឯនាយសមុទ្រ ជំរុញឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយក្នុងប្រព័ន្ធរដ្ឋបាលរបស់ជាតិ ជាពិសេសគឺមានជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅទៅនឹងលោក ហ៊ុន ម៉ាណែត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែម្តង។
ក្រុមអ្នកតស៊ូមតិបានថ្លែងបែបនេះ បន្ទាប់ពីអ្នកវិភាគខាងផ្នែកគោលនយោបាយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើងអំពីការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរក្នុងប្រព័ន្ធរដ្ឋបាលរបស់រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ។
ប្រធានប្រតិបត្តិនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ ខែសីហា ថា លោកចង់ឃើញសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន...