28 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

អង្គការ​លើកលែង​ទោស​អន្តរជាតិ​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ឈប់​ចោទ​សកម្មជន​ចលនា​មាតា​ធម្មជាតិ

អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ទាំងអស់​លើ​សំណុំរឿង «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់» ចំពោះ​សកម្មជន​មាតា​ចលនា​ធម្មជាតិ ដើម្បី​បើក​លំហ​ឲ្យ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​លើ​កិច្ចការពារ​បរិស្ថាន។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៤ អង្គការ​អន្តរជាតិ​នេះ​លើកឡើង​ថា សវនាការ​លើក​ទី​២ សម្រាប់​សកម្មជន​បរិស្ថាន​ទាំង ១០​រូប​ដែល​បាន​ធ្វើឡើង​នៅ​ចំ​ទិវា​បរិស្ថាន​ពិភពលោក​នា​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ គឺជា​រឿង​ដែល​មិន​គួរ​កើត​មាន ព្រោះ​ថា​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា មិន​បំពេញ​ការ​ប្ដេជ្ញា​ចិត្ត​ដែល​ខ្លួន​បាន​សន្យា​នៅ​កិច្ចប្រជុំ​ស្ដីពី​អាកាសធាតុ COP28 ទេ តែ​បែរជា​មក​យាយី និង​ព្យាយាម​ដាក់​ពន្ធនាគារ​ទៅ​លើ​សកម្មជន​បរិស្ថាន​ទៅវិញ។ កាលពី​ថ្ងៃទី​៥...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ពហិការ​មិន​ចូលរួម​សវនាការ​បន្ទាប់ពី​តុលាការ​ហាមឃាត់​សាធារណជន​មិន​ឱ្យ​ចូល​ស្តាប់

សកម្មជន​ចលនា​មាតា​ធម្មជាតិ ពហិការ​មិន​ចូលរួម​ក្នុង​សវនាការ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ​នៅ​ថ្ងៃ​ពុធ ទី​៥ មិថុនា នេះ បន្ទាប់ពី​តុលាការ​បិទ​រនាំង​ហាមឃាត់​មិន​ឱ្យ​អ្នក​សារព័ត៌មាន និង​សាធារណជន​ចូលរួម​ស្តាប់​សវនាការ។ សកម្មជន​យុវជន​ចលនា​មាតា​ធម្មជាតិ ចំនួន ៥​នាក់ លើកឡើង​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៥ មិថុនា នេះ​ថា ពួកគេ​នឹង​ចូលរួម​សវនាការ បើ​តុលាការ​យល់ព្រម​បើក​រនាំង​ហាមឃាត់ ដោយ​អនុញ្ញាត​ឱ្យ​អ្នក​សារព័ត៌មាន និង​សាធារណជន​ចូលរួម​ស្តាប់​សវនាការ​នេះ​ដែរ។ សកម្មជន​បរិស្ថាន​ទាំង ៥​នាក់ រួម​មាន លោក យឹម លាងហ៊ី, លោក ថុន រដ្ឋា,...

សកម្មជន​ចលនា​មាតា​ធម្មជាតិ​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទៅ​លើ​ពួកគេ​និង​ផ្ដល់​ភាព​ស្អាតស្អំ

សកម្មជន​ចលនា​មាតា​ធម្មជាតិ អំពាវនាវ​ឱ្យ​តុលាការ​ក្រុង​ភ្នំពេញ ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទៅ​លើ​ពួកគេ និង​ផ្តល់​ភាព​ស្អាតស្អំ​ដល់​ខ្លួន​វិញ ចំពោះ​សវនាការ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ពេញ ១​ថ្ងៃ​នៅ​ថ្ងៃ​ពុធ​នេះ។ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ មិថុនា នេះ​ថា រាល់​សកម្មភាព​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំងអស់ មិន​បាន​ធ្វើ​ឡើង​ក្នុង​បំណង​បំផ្លាញ​ជាតិ ឬ​មាន​ចេតនា​បំពាន​ច្បាប់​នោះ​ទេ ប៉ុន្តែ​ជា​សកម្មភាព​ស្រប​តាម​ច្បាប់ ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​ប៉ុណ្ណោះ។ លោក ថុន រដ្ឋា លើកឡើង​ថា ការ​ការពារ​បរិស្ថាន​គឺជា​ការងារ​ដែល​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ស្រឡាញ់ និង​ជា​ចំណែក​ដ៏​តូច​មួយ​ដើម្បី​ថែរក្សា​សម្បត្តិ​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប និង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​តែប៉ុណ្ណោះ។ សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​បទ​ចោទប្រកាន់​ដើម្បី​សង​ភាព​ស្អាតស្អំ​ជូន​ពួកគេ​វិញ...

អ្នក​ច្បាប់៖ នយោបាយ​របស់​លោក កឹម សុខា គឺ​លុប​បំបាត់​ភាព​ល្ងង់ខ្លៅ ភាព​ភ័យខ្លាច និង​ភាព​អត់ឃ្លាន​ចេញពី​ទឹកដី​ខ្មែរ

អ្នក​ច្បាប់​នៅ​កម្ពុជា លើកឡើង​ថា គោលដៅ​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក កឹម សុខា គឺ​មាន​បំណង​លុប​បំបាត់​ភាព​ល្ងង់ខ្លៅ ភាព​ភ័យខ្លាច និង​ភាព​អត់ឃ្លាន​ចេញពី​ទឹកដី​ខ្មែរ ដោយ​ជំនួស​មក​វិញ​នូវ​ការ​បណ្ដុះ​ពលរដ្ឋ​គ្រប់​រូប​ឱ្យ​ក្លាយ​ជា​ធនធាន​មនុស្ស​សម្រាប់​កសាង​សង្គម​ជាតិ។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង អ្នកស្រី ម៉េង សុភារី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា យុទ្ធសាស្ត្រ​បំបាត់​ភាព ខ្លៅ ខ្លាច ឃ្លាន របស់​លោក កឹម សុខា ដើម្បី​បណ្តុះបណ្តាល​ពលរដ្ឋ​ខ្មែរ​ឱ្យ​ក្លាយ​ជា​ធនធាន​កសាង​សង្គម​ជាតិ មិនមែន​គាត់​អនុវត្ត​តាម​បរទេស​ណា​ទេ...

តុលាការ​លើក​ពេល​បើក​សវនាការ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទៅ​ថ្ងៃទី​៥ មិថុនា

សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​យក​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់ ទៅ​បើក​សវនាការ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៤ ខាងមុខ​វិញ។ នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ តុលាការ​ក្រុង​ភ្នំពេញ សម្រេច​លើក​ពេល​បើក​សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​បទ​រួម​គំនិត​ក្បត់ នៅ​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២៤ វិញ។ សកម្មជន​បរិស្ថាន​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ ប្រមាថ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់ ដែល​មាន​វត្តមាន​ក្នុង​សវនាការ​នា​ថ្ងៃទី​២៩ ឧសភា...

តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​ជម្រះ​ក្តី​សកម្មជន​ការពារ​បរិស្ថាន​ដប់​នាក់​នៅ​ថ្ងៃទី​២៩ ឧសភា

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​លើ​សំណុំរឿង «រួម​គំនិត​ក្បត់ និង​ប្រមាថ​ព្រះមហាក្សត្រ» ទៅ​លើ​ស្ថាបនិក​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវីតសុន ជនជាតិ​អេស្ប៉ាញ និង​សកម្មជន​បរិស្ថាន​ចំនួន ១០​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ។ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង បាន​ចេញ​លិខិត​កោះហៅ​មេធាវី សំ ចំរើន និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ សកម្មជន​បរិស្ថាន​ទាំង ១០​នាក់...

អ្នក​វិភាគ​ថា​ការ​កាត់ទោស​លោក កឹម សុខា ហាក់​បង្ហាញ​ថា​រដ្ឋាភិបាល​បំផ្លាញ​នីតិរដ្ឋ​និង​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​ព្រមាន​ថា ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ ហាក់​បង្ហាញ​ថា រដ្ឋាភិបាល​កំពុង​លើក​តម្កើង​នីតិរដ្ឋ និង​ប្រជាធិបតេយ្យ ប៉ុន្តែ​ការពិត គឺ​អំពើ​បំផ្លាញ​នីតិរដ្ឋ បំផ្លាញ​ប្រជាធិបតេយ្យ ជាន់​ពន្លិច​សិទ្ធិមនុស្ស និង​ការ​បំផ្លាញ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​តែប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ ឧសភា នេះ​ថា ការ​ចោទប្រកាន់​លោក...

តើ​នំ​ឆា​ខ្វៃ មាន​ប្រភព និង​សាវតារ​ដូចម្តេច​ដែរ? ទាក់ទង​អី​នឹង​អំពើ​ក្បត់?

ឆា​ខ្វៃ ជា​នំ​ដែល​គេ​ចៀន​ជា​គូៗ មិន​ដែល​ចៀន​ទោល​តែ​មួយ​នោះ​ទេ។ តើ​នំ​ដែល​គេ​និយម​បរិភោគ​ពេល​ព្រឹក​នេះ មាន​ប្រវត្តិ​ពិត​របស់​វា​ដូចម្តេច? លោក ហាស់ សាន មាន​សេចក្តី​រាយការណ៍​អំពី​ប្រវត្តិ​នំ​ឆា​ខ្វៃ​ដោយ​សង្ខេប​ដូច​ត​ទៅ​នេះ៖ នំ​ឆា​ខ្វៃ ជា​ប្រភេទ​នំ​ម្យ៉ាង​ធ្វើ​អំពី​ម្សៅ​នំប៉័ង​លាយ​ទឹក រួម​នឹង​គ្រឿងផ្សំ​មួយ​ចំនួន រួច​គេ​បោក​គក់​ញី​ច្របាច់​បញ្ចូល​គ្នា​ឲ្យ​ទន់​ល្មួត​ស្អិត​ជាប់​គ្នា ហើយ​ចៀន​ឲ្យ​អណ្ដែត​ក្នុង​ខ្ទះ​ខ្លាញ់ ឬ​ប្រេង​កំពុង​ពុះ​កញ្ជ្រោល​ក្នុង​កម្តៅ​យ៉ាង​ខ្លាំង ត្រឡប់​ចុះ​ត្រឡប់​ឡើង​ឲ្យ​ឆ្អិន​សព្វ​ឡើង​ពណ៌​មាស។ ជា​ប្រភេទ​នំ​ដែល​មនុស្សម្នា​ជាច្រើន​សន្ធឹកសន្ធាប់​ពាសពេញ​ពិភពលោក​និយម​ចូលចិត្ត​ទទួលទាន​ជាមួយ​អាហារ​ស្រស់ស្រូប​ពេល​ព្រឹក។ អ្នក​ខ្លះ​ចូលចិត្ត​បរិភោគ​ជាមួយ​បបរ អ្នក​ខ្លះ​បរិភោគ​ជាមួយ​គុយទាវ អ្នក​ខ្លះ​ទៀត​ចូលចិត្ត​បរិភោគ​ជាមួយ​កាហ្វេ។ ថ្វីបើ​ឈ្មោះ​ពិត​នំ​នេះ​ហាក់បីដូចជា​កាន់តែ​សាបរលាប​ខ្លះ​ក្តី មកពី​ការ​និយាយ​ហៅ​ឈ្មោះ​នំ​ក្លាយ​ទៅ​តាម​សំនៀង​តាម​តំបន់​ផ្សេងៗ​ក៏ដោយ ក៏​ជនជាតិ​ចិន ដែល​ជា​ម្ចាស់​ដើម​នៃ​នំ​នេះ ព្យាយាម​ថែរក្សា​ឈ្មោះ​របស់​វា​ជា​ដដែល។ តើ​នំ​ឆា​ខ្វៃ មាន​ឫសគល់​ពី​ទីណា សតវត្ស​ណា ហើយ​មាន​សាវតារ​យ៉ាង​ដូចម្តេច? យើង​ដកស្រង់​សេចក្តី​ពី​ការ​ស្រាវជ្រាវ​មួយ​ដោយ​ជនជាតិ​ចិន​សិង្ហបុរី...

មន្ត្រី​បក្ស​កម្លាំង​ជាតិ​អំពាវនាវ​ចេញពី​ពន្ធនាគារ​ឱ្យ​សមាជិក​បក្ស​ខ្លួន​រក្សា​ស្មារតី​ស្មោះត្រង់​នឹង​បក្ស

មន្ត្រី​គណបក្ស​កម្លាំង​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម ដែល​កំពុង​ជាប់​ពន្ធនាគារ បាន​អំពាវនាវ​ចេញពី​ពន្ធនាគារ ឱ្យ​មន្ត្រី និង​សមាជិក​គណបក្ស​កម្លាំង​ជាតិ​ទាំងអស់ រក្សា​ស្មារតី​សាមគ្គី​រួបរួម ស្មោះត្រង់​នឹង​គណបក្ស​បន្ត​ទៀត ជាពិសេស​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ ដើម្បី​បន្ត​វេន​របស់​អ្នក​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អនុប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​របស់​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​ខេត្ត​លេខ​រៀង​ទី​១ គឺ​លោក មី សេងហ៊ ហៅ គា វិសាល បាន​ចេញ​លិខិត​មួយ​ពី​ពន្ធនាគារ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៩ មេសា នេះ បាន​អំពាវនាវ​ឱ្យ​អង្គ​បោះឆ្នោត​ទាំងអស់​ដែល​ត្រូវ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី-ខេត្ត​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ...

គណបក្ស​ភ្លើង​ទៀន​ចាត់ទុក​សកម្មភាព​អាជ្ញាធរ​ចាប់​ខ្លួន​សមាជិក​ខ្លួន​ថា​ជា​ការ​គំរាមកំហែង​និង​ធ្វើ​ទុក្ខបុកម្នេញ

គណបក្ស​ភ្លើង​ទៀន ចាត់ទុក​សកម្មភាព​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ធ្វើ​សកម្មភាព​ចាប់​ខ្លួន​សកម្មជន​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ និង​រយៈពេល​កន្លង​មក គឺជា​ការ​គំរាមកំហែង និង​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព ក្នុង​គោលបំណង​រារាំង​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់​របស់​សមាជិក និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន នៅ​ទូទាំង​ប្រទេស។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ក៏ដូចជា​សកម្មជន​របស់​គណបក្ស​ភ្លើង​ទៀន ធ្វើ​សកម្មភាព​នយោបាយ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការ​គោរព និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ ព្រមទាំង​ច្បាប់​ជា​ធរមាន​នានា​របស់​ប្រទេស​កម្ពុជា​ជានិច្ច ជាពិសេស​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​តែម្តង ដូច្នេះ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន គឺ​ស្មើ​នឹង​ការ​គំរាមកំហែង​ចំពោះ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា។ គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ អំពាវនាវ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះលែង​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ទាំងអស់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កន្លង​មក ឱ្យ​មាន​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​លើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស...

Latest news

© 2021, ដេលី. All rights reserved.