29.5 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​ជន​ក្បត់​ជាតិ បើ​បន្ត​ធ្វើ​តាម​សំណើ​របស់​វៀតណាម

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ប្រសិនបើ​លោក ហ៊ុន សែន នៅតែ​បន្ត​ផ្តល់​ការ​សម្បទាន​តាម​សំណើ​របស់​វៀតណាម នូវ​លក្ខខណ្ឌ​ដែល​សុំ​ឱ្យ​ផ្តល់​ការ​រស់នៅ​ដល់​ពលរដ្ឋ​វៀតណាម បន្ត​ទៀត នោះ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​ជន​ក្បត់​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា លោក​ជឿជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ថ្មី​របស់​វៀតណាម នៅ​ពេលនេះ គ្មាន​អ្វី​ក្រៅតែ​ពី​ការ​ចង​មិត្ត​យូរអង្វែង...

អង្គការ​សង្គម​ស៊ីវិល​៥៣​ស្ថាប័ន​ថា​ការ​ផ្ដន្ទាទោស​សកម្មជន​ចលនា​មាតា​ធម្មជាតិ​គឺជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិ

អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥៣​ស្ថាប័ន ស្នើ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ទម្លាក់​ចោល​ការ​ផ្ដន្ទាទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០​រូប ដោយ​ដាក់​ពន្ធនាគារ​ពី ៦ ទៅ ៨​ឆ្នាំ ដោយ​ថា​ការ​កាត់ទោស​នេះ​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​សម្រាប់​ជាតិ។ សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង ៥៣​ស្ថាប័ន​នៅ​ថ្ងៃទី​០៤ ខែ​កក្កដា ឱ្យ​ដឹង​ថា សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្ដន្ទាទោស​ទៅ​លើ​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ចំនួន ១០​រូប ដោយ​ដាក់​ពន្ធនាគារ​ពី ៦ ទៅ ៨​ឆ្នាំ ហើយ​ចាប់​ខ្លួន​អ្នក​ទាំងនោះ​នៅ​ថ្ងៃទី​០២ ខែ​កក្កដា គឺជា​រឿង​ដែល​គួរ​ឱ្យ​អាម៉ាស់​យ៉ាង​ខ្លាំង​សម្រាប់​ប្រទេស​ជាតិ។ អង្គការ​សិទ្ធិមនុស្ស​ថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរតែ​ស្តាប់ និង​ចូលរួម​ធ្វើការ​ជាមួយ​យុវជន និង​សកម្មជន​បរិស្ថាន ហើយ​បញ្ឈប់​ការ​ចំណាយ​ធនធាន​ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ...

ប្រទេស​លោក​សេរី​និង​អង្គការ​អន្តរជាតិ​ធំៗ​ថ្កោលទោស​ការ​កាត់ទោស​និង​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​កំរោល

បណ្ដា​ប្រទេស​លោក​សេរី និង​អង្គការ​សហប្រជាជាតិ សម្ដែង​ការ​ព្រួយបារម្ភ និង​ថ្កោលទោស​ចំពោះ​ការ​ផ្ដន្ទាទោស និង​ចាប់​ខ្លួន​ទាំង​កំរោល ព្រមទាំង​បញ្ជូន​សកម្មជន​បរិស្ថាន​ទាំងនោះ​ទៅ​ដាក់​នៅ​ពន្ធនាគារ​នៅ​ខេត្ត​ផ្សេងៗ​គ្នា​ពី​សំណាក់​តុលាការ​ក្រោម​បញ្ជា​របស់​រដ្ឋាភិបាល​កម្ពុជា។ សហភាព​អឺរ៉ុប និង​ប្រទេស​ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ កាលពី​ថ្ងៃទី​០២ ខែ​កក្កដា បាន​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​កាត់ទោស និង​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដោយ​វិធានការ គឺ​ការ​យាយី​លើ​អ្នក​ការពារ​បរិស្ថាន និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។ សហភាព​អឺរ៉ុប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ក៏ដូចជា​សិទ្ធិ​ក្នុង​ការ​សម្ដែង​មតិ​ដោយ​អហិង្សា​ផង​ដែរ។ ចំណែក​ឯ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី វិញ ក៏​សម្ដែង​ការ​ព្រួយបារម្ភ ដោយ​ថា​ពួកគេ​នៅតែ​គាំទ្រ​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន ដោយ​រួម​ទាំង​សេរីភាព​បញ្ចេញមតិ ការ​ប្រមូលផ្ដុំ​តវ៉ា​ដោយ​សន្តិវិធី...

លោក មុត ចន្ថា ថា​អ្នក​ក្បត់​ជាតិ​ពិតប្រាកដ​គឺជា​អ្នក​ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​លោក កឹម សុខា

អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក កឹម សុខា គឺ​លោក មុត ចន្ថា ចោទ​ថា​មនុស្ស​ដែល​ក្បត់​ជាតិ​ពិតប្រាកដ អាច​ជា​អ្នក​ដែល​កំពុង​ធ្វើ​ទុក្ខបុកម្នេញ​លើ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក កឹម សុខា ពីព្រោះ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​តាម​បញ្ជា​របស់​លោក ហ៊ុន សែន។ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា លោក កឹម សុខា មិនមែន​ជា​ជន​ក្បត់​ជាតិ​ដូច​ការ​ចោទប្រកាន់​មួលបង្កាច់​ទាំង​អយុត្តិធម៌​ឡើយ ដូច្នេះ​តុលាការ​គួរតែ​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ទាំងអស់ ដើម្បី​ផ្តល់​សេរីភាព​ពេញលេញ...

HRW អំពាវនាវ​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​កម្ពុជា​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ​ទៅ​កាន់​ដៃគូ​អភិវឌ្ឍន៍ និង​អ្នក​វិនិយោគ​លើ​បរិស្ថាន​ស្អាត សុខភាព​ល្អ និង​និរន្តរភាព​សម្រាប់​ប្រទេស​កម្ពុជា ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​សាលក្រម​កាត់ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ និង​បង្ហាញ​ការ​គាំទ្រ​សេរីភាព​ការ​បញ្ចេញ​មតិ​របស់​ពួកគេ។ នាយករង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ Human Rights Watch ឈ្មោះ Judy Kwon ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ កក្កដា នេះ​ថា ការ​កាត់ទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃ​អង្គារ នេះ គឺជា​ការ​គំរាមកំហែង និង​ជា​សារ​ដ៏​រន្ធត់​មួយ​សម្រាប់​ព្រមាន​ដល់​យុវជន​កម្ពុជា​ថា រដ្ឋាភិបាល​នឹង​ទប់ស្កាត់​គ្រប់​បែប​យ៉ាង​ជុំវិញ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួកគេ។ ប្រភព​ដដែល​អះអាង​ថា...

កូនស្រី​ច្បង​លោក កឹម សុខា សុំ​ឱ្យ​ឪពុក​តស៊ូ​អត់ធ្មត់​បន្ត​ទៀត​ដើម្បី​ជាតិ​និង​ពលរដ្ឋ​កម្ពុជា

កូនស្រី​ច្បង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ សុំ​ឱ្យ​ឪពុក​របស់​ខ្លួន​តស៊ូ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​បន្ត​ទៀត​នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​អាយុ ៧២​ឆ្នាំ ព្រោះ​ជាតិ​ខ្មែរ​នៅតែ​ត្រូវការ​លោក។ កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា កូន​សូម​ជូនពរ​លោក​ឪពុក​ក្នុង​ឱកាស​ថ្ងៃ​កំណើត​របស់​លោក​ពុក ឱ្យ​មាន​សុខភាព​ល្អ និង​មាន​ស្មារតី​រឹងមាំ ទោះ​ជា​លោក​កំពុង​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​បំផុត​នេះ​ក៏ដោយ។ កញ្ញា កឹម មនោវិទ្យា បញ្ជាក់​ថា ជាតិ​ខ្មែរ​ទាំង​នគរ​នៅតែ​ត្រូវការ​លោក កឹម សុខា ឱ្យ​បន្ត​ក្រាញននៀល​បន្ត​ទៀត ទោះ​ជា​លោក...

តុលាការ​គ្រោង​ប្រកាស​សាលក្រម​រឿង​ក្តី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ឆាប់​រហ័ស​ជាង​រឿង​ក្តី​ផ្សេងៗ

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​ប្រកាស​សាលក្រម​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ក្រោម​បទ​ចោទប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់» នៅ​ដើម​ខែ​កក្កដា ខាងមុខ​នេះ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​បញ្ចប់​សវនាការ​សួរ​ដេញដោល​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ៥​នាក់ នៅ​ថ្ងៃទី​២៤ ខែ​មិថុនា នេះ។ ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់​ចេញពី​សវនាការ​នៅ​ថ្ងៃទី​២៤ មិថុនា នេះ​ថា តុលាការ​ធ្វើ​សវនាការ​ដោយ​សង្ខេបៗ ដោយ​មិន​ពិនិត្យ​ភស្តុតាង​ដោះ​បន្ទុក​របស់​ពួកគេ ហើយ​ធ្វើ​សេចក្តី​សន្និដ្ឋាន​បញ្ចប់​សវនាការ​តែម្ដង។ ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥​នាក់ បង្ហាញ​ការ​ខកចិត្ត​ចំពោះ​តុលាការ​ដែល​បដិសេធ​សំណើ​សុំ​ឱ្យ​តុលាការ​ចាក់​វីដេអូ​ឃ្លីប​ដែល​ជា​ភស្តុតាង​ដោះ​បន្ទុក​របស់​ពួកគេ។ សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី...

មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា​អំពើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​គឺ​ប្រឆាំង​នឹង​ជាតិ​ខ្មែរ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​រំលោភ​ច្បាប់​ជាតិ បំផ្លាញ​សាសនា និង​រំលោភ​ព្រះមហាក្សត្រ​ពី​សំណាក់​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ជា​អំពើ​ប្រឆាំង​នឹង​ជាតិ​ខ្មែរ ខណៈ​លោក កឹម សុខា ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ គឺជា​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ច្បាប់។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក សួន សុរីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ មិថុនា នេះ​ថា រដ្ឋាភិបាល​ដែល​ប្លន់​អំណាច​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដែល​មិន​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌​ទៅ​វិញ​ទេ ដែល​ជា​រដ្ឋាភិបាល​ក្បត់​ជាតិ ព្រោះ​បាន​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ ដូច្នេះ​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​បែប​នេះ​ដោយ​ការ​ទាមទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស...

តុលាការ​បង្ហាញ​វីដេអូ​ភស្តុតាង​របស់​លោក អាឡិច ជុំវិញ​សំណុំរឿង​រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្ហាញ​វីដេអូ​ភស្តុតាង​ចំនួន ៧​ឃ្លីប ជុំវិញ​សំណុំរឿង​ដែល​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ។ នៅ​ក្នុង​ខ្លឹមសារ​ក្នុង​វីដេអូ​ទាំងនោះ ភាគច្រើន​គឺជា​ការ​លើកឡើង​របស់​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​អំពី​ការ​ការពារ​បរិស្ថាន និង​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​បំផ្លាញ​បរិស្ថាន​នៅ​កម្ពុជា​ប៉ុណ្ណោះ។ តុលាការ​ក្រុង​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​លើក​ទី​៤ លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ ដោយ​ការ​ចាក់​វីដេអូ​របស់​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ​លោក អាឡិច ហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដែល​បាន​លើកឡើង​ពី​ផែនការ​មួយ​ចំនួន​ក្នុង​ការ​ការពារ​បរិស្ថាន​នៅ​កម្ពុជា និង​បាន​រិះគន់​ពី​ការ​ដឹកនាំ​នៃ​របប​ត្រកូល​ហ៊ុន ព្រមទាំង​និយាយ​អំពី​វិធី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​នៃ​គ្រួសារ​ត្រកូល​ហ៊ុន​ដោយ​សន្តិវិធី​ផង​ដែរ។ តុលាការ​ក្រុង​ភ្នំពេញ បាន​ចាក់​ឃ្លីប​វីដេអូ​មួយ​ដែល​លោក...

តុលាការ​បន្ត​សាកសួរ​អំពី​រចនាសម្ព័ន្ធ សកម្មភាព និង​ប្រភព​ថវិកា​របស់​ក្រុម​ចលនា​មាតា​ធម្មជាតិ

សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សាកសួរ​អំពី​រចនាសម្ព័ន្ធ ដំណើរការ​សកម្មភាព និង​ប្រភព​ថវិកា​របស់​ក្រុម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ក្នុង​សវនាការ​លើក​ទី​៣ ករណី​ចោទប្រកាន់​ពី​បទ រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ នៅ​ថ្ងៃ​អង្គារ​នេះ។ សវនាការ​លើ​សំណុំរឿង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ពី​បទ​រួម​គំនិត​ក្បត់ និង​ប្រមាថ​អង្គ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​១១ ខែ​មិថុនា គឺជា​ការ​សួរ​ដេញដោល និង​អាន​របាយការណ៍​ផ្សេង។ នៅ​ក្រោយ​ការ​បញ្ចប់​ការ​សាកសួរ សកម្មជន​ចលនា​មាតា​ធម្មជាតិ​បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ដែល​យាមកាម​នៅ​ខាង​ក្រៅ​របង​តុលាការ ដោយសារ​ក្រុម​សន្តិសុខ​ទាំងនោះ​រារាំង​មិន​ឲ្យ​ក្រុម​សកម្មជន​ទាំងនោះ​ចាកចេញ​ពី​បរិវេណ​តុលាការ។ សកម្មជន​បរិស្ថាន​ដែល​មាន​វត្តមាន​ក្នុង​សវនាការ​រួម​មាន លោក ថុន រដ្ឋា លោក យឹម លាងហ៊ី...

Latest news

© 2021, ដេលី. All rights reserved.