32 C
Phnom Penh

TAG

នេត្រ ភក្ដ្រា

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​ទម្លាយ​ថា​លោក នេត្រ ភក្ដ្រា លាក់បាំង​អំពី​មូលហេតុ​មរណភាព​ប្រធាន​នាយកដ្ឋាន AKP

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន ទម្លាយ​ថា រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា កំពុង​កុហក​មហាជន​អំពី​មូលហេតុ​នៃ​មរណភាព​ប្រធាន​នាយកដ្ឋាន​កាសែត​កម្ពុជា នៃ​អគ្គនាយកដ្ឋាន​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា Agence Kampuchea de Press (AKP) លោក សៅ សុវណ្ណ ពី​ការ​ធ្វើ​អត្តឃាត​ដោយ​ចង​ក ព្រោះតែ​សម្ពាធ​ការងារ មក​ជា​ការ​ស្លាប់​ដោយ​ជំងឺ។ ប្រភព​ច្បាស់​ការណ៍​ពី​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​៨...

លោក ហ៊ុន ម៉ាណែត សម្រេច​ឱ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធានការ​ច្បាប់​លើ​អង្គភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផុត​អាជ្ញាបណ្ណ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត បាន​សម្រេច​ឲ្យ​ក្រសួង​ព័ត៌មាន ចាត់​វិធានការ​លើ​អង្គភាព ឬ​ស្ថាប័ន​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​ផុត​អាជ្ញាបណ្ណ​កំណត់​ហើយ ហើយ​នៅ​បន្ត​ធ្វើ​សកម្មភាព​ដោយ​មិន​សុំ​ការ​អនុញ្ញាត​ជា​ថ្មី​ឱ្យ​បាន​ត្រឹមត្រូវ នឹង​ត្រូវ​ប្រឈមមុខ​ផ្លូវ​ច្បាប់។ យោង​តាម​សេចក្តី​សម្រេច​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣០ តុលា បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​តាមរយៈ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ឯកភាព​ជា​គោលការណ៍​ឱ្យ​ក្រសួង​ព័ត៌មាន មាន​ចំណាត់ការ​លើ​អង្គភាព ឬ​ស្ថាប័ន​ផ្សព្វផ្សាយ​ដែល​មិន​គោរព​តាម​ច្បាប់។ សេចក្តី​សម្រេច​ដដែល​លើកឡើង​ថា ជា​គោលការណ៍​ដំបូង ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឱ្យ​ក្រសួង​ព័ត៌មាន ណែនាំ​ទៅ​កាន់​ម្ចាស់​អង្គភាព ឬ​ស្ថាប័ន​ដែល​ធ្វើ​អាជីវកម្ម​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​កំពុង​ដំណើរការ​ដោយ​គ្មាន​អាជ្ញាបណ្ណ​នោះ ត្រូវ​មក​សុំ​ច្បាប់​អនុញ្ញាត​ប្រកប​អាជីវកម្ម​ពី​ក្រសួង​ព័ត៌មាន ដោយ​ទុក​រយៈពេល ៣​ខែ។ ផុត​រយៈពេល​កំណត់ (៣​ខែ) បុគ្គល​ណា​ដែល​ធ្វើ​អាជីវកម្ម​ផ្សព្វផ្សាយ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់។ ប្រភព​ដដែល​បាន​លើកឡើង​ថា...

រដ្ឋមន្ត្រី​ព័ត៌មាន​ទុក​ពេល​១​ខែ​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​ធ្លាប់​យក​លុយ​ពី​កាស៊ីណូ​ថបដាយអឹម៉ិន​ចូល​ខ្លួន​សារភាព

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក នេត្រ ភក្ដ្រា ទុក​ពេល​មួយ​ខែ​ឱ្យ​អ្នក​សារព័ត៌មាន​ដែល​បាន​យក​លុយ​កាក់​​ពី​ក្រុមហ៊ុន​កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ចូល​ខ្លួន​ទៅ​សារភាព​នៅ​ក្រសួង​ព័ត៌មាន និង​ទុក​ពេល​ឲ្យ​ប្រធាន​អង្គភាព​សារព័ត៌មាន និង​ភាគី​ខាង​កាស៊ីណូ​រយៈពេល ២​សប្តាហ៍ សម្រាប់​ចូល​ខ្លួន​មក​បំភ្លឺ​លើ​ករណី​នេះ បើ​មិន​ដូច្នោះ​ទេ ក្រសួង​ព័ត៌មាន​នឹង​លុប​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​អង្គភាព​ទាំងនោះ និង​ចាត់​វិធានការ​ច្បាប់​ចំពោះ​កាស៊ីណូ​នោះ​ផង​ដែរ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ដ្រា បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃទី​៤ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ទៅ​កាន់​ម្ចាស់​កាស៊ីណូ ថបដាយអឹម៉ិន...

រដ្ឋមន្ត្រី​ព័ត៌មាន​ថា​វិស័យ​សារព័ត៌មាន​កម្ពុជា​ផ្ដោត​សំខាន់​លើ​គុណភាព ជាពិសេស​ពង្រឹង​ក្រម​សីលធម៌​វិជ្ជាជីវៈ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​ផ្ដោត​ជា​សំខាន់​ទៅ​លើ​គុណភាព​សារព័ត៌មាន ដែល​សំដៅ​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​គុណភាព ស៊ីជម្រៅ ពិសេស​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ដល់​អ្នក​សារព័ត៌មាន​ឱ្យ​កាន់តែ​រឹងមាំ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី លោក នេត្រ ភក្ត្រា លើកឡើង​ក្នុង​ជំនួប​ជាមួយ​លោក ចូសែហ្វ សូវ័រ អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​នឹង​រៀបចំ​ឱ្យ​មាន​ស្តង់ដារ​ប្រតិបត្តិ​រួម​មួយ​សម្រាប់​អ្នក​សារព័ត៌មាន​ទាំងអស់ ឱ្យ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ និង​មាន​គុណភាព ដើម្បី​ការពារ​ដល់​អ្នក​សារព័ត៌មាន ពិសេស​ពង្រឹង​គុណភាព​សារព័ត៌មាន​ឱ្យ​បាន​ល្អ​ថែម​ទៀត។ លោក នេត្រ...

លោក សៅ សុខា៖ បទល្មើស​ព្រៃឈើ​ទប់ស្កាត់​មិន​បាន​ដោយសារ​មន្ត្រី​មូលដ្ឋាន​បើក​ដៃ​ឱ្យ​ឈ្មួញ

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ។ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​លើកឡើង​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល ដោយសារតែ​មន្ត្រី​ជំនាញ​មូលដ្ឋាន​អសកម្ម ព្រោះ​ថា​បើ​មេ​ព្រៃ មេ​ស្រុក កម្លាំង​ប្រដាប់​អាវុធ​នៅ​ទីនោះ​ចូលរួម​ទប់ស្កាត់​ដោយ​ការ​អប់រំ​ប្រជាជន ប្រើ​វិធានការ​រដ្ឋបាល ឃាត់...

លោក នេត្រ ភក្ត្រា៖ គ្មាន​បក្ស​ណា​អាច​ជំនួស​បក្ស​ប្រជាជន​បាន​ឡើយ​ក្នុង​ការ​រក្សា​សន្តិភាព​ជូន​ជាតិ

រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ជាតិ និង​បញ្ចប់​សង្គ្រាម ដូច្នេះ​គ្មាន​គណបក្ស​ណា​មួយ​អាច​ជំនួស​បាន​ឡើយ​ក្នុង​ការ​ការពារ និង​ថែរក្សា​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ជូន​ជាតិ និង​ប្រជាជន។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើង​ក្នុង​វេទិកា​សាធារណៈ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងរពៅ សង្កាត់​ព្រែកត្នោត ក្រុង​បូកគោ ខេត្ត​កំពត កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៣ ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​យក​ជីវិត​ធ្វើ​ជា​ដើមទុន​ដើម្បី​រំដោះ​ជាតិ និង​ប្រជាជន​ចេញពី​របប​ខ្មែរក្រហម...

ក្រសួង​បរិស្ថាន៖ ការ​ចោទ​ថា​ព្រៃឈើ​ខ្មែរ​កំពុង​បន្ត​រង​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បំផ្លាញ​មុខមាត់​កម្ពុជា​តែប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បដិសេធ​ការ​ចោទប្រកាន់​ថា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បង្កប់​សារ​នយោបាយ​ដែល​លាប​ពណ៌ ដើម្បី​បំផ្លាញ​មុខមាត់​កម្ពុជា​របស់​ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​តែ​សម្បក​ក្រៅ​តែប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាំ​ដើមឈើ​ស្តារ​ឡើងវិញ​នៅ​តាម​តំបន់​ដែល​មាន​ការ​រិចរិល។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុទ្ធនាការ​អន្ទាក់​សូន្យ នៅ​ក្នុង​តំបន់​ធនធាន​ធម្មជាតិ​កម្ពុជា​កន្លងមក​ថា អ្វី​ដែល​ពួកគេ​កំពុងតែ​និយាយ គឺជា​ការ​លាប​ពណ៌​មក​លើ​កម្ពុជា ជា​យុទ្ធនាការ​ដើម្បី​បំផ្លាញ​មុខមាត់​កម្ពុជា​ប៉ុណ្ណោះ។ លោក​ថា កម្ពុជា​បាន​ដឹង​ហើយ​ថា កម្ពុជា​មាន​ពីរ គឺ​កម្ពុជា​ពិត​ដែល​ពលរដ្ឋ​មើល​ឃើញ​ជាក់ស្តែង​សព្វថ្ងៃ​នេះ និង​កម្ពុជា​នៅ​លើ​បបូរ​មាត់​របស់​ក្រុម​ជនបរទេស​ខ្លះ និង​ក្រុម​ខ្លះ​ទៀត​ដែល​មិន​បាន​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ លោក នេត្រ ភត្ត្រា អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាំ​ដើមឈើ​ស្ដារ​ឡើងវិញ​នៅ​តាម​តំបន់​ដែល​មាន​ការ​រិចរិល ដែល​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​តាំងចិត្ត​ខ្ពស់​របស់​កម្ពុជា...

ក្រសួង​បរិស្ថាន​ថា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាមរយៈ​ការ​លក់​ឥណទាន​កាបូន

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា អះអាង​ថា កម្ពុជា​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ តាមរយៈ​ការ​លក់​ឥណទាន​កាបូន​បាន​ប្រមាណ​ជា ១១​លាន ៦​សែន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងមក។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥​ឆ្នាំ​កន្លងមក​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​បាន​ឈាន​ដល់​របត់​ថ្មី​មួយ​ដែល​អាច​ទទួល​បាន​ចំណូល​ពី​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ពី​ការ​លក់​ឥណទាន​កាបូន​ក្នុង​គម្រោង​រេដ​បូក កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​ព្រៃឈើ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​អះអាង​ថា ចាប់ពី​ឆ្នាំ​២០១៦ កន្លងមក ក្រសួង​បរិស្ថាន​បាន​រៀបចំ​គម្រោង​រេដ​បូក​ចំនួន​៣...

ក្រសួង​បរិស្ថាន​ទាមទារ​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យ​ម៉ត់ចត់​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ

ក្រសួង​បរិស្ថាន អះអាង​ថា បទល្មើស​ធនធាន​ធម្មជាតិ​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា​លែង​កើត​មាន ប៉ុន្តែ​បទល្មើស​ខ្នាត​តូច​នៅតែ​បន្ត​កើត​មាន​ដដែល ដែល​ទាមទារ​មន្ត្រី​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភត្ត្រា បាន​លើកឡើង​ក្នុង​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ពាក់ព័ន្ធ​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ កាលពី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់ និង​បន្ត​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ឱ្យ​បាន​ដាច់ខាត។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​បញ្ជាក់​ថា ការ​បណ្តុះបណ្តាល​ការងារ​ប្រឆាំង​ការ​សម្អាត​ប្រាក់​របស់​ក្រសួង​បរិស្ថាន គឺ​ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​ពង្រឹង​សមត្ថភាព​មន្ត្រី​នគរបាល​យុត្តិធម៌ ដើម្បី​ចូលរួម​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ដែល​កើត​ចេញពី​ផល​នៃ​បទល្មើស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​សេដ្ឋកិច្ច ជាច្រើន​នាក់...

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​សហគមន៍​ស្នើ​ក្រសួង​បរិស្ថាន​បើក​លំហ​សេរីភាព​ចុះ​ល្បាត​ព្រៃឈើ

ក្រុម​សង្គម​ស៊ីវិល និង​សហគមន៍​ជាង ២០​ស្ថាប័ន ដាក់​ញត្តិ​ទៅ​ក្រសួង​បរិស្ថាន ដើម្បី​ស្នើសុំ​ឱ្យ​បើក​លំហ​សិទ្ធិ​សេរីភាព​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការ​ចុះ​ល្បាត​ព្រៃ​នៅ​តាម​តំបន់​ការពារ​ធម្មជាតិ​ឡើងវិញ។ ក្រុម​នេះ​ក៏​បាន​ជំរុញ​ឲ្យ​អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រសួង ដែល​សន្យា​ថែរក្សា​គម្រប​ព្រៃឈើ​ឱ្យ​បាន ៦០% នៅ​ត្រឹម​ឆ្នាំ​២០៣០ នៅ​ក្នុង​សន្និសីទ​ក្របខ័ណ្ឌ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ប៉ារីស។ ក្នុង​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ដែល​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​លើកឡើង​ថា ពួកគេ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន សមាគម អង្គការ​សង្គម​ស៊ីវិល និង​ការ​រក​ឃើញ​ជាបន្តបន្ទាប់​នូវ​បទល្មើស​ធនធាន​ធម្មជាតិ ក៏ដូចជា​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លងមក​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​ទាំងនោះ​បាន​ស្នើ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អនុវត្ត​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ដូច​មាន​ចែង​ក្នុង​កម្មវិធី​ព្រៃឈើ​ជាតិ​ដែល​បាន​ដាក់​ឱ្យ​អនុវត្ត​កាលពី​ឆ្នាំ​២០១០...

Latest news