ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
នេត្រ ភក្ដ្រា
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានទម្លាយថាលោក នេត្រ ភក្ដ្រា លាក់បាំងអំពីមូលហេតុមរណភាពប្រធាននាយកដ្ឋាន AKP
ឌឹ ខេមបូឌា ដេលី
-
February 13, 2024
មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ទម្លាយថា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា កំពុងកុហកមហាជនអំពីមូលហេតុនៃមរណភាពប្រធាននាយកដ្ឋានកាសែតកម្ពុជា នៃអគ្គនាយកដ្ឋានទីភ្នាក់ងារព័ត៌មានកម្ពុជា Agence Kampuchea de Press (AKP) លោក សៅ សុវណ្ណ ពីការធ្វើអត្តឃាតដោយចងក ព្រោះតែសម្ពាធការងារ មកជាការស្លាប់ដោយជំងឺ។ ប្រភពច្បាស់ការណ៍ពីមន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅថ្ងៃទី៨...
ច្បាប់
លោក ហ៊ុន ម៉ាណែត សម្រេចឱ្យក្រសួងព័ត៌មានចាត់វិធានការច្បាប់លើអង្គភាពប្រព័ន្ធផ្សព្វផ្សាយផុតអាជ្ញាបណ្ណ
ឌឹ ខេមបូឌា ដេលី
-
November 2, 2023
នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត បានសម្រេចឲ្យក្រសួងព័ត៌មាន ចាត់វិធានការលើអង្គភាព ឬស្ថាប័នដែលធ្វើអាជីវកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយណាផុតអាជ្ញាបណ្ណកំណត់ហើយ ហើយនៅបន្តធ្វើសកម្មភាពដោយមិនសុំការអនុញ្ញាតជាថ្មីឱ្យបានត្រឹមត្រូវ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។ យោងតាមសេចក្តីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ តុលា បានឲ្យដឹងថា រដ្ឋាភិបាលតាមរយៈទីស្ដីការគណៈរដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍ឱ្យក្រសួងព័ត៌មាន មានចំណាត់ការលើអង្គភាព ឬស្ថាប័នផ្សព្វផ្សាយដែលមិនគោរពតាមច្បាប់។ សេចក្តីសម្រេចដដែលលើកឡើងថា ជាគោលការណ៍ដំបូង ទីស្ដីការគណៈរដ្ឋមន្ត្រីឱ្យក្រសួងព័ត៌មាន ណែនាំទៅកាន់ម្ចាស់អង្គភាព ឬស្ថាប័នដែលធ្វើអាជីវកម្មក្នុងប្រព័ន្ធផ្សព្វផ្សាយដែលកំពុងដំណើរការដោយគ្មានអាជ្ញាបណ្ណនោះ ត្រូវមកសុំច្បាប់អនុញ្ញាតប្រកបអាជីវកម្មពីក្រសួងព័ត៌មាន ដោយទុករយៈពេល ៣ខែ។ ផុតរយៈពេលកំណត់ (៣ខែ) បុគ្គលណាដែលធ្វើអាជីវកម្មផ្សព្វផ្សាយដោយគ្មានច្បាប់អនុញ្ញាត ត្រូវប្រឈមចំពោះមុខច្បាប់។ ប្រភពដដែលបានលើកឡើងថា...
ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានទុកពេល១ខែឱ្យអ្នកសារព័ត៌មានដែលធ្លាប់យកលុយពីកាស៊ីណូថបដាយអឹម៉ិនចូលខ្លួនសារភាព
ឌឹ ខេមបូឌា ដេលី
-
October 6, 2023
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ដ្រា ទុកពេលមួយខែឱ្យអ្នកសារព័ត៌មានដែលបានយកលុយកាក់ពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) ចូលខ្លួនទៅសារភាពនៅក្រសួងព័ត៌មាន និងទុកពេលឲ្យប្រធានអង្គភាពសារព័ត៌មាន និងភាគីខាងកាស៊ីណូរយៈពេល ២សប្តាហ៍ សម្រាប់ចូលខ្លួនមកបំភ្លឺលើករណីនេះ បើមិនដូច្នោះទេ ក្រសួងព័ត៌មាននឹងលុបអាជ្ញាប័ណ្ណព័ត៌មានរបស់អង្គភាពទាំងនោះ និងចាត់វិធានការច្បាប់ចំពោះកាស៊ីណូនោះផងដែរ។ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក នេត្រ ភក្ដ្រា បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នេះទៅកាន់ម្ចាស់កាស៊ីណូ ថបដាយអឹម៉ិន...
ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានថាវិស័យសារព័ត៌មានកម្ពុជាផ្ដោតសំខាន់លើគុណភាព ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ
ឌឹ ខេមបូឌា ដេលី
-
September 22, 2023
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា វិស័យសារព័ត៌មាននៅកម្ពុជាផ្ដោតជាសំខាន់ទៅលើគុណភាពសារព័ត៌មាន ដែលសំដៅធ្វើយ៉ាងណាឱ្យមានគុណភាព ស៊ីជម្រៅ ពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈដល់អ្នកសារព័ត៌មានឱ្យកាន់តែរឹងមាំ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលទើបឡើងកាន់តំណែងថ្មី លោក នេត្រ ភក្ត្រា លើកឡើងក្នុងជំនួបជាមួយលោក ចូសែហ្វ សូវ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះថា កម្ពុជានឹងរៀបចំឱ្យមានស្តង់ដារប្រតិបត្តិរួមមួយសម្រាប់អ្នកសារព័ត៌មានទាំងអស់ ឱ្យអនុវត្តប្រកបដោយវិជ្ជាជីវៈ និងមានគុណភាព ដើម្បីការពារដល់អ្នកសារព័ត៌មាន ពិសេសពង្រឹងគុណភាពសារព័ត៌មានឱ្យបានល្អថែមទៀត។ លោក នេត្រ...
បរិស្ថាន
លោក សៅ សុខា៖ បទល្មើសព្រៃឈើទប់ស្កាត់មិនបានដោយសារមន្ត្រីមូលដ្ឋានបើកដៃឱ្យឈ្មួញ
ឌឹ ខេមបូឌា ដេលី
-
April 29, 2023
ប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា ចោទថា បទល្មើសព្រៃឈើដែលតែងតែកើតមាននៅកម្ពុជាទប់ស្កាត់មិនបាន ដោយសារតែមន្ត្រីមូលដ្ឋានជាអ្នកបើកដៃឱ្យឈ្មួញពីខាងក្រៅ។ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានលើកឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ថា បទល្មើសព្រៃឈើនៅតែកើតមានដដែល ដោយសារតែមន្ត្រីជំនាញមូលដ្ឋានអសកម្ម ព្រោះថាបើមេព្រៃ មេស្រុក កម្លាំងប្រដាប់អាវុធនៅទីនោះចូលរួមទប់ស្កាត់ដោយការអប់រំប្រជាជន ប្រើវិធានការរដ្ឋបាល ឃាត់...
នយោបាយ
លោក នេត្រ ភក្ត្រា៖ គ្មានបក្សណាអាចជំនួសបក្សប្រជាជនបានឡើយក្នុងការរក្សាសន្តិភាពជូនជាតិ
ឌឹ ខេមបូឌា ដេលី
-
January 13, 2023
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើងថា គណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងបញ្ចប់សង្គ្រាម ដូច្នេះគ្មានគណបក្សណាមួយអាចជំនួសបានឡើយក្នុងការការពារ និងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យជូនជាតិ និងប្រជាជន។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា លើកឡើងក្នុងវេទិកាសាធារណៈជួបជាមួយប្រជាពលរដ្ឋនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ថា គណបក្សប្រជាជនកម្ពុជាបានយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម...
ព័ត៌មានជាតិ
ក្រសួងបរិស្ថាន៖ ការចោទថាព្រៃឈើខ្មែរកំពុងបន្តរងការកាប់បំផ្លាញ គឺជាចេតនាបំផ្លាញមុខមាត់កម្ពុជាតែប៉ុណ្ណោះ
ឌឹ ខេមបូឌា ដេលី
-
September 8, 2022
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បដិសេធការចោទប្រកាន់ថាព្រៃឈើនៅកម្ពុជាកំពុងបន្តរងនូវការកាប់បំផ្លាញ គឺជាចេតនាបង្កប់សារនយោបាយដែលលាបពណ៌ ដើម្បីបំផ្លាញមុខមាត់កម្ពុជារបស់ក្រុមអ្នកស្រឡាញ់ព្រៃឈើតែសម្បកក្រៅតែប៉ុណ្ណោះ ខណៈរដ្ឋាភិបាលកម្ពុជាកំពុងដាំដើមឈើស្តារឡើងវិញនៅតាមតំបន់ដែលមានការរិចរិល។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីយុទ្ធនាការអន្ទាក់សូន្យ នៅក្នុងតំបន់ធនធានធម្មជាតិកម្ពុជាកន្លងមកថា អ្វីដែលពួកគេកំពុងតែនិយាយ គឺជាការលាបពណ៌មកលើកម្ពុជា ជាយុទ្ធនាការដើម្បីបំផ្លាញមុខមាត់កម្ពុជាប៉ុណ្ណោះ។ លោកថា កម្ពុជាបានដឹងហើយថា កម្ពុជាមានពីរ គឺកម្ពុជាពិតដែលពលរដ្ឋមើលឃើញជាក់ស្តែងសព្វថ្ងៃនេះ និងកម្ពុជានៅលើបបូរមាត់របស់ក្រុមជនបរទេសខ្លះ និងក្រុមខ្លះទៀតដែលមិនបានតម្កល់ផលប្រយោជន៍ជាតិជាធំ។ លោក នេត្រ ភត្ត្រា អះអាងថា រដ្ឋាភិបាលកម្ពុជាកំពុងដាំដើមឈើស្ដារឡើងវិញនៅតាមតំបន់ដែលមានការរិចរិល ដែលនេះជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងការតាំងចិត្តខ្ពស់របស់កម្ពុជា...
បរិស្ថាន
ក្រសួងបរិស្ថានថាកម្ពុជាជោគជ័យក្នុងការទប់ស្កាត់បទល្មើសព្រៃឈើតាមរយៈការលក់ឥណទានកាបូន
ឌឹ ខេមបូឌា ដេលី
-
August 31, 2022
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា អះអាងថា កម្ពុជាជោគជ័យក្នុងការទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ តាមរយៈការលក់ឥណទានកាបូនបានប្រមាណជា ១១លាន ៦សែនដុល្លារអាមេរិកក្នុងរយៈពេល ៥ឆ្នាំកន្លងមក។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីសមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមករបស់ក្រសួងបរិស្ថាន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ នេះថា កម្ពុជាបានឈានដល់របត់ថ្មីមួយដែលអាចទទួលបានចំណូលពីការអភិរក្សធនធានធម្មជាតិពីការលក់ឥណទានកាបូនក្នុងគម្រោងរេដបូក កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ក្នុងវិស័យព្រៃឈើរបស់ខ្លួនសព្វថ្ងៃនេះ។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះអះអាងថា ចាប់ពីឆ្នាំ២០១៦ កន្លងមក ក្រសួងបរិស្ថានបានរៀបចំគម្រោងរេដបូកចំនួន៣...
ច្បាប់
ក្រសួងបរិស្ថានទាមទារឲ្យមន្ត្រីអនុវត្តច្បាប់ឱ្យម៉ត់ចត់ដើម្បីការពារធនធានធម្មជាតិ
ឌឹ ខេមបូឌា ដេលី
-
July 15, 2022
ក្រសួងបរិស្ថាន អះអាងថា បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំនៅកម្ពុជាលែងកើតមាន ប៉ុន្តែបទល្មើសខ្នាតតូចនៅតែបន្តកើតមានដដែល ដែលទាមទារមន្ត្រីអនុវត្តច្បាប់ឱ្យបានហ្មត់ចត់។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា បានលើកឡើងក្នុងវគ្គបណ្តុះបណ្តាលដល់មន្ត្រីពាក់ព័ន្ធនៅមន្ទីរបរិស្ថានខេត្តព្រះវិហារ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះថា មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់ ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងបន្តអនុវត្តច្បាប់ឱ្យបានហ្មត់ចត់ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានដាច់ខាត។ អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបញ្ជាក់ថា ការបណ្តុះបណ្តាលការងារប្រឆាំងការសម្អាតប្រាក់របស់ក្រសួងបរិស្ថាន គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃការពង្រឹងសមត្ថភាពមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីចូលរួមប្រឆាំងនឹងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលកើតចេញពីផលនៃបទល្មើសធនធានធម្មជាតិនៅកម្ពុជា។ ប្រជាពលរដ្ឋនៅក្នុងភូមិសេដ្ឋកិច្ច ជាច្រើននាក់...
ព័ត៌មានជាតិ
ក្រុមអង្គការសង្គមស៊ីវិលនិងសហគមន៍ស្នើក្រសួងបរិស្ថានបើកលំហសេរីភាពចុះល្បាតព្រៃឈើ
ឌឹ ខេមបូឌា ដេលី
-
March 30, 2022
ក្រុមសង្គមស៊ីវិល និងសហគមន៍ជាង ២០ស្ថាប័ន ដាក់ញត្តិទៅក្រសួងបរិស្ថាន ដើម្បីស្នើសុំឱ្យបើកលំហសិទ្ធិសេរីភាពសហគមន៍ អង្គការសង្គមស៊ីវិលក្នុងការចុះល្បាតព្រៃនៅតាមតំបន់ការពារធម្មជាតិឡើងវិញ។ ក្រុមនេះក៏បានជំរុញឲ្យអនុវត្តការប្ដេជ្ញាចិត្តរបស់ក្រសួង ដែលសន្យាថែរក្សាគម្របព្រៃឈើឱ្យបាន ៦០% នៅត្រឹមឆ្នាំ២០៣០ នៅក្នុងសន្និសីទក្របខ័ណ្ឌអង្គការសហប្រជាជាតិនៅទីក្រុងប៉ារីស។ ក្នុងញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ដែលដាក់ជូនរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា ពួកគេមានការព្រួយបារម្ភជាខ្លាំងចំពោះការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋសហគមន៍មូលដ្ឋាន សមាគម អង្គការសង្គមស៊ីវិល និងការរកឃើញជាបន្តបន្ទាប់នូវបទល្មើសធនធានធម្មជាតិ ក៏ដូចជាការកាប់ទន្ទ្រានយកដីព្រៃនៅក្នុងតំបន់ការពារធម្មជាតិក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ។ ក្រុមអង្គការសង្គមស៊ីវិល និងសហគមន៍ទាំងនោះបានស្នើរដ្ឋមន្ត្រីក្រសួងបរិស្ថាន អនុវត្តការប្ដេជ្ញាចិត្តរបស់ខ្លួន ដូចមានចែងក្នុងកម្មវិធីព្រៃឈើជាតិដែលបានដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០១០...
1
2
3
Page 2 of 3
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.