30 C
Phnom Penh

TAG

បណ្ឌិត ហ្គាហ្វា ពាងម៉េត

អត្ថបទ​វិភាគ៖ ដំណោះស្រាយ​នយោបាយ​តឹងតែង

ខ្មែរ​ចេះ​រួបរួម ចេះ​សាមគ្គី​ក្នុង​គ្រា​មួយ​ដែល​ប្រទេស​ជាតិ​មាតុភូមិ​មាន​ទុក្ខ​ភ័យ​ដោយ​សត្រូវ​បរទេស​ឈ្លានពាន​កាន់កាប់។ បណ្ឌិត ហ្គាហ្វា ពាងម៉េត កាល​លោក​នៅ​មាន​ជីវិត លោក​បាន​សរសេរ​អត្ថបទ​រំឭក​អំពី​គំនិត​ដែល​លោក​និង​សហការី​ផ្គុំ​គ្នា​គិត​រក​ដំណោះស្រាយ​តាម​ទ្រឹស្ដី​ព្រះពុទ្ធ​ក្នុង​កាលៈទេសៈ​លំបាក។ យោង​លើ​ក្របខ័ណ្ឌ “ពណ៌នា-វិភាគ-ព្យាករណ៍” ខ្ញុំ​បាន​អនុវត្ត​រូបមន្ត​ដែល​ព្រះពុទ្ធ​បាន​ប្រៀន​ប្រដៅ​មនុស្ស​ជាតិ​រាប់​ពាន់​ឆ្នាំ​មក​ហើយ​ថា “គិត + កម្ម = ផល” នា​ឆ្នាំ​១៩៨១-១៩៨២ នៅ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដ៏​សែន​លំបាក​មួយ​ដែល​ប្រឈម​នឹង​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ (រជរបខ)។ នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨ កងទ័ព​វៀតណាម​កុម្មុយនីស្ត​បាន​ឈ្លានពាន​ប្រទេស​កម្ពុជា និង​វាយប្រហារ​ទៅ​លើ​កងទ័ព​ខ្មែរក្រហម ប៉ុល ពត។ នៅ​ថ្ងៃទី​៧ ខែ​មករា...

អត្ថបទ​ប្រៀបធៀប៖ ការ​ប្រើប្រាស់​កម្លាំង​បាយ និង​ប្រាជ្ញា

នេះ​អត្ថបទ​ស្តីអំពី​ការ​ប្រៀបធៀប​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរ​ពី​ការ​ប្រើប្រាស់​កម្លាំង​បាយ​ទៅ​នឹង​ប្រាជ្ញា ដែល​សរសេរ​ដោយ​បណ្ឌិត ហ្គាហ្វារ ពាងម៉េត ហើយ​អាន​ដោយ​លោក ហាស់ សាន។ បន្ទាប់ពី​ខ្ញុំ​ចូល​និវត្តន៍​ពី​កិច្ចការ​បង្រៀន​នៅ​សាកលវិទ្យាល័យ​កោះ Guam នៅ​ឆ្នាំ​២០០៤ ខ្ញុំ​បាន​វិល​ត្រឡប់​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​វិញ។ គ្រា​មួយ​នោះ ខ្ញុំ​បាន​នាំ​ចៅ​តូចៗ​ពីរ​នាក់​ដែល​មាន​អាយុ ៥ និង ៧​ឆ្នាំ ទៅ​ដើរ​លំហែ​នៅ​ជុំវិញ​មាត់​ត្រពាំង​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ។ បន្ទាប់ពី​រត់​លេង​មួយ​ស្របក់ ចៅ​ខ្ញុំ​ក៏​នាំគ្នា​ទៅ​ឈរ​នៅ​ក្បែរ​មាត់​ទឹក​ត្រពាំង ហើយ​ស្រែក​ហៅ​ខ្ញុំ​ទៅ​កាន់​កន្លែង​ដែល​ពួកគេ​កំពុង​ឈរ ដើម្បី​មើល​សត្វ​ខ្យង​មួយ​ហ្វូង​វារ​រគើមៗ​ចុះ​ទៅ​ក្នុង​ទឹក​ត្រពាំង។ ខណៈ​យើង​កំពុង​មើល​សត្វ​ខ្យង​វារ​នៅ​មាត់​ត្រពាំង មាន​សត្វ​ទន្សាយ​ព្រៃ​មួយ​គូ​រត់​ពី​គុម្ព​ស្ត្រប៊ែរី ដែល​ដុះ​នៅ​ក្បែរ​ទីនោះ។ ចៅ​ខ្ញុំ​ក៏​ស្រែក​ឆោឡោ​ដោយ​ក្តី​រំភើប ដ្បិត​បាន​ជួប​នឹង​សត្វព្រៃ​ដោយ​ចៃដន្យ។ ក្នុង​នាម​ជា​អតីត​សាស្ត្រាចារ្យ...

ប្រតិបត្តិ​គុណធម៌​ដើម្បី​ពង្រឹង​កម្លាំង​តស៊ូ

ការ​ស្រាវជ្រាវ​រក​ឃើញ​ថា យុវជន​ខ្មែរ​ជិត ១០០% មិន​គិត​អំពី​រឿង​នយោបាយ​ជា​បញ្ហា​ធំ​សម្រាប់​ខ្មែរ ថ្វីត្បិតតែ​មកពី​គេ​ព្រួយ​អំពី​សន្តិសុខ​របស់​គេ ហើយ​និង​កង្វះ​ការ​លើក​ទឹកចិត្ត​ពី​រដ្ឋាភិបាល។ យ៉ាងណា​ក្តី បណ្ឌិត ហ្គាហ្វា ពាងម៉េត កាល​លោក​នៅ​រស់​បាន​សរសេរ​ទុក ដោយ​ចង្អុល​បង្ហាញ​កត្តា​ធំ​មួយ​ទៀត​ទាក់ទង​នឹង​មនុស្ស​អាយុ​ហួស​ពី​យុវវ័យ គឺ​ជន​ដែល​មិន​ចេះ​រៀន មិន​ចេះ​បំភ្លេច​ចោល​នូវ​អ្វី​មិន​ត្រឹមត្រូវ​ដែល​ខ្លួន​បាន​រៀន​រួច​មក​ហើយ និង​មិន​ចេះ​រៀន​ឡើងវិញ​សាជាថ្មី។ ម្យ៉ាង​ទៀត ពលរដ្ឋ​ខ្មែរ​មិន​ប្រាកដ​ក្នុង​ខ្លួន​ចំពោះ​អ្វី​ដែល​ខ្លួន​ចង់​បាន​នោះ​ទេ។ លោក ហាស់ សាន សូម​អាន​ជូន​ជ្រាប​អត្ថបទ​អប់រំ​របស់​លោក​មាន​សេចក្តី​ដូច​តទៅ​នេះ៖ នៅ​ចុងឆ្នាំ​២០២២ អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​ឈ្មោះ World Justice Project (WJP)...

បទវិភាគ៖ តើ​មនុស្ស​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ?

វិនាសកម្ម​នៅ​កម្ពុជា​បច្ចុប្បន្ន មិនមែន​កើតមាន​តែ​ទៅ​លើ​មនុស្ស​នោះ​ទេ ប៉ុន្តែ​ក៏​មាន​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ​សម្រាប់​ពលរដ្ឋ​ខ្មែរ​រាប់​មិន​អស់​នោះ​ដែរ។ តទៅ​នេះ លោក ហាស់ សាន សូម​អាន​ជូន​អត្ថបទ​មួយ​របស់​បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ ហ្គាម ដែល​ស្រង់​សម្ដី​អ្នកប្រាជ្ញ​អ៊ីតាលី នា​សតវត្ស​ទី​១៥ ថា​មនុស្ស​ចែក​ចេញ​ជា ៣​ប្រភេទ។ អត្ថបទ​នេះ​ត្រូវ​បាន​បណ្ឌិត ហ្គាហ្វារ សរសេរ​មុន​ពេល​លោក​ទទួល​មរណភាព​កាលពី​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​រោគាពាធ។ ប្រទេស​កម្ពុជា​ដែល​ខ្ញុំ​បាន​ថ្លែង​នៅ​ក្នុង​អត្ថបទ​ចុះ​ថ្ងៃទី​៣ ខែ​មករា ជា​ទឹកដី​កំណើត​ដែល​ខ្ញុំ​នឹក​អាឡោះ​អាល័យ​មិន​ភ្លេច។ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ត្រូវ​បាន​កែច្នៃ​ឲ្យ​ទៅ​ជា​ប្រទេស​ដែល​មាន​ផ្លូវថ្នល់​ខ្វាត់ខ្វែង...

បទវិភាគ៖ មនុស្ស​អាច​បក​ស្បែក​ខ្លា​តាម​វិធី​ច្រើន​យ៉ាង

ភាសិត​ខ្មែរ​ដែល​ចាស់ទុំ​បុរាណ​តែង​ប្រដៅ​កូនចៅ គឺ​ថា ទ័ល​ដប់ ទ័ល​ម្ភៃ តែ​កុំ​ឲ្យ​ទ័ល​គំនិត។ ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ចង់​បាន​ការ​ផ្លាស់ប្ដូរ ប៉ុន្តែ​ត្រូវ​ប្រឈម​នឹង​អ្នក​ដឹកនាំ​ផ្ដាច់ការ​មិន​ព្រម​ឲ្យ​ដូរ។ គេ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ​ប្រជាធិបតេយ្យ ស្នេហា​សិទ្ធិ សេរីភាព យុត្តិធម៌ និង​ជាតិ​មាតុភូមិ បបួល​ពលរដ្ឋ​គិត​តែ​រឿង​ដដែលៗ ដើរ​ផ្លូវ​ដដែលៗ ធ្វើ​ដដែលៗ។ បើ​មាន​តែ​រឿង​ដដែល​ដូច្នេះ តើ​អ្វី​ទៅ​ជា​រឿង​ថ្មី​សម្រាប់​ពួកគេ? តទៅ​នេះ លោក ហាស់ សាន សូម​អាន​អត្ថបទ​វិភាគ​របស់​បណ្ឌិត ហ្គាហ្វា ពាងម៉េត សម្រាប់​ខែ​វិច្ឆិកា...

បទវិភាគ៖ តើ​ពលរដ្ឋ​ត្រូវ​មាន​កាតព្វកិច្ច​បែប​ណា​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ជាតិ?

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែង​ច្បាស់​អំពី​សិទ្ធិ​សេរីភាព សមភាព និង​កាតព្វកិច្ច​របស់​ពលរដ្ឋ​ខ្មែរ។ កាតព្វកិច្ច​របស់​ពលរដ្ឋ មិនមែន​រង់ចាំ​ធ្វើ​តាម​បញ្ជា​រដ្ឋអំណាច​គ្រប់​ពេល​នោះ​ទេ។ ពលរដ្ឋ​ដែល​មាន​សិទ្ធិ​សេរីភាព ក៏​មិន​ត្រូវ​បំពេញ​កាតព្វកិច្ច​ដែល​រដ្ឋអំណាច​បង្គាប់​ឲ្យ​ធ្វើ​ទាំង​ខុស​ច្បាប់​នោះ​ទេ។ ម្យ៉ាង​ទៀត ពលរដ្ឋ​មាន​កាតព្វកិច្ច​ទាមទារ​ឲ្យ​រដ្ឋអំណាច​បម្រើ​ប្រយោជន៍​រួម​គ្រប់​ពេល គ្រា​ណា​រដ្ឋអំណាច​មិន​បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​បម្រើ​ពលរដ្ឋ​នោះ។ តទៅ​នេះ​ជា​អត្ថបទ​របស់​បណ្ឌិត ហ្គាហ្វា ពាងម៉េត អតីត​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ​អាមេរិកាំង ហ្គាម ចេញ​ផ្សាយ​សម្រាប់​ខែ​តុលា ឆ្នាំ​២០២២ ដែល​ពណ៌នា​ថា មនុស្ស​ចង់​បាន​អ្វី មនុស្ស​ជា​អ្នក​គិត អ្នក​ធ្វើ​ទាំងអស់។ អាយុជីវិត​ប្រទេស​កម្ពុជា​សព្វថ្ងៃ​ស្ថិត​នៅ​លើ​លទ្ធផល​នៃ​ការ​តតាំង​រវាង​អ្នក​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ​ដែល​ស្រេកឃ្លាន​សេរីភាព យុត្តិធម៌ និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​ជន​អត្តាធិបតី​ដែល​បាន​ពត់​បត់បែន​ចិត្ត គំនិត...

បទវិភាគ៖ តើ​អ្វី​ទៅ​ដែល​ហៅ​ថា​ជន​អត្តាធិបតី?

ជន​អត្តាធិបតី (autocrats) គ្រប់​ទិសទី​មិន​គោរព​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ទេ ហើយ​ភាគច្រើន​ជា​ជន​មុខ​ក្រាស់ មិន​ចេះ​ខ្មាសអៀន​ដែរ ទោះ​ជា​មតិ​ជាតិ និង​អន្តរជាតិ​រិះគន់ ដៀលត្មះ​យ៉ាងណាក៏ដោយ។ ជាមួយ​គ្នា​នេះ គេ​ងាក​ទៅ​គំរាម បំភ័យ បង្ក្រាប​ពលរដ្ឋ​របស់​ខ្លួន បំផ្លាញ​ធនធាន​ជាតិ កើប​គរ​ភោគទ្រព្យ​ដើម្បី​ពង្រឹង​ពង្រីក​កម្លាំង​ជន្ទល់​គាំទ្រ​អំណាច​របស់​ខ្លួន។ សប្តាហ៍​នេះ បណ្ឌិត ហ្គាហ្វារ ពាងម៉េត អតីត​សាស្ត្រាចារ្យ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យ ហ្គាម (Guam) សហរដ្ឋ​អាមេរិក ពន្យល់​អំពី​ជន​អត្តាធិបតី​ដែល​មាន​អ្នក​ខ្លះ​មិន​ចង់​ឲ្យ​យើង​គិត ឲ្យ​យើង​និយាយ​រិះគន់​កែលំអ ហើយ​លោក...

បទវិភាគ៖ តើ​ពលរដ្ឋ​ត្រូវ​ចូលរួម​តស៊ូ​បែប​ណា ដើម្បី​ទទួល​បាន​នីតិរដ្ឋ​ពិតប្រាកដ?

បណ្ឌិត ហ្គាហ្វា ពាងម៉េត ជា​អតីត​វីរជន​មួយ​រូប​បាន​លះបង់​គ្រួសារ​ទៅ​ចូលរួម​ចំណែក​តស៊ូ​រំដោះ​ជាតិ​មាតុភូមិ​នា​ទសវត្ស​១៩៨០ ក្នុង​ចលនា​តស៊ូ​មិនមែន​កុម្មុយនីស្ត ក្នុង​ពេល​ក្រោយ​កងទ័ព​កុម្មុយនីស្ត​យៀកណាម វាយ​លុកលុយ​ទន្ទ្រាន​ឈ្លានពាន ត្រួតត្រា​កាន់កាប់​ប្រទេស​ជាតិ​នា​ដើម​ឆ្នាំ​១៩៧៩។ មុន​ចាកចេញ​ទៅ​បង្រៀន​និស្សិត​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង ឯ​កោះ​ហ្គាម (Guam) ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​ក៏​ធ្លាប់​បាន​រួម​ចំណែក​ផ្តល់​គំនិត​ដល់​មេដឹកនាំ​ចលនា​តស៊ូ​ដែល​ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ផង​ដែរ។ ស្ថិត​ក្នុង​វ័យ​ចូល​និវត្តន៍ លោក​បាន​សរសេរ​អត្ថបទ​ជាច្រើន​ចុះផ្សាយ​លើ​គេហទំព័រ​របស់​លោក​ផ្ទាល់ ដោយ​ចែករំលែក​គំនិត បទពិសោធន៍ ចំណេះដឹង​របស់​លោក​ជា​វិភាគទាន​ដល់​ការ​គិតគូរ​ដឹកនាំ​កែប្រែ​សង្គម​ជាតិ ដើម្បី​នាំ​មក​នូវ​អធិបតេយ្យ​ជាតិ ឯករាជភាព បូរណភាព​មាតុភូមិ វឌ្ឍនភាព និង​សុភមង្គល​ពិតប្រាកដ​ដល់​ខ្មែរ​គ្រប់​រូប​ស្មើៗ​គ្នា។ លោក​បាន​ផ្តើម​សរសេរ​អត្ថបទ​អប់រំ​ឡើងវិញ​នៅ​ខែ​សីហា កន្លងទៅ​នេះ...

Latest news