26.9 C
Phnom Penh

TAG

បទល្មើស​ព្រៃឈើ

កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើង​ថា នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក និង​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ទស្សនទាន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៣។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ដឹង​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ឈើ​ពី​ក្រៅ​ប្រទេស ដើម្បី​យក​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក​នោះ។ លោក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​តម្រូវការ​ឈើ​ជាច្រើន​សម្រាប់​សង់​ផ្ទះ ធ្វើ​ជន្លង់ ធ្វើ​ជន្ទល់...

លោក ស ខេង អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ​និង​ការពារ​ព្រៃឈើ​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ដាំ​ដើមឈើ និង​រួម​គ្នា​ការពារ​ព្រៃឈើ​នៅ​កម្ពុជា ឲ្យ​បាន​គង់វង្ស​បន្ត​ទៅ​ទៀត។ លោក​លើកឡើង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ក្រុងពាលី​បញ្ចុះ​បឋម​សិលា​សាងសង់​វិមាន​ឯករាជ្យ​នៅ​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២២។ លោក ស ខេង ក៏​បាន​រៀបរាប់​ពី​របៀប​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ក្រញូង​ខុស​ច្បាប់​ពី​ប្រទេស​ថៃ ឡាវ និង​កម្ពុជា នាំ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ព្រមទាំង​កែច្នៃ​ជា​វត្ថុ​ផ្សេងៗ​សម្រាប់​តុបតែង​នៅ​ក្នុង​ផ្ទះ។ លោក​បន្ត​ថា ពលរដ្ឋ​ខ្លះ​មិន​ស្គាល់​ប្រភេទ​ឈើ​ក្រញូង​នោះ​ទេ ក៏ប៉ុន្តែ​ឈ្មួញ​រកស៊ី​ឈើ​ទាំងអស់​នោះ​ជា​អ្នក​ប្រាប់​ឲ្យ​ស្គាល់ និង​បញ្ជា​ឲ្យ​ពលរដ្ឋ​កាប់...

សហគមន៍​ថា​ក្រុមហ៊ុន​ម៉ាឃល​ឡូជីស្ទិក​កំពុង​សម្រុក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​រង្គាល

បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ អះអាង​ថា ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (MACLELOGISTICCAMBODIA Co.,Ltd) ហៅ​ក្រុមហ៊ុន ៩៧ កំពុង​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ការពារ​ព្រៃឡង់ ដោយ​ជួល​កម្មករ​ឲ្យ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​យក​ទៅ​លក់​ឲ្យ​ពួកគេ​ក្នុង​មួយ​ថ្ងៃ​ពី ៥០ ទៅ ៦០​គោយន្ត។ ប្រជា​សហគមន៍​បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​កម្មករ​របស់​ក្រុមហ៊ុន ដោយ​ក្រុម​កម្មករ​ទាំងនោះ​អះអាង​ថា ពួកគេ​ត្រូវ​បាន​មេការ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក ទូរស័ព្ទ​ហៅ​ឲ្យ​មក​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​យក​ទៅ​លក់​ឲ្យ​ពួកគេ ដោយ​គិត​តម្លៃ​សេវា​ក្នុង​មួយ​ម៉ែត្រ​គីប ៤០​ម៉ឺន​រៀល។ ប្រជា​សហគមន៍ ឲ្យ​ដឹង​ទៀត​ថា ក្រុម​កម្មករ​ទាំងនោះ​បាន​លើកឡើង​ថា...

គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ច្រានចោល​ព័ត៌មាន​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ជា​អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧត្តមសេនីយ៍ សៅ សុខា បដិសេធ​ថា​ពុំ​មាន​សកម្មភាព​ទិញ​ឈើ​ខុស​ច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ដែល​ជា​រូបភាព​នៃ​បទល្មើស​ព្រៃឈើ​កំពុង​កើត​មាន​នៅ​តំបន់​ព្រៃឡង់ ខេត្ត​ព្រះវិហារ ដូច​សារព័ត៌មាន​មួយ​ចំនួន​ចុះផ្សាយ​នោះ​ទេ បន្ទាប់ពី​អ្នកជំនាញ​ចុះ​ស្រាវជ្រាវ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង។ ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា តាម​ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញ​កងរាជ​អាវុធហត្ថ​បង្ហាញ​ថា សារព័ត៌មាន​ខ្លះ​បាន​យក​រូបភាព​ចាស់ ឬ​យក​ឈ្មោះ​ក្រុមហ៊ុន​នានា​មក​ធ្វើការ​ផ្សព្វផ្សាយ ដែល​នាំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ និង​ខូច​កិត្តិយស​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ប៉ុណ្ណោះ។ អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ...

បណ្ដាញ​ព្រៃឡង់​ថា​ក្រុមហ៊ុន​ម៉ាខល​ឡូជីស្ទីក​កាប់​ឈើ​ជាង​៥០០​ដើម​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ជាង ៣០​នាក់ អះអាង​ថា ព្រៃឈើ​ជាង ៥០០​ដើម​ត្រូវ​បាន​ក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ឬ​ក្រុមហ៊ុន​៩៧ កាប់​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​ណា​មួយ​នោះ​ឡើយ។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា នេះ​ថា សមាជិក​សហគមន៍​ព្រៃឡង់​ចំនួន ៣៤​នាក់ បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្នុង​នោះ​បាន​ប្រទះ​នូវ​បទល្មើស​ព្រៃឈើ​ជាច្រើន​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​រកស៊ី​ឈើ​ខុស​ច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា ម៉ាខល...

ពលរដ្ឋ​ឃុំ​ស្រែសំបូរ​ថា​ក្រុមហ៊ុន​ឧកញ៉ា ជា ពៅ បន្ត​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្ត​ស្ទឹងត្រែង

ពលរដ្ឋ​ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្ត​ស្ទឹងត្រែង អះអាង​ថា ក្រុមហ៊ុន សៀវម៉ុន (ខេមបូឌា) របស់​លោក​ឧកញ៉ា ជា ពៅ ហៅ​ហួ នៅតែ​បន្ត​កាប់​ឈើ​ពី​ខាង​ក្រៅ ដើម្បី​ដឹក​ចូល​ក្រុមហ៊ុន​របស់​ខ្លួន​ដដែល ដោយ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ហ៊ាន​ចុះ​ទប់ស្កាត់​នោះ​ឡើយ។ ពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ស្រែសំបូរ ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ក្រុមហ៊ុន សៀវម៉ុន (ខេមបូឌា) អេហ្គ្រីខលឈ័រ ខមប្រេអេនស៊ីវ...

IDEA TALK៖ ហានិភ័យ​នៃ​ធនធាន​ធម្មជាតិ​ចុងក្រោយ​របស់​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ស្តីអំពី៖ «ហានិភ័យ​នៃ​ធនធាន​ធម្មជាតិ​ចុងក្រោយ​របស់​កម្ពុជា»។

ជំនួយការ​ឧកញ៉ា ទ្រី ភាព ដែល​ជា​ឈ្មួញ​ឈើ​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ប្រកាស​តែងតាំង​លោក អ៊ុក គឹមសាន ដែល​ជាប់​ឈ្មោះ​ជា​ឧក្រិដ្ឋជន​កាប់​បំផ្លាញ​ព្រៃឈើ និង​ជា​អ្នក​សម្របសម្រួល​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ដល់​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​នាំចេញ​ឈើ​ប្រណីត​ពី​អាង​ទំនប់​វារីអគ្គិសនី​ស្ទឹងអាតៃ នោះ ជា​អភិបាល​រង​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០២២។ យោង​តាម​អនុក្រឹត្យ​លេខ​៦២៦ អនក្រ.តក ចុះ​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ របស់​រាជរដ្ឋាភិបាល សម្រេច​តែងតាំង​មន្ត្រី​រាជការ ៤​រូប...

សហគមន៍​ពូនង​បារម្ភ​ខ្លាច​កម្មករ​ក្រុមហ៊ុន​ចិន​ស៊ីវហ្គិច​លួច​ចូល​កាប់​ព្រៃ​របស់​សហគមន៍

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពូនង រស់នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង បារម្ភ​ខ្លាច​ក្រុមហ៊ុន​ចិន ស៊ីវហ្គិច អ៊ិនវេសមិន (Saiv Gek Investment Co., Ltd) បញ្ជូន​កម្មករ​លួច​ចូល​កាប់​ព្រៃ​សហគមន៍​របស់​ពួកគេ ដោយសារ​អ្នក​ភូមិ​រវល់​ធ្វើ​ស្រែ​ចម្ការ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ថែរក្សា​ព្រៃ​សហគមន៍​នៅ​ទីនោះ។ ប្រធាន​សហគមន៍​ភូមិ​ក្បាលរមាសចាស់ អ្នកស្រី ស្រាំង ឡាញ់ បាន​ប្រាប់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា សហគមន៍​បាន​ដាក់​លិខិត​ជាច្រើនលើក​ច្រើនសា​ប្តឹង​ទៅ​អាជ្ញាធរ​អំពី​ករណី​នេះ ប៉ុន្តែ​មិន​ដែល​ឃើញ​មាន​វិធានការ​ក្តៅ​ណា​មួយ​ទៅ​លើ​ក្រុមហ៊ុន​មួយ​នេះ​ទេ។ អ្នកស្រី​ព្រមាន​ក្រុមហ៊ុន...

សកម្មភាព​ដឹក​ឈើ​តាម​ម៉ូតូ​ទៅ​លក់​នៅ​វៀតណាម​នៅតែ​បន្ត​កើតមាន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់

ពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ប៉កញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​ម៉ូតូ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​បន្ទាត់​ព្រំដែន​ច្រក​របៀង​ភ្នំ​ក្រហម ស្ថិត​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ នៅតែ​បន្ត​ដឹកជញ្ជូន​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់។ ពលរដ្ឋ​ម្នាក់​ឈ្មោះ ជឿន រស់នៅ​ឃុំ​ប៉ក់ញ៉ៃ ខេត្ត​រតនគិរី បាន​អះអាង​ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅតែ​បន្ត​កើតមាន​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-វៀតណាម។ លោក​ថា សកម្មភាព​ទាំងនេះ​លោក​មិន​ឃើញ​មាន​ស្ថាប័ន ឬ​សមត្ថកិច្ច​ជំនាញ​ណា​មួយ​ហ៊ាន​ចេញ​មុខ​ទប់ស្កាត់ ឬ​បង្ក្រាប​នោះ​ឡើយ គឺ​មាន​តែ​ការ​ឃុបឃិត​គ្នា​រត់ពន្ធ​ឈើ​ដឹក​ចេញពី​កម្ពុជា​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុណ្ណោះ។ ពលរដ្ឋ​ម្នាក់​រស់នៅ​ស្រុក​អណ្ដូងមាស សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់...

Latest news

© 2021, ដេលី. All rights reserved.