28.6 C
Phnom Penh

TAG

បទល្មើស​ព្រៃឈើ

លោក សយ សុភាព ព្រមាន​ឧកញ៉ា​រកស៊ី​ឈើ​ខុស​ច្បាប់​ថា​កំពុង​បំផ្លាញ​រដ្ឋាភិបាល​យ៉ាង​ធ្ងន់ធ្ងរ

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ព្រមាន​ឧកញ៉ា​ស្រុក​ខ្មែរ​ដែល​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ថា​ត្រូវ​ប្រយ័ត្ន​សកម្មភាព​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ ព្រោះ​ពួកគេ​កំពុង​នាំគ្នា​បំផ្លាញ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។ អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល លោក សយ សុភាព បាន​លើកឡើង​ក្នុង​កម្មវិធី Monday Talk របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា លោក​ទ្រាំ​យូរ​ហើយ​ចំពោះ​ទង្វើ​ឧកញ៉ា​ខ្លះ​ដែល​បាន​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​តំបន់​ព្រៃឡង់ ព្រោះ​ទង្វើ​ទាំងនោះ​គឺជា​ទង្វើ​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ខ្មែរ​ឱ្យ​វិនាស​ហិនហោច​ទៅ​ថ្ងៃ​មុខ។ លោក សយ សុភាព...

វីរជន​ការពារ​ព្រៃឈើ​ស្នើ​រដ្ឋាភិបាល​បិទ​ក្រុមហ៊ុន​ពីរ​ដែល​នាំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា

សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ូច ឡេង ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​អាជីវកម្ម​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ស៊ីងបាយ អូធិច និង​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ​ជា​ដើមចម​នាំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ដកស្រង់​ការ​លើកឡើង​របស់​លោក អ៊ូច ឡេង កាលពី​ថ្ងៃទី​៣០ មេសា ថា បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ...

លោក សៅ សុខា៖ បទល្មើស​ព្រៃឈើ​ទប់ស្កាត់​មិន​បាន​ដោយសារ​មន្ត្រី​មូលដ្ឋាន​បើក​ដៃ​ឱ្យ​ឈ្មួញ

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ។ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​លើកឡើង​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល ដោយសារតែ​មន្ត្រី​ជំនាញ​មូលដ្ឋាន​អសកម្ម ព្រោះ​ថា​បើ​មេ​ព្រៃ មេ​ស្រុក កម្លាំង​ប្រដាប់​អាវុធ​នៅ​ទីនោះ​ចូលរួម​ទប់ស្កាត់​ដោយ​ការ​អប់រំ​ប្រជាជន ប្រើ​វិធានការ​រដ្ឋបាល ឃាត់...

សារព័ត៌មាន​អន្តរជាតិ Mongabay លាតត្រដាង​យ៉ាង​ច្បាស់​អំពី​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​កម្ពុជា

ផ្អែក​តាម​តារាង​រចនាសម្ព័ន្ធ​ស្ដីពី​ឋានានុក្រម​ក្នុង​ការ​គ្រប់គ្រង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចុះផ្សាយ​កាលពី​ពេល​កន្លង​ទៅ​នោះ​បង្ហាញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺជា​មេខ្លោង​នៅ​ពីក្រោយ​ឧក្រិដ្ឋជន​ព្រៃឈើ​ដ៏​ធំ​ក្នុង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន The Cambodia Daily បាន​ដកស្រង់​ខ្លឹមសារ​នៃ​អត្ថបទ​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ Mongabay ប៉ុន្តែ​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​កូនប្រុស​ត្រៀម​ស្នង​តំណែង​របស់​គាត់ គឺ​លោក ហ៊ុន...

សារព័ត៌មាន​អន្តរជាតិ​លាតត្រដាង​ពី​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត

សារព័ត៌មាន​អន្តរជាតិ​មួយ​បាន​លាតត្រដាង​ថា ឧត្តមសេនីយ៍​ផ្កាយ​៣ នៃ​ក្រសួង​មហាផ្ទៃ​ដែល​មាន​ឈ្មោះ​ថា ឧកញ៉ា មិក សាផាណារេត ឬ​ហៅ​ថា​ឧកញ៉ា​ជ័យ គឺជា​បណ្ដាញ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ប្រកប​អាជីវកម្ម​ឈើ​ខុស​ច្បាប់​នៅ​ខាងក្រៅ​ព្រំដែន​ដី​សម្បទាន​ក្នុង​ខេត្ត​ស្ទឹងត្រែង យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ​ដោយ​គ្មាន​អាជ្ញាធរ​ណា​ម្នាក់​ហ៊ាន​ប៉ះពាល់​ឡើយ។ សារព័ត៌មាន​អន្តរជាតិ Mongabay ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អង់គ្លេស បាន​ចេញ​ផ្សាយ​របាយការណ៍​ស៊ើប​អង្កេត​របស់​ខ្លួន​កាលពី​ចុង​សប្តាហ៍​កន្លង ដោយ​បង្ហាញ​រចនាសម្ព័ន្ធ​សែស្រឡាយ​ដែល​នៅ​ពីក្រោយ​បទល្មើស​រក​ឈើ​ខុស​ច្បាប់ និង​ក្រុមហ៊ុន​មួយ​ចំនួន ក្នុង​នោះ​រួម​មាន​លោក ហ៊ុន ម៉ាណែត បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​ជាន់ខ្ពស់​ផ្កាយ​៣ នៅ​ក្រសួង​មហាផ្ទៃ...

បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា​អាជ្ញាធរ​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ រក​ឃើញ​បទល្មើស​ជាច្រើន​ករណី​បាន​កើតឡើង​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​យ៉ាង​អនាធិបតេយ្យ ដែល​ជា​ទង្វើ​របស់​ក្រុមហ៊ុន​រកស៊ី​ឈើ​ខុស​ច្បាប់​មួយ​ចំនួន ខណៈ​អាជ្ញាធរ ឬ​មន្ត្រី​ឧទ្យានុរក្ស​មិន​បាន​ចុះ​ស៊ើបអង្កេត ឬ​ចុះ​អន្តរាគមន៍​ឡើយ។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខ្លួន​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​បន្ថែម​ទៀត​ដោយ​គ្មាន​ការ​ស៊ើបអង្កេត និង​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឡើយ ក្នុង​នោះ​ពួកគេ​បាន​រក​ឃើញ​គល់ឈើ​ដែល​បាន​កាត់​រួច​ចំនួន ៧២​គល់ ដែល​ជា​ប្រភេទ​ឈើ​ស្រឡៅ ឈើទាល ផ្ចឹក សុក្រំ ឈ្លីក...

សកម្មជន​អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ព្រំប្រទល់​ខេត្ត​ព្រះវិហារ​និង​កំពង់ធំ

សកម្មជន​ព្រៃឈើ អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន ចុះ​ទៅ​ស៊ើបអង្កេត និង​ចាត់​វិធានការ​ជុំវិញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ដែល​កំពុង​កើត​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។ មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន បើ​ទោះបីជា​នៅ​តាម​ច្រក​ចូល​ទៅ​ក្នុង​តំបន់​អភិរក្ស​នេះ​មាន​ទីស្នាក់ការ​ឃ្លាំមើល​នៅ​គ្រប់​ច្រក​ចេញ​ចូល​ក៏ដោយ ដូច្នេះ​គឺ​អាច​បញ្ជាក់​បាន​ថា បទល្មើស​ព្រៃឈើ​ទាំងនោះ​គឺ​មាន​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​ទុច្ចរិត...

IDEA TALK៖ ការ​វិវឌ្ឍ​ថ្មី​នៃ​មហា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០២៣ ស្តីអំពី៖ «ការ​វិវឌ្ឍ​ថ្មី​នៃ​មហា​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា»។

ជនជាតិ​ដើម​ភាគតិច​កួយ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ដែនដី ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ព្រៃឈើ​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ យុវជន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ខេត្ត​ព្រះវិហារ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៣ ថា បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ បាន​នាំគ្នា​ចុះ​ប្រមូល​ព័ត៌មាន និង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៣ បាន​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន ៤០​ករណី​ថ្មី​បន្ថែម​ទៀត ក្នុង​នោះ​ឈើ​ដែល​ត្រូវ​រង​ការ​កាប់​បំផ្លាញ​មាន​មុខកាត់​ចាប់ពី ៣៤​សង់ទីម៉ែត្រ​ដល់ ៩០​សង់ទីម៉ែត្រ។...

សហគមន៍​ព្រៃឡង់៖ ការ​កាប់​ព្រៃឈើ​នៅតែ​កើនឡើង ទោះ​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​កាត់​ក​ខ្លួនឯង​បើ​ការពារ​មិន​បាន

សហគមន៍​ព្រៃឡង់​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​ខេត្ត​ព្រះវិហារ នៅតែ​កើតឡើង​ឥត​ឈប់​ឈរ បើ​ទោះបី​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​កាត់​ក​ខ្លួនឯង​បើ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​មិន​បាន​យ៉ាងណាក៏ដោយ។ បើ​តាម​របាយការណ៍​សង្កេត​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) នៅ​ថ្ងៃទី​១៦ មករា នេះ ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន ៧៣​ករណី​នៅ​ក្នុង​តំបន់​ព្រៃឡង់​ខេត្ត​ព្រះវិហារ អំឡុង​ពេល​ចុះ​ល្បាត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៣។ បណ្ដាញ​សហគមន៍​ព្រៃឡង់​បញ្ជាក់​ថា ការ​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត និង​ឃ្លាំមើល​ស្ថានភាព​ព្រៃឡង់​ក្នុង​ភូមិសាស្ត្រ​ឃុំ​ធ្មា និង​ឃុំ​រៀបរយ ស្រុក​ជ័យសែន នោះ...

Latest news

© 2021, ដេលី. All rights reserved.