35.3 C
Phnom Penh

TAG

បទល្មើស​ព្រៃឈើ

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ប្ដឹង​លោក ចាប សារ៉ន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចោទ​លួច​កាប់​ដើម​ជ័រ​ច្បោះ

ប្រជា​សហគមន៍​ខេត្ត​ស្ទឹងត្រែង ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក ចាប សារ៉ន ដែល​ជា​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេការ​កាប់​ឈើ​របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​រឿង​លួច​កាប់​ដើម​ជ័រ​ច្បោះ​របស់​ពួកគេ។ យោង​តាម​លិខិត​មួយ​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា កន្លងទៅ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជា​សហគមន៍​ខេត្ត​ស្ទឹងត្រែង ចំនួន ៥​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​២៨...

មេ​ឈ្មួញ​កាប់​ឈើ​នៅ​តំបន់​ព្រៃឡង់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្ដិ​ជា​ឧត្ដមសេនីយ៍ត្រី

មេ​ឈ្មួញ​រកស៊ី​កាប់​បំផ្លាញ​ព្រៃឈើ​ម្នាក់​នៅ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​តែងតាំង​ដំឡើង​ឋានន្តរស័ក្ដិ​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី។ ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្ដិ​លោក ចាប សារ៉ន ពី​ថ្នាក់​ពី​វរសេនីយ៍ឯក​ទៅ​ជា​ឧត្តមសេនីយ៍ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ មុន​ពេល​លោក​ចូល​និវត្តន៍។ កាលពី​ពេល​ថ្មីៗ​នេះ លោក ចាប សារ៉ន ត្រូវ​បាន​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត និង​ចាត់​វិធានការ​មន្ត្រី​ជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​រូប​នេះ​ដែល​រង​ការ​ចោទប្រកាន់​ថា បាន​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ​ករណី​រកស៊ី​ជួញដូរ និង​កាប់​បំផ្លាញ​ព្រៃឈើ។ លោក សៅ សុខា ធ្លាប់​អះអាង​ថា...

ក្រសួង​បរិស្ថាន៖ ការ​ចោទ​ថា​ព្រៃឈើ​ខ្មែរ​កំពុង​បន្ត​រង​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បំផ្លាញ​មុខមាត់​កម្ពុជា​តែប៉ុណ្ណោះ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បដិសេធ​ការ​ចោទប្រកាន់​ថា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​បន្ត​រង​នូវ​ការ​កាប់​បំផ្លាញ គឺជា​ចេតនា​បង្កប់​សារ​នយោបាយ​ដែល​លាប​ពណ៌ ដើម្បី​បំផ្លាញ​មុខមាត់​កម្ពុជា​របស់​ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​តែ​សម្បក​ក្រៅ​តែប៉ុណ្ណោះ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាំ​ដើមឈើ​ស្តារ​ឡើងវិញ​នៅ​តាម​តំបន់​ដែល​មាន​ការ​រិចរិល។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​លើកឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុទ្ធនាការ​អន្ទាក់​សូន្យ នៅ​ក្នុង​តំបន់​ធនធាន​ធម្មជាតិ​កម្ពុជា​កន្លងមក​ថា អ្វី​ដែល​ពួកគេ​កំពុងតែ​និយាយ គឺជា​ការ​លាប​ពណ៌​មក​លើ​កម្ពុជា ជា​យុទ្ធនាការ​ដើម្បី​បំផ្លាញ​មុខមាត់​កម្ពុជា​ប៉ុណ្ណោះ។ លោក​ថា កម្ពុជា​បាន​ដឹង​ហើយ​ថា កម្ពុជា​មាន​ពីរ គឺ​កម្ពុជា​ពិត​ដែល​ពលរដ្ឋ​មើល​ឃើញ​ជាក់ស្តែង​សព្វថ្ងៃ​នេះ និង​កម្ពុជា​នៅ​លើ​បបូរ​មាត់​របស់​ក្រុម​ជនបរទេស​ខ្លះ និង​ក្រុម​ខ្លះ​ទៀត​ដែល​មិន​បាន​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ លោក នេត្រ ភត្ត្រា អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាំ​ដើមឈើ​ស្ដារ​ឡើងវិញ​នៅ​តាម​តំបន់​ដែល​មាន​ការ​រិចរិល ដែល​នេះ​ជា​សក្ខីភាព​មួយ​បញ្ជាក់​យ៉ាង​ច្បាស់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​តាំងចិត្ត​ខ្ពស់​របស់​កម្ពុជា...

បណ្ឌិត សុខ ទូច ត្អូញត្អែរ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ឧទ្យាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច ត្អូញត្អែរ​ថា ក្រុម​ការងារ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​តេជោ​សែន​ឫស្សី​ត្រឹប បន្ត​ការ​ល្បាត និង​បាន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ដើមឈើ​ធំៗ​ចំនួន ៨​ទីតាំង​ដែល​បង្ក​ឡើង​ដោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​ក្បែរ​នោះ។ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៥ ខែ​សីហា ឆ្នាំ​២០២២ ថា ក្រុម​ការងារ​ឧទ្យាន​រាជបណ្ឌិត្យសភា​កម្ពុជា​ពិត​ជា​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​តែង​ជួយ​សហការ និង​សម្របសម្រួល​ការងារ​ជាមួយ​ក្រុម​ការងារ​រាជបណ្ឌិត្យសភា​កម្ពុជា​កន្លង​មក ក៏ប៉ុន្តែ​នៅ​មិនទាន់​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។ បណ្ឌិត សុខ ទូច លើកឡើង​ថា ក្រោយ​ការ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​របស់​ក្រុម​ការងារ បាន​កំណត់​មុខសញ្ញា​អ្នក​ដែល​បាន​ចូល​កាប់​ឈើ​ក្នុង​ឧទ្យាន​តេជោ​សែន​ឫស្សី​ត្រឹប...

សហគមន៍​ខកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ខកចិត្ត​ចំពោះ​មន្ត្រី​ពាក់ព័ន្ធ​ដែល​បណ្តែតបណ្តោយ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បន្ត​កើតឡើង​ឥត​ស្រាកស្រាន្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បន្ទាប់ពី​ពួកគេ​បាន​រក​ឃើញ​បទល្មើស​ចំនួន ២៤៩​ករណី​បន្ថែម​ទៀត។ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៥ កញ្ញា នេះ ឱ្យ​ដឹង​ថា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ នៅ​បន្ត​កើតឡើង​ដោយ​ក្នុង​ខែ​សីហា​កន្លង​ទៅ បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​កើតឡើង​ចំនួន ២៤៩​ករណី។ ជនជាតិ​ដើម​ភាគតិច​កួយ​អះអាង​ថា បទល្មើស​ជាង ២០០​ករណី​នេះ​បន្ទាប់ពី​សហគមន៍​បាន​ចុះ​សង្កេត​ចំនួន ២​លើក ក្នុង​នោះ​ពួកគេ​បាន​ប្រទះ​ឃើញ​ក្តារ​បន្ទះ​បន្សល់​ទុក​ចោល​ចំនួន ២៨៦​សន្លឹក ឈើ​តាប់​ចំនួន ៣១៣​សន្លឹក ប្រទះ​ឃើញ​រទេះក្របី​កំពុង​ដឹកឈើ​ចំនួន...

សហគមន៍​ថា​សកម្មភាព​កាប់​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​កើតមាន

ប្រជា​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​នៅតែ​បន្ត​កើតមាន បើ​ទោះបីជា​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​ព្រមាន​ចាប់ និង​ដកហូត​តួនាទី​លោក​វរសេនីយ៍ឯក ចាប សារ៉ន ពី​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ដោយ។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ លោក ខេម សុឃី បាន​ឲ្យ​ដឹង​ថា សកម្មភាព​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន​ឥត​ឈប់ឈរ បើ​ទោះបីជា​មាន​ការ​ស្រែក​ព្រមាន​ពី​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​យ៉ាង​ណា​ក្ដី។ លោក​បន្ថែម​ទៀត​ថា ក្រុម​អ្នក​រកស៊ី​ឈើ​ទាំងអស់​នោះ​ហាក់​មិន​ខ្លាច​ញញើត​ពាក្យ​សម្ដី​ព្រមាន​របស់​លោក សៅ សុខា ឡើយ។...

ក្រសួង​បរិស្ថាន​ថា​កម្ពុជា​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​តាមរយៈ​ការ​លក់​ឥណទាន​កាបូន

អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា អះអាង​ថា កម្ពុជា​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ តាមរយៈ​ការ​លក់​ឥណទាន​កាបូន​បាន​ប្រមាណ​ជា ១១​លាន ៦​សែន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងមក។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា បាន​អះអាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សមិទ្ធផល​សម្រេច​បាន​រយៈពេល ៥​ឆ្នាំ​កន្លងមក​របស់​ក្រសួង​បរិស្ថាន នៅ​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា កម្ពុជា​បាន​ឈាន​ដល់​របត់​ថ្មី​មួយ​ដែល​អាច​ទទួល​បាន​ចំណូល​ពី​ការ​អភិរក្ស​ធនធាន​ធម្មជាតិ​ពី​ការ​លក់​ឥណទាន​កាបូន​ក្នុង​គម្រោង​រេដ​បូក កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ក្នុង​វិស័យ​ព្រៃឈើ​របស់​ខ្លួន​សព្វថ្ងៃ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថាន​រូប​នេះ​អះអាង​ថា ចាប់ពី​ឆ្នាំ​២០១៦ កន្លងមក ក្រសួង​បរិស្ថាន​បាន​រៀបចំ​គម្រោង​រេដ​បូក​ចំនួន​៣...

សកម្មជន​ថា​ការ​តែងតាំង​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​ជា​ជំនួយការ​នាយករដ្ឋមន្ត្រី​ជះ​ឥទ្ធិពល​អាក្រក់​ដក់​សង្គម​ជាតិ

សកម្មជន​បរិស្ថាន​អះអាង​ថា ការ​តែងតាំង​លោក លីម ប៊ុណ្ណា ហៅ​ខ្នា ដែល​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ដែល​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បញ្ជា​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត និង​អនុវត្ត​ច្បាប់​នោះ បាន​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សង្គម​ជាតិ។ កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន បាន​សម្រេច​តែងតាំង​លោក លីម ប៊ុណ្ណា ហៅ​ខ្នា ជា​ជំនួយការ​លោក...

លោក សៅ សុខា បញ្ជា​ឲ្យ​ស្រាវជ្រាវ​និង​ចាត់​វិធានការ​មន្ត្រី​អាវុធហត្ថ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ

លោក សៅ សុខា ចេញ​បញ្ជា​ទៅ​មេបញ្ជាការ​កងរាជ​អាវុធ​តាម​ខេត្ត​ទាំងអស់​ឲ្យ​ស្រាវជ្រាវ និង​ចាត់​វិធានការ​លើ​មន្ត្រី​អាវុធហត្ថ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ធនធាន​ធម្មជាតិ ក្រោយ​រក​ឃើញ​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កំពុង​រកស៊ី​ជួញដូរ និង​កាប់​បំផ្លាញ​ព្រៃឈើ។ ក្នុង​សារ​សំឡេង​ដែល​មាន​រយៈពេល​ប្រមាណ ៤​នាទី អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​លើកឡើង​ថា អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ចាប សារ៉ន កំពុង​រកស៊ី​ឈើ​ខុស​ច្បាប់។ លោក​បន្ត​ថា មន្ត្រី​ខ្លះ​ទោះបីជា​ដឹង​អនុប្រធាន​ការិយាល័យ​រូប​នេះ​កំពុង​រកស៊ី​ខុស​ច្បាប់​ក្ដី ប៉ុន្តែ​មិន​មាន​មន្ត្រី​ណា​មួយ​ធ្វើ​របាយការណ៍​ទៅ​លោក​ឡើយ។ លោក សៅ...

IDEA TALK៖ តើ​ហេតុ​អ្វី​ជន​បំផ្លាញ​ព្រៃឈើ​តែងតែ​ត្រូវ​បាន​លោក ហ៊ុន សែន លើក​តម្កើង?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ហេតុ​អ្វី​ជន​បំផ្លាញ​ព្រៃឈើ​តែងតែ​ត្រូវ​បាន​លោក ហ៊ុន សែន លើក​តម្កើង?»។

Latest news

© 2021, ដេលី. All rights reserved.