ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
បទល្មើសព្រៃឈើ
ព័ត៌មានជាតិ
សហគមន៍ថាការអំពាវនាវរបស់អាជ្ញាធរឱ្យជួយទប់ស្កាត់បទល្មើសព្រៃឈើគឺធ្វើឱ្យតែល្អមើលប៉ុណ្ណោះ
ឌឹ ខេមបូឌា ដេលី
-
August 24, 2022
ក្រុមសកម្មជនការពារបរិស្ថានធ្វើការរិះគន់ចំពោះការអំពាវនាវរបស់អាជ្ញាធរខេត្តព្រះវិហារ ដែលឱ្យស្ថាប័នពាក់ព័ន្ធទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃក្នុងតំបន់ព្រៃឡង់ គឺធ្វើឡើងឲ្យតែល្អមើលតែប៉ុណ្ណោះ ពីព្រោះអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញគ្មានឆន្ទៈការពារព្រៃឈើ និងតែងតែរារាំងមិនឲ្យពួកគេចុះល្បាតព្រៃ។ ប្រធានបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់ ឌឹ ខេមបូឌា ដេលី ថា ការអំពាវនាវរបស់លោកអភិបាលរងខេត្តព្រះវិហារ នេះ វាគ្រាន់តែជាការប្រកាសឲ្យតែល្អមើលតែប៉ុណ្ណោះ។ លោកបន្តថា សហគមន៍របស់លោកតែងតែរងការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញទាំងនោះជាញឹកញាប់ ហើយថែមទាំងរារាំងសហគមន៍របស់ពួកលោកមិនឲ្យចុះល្បាតថែមទៀតផង។ លោកបន្តទៀតថា បើអាជ្ញាធរមានឆន្ទៈការពារព្រៃឡង់ពិតមែននោះ គួរតែអនុញ្ញាតសហគមន៍ យុវជនឲ្យបានចុះល្បាត...
ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះវិហារអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធចូលរួមទប់ស្កាត់បទល្មើសក្នុងតំបន់ព្រៃឡង់
ឌឹ ខេមបូឌា ដេលី
-
August 20, 2022
អាជ្ញាធរខេត្តព្រះវិហារ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន សហការគ្នាជាមួយមន្ទីរបរិស្ថាន និងអង្គការដៃគូឱ្យបានជិតស្និទ្ធ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងដែនជម្រកសត្វព្រៃក្នុងតំបន់ព្រៃឡង់ ដែលកំពុងកើតមានសព្វថ្ងៃនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ អភិបាលរងខេត្តព្រះវិហារ លោក វ៉ាត ប៉ារ៉ានីន បានលើកឡើងក្នុងសិក្ខាសាលាស្ដីពីគម្រោងយន្តការឥណទានកាបូនរួមគ្នារេដបូក នៃដែនជម្រកសត្វព្រៃព្រៃឡង់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះថា ដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានរដ្ឋាភិបាលដាក់ទៅជាតំបន់ការពារធម្មជាតិតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ដូច្នេះដើម្បីធានានូវការអភិរក្សព្រៃឈើក្នុងតំបន់នេះមិនឱ្យមានការកាប់បំផ្លាញ គឺមានតែការសហការគ្នារវាងអ្នកពាក់ព័ន្ធតែប៉ុណ្ណោះ ដើម្បីបញ្ឈប់បទល្មើសព្រៃឈើក្នុងដែនជម្រកសត្វព្រៃព្រៃឡង់នេះ។ លោក វ៉ាត ប៉ារ៉ានីន...
ព័ត៌មានជាតិ
សហគមន៍ព្រៃឡង់ថាអាជ្ញាធរបើកដៃឲ្យឈ្មួញកាប់ឈើយ៉ាងអនាធិបតេយ្យក្នុងព្រៃឡង់
ឌឹ ខេមបូឌា ដេលី
-
August 18, 2022
បណ្ដាញសហគមន៍ព្រៃឡង់ខកចិត្តចំពោះសមត្ថកិច្ចជំនាញដែលមិនយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ប៉ុន្តែបើកដៃឲ្យក្រុមជនល្មើសចូលកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យ។ បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី អះអាងថា សកម្មភាពកាប់ និងដឹកជញ្ជូននៅតែបន្តកើតមានទាំងយប់ទាំងថ្ងៃ។ លោកបន្តថា លោកហាក់គ្មានជំនឿទៅលើសមត្ថកិច្ចជំនាញរបស់ក្រសួងបរិស្ថាននោះទេ ពីព្រោះអាជ្ញាធរទាំងអស់នោះអាចទទួលបានផលប្រយោជន៍ពីជនល្មើស។ លោក ខេម សុឃី អំពាវនាវឲ្យពលរដ្ឋទាំងអស់ចូលរួមការពារព្រៃឡង់ដែលជាព្រៃរបស់យើងទាំងអស់គ្នា ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបានឃើញ និងបានស្គាល់។ បណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ ចំនួន ២១នាក់ បានចុះល្បាតកាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់។...
ព័ត៌មានជាតិ
ក្រុមឈ្មួញកែនពលរដ្ឋឱ្យកាប់ឈើតំបន់ការពារក្នុងខេត្តមណ្ឌលគិរីយកទៅលក់នៅវៀតណាម
ឌឹ ខេមបូឌា ដេលី
-
August 17, 2022
ពលរដ្ឋខេត្តមណ្ឌលគិរី អះអាងថា ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម បានប្រមូលពលរដ្ឋនៅក្នុងភូមិចូលទៅកាប់ឈើនៅក្នុងតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះឃុំរយ៉ ស្រុកកោះញែក ដើម្បីដឹកយកទៅលក់នៅប្រទេសវៀតណាម តាមចក្រទ្វារអន្តរជាតិដាក់ដាំ។ ពលរដ្ឋរស់នៅភូមិរយ៉លើ ឃុំរយ៉ ស្រុកកោះញែក លោក ឃីន បានប្រាប់ ឌឹ ខេមបូឌា ដេលី ថា ឈ្មួញឈើមួយក្រុមបានកែនពលរដ្ឋឱ្យចូលទៅកាប់ឈើនៅក្នុងព្រៃតំបន់ការពារ និងអភិរក្ស ដែលការពារ និងគ្រប់គ្រងដោយមន្ត្រីបរិស្ថាននៅក្នុងស្រុកកោះញែក ជាច្រើនកន្លែង និងដឹកបន្តទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារដាក់ដាំយ៉ាងសកម្មជារៀងរាល់យប់ៗ...
ព័ត៌មានជាតិ
ក្រសួងបរិស្ថានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធចូលរួមអភិរក្សតំបន់ការពារធម្មជាតិដើម្បីការពារព្រៃឈើខ្មែរ
ខេមបូឌា ដេលី
-
August 13, 2022
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អំពាវនាវឱ្យមន្ត្រីកងកម្លាំងប្រដាប់អាវុធ មន្ត្រីឧទ្យានុរក្ស មន្ត្រីអនុវត្តច្បាប់ និងអាជ្ញាធរដែនដី ចូលរួមការពារ និងអភិរក្សតំបន់ការពារធម្មជាតិ ដើម្បីថែរក្សាព្រៃឈើខ្មែរទុកជាឧត្តមប្រយោជន៍របស់កម្ពុជាតកូនតចៅជំនាន់ក្រោយ និងមនុស្សជាតិទាំងមូលទៅថ្ងៃអនាគត។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សៅ សុភាព បានលើកឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នេះថា មន្ត្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ត្រូវតែចូលរួមគ្រប់គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ទើបអាចសម្រេចតាមផែនការ និងគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងកិច្ចគាំពារបរិស្ថានបាន។ ប្រភពដដែលអះអាងថា ក្រសួងបរិស្ថានមានគោលការណ៍ផ្សព្វផ្សាយ និងបញ្ជ្រាបដល់ភាគីពាក់ព័ន្ធ ដើម្បីឱ្យពួកគេបានយល់ដឹងអំពីទិដ្ឋភាពច្បាប់...
Idea Talk
IDEA TALK៖ តើអ្នកជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា ត្រូវបានកត់ត្រា និងត្រូវរងទណ្ឌកម្មបែបណាខ្លះ ទើបមហាជនអាចទទួលយកបាន?
ឌឹ ខេមបូឌា ដេលី
-
August 10, 2022
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ស្តីអំពី៖ «តើអ្នកជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា ត្រូវបានកត់ត្រា និងត្រូវរងទណ្ឌកម្មបែបណាខ្លះ ទើបមហាជនអាចទទួលយកបាន?»។
ព័ត៌មានជាតិ
ពលរដ្ឋខេត្តមណ្ឌលគិរីថាសកម្មភាពឈ្មួញដឹកឈើទៅលក់នៅវៀតណាមកើនឡើង
ឌឹ ខេមបូឌា ដេលី
-
August 6, 2022
ពលរដ្ឋខេត្តមណ្ឌលគិរី អះអាងថា សកម្មភាពឈ្មួញរកស៊ីឈើកំពុងតែសកម្មដឹកឈើទៅលក់នៅប្រទេសវៀតណាម តាមច្រកប៉ុស្តិ៍លេខ១០ ស្ថិតក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ពួកគេនិយាយថា សកម្មភាពដឹកឈើឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ទាំងនេះ បានកើតឡើងជារៀងរាល់យប់ ដោយក្រុមឈ្មួញធ្វើការដឹកជញ្ជូនតាមម៉ូតូ រថយន្តយីឌុប និងរថយន្តឡង់ហ្គ្រីស៊ឺ (Land Cruiser)។ ពលរដ្ឋម្នាក់ដែលរស់នៅក្នុងឃុំដាក់ដាំ បានប្រាប់ ឌឹ ខេមបូឌា ដេលី ក្នុងលក្ខណសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា នៅច្រកព្រំដែនប៉ុស្តិ៍លេខ១០ ជារៀងរាល់យប់តែងតែមានសកម្មភាពដឹកឈើចេញពីកម្ពុជាយកទៅលក់នៅប្រទេសវៀតណាម ដោយតម្លៃក្នុងមួយម៉ែត្រគីប...
ព័ត៌មានជាតិ
ក្រុមហ៊ុនមួយដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីតំបន់អភិរក្សព្រៃឡង់ដោយខុសច្បាប់
ឌឹ ខេមបូឌា ដេលី
-
August 6, 2022
បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ និងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) អះអាងថា មេការទទួលខុសត្រូវខាងកាប់ឈើខុសច្បាប់ និងកម្មកររបស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) រាប់រយនាក់ បាននាំគ្នាដឹកជញ្ជូនឈើខុសច្បាប់ដែលពួកគេបានកាប់បំផ្លាញយ៉ាងអនាធិបតេយ្យចេញពីតំបន់អភិរក្សសត្វព្រៃព្រៃឡង់ ដោយគ្មានចំណាត់ការណាមួយពីអាជ្ញាធរមូលដ្ឋាននោះឡើយ។ បណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ និងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) បានប្រាប់ The Cambodia Daily នៅថ្ងៃទី៥ សីហា នេះថា កម្មកររាប់រយនាក់របស់ក្រុមហ៊ុន...
ព័ត៌មានជាតិ
អភិបាលខេត្តព្រះវិហារថាការបាត់បង់ព្រៃឈើអាចបណ្តាលឱ្យមានគ្រោះធម្មជាតិ
ឌឹ ខេមបូឌា ដេលី
-
July 24, 2022
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ លើកឡើងថា ការបាត់បង់ព្រៃឈើអាចបណ្តាលឱ្យមានគ្រោះធម្មជាតិ និងបាត់បង់សត្វព្រៃ ខណៈបទល្មើសព្រៃឈើនៅក្នុងខេត្តនេះកំពុងកើតមានយ៉ាងអនាធិបតេយ្យក្នុងតំបន់អភិរក្សរបស់ខ្លួនដោយគ្មានអាជ្ញាធរទប់ស្កាត់។ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានលើកឡើងក្នុងពិធីដាំកូនឈើដើម្បីអបអរបុណ្យរុក្ខទិវា ៩ កក្កដា ដែលបានប្រារព្ធកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ថា ព្រៃឈើបានចូលរួមចំណែកយ៉ាងសំខាន់ដល់គ្រប់ទិដ្ឋភាពនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ធានាសន្តិសុខស្បៀង បណ្ដាញសុវត្ថិភាព លើកកម្ពស់ជីវភាព និងផ្តល់មុខរបរដល់ពលរដ្ឋផងដែរ។ អភិបាលខេត្តព្រះវិហាររូបនេះបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន និងពលរដ្ឋចូលរួមទប់ស្កាត់...
ព័ត៌មានជាតិ
សហគមន៍ជនជាតិដើមថាបទល្មើសព្រៃឈើនៅតែបន្តកើតមានក្នុងដែនជម្រកសត្វព្រៃព្រះរការ
ឌឹ ខេមបូឌា ដេលី
-
July 20, 2022
សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងខេត្តព្រះវិហារ សម្ដែងការព្រួយបារម្ភចំពោះបទល្មើសព្រៃឈើដែលនៅតែបន្តកើតមានក្នុងដែនជម្រកសត្វព្រៃព្រះរការ បន្ទាប់ពីប្រជាសហគមន៍បានរកឃើញបទល្មើសនៃការកាប់បំផ្លាញព្រៃឈើបន្តកើតមានជិត ៣០០ករណី។ សហគមន៍ជនជាតិដើមភាគតិចកួយ ក្នុងខេត្តនេះបានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ថា ខ្លួនមានសេចក្តីសោកស្តាយ និងតក់ស្លុតចិត្តជាខ្លាំងក្រោយរកឃើញបទល្មើសនៃការកាប់បំផ្លាញព្រៃឈើបន្តកើតមានរហូតដល់ទៅជិត ៣០០ករណី ដែលបានកើតឡើងក្នុងដែនជម្រកសត្វព្រៃព្រះរការ ដែលជាមជ្ឈមណ្ឌលវប្បធម៌ប្រពៃណី និងផ្គត់ផ្គង់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍ជនជាតិដើមភាគតិចកួយ។ ប្រភពដដែលអះអាងថា ការកើនឡើងនូវបទល្មើសព្រៃឈើជារៀងរាល់ថ្ងៃនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ហើយបញ្ហានេះ ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងលើជីវភាពរស់នៅរបស់ពលរដ្ឋដែលកំពុងប្រកបរបរយកជ័រពីដើមឈើរបស់សហគមន៍ជនជាតិដើមភាគតិចកន្លងមកផងដែរ។ សហគមន៍ជនជាតិដើមភាគតិចកួយ អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន...
1
...
6
7
8
...
11
Page 7 of 11
Latest news
រាជរដ្ឋាភិបាលខ្មែរ ចោទរាជរដ្ឋាភិបាលថៃ ថាពន្យារពេលចរចារឿងព្រំដែន
July 22, 2026
ស្ថានភាពសេដ្ឋកិច្ចជាតិ និង ទំនាក់ទំនងពាណិជ្ជការអន្តរជាតិ
July 22, 2026
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
© 2021,
ដេលី
. All rights reserved.