30 C
Phnom Penh

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​បន្ត​កាត់​ផ្ទៃដី​បឹង​តាមោក ៧​ហិកតារ​បន្ថែម​ទៀត​ឱ្យ​បុគ្គល​មាន​ប្រាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​បឹង​តាមោក ៧​ហិកតារ​ប្រគល់​ឲ្យ​បុគ្គល​មាន​ប្រាក់​ដែល​ពុំ​សូវ​ស្គាល់​ឈ្មោះ ដើម្បី​ឲ្យ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ ដែល​រហូត​មក​ដល់​ពេលនេះ ផ្ទៃដី​បឹង​ធម្មជាតិ​មួយ​នេះ​ត្រូវ​បាន​កាត់​អស់​ជាង ២០០០​ហិកតារ​ហើយ ដើម្បី​ឲ្យ​អ្នក​មាន​អំណាច និង​មាន​លុយ។

យោង​តាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​កាត់​ផ្ទៃដី​បឹង​តាមោក​ចំនួន ៤​ទីតាំង​ស្ថិត​នៅ​សង្កាត់​សំរោង និង​សង្កាត់​ព្រែកព្នៅ ខណ្ឌ​ព្រែកព្នៅ សរុប ៧​ហិកតារ ដើម្បី​ប្រគល់​ឲ្យ​បុគ្គល​មាន​ប្រាក់​ធ្វើ​ជា​កម្មសិទ្ធិ ដោយ​ពន្ធអាករ​ជា​បន្ទុក​របស់​រដ្ឋ។

បុគ្គល​ដែល​ទទួល​បាន​ដី​បឹង​តាមោក​មិន​សូវ​មាន​ស្គាល់​ឈ្មោះ​នោះ មាន​លោកស្រី សុក ស្រីពៅ, អេង ស៊ីឆេង និង​លោកស្រី វ៉ាន់ ធីតា ចាប់​ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។

បើ​តាម​អង្គការ​សមាគម​ធាងត្នោត ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេលនេះ លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ បាន​កាត់​ផ្ទៃ​បឹង​តាមោក​កើន​ឡើង​ដល់ ៧១​ដង ដែល​មាន​ទំហំ​សរុប​ចំនួន ២៣៧៦,៩៩៨២​ហិកតារ ឬ​ស្មើ​នឹង​ជាង ៧៣% នៃ​ផ្ទៃ​បឹង​ធម្មជាតិ​ទាំងមូល ខណៈ​ផ្ទៃ​បឹង​នៅ​សល់​តែ​ប្រមាណ ១០០០​ហិកតារ​ទៀត​ប៉ុណ្ណោះ។

ក្រៅពី​បុគ្គល ៤​នាក់​ខាងលើ លោក ហ៊ុន សែន បាន​កាត់​ផ្ទៃ​បឹង​តាមោក​ឲ្យ​សាច់ញាតិ​របស់​លោក ក្នុង​នោះ​មាន​ប្អូនស្រី កូនៗ​របស់​លោក និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​ក្រសួង​ស្ថាប័ន ជាដើម។

បន្ទាប់ពី​ទទួល​បាន​ដី​ពី​រដ្ឋាភិបាល​នោះ បច្ចុប្បន្ន រថយន្ត​និង​គ្រឿងចក្រ​កំពុង​សម្រុក​ចាក់​ដី​បឹង​ធម្មជាតិ​យ៉ាង​សកម្ម ដោយ​មិន​ខ្វល់​ផល​ប៉ះពាល់ និង​ប្រជាពលរដ្ឋ​ឡើយ។ លើស​ពី​នេះ ការ​កាត់​ផ្ទៃ​បឹង​តាមោក ដែល​ជា​បឹង​ធម្មជាតិ​ចុងក្រោយ​នេះ ក៏​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​លិច​ទីក្រុង​ភ្នំពេញ ដោយសារ​បឹង​នេះ​ជា​អាំង​ស្តុក​ទឹក និង​រំដោះ​ទឹក​ចេញពី​ទីក្រុង​ភ្នំពេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស