29.2 C
Phnom Penh

TAG

បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់

គណបក្ស​ខ្មែរ​តែ​មួយ​ថា​ធ្លាប់​រង​ភាព​អយុត្តិធម៌​ពី​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី

ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ អះអាង​ថា ខ្លួន​បាន​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ដែល​ធ្លាប់​បាន​ចោទ​ខ្លួន​ថា​ជា​គណបក្ស​អាយ៉ង​របស់​គណបក្ស​កាន់​អំណាច ដោយសារតែ​ខ្លួន​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ខណៈ​គណបក្ស​ភ្លើង​ទៀន បាន​ចូលរួម​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ។ ប្រធាន​គណបក្ស​ខ្មែរ​តែ​មួយ លោក គុច លី បាន​ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក សម រង្ស៊ី ធ្លាប់​ចោទ​គណបក្ស​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០១៨...

គ.ជ.ប អំពាវនាវ​ដល់​បក្ស​នយោបាយ​គោរព​បទប្បញ្ញត្តិ​និង​គោលការណ៍​ច្បាប់​ពេល​ឃោសនា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) អំពាវនាវ​ដល់​គណបក្ស​នយោបាយ និង​អ្នក​គាំទ្រ​ទាំងអស់ ត្រូវ​គោរព​តាម​បទប្បញ្ញត្តិ និង​គោលការណ៍​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី សុវត្ថិភាព និង​អហិង្សា។ ក្នុង​សេចក្ដី​អំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ចុះ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ការ​ឃោសនា​បោះឆ្នោត គឺជា​សកម្មភាព​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើជា​សាធារណៈ ដើម្បី​បញ្ចុះបញ្ចូល​អ្នក​បោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន ឬ​គណបក្ស​នយោបាយ​ណា​មួយ។ ដូច្នេះ ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ជា​ការ​ឃោសនា​បោះឆ្នោត​ដែល​មាន​បំណង​ឱ្យ​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត និង​បេក្ខជន​ធ្វើការ​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ និង​កម្មវិធី​នយោបាយ​របស់​ខ្លួន​ក្នុង​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ដល់​អ្នក​បោះឆ្នោត។ គ.ជ.ប លើកឡើង​ថា ដើម្បី​ឱ្យ​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី...

មន្ត្រី​បក្ស​កាន់​អំណាច​ថា​ដើម្បី​រក្សា​សន្តិភាព គឺ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ជូន​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ព្រមាន​ថា ដើម្បី​រក្សា​សន្តិភាព​ឲ្យ​បាន​គង់វង្ស គឺ​ប្រជាពលរដ្ឋ​ត្រូវតែ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណបក្ស​កាន់​អំណាច​ដែល​កំពុង​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​នេះ។ សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កាន់​អំណាច និង​ជា​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​យុវជន និង​សកម្មជន​គណបក្ស​កាន់​អំណាច​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ ថា ពេល​ប្រជាពលរដ្ឋ​មាន​ទុក្ខ​លំបាក គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​តែ​មួយ​គត់​ដែល​ជួយ​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា។ មន្ត្រី​បក្ស​កាន់​អំណាច​រូប​នេះ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ និង​សមាជិក​បក្ស​របស់​ខ្លួន​រួម​គ្នា​ថែរក្សា​សន្តិភាព​ដែល​មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន រក​បាន​មក​ដោយ​លំបាក​ដោយ​ការ​លះបង់​អាយុ​ជីវិត ដើម្បី​បង្កើត​ឲ្យ​មាន​សន្តិភាព។ ដូច្នេះ...

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ឃុំ-សង្កាត់​ដោយ​កុំ​បារម្ភ​ពី​ការ​គំរាមកំហែង

ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ដោយ​ប្រើ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ដោយ​កុំ​ព្រួយបារម្ភ​អំពី​ការ​គំរាមកំហែង ខណៈ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​មាន​ការ​រៀបចំ​វេទិកា​សម្រាប់​តំណាង​គណបក្ស​នយោបាយ​ដេញដោល​មតិ​ជុំវិញ​គោល​នយោបាយ​អភិវឌ្ឍន៍​ឃុំ-សង្កាត់​នៅ​ចំពោះ​មុខ​ម្ចាស់​ឆ្នោត។ ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហមុនី ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០២២ ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១០ ឧសភា នេះ អំពាវនាវ​ដល់​ជន​រួម​ជាតិ និង​អ្នក​បោះឆ្នោត​ទាំងអស់​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឱ្យ​បាន​គ្រប់ៗ​គ្នា។ ព្រះរាជសារ​ដដែល​បន្ត​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២...

អ្នកវិភាគ៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​គឺ​មិន​មែន​ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ​ទេ

អ្នកវិភាគ​នយោបាយ និង​សង្គម​ព្រមាន​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់ គឺជា​កិច្ចការ​ដែល​ចាំបាច់​បំផុត​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ពិតប្រាកដ មិន​មែន​ដើម្បី​ធ្វើ​បាប​ពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ឱ្យ​ខ្លួន​នោះ​ទេ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៧ ឧសភា ថា ការ​បោះឆ្នោត និង​ការ​រៀបចំ​ឱ្យ​ឃុំ-សង្កាត់​មាន​អំណាច​ស្វ័យភាព​ក្នុង​ការ​បម្រើ​ពលរដ្ឋ​ដោយ​ពិតប្រាកដ នោះ​ទើប​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​ចាំបាច់​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន។ បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ការ​ឈ្នះ​ឆ្នោត​ដែល​ទទួល​បាន​អំណាច​ពី​ប្រជាពលរដ្ឋ និង​បាន​អំណាច​ពី​រដ្ឋ​យក​ទៅ​ប្រើប្រាស់ គឺ​សម្រាប់​លើក​កម្ពស់​ជីវភាព​រស់នៅ និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ឧបសគ្គ​ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ...

បេក្ខជន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​និង​សកម្មជន​បក្ស​ភ្លើង​ទៀន​៧៨​រូប​ចុះចូល​បក្ស​កាន់​អំណាច

មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច អះអាង​ថា បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ទាំង​ពេញ​សិទ្ធិ និង​បម្រុង រួម​ទាំង​សកម្មជន​ជាច្រើន​របស់​គណបក្ស​ភ្លើង​ទៀន ៧៨​រូប​ដែល​មកពី​ខណ្ឌ​ចំនួន​១១ ក្នុង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចិត្ត​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច។ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង ដែល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​កាន់​អំណាច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២ បាន​បើក​ពិធី​ទទួល​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​ភ្លើង​ទៀន ចំនួន ៧៨​រូប ក្នុង​នោះ ៥២​រូប​ជា​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់​របស់​គណបក្ស​ភ្លើង​ទៀន​ទាំង​ពេញ​សិទ្ធិ និង​បម្រុង និង ២៦​រូប​ផ្សេង​ទៀត​គឺ​សុទ្ធសឹងតែ​ជា​សកម្មជន​បក្ស​នេះ​ទាំងអស់។ លោក...

លោក ស ខេង៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​កន្លងមក រួម​ទាំង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ពង្រឹង​នីតិរដ្ឋ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​នេះ គឺជា​ដំណាក់កាល​តស៊ូ​ប្រកប​ដោយ​ការ​ប្រកួតប្រជែង​យ៉ាង​តឹងតែង...

កិច្ច​សម្ភាសន៍​ជាមួយ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន

កិច្ច​សម្ភាសន៍​ទាំងស្រុង​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាមួយ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ស្ដីអំពី “ស្ថានភាព​ទូទៅ​របស់​គណបក្ស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា”។

IDEA TALK៖ តើ​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥​នេះ​មាន​ឧបសគ្គ​អ្វី​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ដំណើរការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥​នេះ​មាន​ឧបសគ្គ​អ្វី​ខ្លះ?»។

ទូត​អូស្ត្រាលី​ស្នើ​អាជ្ញាធរ​កម្ពុជា​ធានា​ពី​សិទ្ធិ​ចូលរួម​បោះឆ្នោត​ដោយ​សេរី​របស់​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ធានា​អំពី​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដោយ​សេរី​របស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល ដើម្បី​ធានា​បាន​នូវ​លទ្ធផល​ពិតប្រាកដ។ ការ​លើកឡើង​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក ប៉ាប្លូ កង់ (Pablo Kang) បាន​ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុតិ្តធម៌ លោក កើត រិទ្ធ នៅ​ថ្ងៃ​សុក្រ ទី​២២ មេសា។ ស្ថានទូត​អូស្ត្រាលី បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ថា ក្នុង​កិច្ច​សន្ទនា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ គឺ​លោក កង់...

Latest news

© 2021, ដេលី. All rights reserved.