TAG
ប៉ាគីស្ថាន
អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានរងការបាញ់ប្រហារដែលនាំឱ្យមានការរំឭកពីការបាញ់សម្លាប់អ្នកស្រី Benazir Bhutto
ឃាតកម្មនយោបាយ និងគំនុំនយោបាយនៅប្រទេសប៉ាគីស្ថាន ទៅលើមេដឹកនាំកំពូលៗ គឺជារឿងផុយស្រួយបំផុត។ ប្រទេសអាស៊ីខាងត្បូងមួយនេះ បានដើរឆ្លងកាត់រដ្ឋប្រហារ និងការកាត់ទោសមេដឹកនាំកំពូលក៏ជារឿងងាយបំផុត។
តុលាការកំពូលរបស់ប្រទេសនេះហ៊ានជល់ជាមួយប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ឲ្យតែស្រាវជ្រាវរកឃើញកំហុសរំលោភរដ្ឋធម្មនុញ្ញ និងករណីពុករលួយ ក្បត់ជាតិ ដែលកន្លងមកមេដឹកនាំនយោបាយកំពុងកាន់អំណាចជាច្រើននាក់ហើយត្រូវបានតុលាការរបស់ប្រទេសនេះកាត់ទោស ហើយរុញឲ្យធ្លាក់ពីអំណាចតែម្ដង។
ជាក់ស្ដែង នាយករដ្ឋមន្ត្រី Imran Khan បានខ្ទាតចេញពីអំណាចកាលពីខែមេសា ឆ្នាំ២០២២ ដោយញត្តិស្ដីបន្ទោសលោកធ្លាក់ចូលរដ្ឋសភា គឺមួយថ្ងៃបន្ទាប់ពីតុលាការកំពូលចេញដីកាបង្គាប់ឲ្យសភាបោះឆ្នោតសម្ដែងសេចក្ដីទុកចិត្តលោកជាថ្មីមានឋានៈនាយករដ្ឋមន្ត្រី។
នៅពេលនោះ សភាក្រុមប្រឆាំងប្រមូលកម្លាំងគ្នាក៏រុញលោកធ្លាក់ពីអំណាចតែម្ដង ដោយសារគេបន្ទោសលោកថាដឹកនាំប្រទេសកើនបំណុលគរដូចភ្នំ ហើយភាគច្រើនជាប់បំណុលរបស់ចិន។ លើសពីនេះទៅទៀតនោះ...
ជំនន់ទឹកភ្លៀងវាយលុកប៉ាគីស្ថាន ស្លាប់មនុស្សជាង១ពាន់នាក់ រុញឱ្យប្រទេសនេះសុំជំនួយជាបន្ទាន់ពី IMF
ខណៈពិភពលោកមិនទាន់ដោះខ្លួនបានផងនូវការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលផ្ទុះចេញដំបូងពីប្រទេសចិន ឥឡូវនេះ ពិភពលោកជួបគ្រោះអាសន្នមួយទៀត គឺភាពរាំងស្ងួត ការឡើងកម្ដៅផែនដី និងគ្រោះទឹកជំនន់។
បណ្ដាប្រទេសនៅអឺរ៉ុប បានជួបប្រទះនូវភាពរាំងស្ងួតដ៏អាក្រក់។ តំបន់ភាគនិរតីនៃប្រទេសចិន ដែលបានទទួលរងនូវសីតុណ្ហភាពក្តៅខ្លាំងក្នុងខែសីហា នេះ តែឥឡូវតំបន់នោះប្រកាសអាសន្នព្រោះតែរងគ្រោះទឹកជំនន់ចំពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង។
ទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែសីហា ថា ខណៈនេះភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់ដែលជាមជ្ឈមណ្ឌលផលិតកប្បាសដ៏សំខាន់របស់ប្រទេសចិន គឺទីក្រុង Chongqing និងតំបន់ខេត្ត Sichuan ដែលកន្លងមកទើបតែទទួលរងអាកាសធាតុក្តៅខ្លាំង។ ភ្លៀងបានចាប់ផ្តើមធ្លាក់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។
បើតាមការព្យាករ...
មន្ត្រីបស្ចិមប្រទេសថាមូលដ្ឋានទ័ពរបស់ចិនពិតជាមាននៅលើទឹកដីកម្ពុជា
បណ្ដាញសារព័ត៌មានរបស់សហរដ្ឋអាមេរិក បានដកស្រង់សម្ដីរបស់មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា វត្តមានរបស់កងទ័ពចិន នឹងស្ថិតនៅមូលដ្ឋានទ័ពជើងទឹករាម នៃឆ្នេរសមុទ្រកម្ពុជាភាគនិរតីនៃប្រទេសកម្ពុជា បានស្ថាបនារួចរាល់ហើយនៅសប្ដាហ៍នេះ ហើយបានដាក់ឱ្យដំណើរការទៀតផង។
កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ បានចុះផ្សាយកាលពីថ្ងៃចន្ទ ទី៦ មិថុនា ថា ការស្ថាបនាមូលដ្ឋានទ័ពជើងទឹកនៃកងទ័ពចិននៅលើទឹកដីកម្ពុជា គឺជាមូលដ្ឋានទីពីររបស់ប្រទេសចិននៅបរទេស ប៉ុន្តែសម្រាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក គឺមានតែកម្ពុជាមួយគត់ដែលចិន ស្ថាបនាបាននូវមូលដ្ឋានទ័ពរបស់ខ្លួនក្នុងគោលដៅរបស់ក្រុងប៉េកាំង តភ្ជាប់បណ្ដាញមូលដ្ឋានទ័ពចិននៅលើពិភពលោក ជាពិសេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្រុមអ្នកវិភាគមើលឃើញថា បច្ចុប្បន្ននេះចិនមានមូលដ្ឋានទ័ពរបស់ខ្លួនតែមួយគត់នៅក្រៅប្រទេស គឺមាននៅប្រទេស Djibouti នៃទ្វីបអាហ្វ្រិក ដែលប្រទេសនេះបានសម្រេចជួលដីឲ្យចិន ស្ថាបនាមូលដ្ឋានទ័ពជាថ្នូរនឹងការទូទាត់ការសងបំណុលពាន់លានដុល្លារ។
ចំពោះមូលដ្ឋានទ័ពចិន...
មេដឹកនាំថ្មីប៉ាគីស្ថានសន្យាទាញភូមិសាស្ត្រទៅរកបស្ចិមប្រទេសវិញក្រោយពីមេដឹកនាំទំនោររកចិនត្រូវបានដកហូតអំណាច
លោក Imran Khan ដែលជាប់ឆ្នោតនៅឆ្នាំ២០១៨ ត្រូវបានទាញទម្លាក់ពីតំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១០ ខែមេសា ដោយកម្លាំងសាមគ្គីគ្នារវាងក្រុមសមាជិកសភានៃគណបក្សប្រឆាំងធំ២ បូកនឹងបក្សតូចៗជាច្រើន។
មូលហេតុដែលនាំឱ្យសមាជិកសភាក្រុមប្រឆាំងរុញលោក Imran Khan ធ្លាក់ពីអាសនៈនាយករដ្ឋមន្ត្រី គឺមានកត្តាច្រើនយ៉ាងនៅពីក្រោយ។ វិបត្តិសេដ្ឋកិច្ចក្នុងប្រទេសធ្លាក់ក្នុងជំងឺកូវីដ គឺជាបញ្ហាចម្បងមួយរួចទៅហើយ។ វិបត្តិបំណុលបរទេស គឺជាបញ្ហាមួយទាញទម្លាក់សេដ្ឋកិច្ច ដែលនាំឲ្យអ្នកនយោបាយក្រុមប្រឆាំងប្រមូលមតិ និងកម្លាំងរួមគ្នាពិនិត្យឡើងវិញអំពីបំណុលរាប់ពាន់លានដុល្លាររបស់ចិន ដែលធ្វើឲ្យប្រទេសអាស៊ីខាងត្បូងមួយនេះនៅបន្តភាពក្រីក្រ។
ក្នុងដំណាក់កាលដែលពិភពលោកនៃក្រុមបស្ចិមប្រទេស និងប្រទេសកុម្មុយនីស្តសហការជាមួយប្រទេសផ្ដាច់ការប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយ គេកត់សម្គាល់ឃើញនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan ដែលត្រូវបានទាញទម្លាក់ពីអំណាចនេះ...
ប៉ាគីស្ថានប្រឈមនឹងការរឹបអូសទ្រព្យសម្បត្តិក្រោមបំណុលចិនពាន់លានដុល្លារសងមិនរួច
ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងដែលធ្លាក់ក្នុងបំណុលចិន គឺច្រើនតែបង្វិលប្រាក់សំណងទៅវិញមិនរួច ហើយត្រូវបានចិនរឹបអូសទ្រព្យសម្បត្តិ។
ស្រីលង្កា ត្រូវបានមើលឃើញថាជាប្រទេសដំបូងគេធ្លាក់ខ្លួនជាកូនបំណុលចិនរើមិនរួច។ ដោយសារករណីនេះ យ៉ាងហោចណាស់កំពង់ផែសមុទ្រចំនួនពីរកន្លែងរបស់ប្រទេសនេះ ត្រូវបានចិនរឹបអូសយកមកធ្វើជាភាគហ៊ុនរបស់ខ្លួនផ្ទាល់។
ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសមួយចំនួននៅតំបន់អាស៊ីដែលជាកូនបំណុលនៃប្រទេសចិន កំពុងសិក្សាឡើងវិញពីហានិភ័យខ្លាចដូចប្រទេសស្រីលង្កា។ ដែនកោះម៉ាឌីវ ជាប្រទេសតូចមួយសម្រេចខ្ចីប្រាក់ពីឥណ្ឌា ១៥០០លានដុល្លារ ដោយប្រគល់ឱ្យចិនវិញ ខណៈចិនគំរាមរឹបអូសទ្រព្យសម្បត្តិភាគហ៊ុនមួយចំនួន។ តែសម្រាប់ប្រទេសប៉ាគីស្ថាន ដែលស្ថិតក្នុងតំបន់អាស៊ីខាងត្បូងដែរនេះ បានធ្លាក់ក្នុងបំណុលចិនពាន់លានដុល្លារទៅហើយ។
សារព័ត៌មានរបស់ប្រទេសជប៉ុន Asia Times កាលពីថ្ងៃទី៣០ ឧសភា បានរាយការណ៍ថា ប៉ាគីស្ថានកំពុងប្រឈមនឹងបញ្ហាជាមួយចិននូវគម្រោងថាមពលក្រោមរបៀងសេដ្ឋកិច្ចចិន និងប៉ាគីស្ថានដែលចំនួនលើសពី...