29 C
Phnom Penh

TAG

ព្រៃឡង់

សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ​រឹបអូស​ឈើ​បាន​ជិត​១០​ម៉ែត្រ​គូប​ស្ថិត​ក្នុង​ទីតាំង​ពីរ​ផ្សេង​គ្នា

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ អះអាង​ថា​រឹបអូស​បាន​ឈើ​បាន​ជិត ១០​ម៉ែត្រ​គូប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ឧសភា នៅ​ក្នុង​ទីតាំង​ផ្ទុក​ឈើ​ខុស​ច្បាប់​ចំនួន​២ ស្ថិត​ក្នុង​ចំណុច​ណាំសាម ក្នុង​ភូមិ​ខាំកឺត ឃុំ​កំពង់ស្រឡៅមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ បន្ទាប់ពី​ពលរដ្ឋ​រកស៊ី​ដង​ជ័រទឹក​រាយការណ៍​ទៅ​សមត្ថកិច្ច និង​ឈើ​ខុស​ច្បាប់​ជាច្រើន​ត្រូវ​ឈ្មួញ​រកស៊ី​ឈើ​ខុស​ច្បាប់​កំពុង​ដឹក​ចេញ​តាម​រថយន្ត​ដឹក​ដំឡូង​ប្រមាណ​ជា ៥​គ្រឿង​ក្នុង​មួយ​សប្តាហ៍។ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​ព្រះវិហារ បាន​ចុះ​បង្ក្រាប​ទីតាំង​ផ្ទុក​ឈើ​ខុស​ច្បាប់​ចំនួន ២​ទីតាំង​ស្ថិត​ក្នុង​ចំណុច​ណាំសាម ក្នុង​ភូមិ​ខាំកឺត ឃុំ​កំពង់ស្រឡៅមួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ មាន​ចំនួន ៧​ម៉ែត្រ​គូប ដែល​គរ​ទុក​ក្រោយ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​គោក​ណាំសាម ប្រហែល...

វីរជន​ការពារ​ព្រៃឈើ​ស្នើ​រដ្ឋាភិបាល​បិទ​ក្រុមហ៊ុន​ពីរ​ដែល​នាំ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា

សកម្មជន​ការពារ​ព្រៃឈើ លោក អ៊ូច ឡេង ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន បិទ​អាជីវកម្ម​ក្រុមហ៊ុន​ចំនួន​ពីរ គឺ​ក្រុមហ៊ុន ស៊ីងបាយ អូធិច និង​ក្រុមហ៊ុន អង្គរ​ប្លាយ​វូដ បន្ទាប់ពី​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនោះ​ជា​ដើមចម​នាំ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ដកស្រង់​ការ​លើកឡើង​របស់​លោក អ៊ូច ឡេង កាលពី​ថ្ងៃទី​៣០ មេសា ថា បន្ទាប់ពី​ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ...

លោក សៅ សុខា៖ បទល្មើស​ព្រៃឈើ​ទប់ស្កាត់​មិន​បាន​ដោយសារ​មន្ត្រី​មូលដ្ឋាន​បើក​ដៃ​ឱ្យ​ឈ្មួញ

ប្រធាន​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា ចោទ​ថា បទល្មើស​ព្រៃឈើ​ដែល​តែងតែ​កើត​មាន​នៅ​កម្ពុជា​ទប់ស្កាត់​មិន​បាន ដោយសារតែ​មន្ត្រី​មូលដ្ឋាន​ជា​អ្នក​បើក​ដៃ​ឱ្យ​ឈ្មួញ​ពី​ខាងក្រៅ។ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​លើកឡើង​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា បទល្មើស​ព្រៃឈើ​នៅតែ​កើតមាន​ដដែល ដោយសារតែ​មន្ត្រី​ជំនាញ​មូលដ្ឋាន​អសកម្ម ព្រោះ​ថា​បើ​មេ​ព្រៃ មេ​ស្រុក កម្លាំង​ប្រដាប់​អាវុធ​នៅ​ទីនោះ​ចូលរួម​ទប់ស្កាត់​ដោយ​ការ​អប់រំ​ប្រជាជន ប្រើ​វិធានការ​រដ្ឋបាល ឃាត់...

ក្រុម​យុវជន​ដាក់​លិខិត​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​បង្ហាញ​កង្វល់​និង​បញ្ហា​បាត់បង់​ព្រៃឈើ

ក្រុម​យុវជន និង​សង្គម​ស៊ីវិល​ប្រមាណ ២០​នាក់ នៅ​ថ្ងៃទី​២៩ មីនា បាន​នាំគ្នា​យក​លិខិត​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​ចូល​គាល់​ព្រះអង្គ ក្នុង​បំណង​បង្ហាញ​ក្ដី​កង្វល់​របស់​ពួកគេ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស បរិស្ថាន និង​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា។ ការ​ដាក់​លិខិត​ទូល​ថ្វាយ​របស់​អង្គការ​សង្គម​ស៊ីវិល សមាគម សហគមន៍​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​យុវជន​សកម្ម​នា​ថ្ងៃ​ពុធ​នេះ ធ្វើឡើង​បន្ទាប់ពី​បញ្ហា​សិទ្ធិមនុស្ស​កំពុង​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ហើយ​បញ្ហា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន និង​ឧកញ៉ា​ដោយ​មាន​ខ្នង​បង្អែក​ពី​គ្រួសារ​ត្រកូល​ហ៊ុន។ យុវជន​សកម្ម​ផ្នែក​ការពារ​បរិស្ថាន និង​យុត្តិធម៌​សង្គម កញ្ញា មាន លីសា បង្ហាញ​ក្ដី​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​គាល់ ដើម្បី​ទូល​ថ្វាយ​ទៅ​ព្រះអង្គ​អំពី​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​រឿង​សិទ្ធិមនុស្ស...

សារព័ត៌មាន​អន្តរជាតិ Mongabay លាតត្រដាង​យ៉ាង​ច្បាស់​អំពី​រចនាសម្ព័ន្ធ​ឧក្រិដ្ឋជន​ព្រៃឈើ​នៅ​កម្ពុជា

ផ្អែក​តាម​តារាង​រចនាសម្ព័ន្ធ​ស្ដីពី​ឋានានុក្រម​ក្នុង​ការ​គ្រប់គ្រង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​របស់​សារព័ត៌មាន​អន្តរជាតិ Mongabay បាន​ចុះផ្សាយ​កាលពី​ពេល​កន្លង​ទៅ​នោះ​បង្ហាញ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត គឺជា​មេខ្លោង​នៅ​ពីក្រោយ​ឧក្រិដ្ឋជន​ព្រៃឈើ​ដ៏​ធំ​ក្នុង​ការ​រកស៊ី​ឈើ​ខុស​ច្បាប់​នៅ​កម្ពុជា។ កាលពី​ថ្ងៃទី​១៥ ខែ​មីនា ឆ្នាំ​២០២៣ សារព័ត៌មាន The Cambodia Daily បាន​ដកស្រង់​ខ្លឹមសារ​នៃ​អត្ថបទ​ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ Mongabay ប៉ុន្តែ​ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន និង​កូនប្រុស​ត្រៀម​ស្នង​តំណែង​របស់​គាត់ គឺ​លោក ហ៊ុន...

បណ្ដាញ​សហគមន៍​ព្រៃឡង់​ថា​អាជ្ញាធរ​មិន​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ រក​ឃើញ​បទល្មើស​ជាច្រើន​ករណី​បាន​កើតឡើង​នៅ​ក្នុង​តំបន់​អភិរក្ស​សត្វព្រៃ​ព្រៃឡង់​យ៉ាង​អនាធិបតេយ្យ ដែល​ជា​ទង្វើ​របស់​ក្រុមហ៊ុន​រកស៊ី​ឈើ​ខុស​ច្បាប់​មួយ​ចំនួន ខណៈ​អាជ្ញាធរ ឬ​មន្ត្រី​ឧទ្យានុរក្ស​មិន​បាន​ចុះ​ស៊ើបអង្កេត ឬ​ចុះ​អន្តរាគមន៍​ឡើយ។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខ្លួន​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​បន្ថែម​ទៀត​ដោយ​គ្មាន​ការ​ស៊ើបអង្កេត និង​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឡើយ ក្នុង​នោះ​ពួកគេ​បាន​រក​ឃើញ​គល់ឈើ​ដែល​បាន​កាត់​រួច​ចំនួន ៧២​គល់ ដែល​ជា​ប្រភេទ​ឈើ​ស្រឡៅ ឈើទាល ផ្ចឹក សុក្រំ ឈ្លីក...

សកម្មជន​អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ព្រំប្រទល់​ខេត្ត​ព្រះវិហារ​និង​កំពង់ធំ

សកម្មជន​ព្រៃឈើ អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន ចុះ​ទៅ​ស៊ើបអង្កេត និង​ចាត់​វិធានការ​ជុំវិញ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ ត្រង់​ចំណុច​ព្រំប្រទល់​ខេត្ត​ព្រះវិហារ និង​ខេត្ត​កំពង់ធំ ដែល​កំពុង​កើត​យ៉ាង​អនាធិបតេយ្យ​សព្វថ្ងៃ​នេះ។ មន្ត្រី​សម្របសម្រួល​សហគមន៍​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​អង្គារ ថា បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​នៅតែ​បន្ត​កើតមាន បើ​ទោះបីជា​នៅ​តាម​ច្រក​ចូល​ទៅ​ក្នុង​តំបន់​អភិរក្ស​នេះ​មាន​ទីស្នាក់ការ​ឃ្លាំមើល​នៅ​គ្រប់​ច្រក​ចេញ​ចូល​ក៏ដោយ ដូច្នេះ​គឺ​អាច​បញ្ជាក់​បាន​ថា បទល្មើស​ព្រៃឈើ​ទាំងនោះ​គឺ​មាន​ការ​ឃុបឃិត​គ្នា​រវាង​ឈ្មួញ​ទុច្ចរិត...

ជនជាតិ​ដើម​ភាគតិច​កួយ​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ការពារ​ព្រៃឈើ

សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ អំពាវនាវ​ឱ្យ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ដែនដី ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ បញ្ឈប់​ការ​រំលោភ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ព្រៃឈើ​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ យុវជន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ខេត្ត​ព្រះវិហារ ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០២៣ ថា បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ ភូមិ​ប្រមេរុ បាន​នាំគ្នា​ចុះ​ប្រមូល​ព័ត៌មាន និង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៣ បាន​ប្រទះ​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន ៤០​ករណី​ថ្មី​បន្ថែម​ទៀត ក្នុង​នោះ​ឈើ​ដែល​ត្រូវ​រង​ការ​កាប់​បំផ្លាញ​មាន​មុខកាត់​ចាប់ពី ៣៤​សង់ទីម៉ែត្រ​ដល់ ៩០​សង់ទីម៉ែត្រ។...

សហគមន៍​ព្រៃឡង់៖ ការ​កាប់​ព្រៃឈើ​នៅតែ​កើនឡើង ទោះ​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​កាត់​ក​ខ្លួនឯង​បើ​ការពារ​មិន​បាន

សហគមន៍​ព្រៃឡង់​អះអាង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​ព្រៃឡង់​ខេត្ត​ព្រះវិហារ នៅតែ​កើតឡើង​ឥត​ឈប់​ឈរ បើ​ទោះបី​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​កាត់​ក​ខ្លួនឯង​បើ​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​មិន​បាន​យ៉ាងណាក៏ដោយ។ បើ​តាម​របាយការណ៍​សង្កេត​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) នៅ​ថ្ងៃទី​១៦ មករា នេះ ឲ្យ​ដឹង​ថា ប្រជា​សហគមន៍​បាន​រក​ឃើញ​បទល្មើស​ព្រៃឈើ​ចំនួន ៧៣​ករណី​នៅ​ក្នុង​តំបន់​ព្រៃឡង់​ខេត្ត​ព្រះវិហារ អំឡុង​ពេល​ចុះ​ល្បាត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២៣។ បណ្ដាញ​សហគមន៍​ព្រៃឡង់​បញ្ជាក់​ថា ការ​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត និង​ឃ្លាំមើល​ស្ថានភាព​ព្រៃឡង់​ក្នុង​ភូមិសាស្ត្រ​ឃុំ​ធ្មា និង​ឃុំ​រៀបរយ ស្រុក​ជ័យសែន នោះ...

កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើង​ថា នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក និង​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ទស្សនទាន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៣។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ដឹង​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ឈើ​ពី​ក្រៅ​ប្រទេស ដើម្បី​យក​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក​នោះ។ លោក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​តម្រូវការ​ឈើ​ជាច្រើន​សម្រាប់​សង់​ផ្ទះ ធ្វើ​ជន្លង់ ធ្វើ​ជន្ទល់...

Latest news