28.4 C
Phnom Penh

TAG

ព្រៃឡង់

កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើង​ថា នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ឈើ​ចូល​ពី​ក្រៅ​ប្រទេស​ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក និង​កាត់បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា។ ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី «ទស្សនទាន​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា» នៅ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​នា​ព្រឹក​ថ្ងៃទី​០៥ ខែ​មករា ឆ្នាំ​២០២៣។ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ប្រាកដ​ជា​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​បាន​ដឹង​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​នាំ​ឈើ​ពី​ក្រៅ​ប្រទេស ដើម្បី​យក​មក​បំពេញ​តម្រូវការ​ក្នុង​ស្រុក​នោះ។ លោក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​តម្រូវការ​ឈើ​ជាច្រើន​សម្រាប់​សង់​ផ្ទះ ធ្វើ​ជន្លង់ ធ្វើ​ជន្ទល់...

សហគមន៍​ថា​ក្រុមហ៊ុន​ម៉ាឃល​ឡូជីស្ទិក​កំពុង​សម្រុក​កាប់​ឈើ​ក្នុង​តំបន់​ព្រៃឡង់​យ៉ាង​រង្គាល

បណ្ដាញ​សហគមន៍​ព្រៃឡង់ ខេត្ត​ព្រះវិហារ អះអាង​ថា ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (MACLELOGISTICCAMBODIA Co.,Ltd) ហៅ​ក្រុមហ៊ុន ៩៧ កំពុង​កាប់​បំផ្លាញ​ឈើ​ក្នុង​តំបន់​ការពារ​ព្រៃឡង់ ដោយ​ជួល​កម្មករ​ឲ្យ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​យក​ទៅ​លក់​ឲ្យ​ពួកគេ​ក្នុង​មួយ​ថ្ងៃ​ពី ៥០ ទៅ ៦០​គោយន្ត។ ប្រជា​សហគមន៍​បាន​ធ្វើការ​សម្ភាសន៍​ជាមួយ​កម្មករ​របស់​ក្រុមហ៊ុន ដោយ​ក្រុម​កម្មករ​ទាំងនោះ​អះអាង​ថា ពួកគេ​ត្រូវ​បាន​មេការ​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក ទូរស័ព្ទ​ហៅ​ឲ្យ​មក​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​យក​ទៅ​លក់​ឲ្យ​ពួកគេ ដោយ​គិត​តម្លៃ​សេវា​ក្នុង​មួយ​ម៉ែត្រ​គីប ៤០​ម៉ឺន​រៀល។ ប្រជា​សហគមន៍ ឲ្យ​ដឹង​ទៀត​ថា ក្រុម​កម្មករ​ទាំងនោះ​បាន​លើកឡើង​ថា...

គណៈកម្មការ​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ច្រានចោល​ព័ត៌មាន​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់

ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ និង​ជា​អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឧត្តមសេនីយ៍ សៅ សុខា បដិសេធ​ថា​ពុំ​មាន​សកម្មភាព​ទិញ​ឈើ​ខុស​ច្បាប់​ដឹក​ចូល​ក្រុមហ៊ុន ដែល​ជា​រូបភាព​នៃ​បទល្មើស​ព្រៃឈើ​កំពុង​កើត​មាន​នៅ​តំបន់​ព្រៃឡង់ ខេត្ត​ព្រះវិហារ ដូច​សារព័ត៌មាន​មួយ​ចំនួន​ចុះផ្សាយ​នោះ​ទេ បន្ទាប់ពី​អ្នកជំនាញ​ចុះ​ស្រាវជ្រាវ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង។ ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ លោក សៅ សុខា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​២០២២ នេះ​ថា តាម​ការ​ស្រាវជ្រាវ​របស់​អ្នកជំនាញ​កងរាជ​អាវុធហត្ថ​បង្ហាញ​ថា សារព័ត៌មាន​ខ្លះ​បាន​យក​រូបភាព​ចាស់ ឬ​យក​ឈ្មោះ​ក្រុមហ៊ុន​នានា​មក​ធ្វើការ​ផ្សព្វផ្សាយ ដែល​នាំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ និង​ខូច​កិត្តិយស​ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​មាន​លិខិត​អនុញ្ញាត​ត្រឹមត្រូវ​ប៉ុណ្ណោះ។ អគ្គមេបញ្ជាការ​កងរាជ​អាវុធហត្ថ...

បណ្ដាញ​ព្រៃឡង់​ថា​ក្រុមហ៊ុន​ម៉ាខល​ឡូជីស្ទីក​កាប់​ឈើ​ជាង​៥០០​ដើម​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ជាង ៣០​នាក់ អះអាង​ថា ព្រៃឈើ​ជាង ៥០០​ដើម​ត្រូវ​បាន​ក្រុមហ៊ុន ម៉ាខល ឡូជីស្ទីក ឬ​ក្រុមហ៊ុន​៩៧ កាប់​បំផ្លាញ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​សំណាក់​អាជ្ញាធរ​ណា​មួយ​នោះ​ឡើយ។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា នេះ​ថា សមាជិក​សហគមន៍​ព្រៃឡង់​ចំនួន ៣៤​នាក់ បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្នុង​នោះ​បាន​ប្រទះ​នូវ​បទល្មើស​ព្រៃឈើ​ជាច្រើន​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​ក្រុមហ៊ុន​រកស៊ី​ឈើ​ខុស​ច្បាប់​មួយ​ដែល​មាន​ឈ្មោះ​ថា ម៉ាខល...

សហគមន៍​ព្រៃឡង់​ថា​ការ​ចាប់​សត្វ​ស្វា​ចេញពី​តំបន់​ការពារ​កំពុង​កើតឡើង​ដោយ​គ្មាន​សមត្ថកិច្ច​ទប់ស្កាត់

បណ្ដាញ​សហគមន៍​ព្រៃឡង់ លើកឡើង​ថា ការ​ចាប់​សត្វ​ស្វា​នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ និង​ខេត្ត​មណ្ឌលគិរី ដើម្បី​យក​មក​លក់ គឺ​កំពុង​កើតឡើង​ដោយ​ពុំ​មាន​សមត្ថកិច្ច​ទប់ស្កាត់។ ការ​លើកឡើង​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់​បែប​នេះ បន្ទាប់ពី​ពួកគេ​បាន​ចុះ​ល្បាត​នៅ​តំបន់​ព្រៃឡង់ ដោយ​រក​ឃើញ​ថា ករណី​ចាប់​ស្វា​នៅ​តំបន់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ ស្ទឹងត្រែង និង​ព្រះវិហារ ជាដើម ដើម្បី​យក​ទៅ​លក់ កំពុង​កើតឡើង។ សហគមន៍​បង្ហាញ​ក្ដី​បារម្ភ ដោយ​សត្វ​ស្វា និង​ព្រៃឈើ បាន​និង​កំពុង​បាត់បង់ ក្រោយពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​នាំគ្នា​យក​សំណាញ់​ទៅ​ដាក់​ដើម្បី​ចាប់​យក​សត្វ​ស្វា និង​កាប់​បំផ្លាញ​ព្រៃឈើ។ សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់​នៅ​ខេត្ត​ស្ទឹងត្រែង លោក ឡាយ...

បណ្ដាញ​សហគមន៍​ថា​ជនល្មើស​នៅ​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ព្រៃឡង់

បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ នៅតែ​បន្ត​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ដដែល បន្ទាប់ពី​បាន​ចុះ​ល្បាត​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ ប្រទះ​ឃើញ​នូវ​បទល្មើស​ព្រៃឈើ​ជាច្រើន​ប្រភេទ។ បណ្ដាញ​សហគមន៍​ព្រៃឡង់​បាន​ឱ្យ​ដឹង​ថា បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ ចំនួន ២៤​នាក់ បាន​ចុះ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​រក​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៩ ខែ​តុលា ឆ្នាំ​២០២២ បាន​ប្រទះ​ឃើញ​នូវ​បទល្មើស​កាប់ និង​ដឹកជញ្ជូន​ចេញពី​តំបន់​ការពារ ដោយ​ក្រុម​កម្មករ​ក្រុមហ៊ុន​បាន​កាប់​ប្រមូល​ឈើ​ឃ្លុំ (៤​ជ្រុង) ជាច្រើន​ប្រភេទ មាន​ដូចជា​ឈើ​ឈ្លីក សុក្រំ ផ្ចឹក រាំង...

ក្រុម​យុវជន​និង​សហគមន៍​ថា​ទង្វើ​អាជ្ញាធរ​រារាំង​មិន​ឱ្យ​ចូល​សិក្សា​ពី​ព្រៃព្រះរការ​គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ

ក្រុម​យុវជន និង​សហគមន៍ អះអាង​ថា ទង្វើ​របស់​អាជ្ញាធរ និង​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ខេត្ត​ព្រះវិហារ រារាំង​ពួកគេ​មិន​ឲ្យ​ចូល​ទស្សនា និង​សិក្សា​ពី​ស្ថានភាព​ព្រៃព្រះរការ ដែល​ជា​ព្រៃ​ជំនឿ​របស់​សហគមន៍​ប្រមេរុ គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហគមន៍​ប្រមេរុ ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា ក្រុម​យុវជន​ជា​និស្សិត​បញ្ញវន្ត​ដែល​ចិត្ដ​ចង់​ចូល​ទៅ​ទស្សនា និង​សិក្សា​ពី​ព្រៃព្រះរការ ដែល​ជា​ព្រៃ​ជំនឿ​របស់​សហគមន៍​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ត្រូវ​បាន​មន្ត្រី​ឧទ្យានុរក្ស និង​មន្ត្រី​នគរបាល​ឃុំ​ប្រមេរុ មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​ទៅ​សិក្សា​ពី​ស្ថានភាព​ព្រៃ​ឡើយ ដោយ​អាជ្ញាធរ​លើក​ហេតុផល​ថា​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់​លើ។ ក្រុម​យុវជន...

អង្គការ​អន្តរជាតិ​រក​ឃើញ​ថា​គ្រួសារ​និង​សាច់ញាតិ​លោក ហ៊ុន សែន នៅ​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នៅ​កម្ពុជា

អង្គការ​ឃ្លាំមើល​បរិស្ថាន និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ព្រមាន​ថា កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា គឺ​ដោយសារ​គ្រួសារ​លោក ហ៊ុន សែន ជា​អ្នក​កាង​ពីក្រោយ។ ក្នុង​របាយការណ៍​ស្រាវជ្រាវ​ដែល​មាន​កម្រាស់ ៥៣​ទំព័រ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា បាន​រៀបរាប់​អំពី​មែកធាង​នៃ​ការ​កាប់​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​គំនិត​ផ្ដួចផ្ដើម ក៏​បាន​រំលេច​អំពី​ដំណើរការ​នៃ​គ្រួសារ​លោក ហ៊ុន សែន ក្នុង​ការ​គ្រប់គ្រង​លើ​ក្រុម​ឧកញ៉ា​ដែល​ជា​ឈ្មួញ​រកស៊ី​ព្រៃឈើ...

សកម្មជន​ព្រៃឡង់​ថា​មន្ត្រី​បរិស្ថាន​ឃាត់​ខ្លួន​ដោយ​ខ្លាច​ពួកគេ​ប្រមូល​ភស្តុតាង​បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃឡង់

សកម្មជន​ព្រៃឡង់​ខេត្ត​ព្រះវិហារ អះអាង​ថា មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ ចំនួន ៦​នាក់​ដែល​បាន​ឃាត់​ខ្លួន​សកម្មជន​ព្រៃឡង់​ជិត ២០​នាក់ ដោយសារ​មន្ត្រី​បរិស្ថាន​ទាំងនោះ​បារម្ភ​ខ្លាច​សកម្មជន​ទាំងនោះ​ចូល​ល្បាត​ក្នុង​ព្រៃឡង់ ដើម្បី​ប្រមូល​ភស្តុតាង​ពី​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​របស់​ពួកគេ​កាន់កាប់។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្ត​ព្រះវិហារ លោក ស្រី ថី បាន​អះអាង​កាលពី​ថ្ងៃ​ចន្ទ ទី​១៩ កញ្ញា ថា មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ ចំនួន ៦​នាក់​ប្រដាប់​ដោយ​កាំភ្លើង បាន​ឃាត់​ខ្លួន និង​សួរនាំ​សកម្មជន​ព្រៃឡង់ ១៦​នាក់​នៅ​ចំណុច​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន ស៊ីអស៊ីខេ (CRCK) ក្បែរ​ក្រុមហ៊ុន...

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ប្ដឹង​លោក ចាប សារ៉ន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចោទ​លួច​កាប់​ដើម​ជ័រ​ច្បោះ

ប្រជា​សហគមន៍​ខេត្ត​ស្ទឹងត្រែង ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក ចាប សារ៉ន ដែល​ជា​អនុប្រធាន​ការិយាល័យ​បំភាន់​អក្ខរៈ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេការ​កាប់​ឈើ​របស់​ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ពាក់ព័ន្ធ​រឿង​លួច​កាប់​ដើម​ជ័រ​ច្បោះ​របស់​ពួកគេ។ យោង​តាម​លិខិត​មួយ​ដែល​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ទើប​ទទួល​បាន​នៅ​ថ្ងៃទី​១៧ ខែ​កញ្ញា កន្លងទៅ​នេះ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជា​សហគមន៍​ខេត្ត​ស្ទឹងត្រែង ចំនួន ៥​គ្រួសារ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី​២៨...

Latest news