29 C
Phnom Penh

TAG

ព្រះបាទ នរោត្តម សីហនុ

លោក ហ៊ុន សែន៖ ខួប​១០០​ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ​ជា​ការ​រំឭក​ដល់​ព្រះ​គុណូបការៈ​របស់​ព្រះអង្គ

មេដឹកនាំ​ខ្មែរ​ដែល​តែង​រំលោភ​បំពាន​លើ​ព្រះមហាក្សត្រ លោក ហ៊ុន សែន អះអាង​ថា ការ​រៀបចំ​ព្រះរាជ​ពិធី ១០០​ព្រះវស្សា​នៃ​ព្រះបិតា​ឯករាជ្យ​ជាតិ សម្តេច​ព្រះ​នរោត្តម សីហនុ ក្នុង​គោលបំណង​រំឭក​ដល់​ព្រះ​គុណូបការៈ និង​សម្ដែង​នូវ​មនោសញ្ចេតនា​ចងចាំ​ជានិច្ច​គ្មាន​ថ្ងៃ​បំភ្លេច​បាន​នូវ​វីរភាព​របស់​ព្រះអង្គ ដែល​បាន​បូជា​ចំពោះ​មាតុភូមិ​កម្ពុជា​រហូត​មក។ មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ​គំរាម​ព្រះមហាក្សត្រ លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​រៀបចំ​ពិធី​នេះ គឺ​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​ព្រះមហាករុណាទិគុណ​ដ៏​ធំធេង​របស់​ព្រះករុណា​ព្រះ​មហា​វីរក្សត្រ​ខ្មែរ សម្តេច​ព្រះ នរោត្តម សីហនុ...

ព្រះមហាក្សត្រ​អបអរ​សាទរ​ខួប​ទី​៦០​ឆ្នាំ​កម្ពុជា​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ

ព្រះ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​កម្ពុជា អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំ ដែល​កម្ពុជា​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ និង​ខួប​លើក​ទី​៥៩​ឆ្នាំ​នៃ​ថ្ងៃ​ប្រកាស​សាលក្រម​របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះ​ក្តី​ទៅ​លើ​ការ​ឈ្លានពាន និង​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់​ពី​សំណាក់​កងកម្លាំង​យោធា​ថៃ កាលពី ៦​ទសវត្ស​កន្លង​ទៅ​នេះ។ ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហមុនី បាន​ថ្លែង​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ព្រះបរមរាជវាំង Royal du Cambodge កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ​ឡើង​វិញ គឺ​ជា​មហា​សមិទ្ធផល​ដ៏​ធំធេង​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​នៃ​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ...

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​ការ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​ពី​ការ​គោរព​ដល់​វិញ្ញាណក្ខន្ធ​ព្រះបរមរតនកោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ក្នុង​ពិធី​រំឭក​ខួប ៩​ឆ្នាំ​នៃ​ការ​យាង​សោយ​ទិវង្គត​ព្រះបរមរតនកោដ្ឋ​សម្ដេច​ព្រះ​នរោត្ដម សីហនុ នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២១ និង​សូម​ឱ្យ​ព្រះអង្គ​យាង​បដិសន្ធិ​ក្នុង​ព្រះ​បរម​សុគតិភព។ ទោះ​ជា​លោក ហ៊ុន សែន បាន​សម្ដែង​ការ​គោរព​បែប​នេះ​ក្តី ប៉ុន្តែ​អតីត​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ​ក៏​ធ្លាប់​រង​ការ​គំរាមកំហែង​ពី​មេដឹកនាំ​ដែល​រដ្ឋាភិបាល​វៀតណាម​លើក​បន្តុប​រូប​នេះ​ដែរ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ប្រជារាស្ត្រ​ទូទាំង​ប្រទេស ព្រមទាំង​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់​ថ្នាក់ បាន​នាំគ្នា​សម្ដែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ព្រះបរមរតនកោដ្ឋ...

Latest news