TAG
មាជ សុវណ្ណារ៉ា
អ្នកឃ្លាំមើលថាកម្ពុជាកំពុងស្ថិតក្នុងហានិភ័យបដិវត្តន៍ពីពលរដ្ឋដែលរងភាពអយុត្តិធម៌
សកម្មជនអត្ថាធិប្បាយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន ថាទម្រង់ដឹកនាំរបស់បក្សកាន់អំណាចដែលពោរពេញទៅដោយអំពើពុករលួយ និទ្ទណ្ឌភាព និងអយុត្តិធម៌សង្គម គឺជាហានិភ័យមួយដែលបង្កទៅជាបដិវត្តន៍ពីពលរដ្ឋខ្លួនឯងដែលកំពុងរងនូវភាពអយុត្តិធម៌។
សកម្មជននៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន បានលើកឡើងក្នុងកិច្ចពិភាក្សានៃកម្មវិធី Idea Talk កាលពីថ្ងៃទី១២ មេសា ថា រដ្ឋាភិបាលមួយដែលយកអំណាច ឬសម្ដីមេដឹកនាំទៅអនុវត្ត ជាជាងការអនុវត្តច្បាប់នៃប្រទេសរបស់ខ្លួន គឺជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដែលអាចនឹងបង្កឲ្យមានបដិវត្តន៍ពីពលរដ្ឋខ្លួនឯង។ ជាក់ស្តែង កម្ពុជាកំពុងស្ថិតក្នុងប្រទេសដែលកំពុងអនុវត្តក្នុងទម្រង់បែបនេះរហូតមក។
លោក ស្រ៊ុន...
សន្និសីទនៅអាមេរិកវាយតម្លៃលោក កឹម សុខា ជាវីរជនប្រកាន់ជំហរសន្តិភាពនៅកម្ពុជា
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា អង្គសន្និសីទអន្តរជាតិមួយនៅសហរដ្ឋអាមេរិក បានចាត់ទុកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាជាវីរជនប្រកាន់ជំហរសន្តិភាព តស៊ូដើម្បីសេរីភាព និងយុត្តិធម៌សង្គម ដែលជាកត្តាជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគ្មានជម្រើសអ្វីក្រៅពីបើកឱ្យលោក កឹម សុខា ទទួលបាននូវសិទ្ធិធ្វើនយោបាយឡើងវិញនោះទេ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មេសា ថា ការលើកឡើងរបស់សន្និសីទអន្តរជាតិនេះ បង្ហាញឱ្យឃើញថា មេដឹកនាំបក្សប្រឆាំង លោក...
អ្នកឃ្លាំមើលថាវត្តមានលោក កឹម សុខា លើវេទិកាអន្តរជាតិគឺលើកមុខមាត់កម្ពុជានិងរដ្ឋាភិបាលខ្មែរ
ក្រុមអ្នកឃ្លាំមើលនិយាយថា ការបង្ហាញវត្តមានរបស់លោក កឹម សុខា ជាមេបក្សប្រឆាំងធំជាងគេដែលកំពុងជាប់បម្រាមតុលាការ នៅលើវេទិកាអន្តរជាតិដ៏ធំ គឺជាការលើកមុខមាត់របស់កម្ពុជា និងរដ្ឋាភិបាលខ្មែរយ៉ាងធំធេង។
អតីតអគ្គទីប្រឹក្សាខ្មែរប្រចាំស្ថានទូតប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៣ ខែមីនា ថា វត្តមានរបស់មេដឹកនាំប្រឆាំង លោក កឹម សុខា នៅលើវេទិកាពិភពលោកនេះ នឹងប្រាប់ពិភពលោកថា ដើម្បីឧត្តមប្រយោជន៍ជាតិ រដ្ឋាភិបាលកម្ពុជាមានចិត្តទូលាយហ៊ានធ្វើនូវអ្វីដែលគេមិនហ៊ាន ក្នុងការអនុញ្ញាតរយៈពេលខ្លីឲ្យលោក កឹម...
ការផ្ដល់ទិដ្ឋាការនៅពេលមកដល់ឡើងវិញជាឱកាសលោក សម រង្ស៊ី អាចវិលចូលកម្ពុជាវិញ
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន សម្រេចដាក់ឱ្យកម្ពុជាដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការនៅពេលមកដល់ (VISA ON ARRIVAL) នៅច្រកទ្វារអន្តរជាតិទាំងអស់ ដែលត្រូវគេមើលឃើញថាជាឱកាសសម្រាប់អតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី ដើម្បីវិលទៅកម្ពុជាដោយគ្រាន់តែទិញសំបុត្រយន្តហោះប៉ុណ្ណោះ។
ក្រសួងទេសចរណ៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ថា កម្ពុជានឹងដាក់ឱ្យដំណើរការឡើងវិញនូវការផ្តល់ទិដ្ឋាការនៅពេលមកដល់ (VISA ON ARRIVAL) នៅច្រកទ្វារអន្តរជាតិទាំងអស់ ទាំងផ្លូវទឹក ផ្លូវគោក...
លោក មាជ សុវណ្ណារ៉ា រិះគន់លោក សម រង្ស៊ី ថាមិនចេះរក្សាកម្លាំងគាំទ្រក្នុងស្រុកជិតកន្លះនគរ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ចោទអតីតមេដឹកនាំប្រឆាំងលោក សម រង្ស៊ី ថាមិនចេះរក្សាកម្លាំងគាំទ្រនៅក្នុងស្រុកដែលមានជិតកន្លះនគរ ដើម្បីយកទៅប្រកួតប្រជែងជាមួយបក្សកាន់អំណាច តែបែរជាបំបែកកម្លាំងអ្នកប្រជាធិបតេយ្យដោយនាំគ្នាទៅបើកបក្សតូចៗដើម្បីចូលរួមកំដរបក្សកាន់អំណាចក្នុងទីលាននយោបាយដ៏អយុត្តិធម៌ទៅវិញ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៧ មីនា នេះថា គេដុតបំផ្លាញគណបក្សសង្គ្រោះជាតិ ដោយបំពានលើច្បាប់គ្រប់បែបយ៉ាងរួចទៅហើយ គួរណាស់មន្ត្រីបក្សប្រឆាំងទាំងនោះនាំគ្នាក្រោកឈរតវ៉ាគ្រប់មធ្យោបាយ ដើម្បីទាមទារយកគណបក្សរបស់ខ្លួនមកវិញ មិនគួរនាំគ្នាបង្កើតបក្សថ្មី ហើយសុំភាពស្របច្បាប់ពីអ្នកដុតបំផ្លាញគណបក្សរបស់ខ្លួននោះទេ។
លោកបន្តថា លោកមើលមិនឃើញថាគណបក្សតូចៗទាំងអស់...
មេធាវីការពារក្តីលោក កឹម សុខា ថាសវនាការលើកទី៣០ តុលាការនៅតែបន្តចាក់ខ្សែវីដេអូភស្តុតាងដដែល
សហមេធាវីការពារក្តីឱ្យអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា អះអាងថា ដំណើរការសវនាការប្រធានគណបក្សសង្គ្រោះជាតិលើកទី៣០ នៅថ្ងៃពុធ ទី១៦ កុម្ភៈ នេះ តុលាការនៅតែបន្តចាក់ខ្សែវីដេអូភស្តុតាងពាក់ព័ន្ធនឹងការចោទប្រកាន់លើលោក កឹម សុខា ដដែល ខណៈសវនាការបន្ទាប់ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ សប្តាហ៍ក្រោយនេះ។
សហមេធាវីការពារក្តីប្រធានគណបក្សសង្គ្រោះជាតិ លោក ផែង ហេង បានប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការក្រុងភ្នំពេញ នៅថ្ងៃទី១៦...
អ្នកជំនាញផ្នែកច្បាប់អន្តរជាតិថាគណបក្សភ្លើងទៀនគឺជានយោបាយដែលដើរដល់ផ្លូវទាល់ច្រក
អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ លើកឡើងថា គណបក្សភ្លើងទៀន ដែលមានអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី បញ្ជាពីក្រោយ មិនមែនជាគណបក្សប្រឆាំងដ៏ធំសម្រាប់ឲ្យពលរដ្ឋខ្មែរចូលរួមនោះទេ ប៉ុន្តែជាគណបក្សនយោបាយដែលដើរដល់ផ្លូវទាល់ច្រកតែប៉ុណ្ណោះ។
អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ កញ្ញា សេង ធារី បានលើកឡើងក្នុងកិច្ចពិភាក្សាកម្មវិធី Idea Talk របស់ The Cambodia Daily កាលពីរាត្រីថ្ងៃទី១ ខែកុម្ភៈ ថា ការដឹកនាំនយោបាយរបស់លោក...
លោក កឹម សុខា ផ្ញើសារថ្លែងអំណរគុណពលរដ្ឋនិងតំណាងអង្គទូតដែលតាមដានសវនាការរបស់លោក
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការចោទប្រកាន់ទាំងអយុត្តិធម៌ លោក កឹម សុខា បានផ្ញើសារថ្លែងអំណរគុណទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងតំណាងអង្គទូតដែលបានតាមដាននូវដំណើរការសវនាការរបស់លោក។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះថា ទោះបីរូបលោកមិនទាន់បានទទួលយុត្តិធម៌ក៏ដោយ ក៏លោកនៅតែសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសហមេធាវីការពារក្តីទាំង ៤រូប សហការី...
លោក សម រង្ស៊ី ថាការចោទប្រកាន់លោក កឹម សុខា ជាល្បិចរំលាយបក្សប្រឆាំងក្នុងបំណងបន្តអំណាចផ្ដាច់ការត្រកូលហ៊ុន
អតីតមេដឹកនាំបក្សប្រឆាំងថាការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញលើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គ្រាន់តែជាល្បិចឲ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន មានលេសរំលាយគណបក្សសង្គ្រោះជាតិ ដើម្បីបន្តអំណាចផ្ដាច់ការត្រកូល ហ៊ុន ប៉ុណ្ណោះ។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរលើទំព័រ Facebook របស់លោកដោយភ្ជាប់ខ្សែវីដេអូដែលជាកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នេះថា ការកាត់ទោសប្រធានគណបក្សសង្គ្រោះជាតិ លោក...
សវនាការលោក កឹម សុខា គឺជាការទន្ទឹងរង់ចាំរបស់ពលរដ្ឋខ្មែរអ្នកស្នេហាលទ្ធិប្រជាធិបតេយ្យ
សវនាការរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នេះ គឺជាការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាលទ្ធិប្រជាធិបតេយ្យផង និងជាការទន្ទឹងរង់ចាំរបស់សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិផង ក្រោយការអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់ពីបទសន្ទិដ្ឋភាពជាមួយបរទេស ឬឃុបឃិតជាមួយបរទេសដើម្បីផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ។...