32 C
Phnom Penh

TAG

យូណេស្កូ

លោក ហ៊ុន សែន៖ យូណេស្កូ​កំពុង​ធ្វើ​ការងារ​លើក​កម្ពស់​ការ​អប់រំ​បរិស្ថាន​និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ

រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា អង្គការ​យូណេស្កូ (UNESCO) កំពុង​ធ្វើ​ការងារ​នៅ​ក្រោម​ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​កម្ពុជា ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​អប់រំ​វិទ្យាសាស្ត្រ ដើម្បី​ជា​មធ្យោបាយ​ឆ្ពោះ​ទៅ​សម្រេច​បាន​នូវ​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ដ៏​ត្រឹមត្រូវ​មួយ​ប្រកប​ដោយ​ចីរភាព​នៅ​ឆ្នាំ​២០៣០ ខាងមុខ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២២ នេះ ដោយ​អបអរ​សាទរ​ខួប​លើក​ទី​៧១​ឆ្នាំ​ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ (UNESCO) កាលពី​ពេល​កន្លងទៅ​ថា វា​គឺជា​ឧបករណ៍​មួយ​ដែល​អាច​ឱ្យ​កម្ពុជា​ដាក់​បញ្ចូល​នូវ​ទ្រព្យសម្បត្តិ​ជាតិ​របស់​ខ្លួន​មួយ​ចំនួន​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែល​អាច​បញ្ចៀស​នូវ​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិតខាង​ទៅ​ថ្ងៃ​អនាគត ដូចជា​ប្រាសាទ​ព្រះវិហារ ជាដើម។ លោក...

Latest news