TAG
រ៉ែមាស
ក្រុមហ៊ុនចិនប្ដេជ្ញាផលិតមាសនៅកម្ពុជាឱ្យបាន៦០គីឡូក្រាមនៅដំណាច់ឆ្នាំ២០២២នេះ
ក្រុមហ៊ុនចិន ប្ដេជ្ញាផលិតមាសឲ្យបានចំនួន ៦០គីឡូក្រាមត្រឹមដំណាច់ឆ្នាំ២០២២ នេះ ក្រោយពីទទួលបានអាជ្ញាប័ណ្ណអាជីវកម្មរ៉ែមាសពីរដ្ឋាភិបាលកម្ពុជា។
ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានសរសេរលើហ្វេសប៊ុកនៅថ្ងៃព្រហស្បតិ៍ ទី១៣ តុលា នេះថា ក្រុមហ៊ុនរុករករ៉ែមាសថ្មីមួយទៀតនៅស្រុកសំបូរ ខេត្តក្រចេះ ប្ដេជ្ញាផលិតមាសឲ្យបាន ៦០គីឡូក្រាមត្រឹមដំណាច់ឆ្នាំ២០២២ ក្រោយទទួលបានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាសពីក្រសួងរ៉ែ និងថាមពល។
ប្រភពដដែលឲ្យដឹងថា ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាសកាលពីខែសីហា ឆ្នាំ២០១៨...
លោក ហ៊ុន សែន៖ កម្ពុជាផលិតមាសបានជិត ១៨០០គីឡូក្រាមនៅខេត្តមណ្ឌលគិរីរយៈពេលជាង៦ខែ
លោក ហ៊ុន សែន អះអាងថាក្នុងរយៈពេលជាង ៦ខែមកនេះ កម្ពុជាផលិតមាសបានចំនួន ១៧៥១គីឡូក្រាមនៅខេត្តមណ្ឌលគិរី។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ហ៊ុន សែន ថ្លែងថា ជាទូទៅក្នុងមួយសប្ដាហ៍ កម្ពុជាផលិតមាសបានចន្លោះពី ៨០ ទៅ ១០០គីឡូក្រាម និងកាន់តែច្រើនទៅៗ។ ករណីនេះ លោកនឹងដាក់ខេត្តនៅទិសឦសានមួយនេះជាគោលដៅប៉ូលសេដ្ឋកិច្ច...