30.7 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

អ្នក​ឃ្លាំមើល​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​បដិវត្តន៍​ពី​ពលរដ្ឋ​ដែល​រង​ភាព​អយុត្តិធម៌

សកម្មជន​អត្ថាធិប្បាយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន ថា​ទម្រង់​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ដែល​ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ និទ្ទណ្ឌភាព និង​អយុត្តិធម៌​សង្គម គឺជា​ហានិភ័យ​មួយ​ដែល​បង្ក​ទៅជា​បដិវត្តន៍​ពី​ពលរដ្ឋ​ខ្លួនឯង​ដែល​កំពុង​រង​នូវ​ភាព​អយុត្តិធម៌។ សកម្មជន​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នៃ​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១២ មេសា ថា រដ្ឋាភិបាល​មួយ​ដែល​យក​អំណាច ឬ​សម្ដី​មេដឹកនាំ​ទៅ​អនុវត្ត ជាជាង​ការ​អនុវត្ត​ច្បាប់​នៃ​ប្រទេស​របស់​ខ្លួន គឺជា​សញ្ញា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​បដិវត្តន៍​ពី​ពលរដ្ឋ​ខ្លួនឯង។ ជាក់ស្តែង កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រទេស​ដែល​កំពុង​អនុវត្ត​ក្នុង​ទម្រង់​បែប​នេះ​រហូត​មក។ លោក ស្រ៊ុន...

តុលាការ​បញ្ចប់​សួរ​ដេញដោល​សកម្មជន​ជាង​៤០​នាក់​ពាក់ព័ន្ធ​ការ​ត្រឡប់​របស់​លោក សម រង្ស៊ី

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» លើ​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៤០​នាក់​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២២ ខាងមុខ​នេះ បន្ទាប់ពី​បើក​សវនាការ​សួរ​ដេញដោល​អស់​រយៈពេល ២​ឆ្នាំ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក រស់ ពិសិដ្ឋ នៅ​ថ្ងៃ​អង្គារ ទី​១២ មេសា នេះ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​អ្នកស្រី យក់ នាង សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ជា​អតីត​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​រាជធានី​ភ្នំពេញ...

អ្នក​ឃ្លាំមើល​ថា​លោក ហ៊ុន សែន យក​សន្តិភាព​បាំង​មុខ​ដើម្បី​បំបិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា រិះគន់​ថា សន្តិភាព​របស់​លោក ហ៊ុន សែន ជា​សន្តិភាព​ដែល​ពោរពេញ​ទៅ​ដោយ​ការ​បន្លប់​ការពិត​នៅ​ក្នុង​សង្គម​ប៉ុណ្ណោះ។ អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​១១ មេសា ថា កម្ពុជា​សព្វថ្ងៃ​នេះ​មិនមែន​ជា​ប្រទេស​ដែល​មាន​សន្តិភាព ឯករាជ្យ និង​មាន​អធិបតេយ្យភាព​ជាតិ​នោះ​ទេ។ លោក​បន្ត​ថា ការ​អះអាង​របស់​លោក...

លោក ស ខេង៖ អ្នក​នយោបាយ​បច្ចុប្បន្ន​មាន​ភាព​ចាស់ទុំ​ដោយ​មិន​បង្កើត​សត្រូវ​ស្លាប់​រស់​នឹង​គ្នា

អនុប្រធាន​បក្ស​កាន់​អំណាច និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា សព្វថ្ងៃ​នេះ ពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​មាន​ភាព​ចាស់ទុំ​ផ្នែក​នយោបាយ​ជាង​មុន ដោយ​មិន​មាន​ការ​បង្ក​ហិង្សា ឬ​ការ​បង្កើត​សត្រូវ​ស្លាប់​រស់​នៅ​តាម​មូលដ្ឋាន​ដោយសារតែ​និន្នាការ​នយោបាយ​ខុស​គ្នា​នោះ​ទេ។ លោក​បន្ត​ថា អ្នក​នយោបាយ​ខ្មែរ និង​ពលរដ្ឋ​ខ្មែរ គឺជា​មិត្ត​នឹង​គ្នា គ្រាន់តែ​មាន​ទស្សនៈ​គំនិត​ផ្ទុយ​គ្នា​ប៉ុណ្ណោះ ប៉ុន្តែ​សុទ្ធសឹងតែ​មាន​គោលបំណង​ចង់​ឱ្យ​ប្រទេស​រីកចម្រើន​ដូច​គ្នា។ ដូច្នេះ​មិន​អាច​ចាត់ទុក​ជាតិ​សាសន៍​ខ្លួនឯង​ជា​សត្រូវ​ស្លាប់​រស់​នោះ​ទេ នេះ​ហើយ​គឺជា​វប្បធម៌​ប្រជាធិបតេយ្យ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​រូប​នេះ​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ទោះបីជា​មាន​ការ​ឈ្លោះ​ទាស់ទែង​ខ្វែង​គំនិត​គ្នា​ទាំង​នៅ​ក្នុង​អង្គ​ជំនុំ​ណា​មួយ ឬ​នៅ​ក្នុង​សភា​ជាតិ​ខ្លាំង​ប៉ុនណា​ក៏ដោយ ក៏​មិន​មាន​ការ​ចងគំនុំ​គុំកួន​នឹង​គ្នា​ដែរ។ លោក ស ខេង...

តុលាការ​សួរ​ដេញដោល​លោក កឹម សុខា ចាប់ពី​ថ្ងៃ​បង្កើត​បក្ស​សង្គ្រោះ​ជាតិ និង​ការ​ចាប់​ខ្លួន

សាលាដំបូង​ក្រុង​ភ្នំពេញ បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ទី​៣៦ ដោយ​សួរ​ដេញដោល​លើ​អង្គហេតុ​ទី​៣ គិត​ចាប់​ពី​ថ្ងៃ​នៃ​ការ​ការ​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ចាប់​ខ្លួន​លោក កឹម សុខា ឆ្នាំ​២០១៧។ តុលាការ​ក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២ នេះ បាន​បើក​សវនាការ​លើ​សំណុំរឿង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដោយ​តំណាង​អយ្យការ​ចោទ​សួរ​នូវ​សំណួរ​ជាច្រើន​ដែល​ផ្ដោត​សំខាន់​លើ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ដំណើរការ​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៣...

IDEA TALK៖ តើ​នយោបាយ​អហិង្សា​មាន​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​បែប​ណា​ខ្លះ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​នយោបាយ​អហិង្សា​មាន​ចំណុច​ខ្សោយ និង​ចំណុច​ខ្លាំង​បែប​ណា​ខ្លះ?»។

IDEA TALK៖ តើ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​មាន​ក្រមសីលធម៌​បែប​ណា ដើម្បី​សម្រេច​បំណង​ចរន្ត​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្ដូរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​មាន​ក្រមសីលធម៌​បែប​ណា ដើម្បី​សម្រេច​បំណង​ចរន្ត​ពលរដ្ឋ​ដើម្បី​ការ​ផ្លាស់ប្ដូរ?»។

អ្នក​តស៊ូ​មតិ​ទាមទារ​ឲ្យ​លោក សម រង្ស៊ី និង​បក្ខពួក​លាលែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ គាំទ្រ​មន្ត្រី​បក្ស​ប្រឆាំង​ឲ្យ​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត្រូវ​លាលែង​ចេញពី​គណបក្ស​សង្គ្រោះ​ជាតិ។ នាយក​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល គាំទ្រ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​នាំគ្នា​ទៅ​ដឹកនាំ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ត្រូវ​លាឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​ជា​មុន​សិន ដើម្បី​កុំ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ពី​ពលរដ្ឋ និង​ការ​ចោទប្រកាន់​នានា​ថា​ជា​អ្នក​នយោបាយ​ពុំ​មាន​សុចរិតភាព។ នាយក​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ទូច វិបុល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៤ មេសា ថា លោក​គាំទ្រ​លោក សម រង្ស៊ី និង​សហការី​ដទៃ​ទៀត​ដែល​បាន​ចេញ​មុខ​គាំទ្រ​គណបក្ស​ភ្លើងទៀន...

តំណាង​សហភាព​អឺរ៉ុប​អំពាវនាវ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លោក កឹម សុខា

សហភាព​អឺរ៉ុប អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ប្រឆាំង​នឹង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​អាច​ចូលរួម​ក្នុង​ជីវភាព​នយោបាយ​ឡើងវិញ​សម្រាប់​ការ​បោះឆ្នោត​នៅពេល​ខាង​មុខ​ប្រកប​ទៅ​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​លើក​ទី​៤៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៃ​កិច្ចប្រជុំ​អន្តរ​សកម្ម​លើក​ទី​៥០ ស្ដីពី​ស្ថានការណ៍​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០២២ ថា កម្ពុជា​ត្រូវតែ​បើក​លំហ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អាច​ចូលរួម​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣...

អ្នក​តស៊ូ​មតិ៖ កម្ពុជា​ទំនង​ជា​មិន​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​អាមេរិក​និង​អឺរ៉ុប ករណី​បិទ​ផ្លូវ​លោក កឹម សុខា

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​អាច​រួច​ខ្លួន​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​នោះ​ទេ ទោះបីជា​ខំ​បង្អាក់​ដំណើរ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មិន​ឲ្យ​ទៅ​ធ្វើជា​វាគ្មិន​ក្នុង​វេទិកា​គោល​នយោបាយ​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ ក៏ដោយ។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៩ មីនា...

Latest news

© 2021, ដេលី. All rights reserved.