28 C
Phnom Penh

TAG

វៀតណាម

ប្រធានាធិបតី​វៀតណាម​ចុះ​ចេញពី​តំណែង​ចំ​ពេល​បក្ស​កុម្មុយនីស្ត​បោស​សម្អាត​អំពើពុករលួយ

លោក Nguyen Xuan Phuc សម្រេច​លាលែង​ពី​តំណែង​ប្រធានាធិបតី​វៀតណាម ភ្លាមៗ​បន្ទាប់ពី​បក្ស​កុម្មុយនីស្ត​របស់​ប្រទេស​នៃ​សមាគម​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ​បន្ទោស​លោក ដែល​បណ្ដោយ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ប្រព្រឹត្ត​អំពើពុករលួយ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​រដ្ឋាភិបាល​វៀតណាម ដែល​ត្រូវ​បាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN ចុះផ្សាយ​បន្ត​នៅ​ថ្ងៃទី​១៨ ខែ​មករា។ ការ​លាលែង​ពី​តំណែង​ដ៏​កំពូល​របស់​វៀតណាម ធ្វើឡើង​ស្រប​ពេល​ដែល​បក្ស​កុម្មុយនីស្ត​កំពុង​បើក​ការ​អង្កេត​មន្ត្រី​បក្ស និង​គណៈរដ្ឋមន្ត្រី​របស់​លោក Nguyen Xuan Phuc មួយ​ចំនួន​ដែល​សង្ស័យ​ករណី​ពុករលួយ ហើយ​ក្នុង​នោះ​មាន​ឧបនាយករដ្ឋមន្ត្រី ២​រូប និង​រដ្ឋមន្ត្រី ៣​រូប​មាន​ក្នុង​បញ្ជី​ដែល​ត្រូវ​រង​ការ​ចោទ​ថា​បាន​ប្រព្រឹត្ត​អំពើពុករលួយ។ ក្រៅតែ​ពី​ការ​ស្ដីបន្ទោស​ទៅ​លើ​លោក Nguyen Xuan Phuc...

វៀតណាម​ប្រកាស​ជោគជ័យ​សន្ទុះ​សេដ្ឋកិច្ច​ជាមួយ​សិទ្ធិ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​អាមេរិក​និង​អឺរ៉ុប

វៀតណាម​ជា​ប្រទេស​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​បន្ត​ប្រកាន់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដោយ​ផ្អែក​លើ​ច្បាប់​ទម្លាប់​នៃ​របប​កុម្មុយនីស្ត។ តែ​ប្រទេស​ជិតខាង​ប្រទេស​កម្ពុជា​មួយ​នេះ​បើក​ចំហ​ទីផ្សារ​ពាណិជ្ជកម្ម​របស់​ខ្លួន​ជាមួយ​នឹង​ការ​សន្យា​គោរព​សិទ្ធិមនុស្ស និង​សេរីភាព​ជំនឿ​សាសនា ទាំង​ជនជាតិ​វៀតណាម​ផ្ទាល់ និង​ជនជាតិ​ដើម​ភាគតិច​ទៀត​ផង។ ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ ប្រទេស​ដែល​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ​ចេញពី​បក្ស​តែ​មួយ​ដែល​ពុំ​មាន​អំណាច​បក្សពួក និង​សន្តតិវង្ស បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​ជា​ខ្លាំង។ លំហូរ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សេរី​បើក​ចំហ The European Union Vietnam Free Trade Agreement ឬ EVFTA បាន​ចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា​កាលពី​ខែ​មិថុនា ឆ្នាំ​២០១៩ គឺជា​កូនសោ​បើក​ទីផ្សារ​អឺរ៉ុប​យ៉ាង​ធំ​ទូលាយ​ស្រូប​ទំនិញ​ពី​វៀតណាម។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ វា​បាន​ផ្ដល់​ឱ្យ​វៀតណាម​នូវ​មោទកភាព​ក្នុង​ការ​ពង្រីក​កម្លាំង​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់ រហូត​ទាញ​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សេដ្ឋកិច្ច​ខ្មែរ​ដែល​ប្រទេស​កម្ពុជា​រង​ទណ្ឌកម្ម...

មន្ត្រី​ជាន់ខ្ពស់​មហាផ្ទៃ​ថា​វៀតណាម​មិនព្រម​ទទួលយក​ពលរដ្ឋ​ខ្លួន​ទៅ​ស្រុក​កំណើត​វិញ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ លើកឡើង​ថា រដ្ឋាភិបាល​វៀតណាម​មិនព្រម​ទទួលយក​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា ទៅ​ស្រុក​កំណើត​វិញ​នោះ​ទេ ហើយ​ករណី​នេះ​លោក​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ឆ្នាំ​១៩៩៤ ជាបន្ទាន់ ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​ទិសដៅ​បន្ត​របស់​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២២ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើង​ថា អាជ្ញាធរ​វៀតណាម មិនព្រម​ទទួលយក​ជន​អន្តោប្រវេសន៍​វៀតណាម​ដែល​រឹងរូស និង​ជនជាតិ​វៀតណាម​ដែល​មាន​បំណង​ចង់​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ឡើយ ដែល​ករណី​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា។ ប្រភព​ដដែល​បន្ត​ថា បញ្ហា​ប្រឈម​មួយ​ទៀត​នោះ មិន​មាន​ការ​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ការ​រាយការណ៍​អំពី​វត្តមាន​ជនបរទេស​ដែល​មក​ស្នាក់នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ផុត​កំណត់​ទិដ្ឋាការ រួម​ទាំង​ការ​ចាប់​បញ្ជូន​ជនបរទេស​ខុសច្បាប់...

វៀតណាម​ប្រារព្ធ​ខួប​ឯករាជ្យ​ជាតិ ៧៦​ឆ្នាំ ដោយ​ដោះលែង​អ្នកទោស​ជាង ៣០០០​នាក់

ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​ដែល​ជា​ចំណុច​របត់​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​វៀតណាម ឆ្ពោះ​ទៅ​រក​ជ័យជម្នះ​នៃ​សង្គ្រាម​វៀតណាម​ខាងត្បូង នា​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​១៩៧៥។ ថ្ងៃ​នោះ គឺជា​ថ្ងៃ​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ហើយ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ទិវា​ឯករាជ្យ​ជាតិ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បច្ចុប្បន្ន។ កាលនោះ មេដឹកនាំ ឬ​សមមិត្ត​ហូជីមិញ បាន​អាន​សេចក្តី​ប្រកាស​ឯករាជ្យ​នៅ​ទីលាន Ba Dinh ដោយ​ប្រកាស​ជា​ផ្លូវការ​នូវ​ឯករាជ្យ​ជាតិ និង​អធិបតេយ្យភាព​របស់​វៀតណាម​ពី​អាណានិគម​និយម​ជប៉ុន និង​បារាំង។ ជាមួយ​នឹង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​នេះ ប្រទេស​វៀតណាម បាន​ប្រកាស​លើកលែង​ទោស​ដល់​អ្នកទោស​ជាង ៣​ពាន់​នាក់។ លោក...

អ្នក​ឃ្លាំមើល​ថា​ពលរដ្ឋ​ខ្មែរក្រោម​បន្ត​រស់​ដោយ​គ្មាន​សេរីភាព​លើទឹក​ដី​កំណើត ខណៈ​វៀតណាម​រំលោភ​សិទ្ធិ​ពួកគេ​ក្នុង​នាម​ជា​ម្ចាស់​ទឹកដី

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​អះអាង​ថា ថ្ងៃ​ទី​៤ ខែ​មិថុនា គឺជា​ខួប ៧២​ឆ្នាំ​ដែល​ខ្មែរក្រោម​ឈឺចាប់​ព្រោះ​តែ​ទឹកដី​កូសាំងស៊ីន ឬ​ទឹកដី​កម្ពុជាក្រោម បាន​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​វៀតណាម បន្ត​ពី​អាណានិគមនិយម​បារាំង។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា មេដឹកនាំ​កុម្មុយនីស្ត​វៀតណាម តែងតែ​ចិញ្ចឹម​មហិច្ឆតា​លេប​យក​ទឹកដី​កម្ពុជា​ទៅ​គ្រប់គ្រង​ក្រោម​អំណាច​របស់​ខ្លួន​ទៅតាម​កាលៈទេសៈ​នយោបាយ​ជាបន្តបន្ទាប់​ឥត​ឈប់ឈរ។ លោក​អះអាង​ថា អំណាច​រដ្ឋការ​ក្រុង​ហាណូយ ត្រូវ​បាន​គេ​មើលឃើញ​ថា ពួកគេ​កំពុងតែ​ជ្រៀតជ្រែក​កិច្ចការ​នយោបាយ​បំបែក​បំបាក់​ជាតិ​ខ្មែរ​តាមរយៈ​នៃ​ការឈ្លានពាន ដោយ​ការ​ប្រឹង​ព្យាយាម​រំលោភ​យក​ទឹកដី​ខ្មែរ​តាម​គ្រប់​រូបភាព ដូចជា​ការរំលោភ​យក​ទឹកដី​កម្ពុជាក្រោម​ក្នុង​ឆ្នាំ​១៩៤៩ និង​ការ​ខ្ចី​ដី​ខ្មែរ​ធ្វើ​ទីលាន​សមរភូមិ​ឈរ​ជើង​ប្រយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក...

វៀតណាម​សុំ​វ៉ាក់សាំង​COVID-19​ពី​អាមេរិក ខណៈ​សមាជិក​អាស៊ាន​មួយ​នេះ​ពុំ​សុំ​ជំនួយ​វ៉ាក់សាំង​ពី​ចិន​ជា​ប្រទេស​ជាប់​របង​នឹង​គ្នា

វៀតណាម ជា​ប្រទេស​មួយ​ដ៏​ធំ​នៃ​សមាគម​អាស៊ាន ១០​ប្រទេស។ ប្រទេស​នេះ​ប្រកាន់​របប​កុម្មុយនិស្ត​ដែល​មាន​របង​ព្រំដែន​ជាប់​នឹង​ប្រទេស​កុម្មុយនិស្ត​ចិន ជា​ប្រទេស​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​ធំ​ជាង​គេ​នៅ​លើ​ពិភពលោក ។ វ៉ាក់សាំង​ចិន ដែល​កំពុង​ចាក់​ឱ្យ​ប្រជាជន​ក្នុង​តំបន់​អាស៊ាន មាន​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ។ ប្រទេស​ក្នុង​តំបន់​អាស៊ាន​សឹងតែ​ទាំងអស់​ប្រើប្រាស់​វ៉ាក់សាំង​ចិន ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ ប្រទេស​ដែល​ពុំ​បាន​ឮ​ថា​ប្រើ​វ៉ាក់សាំង​ចិន មាន​សិង្ហបុរី និង​វៀតណាម។ សម្រាប់​សិង្ហបុរី ជា​ប្រទេស​អ្នក​មាន​ជាង​គេ​ក្នុង​តំបន់ កំពុង​ប្រើប្រាស់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ចាក់​ជូន​ប្រជាជន​របស់​ខ្លួន។ តែ​សម្រាប់​វៀតណាម ជា​រដ្ឋ​កុម្មុយនិស្ត​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​ចិន បែរ​ជា​ពុំ​អើពើ​សុំ​ជំនួយ ឬ​ទិញ​វ៉ាក់សាំង​ពី​ប្រទេស​ចិន នោះ​ទេ បែរ​ជា​ទៅ​សុំ​វ៉ាក់សាំង​ពី​សហរដ្ឋ​អាមេរិក​ដែល​ធ្លាប់​ជា​អតីត​សត្រូវ​នឹង​គ្នា​កាល​ពី​ក្នុង​សង្គ្រាម​វៀតណាម​ខាងត្បូង...

Latest news