TAG
វេទិកាពលរដ្ឋ
វេទិកាពលរដ្ឋជំរុញឲ្យរដ្ឋាភិបាលធ្វើសមាជជាតិចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០
វេទិកាពលរដ្ឋជំរុញរដ្ឋាភិបាលធ្វើសមាជជាតិដើម្បីឲ្យពលរដ្ឋចូលរួមបញ្ចេញមតិចំពោះការកែរដ្ឋធម្មនុញ្ញលើកទី១០ នេះ ជាជាងអញ្ជើញគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលឲ្យទៅស្ដាប់ការបកស្រាយដដែលៗរបស់ក្រសួងយុត្តិធម៌ ដែលនឹងគ្រោងធ្វើនៅរសៀលថ្ងៃទី២ ទី៣ និងទី៤ ខែសីហា ឆ្នាំ២០២២។
ការជំរុញរបស់វេទិកាពលរដ្ឋ ធ្វើឡើងឆ្លើយតបនឹងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ ដែលចេញនៅថ្ងៃទី២៩ ខែកក្កដា ដោយអំពាវនាវទៅគណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ឱ្យចូលស្តាប់ការពន្យល់ និងបកស្រាយបំភ្លឺដោយផ្ទាល់បន្ថែមទៀតជុំវិញបញ្ហានេះ នៅដើមខែក្រោយ ដើម្បីជម្រះចោលនូវរាល់កង្វល់ទាំងឡាយ។
ក្នុងសេចក្ដីថ្លែងការណ៍របស់វេទិកាពលរដ្ឋចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឲ្យដឹងថា ការធ្វើសមាជជាតិឲ្យពលរដ្ឋខ្មែរទូទៅចូលរួមស្ដាប់ និងមានយោបល់ មានប្រយោជន៍ធំធេងណាស់...
វេទិកាពលរដ្ឋស្នើលោក ហ៊ុន សែន បញ្ឈប់គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបំណងផ្ទេរអំណាច
វេទិកាពលរដ្ឋស្នើឲ្យលោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាចត្រូវបញ្ឈប់ជាបន្ទាន់នូវគម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយសារគម្រោងនេះគ្រាន់តែជាការអនុវត្តផែនការផ្ទេរអំណាចឱ្យលោក ហ៊ុន ម៉ាណែត តែប៉ុណ្ណោះ មិនបានបម្រើដល់ផលប្រយោជន៍ជាតិ និងពលរដ្ឋនោះទេ។
ក្នុងសេចក្ដីថ្លែងការណ៍របស់វេទិកាពលរដ្ឋ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឱ្យដឹងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលលោក ហ៊ុន សែន បានស្នើនោះ មិនបានបម្រើផលប្រយោជន៍ពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ការកែនេះដើម្បីបំពេញសេចក្ដីត្រូវការអំណាចអ្នកដឹកនាំ និងធ្វើឲ្យជាតិកាន់តែស្មុគស្មាញ។
ជាក់ស្ដែង ការកែមាត្រា១២៥ថ្មី ធ្វើឡើងដើម្បីបើកផ្លូវឲ្យមានការចាត់តាំងនាយករដ្ឋមន្ត្រីថ្មី...
វេទិកាពលរដ្ឋថា គ.ជ.ប បាត់បង់តម្លៃដោយសារឃុបឃិតជាមួយបក្សកាន់អំណាចប្លន់ប្រព័ន្ធបោះឆ្នោត
ប្រធានវេទិកាពលរដ្ឋ លើកឡើងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរ និងតម្លៃជាស្ថាប័នអនុវត្តច្បាប់បោះឆ្នោតដោយខ្លួនឯង ដោយសារតែឃុបឃិតជាមួយបក្សកាន់អំណាចប្លន់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា ដើម្បីបំពេញគោលដៅនយោបាយរបស់លោក ហ៊ុន សែន។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា នេះថា ការបាត់បង់សេចក្តីថ្លៃថ្នូររបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតនោះ គឺមកពីមូលហេតុថា ស្ថាប័នថ្នាក់ក្រោមរបស់ គ.ជ.ប បានរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរ ដូចជាការបិទទ្វារការិយាល័យរាប់សន្លឹកឆ្នោត និងការមិនបង្ហាញតម្លាភាពដល់ពលរដ្ឋ ជាដើម...
វេទិកាពលរដ្ឋអំពាវនាវសាជាថ្មីឱ្យរដ្ឋាភិបាលដោះលែងលោក អៀ ចាន់ណា ដើម្បីធានានូវសិទ្ធិនយោបាយរបស់ពលរដ្ឋ
ប្រធានវេទិកាពលរដ្ឋ អំពាវនាវសាជាថ្មីទៅរដ្ឋាភិបាលកម្ពុជា ត្រូវតែដោះលែងលោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តតាកែវ ឱ្យមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីធានានូវការអនុវត្តតាមបែបប្រជាធិបតេយ្យ និងធានានូវសិទ្ធិនយោបាយរបស់ពលរដ្ឋ។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ថា វេទិកាពលរដ្ឋបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីចាប់ឃុំខ្លួនអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តតាកែវ លោក អៀ ចាន់ណា។ លោកថា នេះគឺជាចេតនារបស់បក្សកាន់អំណាចមានគោលដៅបំបិទសិទ្ធិ ដើម្បីបំផ្លាញឱកាសនយោបាយរបស់គាត់ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ដែលមិនជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ដើម្បីធានានូវការអនុវត្តតាមបែបប្រជាធិបតេយ្យ...