30.3 C
Phnom Penh

TAG

សម រង្ស៊ី

សិក្ខាសាលា​ដឹកនាំ​ដោយ​លោក សម រង្ស៊ី មិន​រំលេច​ឈ្មោះ​លោក កឹម សុខា ក្នុង​ការ​ទាមទារ​ឱ្យ​ដោះលែង​ទេ

សិក្ខាសាលា​នៅ​សហរដ្ឋ​អាមេរិក​ដែល​ដឹកនាំ​ដោយ​អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី កាលពី​សប្តាហ៍​មុន បាន​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ប៉ុន្តែ​មិន​បាន​ទាមទារ​ឲ្យ​លោក ហ៊ុន សែន ទម្លាក់​ចោល​ការ​ចោទប្រកាន់​លោក កឹម សុខា ដែល​កំពុង​ជាប់​បណ្តឹង​ពី​បទ​ក្បត់​ជាតិ​ដែល​មាន​អាមេរិក​នៅ​ពីក្រោយ​នោះ​ទេ។ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​ផ្សព្វផ្សាយ​សេចក្តី​ជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស បាន​សម្រេច​ដាក់​ចេញ​នូវ​ផែនការ​សម្រាប់​ឆ្នាំ​២០២២ ដោយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ទៅលើ​អ្នក​ទោស​នយោបាយ...

អ្នក​ឃ្លាំមើល​ថា​មេដឹកនាំ​នយោបាយ​បច្ចុប្បន្ន​ជា​អ្នក​ប្រកប​របរ​នយោបាយ​សម្រាប់​ប្រយោជន៍​ផ្ទាល់ខ្លួន

អ្នក​សង្កេតការណ៍​កម្ពុជា រិះគន់​ថា អ្នក​នយោបាយ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​គ្រាន់តែ​ជា​អ្នក​ប្រកប​មុខរបរ​ក្នុង​កិច្ចការ​នយោបាយ​ប៉ុណ្ណោះ ព្រោះ​ថា​មេដឹកនាំ​នយោបាយ​ទាំងនោះ មិន​អាច​មាន​លទ្ធភាព ឬ​សមត្ថភាព​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​សម្រាប់​កម្ពុជា​ឱ្យ​រឹងមាំ​បាន​ទេ។ អ្នក​សង្កេតការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ថា អ្នក​នយោបាយ​នៅ​កម្ពុជា គឺជា​ក្រុម​អ្នក​នយោបាយ​ដែល​គ្មាន​គោលដៅ​ដើម្បី​ជាតិ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ពួកគេ​គ្រាន់តែ​ប្រឹង​រក​កន្លែង​ឈរ​ជើង...

លោក កឹម សុខា៖ មិន​ធ្វើ​នយោបាយ​ទូងស្គរ​ពី​ចម្ងាយ​បង្កើត​ព្រឹត្តិការណ៍​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជំនួស​ឡើយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អះអាង​ថា​ការ​ឈរ​ជើង​ក្នុង​មាតុភូមិ​កម្ពុជា​ដែល​ជា​ទីលាន​នយោបាយ​ជាក់ស្តែង ដោយ​មិន​រត់ចោល​អ្នកគាំទ្រ​របស់​ខ្លួន គឺជា​ជម្រើស​នៃ​ការ​ដឹកនាំ​នយោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​ពលរដ្ឋ​ខ្មែរ ហើយ​លោក​ក៏​មិន​ធ្វើ​នយោបាយ​គ្មាន​គោលដៅ​ច្បាស់លាស់ ទូងស្គរ​ពី​ចម្ងាយ​បង្កើត​ព្រឹត្តិការណ៍​រុញច្រាន​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ជំនួស​ខ្លួន​នោះ​ដែរ។ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ថា លោក​បាន​ឮ​ដោយ​ផ្ទាល់មាត់​ពី​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ថា ពួកគេ​នៅតែ​គាំទ្រ​គោលជំហរ​អហិង្សា​របស់​លោក​ដោយ​ឥត​ងាករេ។ ចំណែក​ឯ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា ក៏​នៅតែ​ផ្តល់​តម្លៃ​ដល់​រូបលោក​ដដែល ដោយសារតែ​ការ​លះបង់ ការ​ព្យាយាម​អត់ធ្មត់​ដោយ​អហិង្សា ការ​រក្សា​នូវ​គោលជំហរ​ច្បាស់លាស់​ដោយ​ការ​តម្កល់​ផល​ប្រយោជន៍ជាតិ...

សកម្មជន​ថា​ការ​បន្ត​យក​ឈ្មោះ​លោក កឹម សុខា ទៅ​ប្រើប្រាស់​ខុស​ពី​ស្មារតី​ដើម​គឺជា​ទង្វើ​ទុច្ចរិត

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស ថា​ការ​បន្ត​យក​ឈ្មោះ និង​រូប​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទៅ​ប្រើប្រាស់​ខុស​ពី​ស្មារតី​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​ទង្វើ​ទុច្ចរិត និង​ជា​ការ​បោកបញ្ឆោត​ពលរដ្ឋ​ខ្មែរ។ សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ថា ការ​បន្ត​យក​រូប​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ទៅ​ប្រើប្រាស់​ដើម្បី​ប្រមូល​លុយ​ពលរដ្ឋ​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់តែ​ជា​សកម្មភាព​ធ្វើ​អាជីវកម្ម​នយោបាយ​ប៉ុណ្ណោះ។ សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា...

អ្នក​ឃ្លាំមើល៖ មេដឹកនាំ​បក្ស​កាន់​អំណាច​ចង​ដៃ​ចង​ជើង​លោក កឹម សុខា ប៉ុន្តែ​បើក​ផ្លូវ​ឱ្យ​បក្ស​ភ្លើង​ទៀន​របស់​លោក សម រង្ស៊ី

អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​មួយ​រូប រិះគន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា​បក្ស​កាន់​អំណាច​ព្យាយាម​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ ប៉ុន្តែ​ពួកគេ​បើក​ផ្លូវ​ឱ្យ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី អាច​ធ្វើ​សកម្មភាព​នយោបាយ​ទៅវិញ។ អតីត​អគ្គ​ទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក...

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន នឹង​ជួប​វិបត្តិ​ធំៗ​៤ ប្រសិនបើ​មិន​បញ្ឈប់​ការ​រំលោភ​ច្បាប់

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ប្រសិនបើ​មេដឹកនាំ​បក្ស​កាន់​អំណាច​នៅតែ​ដឹកនាំ​រំលោភ​ច្បាប់​ដូច​សព្វថ្ងៃ​នេះ​បន្ត​ទៀត កម្ពុជា​នឹង​ជួប​គ្រោះ​មហន្តរាយ​ធំៗ​ចំនួន​៤ រួម​មាន ការ​បាត់បង់​បូរណភាព​ទឹកដី បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ បញ្ហា​បាត់បង់​ដែនសមុទ្រ និង​បញ្ហា​នៅ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ដែល​នឹង​បង្ក​ឡើយ​ដោយ​ភាគី​វៀតណាម។ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ នេះ​ថា មេដឹកនាំ​នយោបាយ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​មិន​ត្រូវ​បណ្តែត​បណ្តោយ...

កញ្ញា សេង ធារី ប្រកាស​មិន​គាំទ្រ​បក្ស​ភ្លើង​ទៀន​ដោយ​ចាត់​ទុក​ជា​បក្ស​តេឡេ​និង​ដើរ​ផ្លូវ​ទាល់ច្រក

អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា សេង ធារី ប្រកាស​មិន​គាំទ្រ​ដោយ​ចាត់ទុក​គណបក្ស​ភ្លើង​ទៀន ជា​គណបក្ស​តេឡេ និង​ដើរ​ផ្លូវ​ទាល់ច្រក​ដែល​មិន​មាន​សកម្មភាព​ជាក់ស្ដែង ហើយ​គ្រាន់តែ​ធ្វើ​តាម​ការ​បញ្ជា​របស់​លោក សម រង្ស៊ី ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ។ តាមរយៈ​វីដេអូ​ឃ្លិប​ជាង ១​ម៉ោង​កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២២ កញ្ញា សេង ធារី ថ្លែង​ថា កញ្ញា​មិន​អាច​គាំទ្រ​គណបក្ស​ភ្លើង​ទៀន បាន​ឡើយ ទោះបីជា​គាត់​ទទួល​រង​ការ​គាបសង្កត់ និង​លាប​ពណ៌​ពី​ថ្នាក់​ដឹកនាំ រួម​ទាំង​សកម្មជន​ជា​ខ្លាំង​ក៏ដោយ។ កញ្ញា​បញ្ជាក់​ទៀត​ថា មូលហេតុ​ដែល​កញ្ញា​មិន​គាំទ្រ...

មេ​កង​អង្គរក្ស​លោក ហ៊ុន សែន មិន​ខ្វល់​ពី​ដីកា​សម្រេច​របស់​តុលាការ​ប្រទេស​បារាំង

មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​បុរស​ខ្លាំង​កម្ពុជា មិន​ខ្វល់​ចំពោះ​ពាក្យ​បណ្តឹង​របស់​លោក សម រង្ស៊ី និង​ការ​ចោទប្រកាន់​របស់​តុលាការ​ប្រទេស​បារាំង មក​លើ​រូបលោក​ពី​បទ «សមគំនិត​ប៉ុនប៉ង​សម្លាប់​មនុស្ស» ក្នុង​ព្រឹត្តិការណ៍​បោក​គ្រាប់បែក​នៅ​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​១៩៩៧ នោះ​ទេ។ លោក ហ៊ីង ប៊ុនហៀង ជា​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែ​បង្ហាញ​សកម្មភាព​រួម​គ្នា​ជា​សាធារណៈ​ជាមួយ​លោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​ខ្វល់​ចំពោះ​ការ​លើកឡើង​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​រត់​គេច​ខ្លួន​ពី​ដីកា​របស់​តុលាការ​នោះ​ឡើយ ដោយ​លោក​ចាត់ទុក​ការ​ចោទប្រកាន់​នោះ​ថា​គ្មាន​មូលដ្ឋាន​ច្បាស់លាស់...

លោក សម រង្ស៊ី ថា​តុលាការ​ប្រទេស​បារាំង​ត្រៀម​ខ្លួន​ចាប់​លោក ហ៊ុន សែន នៅ​ពេល​អស់​អំណាច

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ពី​ដីកា​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ រំឭក​ថា តុលាការ​ប្រទេស​បារាំង​ត្រៀម​ខ្លួន​ចាប់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន នៅ​ពេល​អស់​អំណាច និង​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​មេ​អង្គរក្ស​របស់​បុរស​ខ្លាំង​កម្ពុជា​ពីរ​រូប គឺ​លោក ហ៊ីង ប៊ុនហៀង និង​លោក ហ៊ុយ ពិសិដ្ឋ ករណី​គប់​គ្រាប់បែក​សម្លាប់​មនុស្ស​កាលពី​ឆ្នាំ​១៩៩៧។ លោក សម រង្ស៊ី បាន​សរសេរ​លើ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០២២ ថា...

លោក សម រង្ស៊ី ថា​បក្ស​កាន់​អំណាច​រៀបចំ​ស្នើ​ឱ្យ​លោក កឹម សុខា សារភាព​ពី​អំពើ​ក្បត់​មាន​អាមេរិក​នៅ​ពី​ក្រោយ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​អះអាង​ថា សេណារីយ៉ូ​របស់​បក្ស​កាន់​អំណាច​បាន​រៀបចំ​ឱ្យ​តុលាការ​ស្នើ​ទៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​នូវ​ទង្វើ​ឧក្រិដ្ឋ​របស់​លោក​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​បដិវត្តន៍​ពណ៌​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ប្រសិនបើ​លោក កឹម សុខា ព្រម​សារភាព​តាម​សេណារីយ៉ូ​នេះ លោក​នឹង​ទទួល​បាន​នូវ​ការ​ដោះដូរ​មកវិញ​ផង​ដែរ នោះ​គឺ​ព្រះមហាក្សត្រ​នឹង​ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស ហើយ​លោក កឹម...

Latest news

© 2021, ដេលី. All rights reserved.