31.8 C
Phnom Penh

TAG

សម រង្ស៊ី

លោក សម រង្ស៊ី ថា​កម្ពុជា​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន ដើម្បី​កុំ​ឱ្យ​កើត​មាន​អំពើ​ឧក្រិដ្ឋ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី អះអាង​ថា ក្នុង​រយៈពេល​ជាង ៤០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន មិន​អាច​កែ​ខ្លួន​ជា​អ្នក​ដឹកនាំ​ការពារ​ផល​ប្រយោជន៍​ជាតិ និង​ការពារ​ប្រជាជន​បាន​ទេ ព្រោះ​គាត់​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​ជាច្រើន​ហួសហេតុ ដូច្នេះ​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ត្រកូល​ហ៊ុន​នេះ​ចេញ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៥ កញ្ញា នេះ​ថា មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើន​រាប់​មិន​អស់​ចាប់តាំងពី​កងទ័ព​វៀតណាម បាន​លើក​បន្តុប​គាត់​ឱ្យ​ដឹកនាំ​ប្រទេស​កម្ពុជា ជា​ថ្នូរ​នឹង​ការ​បម្រើ​មហិច្ឆតា​វៀតណាម...

លោក សម រង្ស៊ី ចង់​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ក្រុមហ៊ុន​សេវាកម្ម​ផែនទី បើ​បង្គោល​ព្រំដែន​មិន​ខិត​ចូល​ដី​ខ្មែរ​ទេ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្តឹង​ក្រុមហ៊ុន​សេវាកម្ម​ផែនទី​នានា បើ​គាត់​ប្រាកដ​ថា​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម មិន​បាន​រំកិល​ចូល​ដី​ខ្មែរ​រាប់​សិប​គីឡូម៉ែត្រ​ដូច​ក្រុមហ៊ុន​សេវាកម្ម​ផែនទី​ទាំងនេះ​បាន​បង្ហាញ​ទេ​នោះ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ កញ្ញា នេះ​ថា បន្ទាប់ពី​ផ្ទៀងផ្ទាត់​ជាច្រើនលើក​ច្រើនសា លោក​នៅតែ​រក​ឃើញ​ថា​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ពិត​ជា​បាន​រំកិល​ចូល​ដី​ខ្មែរ​រាប់​សិប​គីឡូម៉ែត្រ​ប្រាកដ​មែន។ លោក​ថា បើ​លោក ហ៊ុន សែន មិន​សុខចិត្ត​ទេ គាត់​អាច​ដាក់​ពាក្យ​បណ្តឹង​ក្រុមហ៊ុន​សេវាកម្ម​ផែនទី​ទាំងនេះ​បាន ដូចជា Apple...

លោក សម រង្ស៊ី អះអាង​ថា​បាន​ផ្ទៀងផ្ទាត់​បង្គោល​ព្រំដែន​បង្ហាញ​ថា​បង្គោល​រំកិល​ចូល​ដី​ខ្មែរ​រាប់​គីឡូម៉ែត្រ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បន្ត​អះអាង​ជា​ថ្មី​ទៀត​ថា ក្រោយ​ផ្ទៀងផ្ទាត់​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​បង្គោល​ព្រំដែន​ជាមួយ​ក្រុមហ៊ុន​សេវាកម្ម​ផែនទី​ជាច្រើន​រួច​មក បាន​បង្ហាញ​ថា បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម បាន​រំកិល​ចូល​ដី​ខ្មែរ​រាប់​សិប​គីឡូម៉ែត្រ ខណៈ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​មាន​ពាក្យ​អ្វី​ដោះសា​ទេ​ចំពោះ​រឿង​នេះ។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា លោក​បាន​ផ្ទៀងផ្ទាត់​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​បង្គោល​ព្រំដែន 11.67882781369281 និង​ចំណុច​កូអរដោនេ​ភូមិសាស្ត្រ​បង្គោល​ព្រំដែន 106.3168896623792...

លោក សម រង្ស៊ី ហៅ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​ថា​ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចាត់ទុក​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ ព្រោះ​ជា​រដ្ឋាភិបាល​ដែល​មិន​ចេះ​រៀបចំ​ដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន គឺ​ចេះ​តែ​បំផ្លាញ​ជាតិ​ឯង។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៨ សីហា នេះ​ថា កាលពី​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម (Seagame) នា​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ចាស់​របស់​លោក ហ៊ុន សែន បាន​ចំណាយ​លុយ​ជាតិ​ជាង...

លោក សម រង្ស៊ី ថា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាមួយ​បំណុល​វ័ណ្ឌក​ក្រោម​របប​ដឹកនាំ​របស់​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី លើកឡើង​ថា ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​រស់នៅ​ជាមួយ​បំណុល​ធនាគារ​វ័ណ្ឌក ខណៈ​កម្ពុជា​ក៏​ជំពាក់​បំណុល​ចិន​វ័ណ្ឌក​ដែរ ទើប​កម្ពុជា​គ្មាន​លទ្ធភាព​អភិវឌ្ឍ​ខេត្ត​ក្នុង​ប្រទេស​របស់​ខ្លួន ទើប​ប្រគល់​ដី​ឱ្យ​ប្រទេស​ជិតខាង​អភិវឌ្ឍ​ជំនួស។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៣ សីហា នេះ​ថា រដ្ឋាភិបាល​ក្រោម​ការ​គ្រប់គ្រង​របស់​ត្រកូល​លោក ហ៊ុន សែន ដឹកនាំ​ប្រទេស​កម្ពុជា​ជាង ៤០​ឆ្នាំ ប៉ុន្តែ​គ្មាន​សមត្ថភាព និង​លទ្ធភាព​អភិវឌ្ឍ​ប្រទេស​ដោយ​ខ្លួនឯង ព្រោះ​សមិទ្ធផល​ធំៗ​ដែល​ពួកគេ​អួត ដូចជា ព្រែកជីក​ហ្វូណន...

អ្នក​ឃ្លាំមើល​ថា​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត មួយ​ឆ្នាំ​មក​នេះ​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​វិស័យ

នៅ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ពី​ឪពុក​បាន​មួយ​ឆ្នាំ​គត់ គឺ​នៅ​ថ្ងៃទី​២២ ខែ​សីហា នេះ ក្រុម​អ្នកវិភាគ​នយោបាយ​បាន​ហៅ​តំណែង​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ថា​ជា​តំណែង​នាំ​ឲ្យ​មាន​វិបត្តិ​ជាតិ ដែល​នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ក្នុង​វិបត្តិ​គ្រប់​វិស័យ​មិន​អាច​កែ​បាន។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ដូច​ដែល​លោក​បាន​លើកឡើង​តាំងពី​មុន​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថា សម័យ​លោក ហ៊ុន...

អ្នក​ឃ្លាំមើល​ជំរុញ​រដ្ឋាភិបាល​ឱ្យ​ធ្វើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ

អ្នក​ឃ្លាំមើល​សង្គម ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សមាជ​ជាតិ​ដើម្បី​ដោះស្រាយ​ភាព​ចម្រូងចម្រាស​លើ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ សីហា នេះ​ថា ទំនាស់​ផ្ទៃក្នុង​ជាតិ​ខ្មែរ​នា​ពេលនេះ តម្រូវ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​វិធី​ស្រប​មួយ​ដើម្បី​ដោះស្រាយ​ការ​កើតទុក្ខ​មិន​សុខចិត្ត​របស់​ពលរដ្ឋ រួម​ទាំង​បក្ស​នយោបាយ​គ្រប់​និន្នាការ ដែល​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម នា​ពេលនេះ។ លោក សេក សុជាតិ លើកឡើង​ថា...

លោក សម រង្ស៊ី ចាត់ទុក​ការ​បង្ខំ​កុមារ​តូចៗ​ឱ្យ​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជា​អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចាត់ទុក​ការ​បង្ខំ​កុមារ​តូចៗ​នៅ​តាម​គ្រឹះស្ថាន​អប់រំ ឱ្យ​ប្រកាស​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ (CLV) គឺជា​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​កេងប្រវ័ញ្ច​លើ​កុមារ​ធ្ងន់ធ្ងរ។ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២០ សីហា នេះ​ថា របាយការណ៍​ថ្មី​មួយ​ពី​ប្រទេស​កម្ពុជា បាន​បង្ហាញ​ពី​កុមារ​តូចៗ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ឃោសនា​របស់​លោក ហ៊ុន សែន ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ឡាវ និង​វៀតណាម (CLV)។ លោក​ថា ការ​ធ្វើ​បែប​នេះ​បាន​បង្កើន​ឱ្យ​មាន​ការ​ព្រួយបារម្ភ​ខាង​សីលធម៌​យ៉ាង​ខ្លាំង និង​ជា​ការ​រំលោភ​សិទ្ធិ​របស់​កុមារ​ផង​ដែរ...

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋ​មួយ​ចំនួន​នឹង​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ CLV

សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​ទឹកដី​សហរដ្ឋ​អាមេរិក ប្រកាស​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ និង​វៀតណាម (CLV) នៅ​ចុង​សប្តាហ៍​ក្រោយ​នេះ។ សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច និង​ប្រជាពលរដ្ឋ​ខ្មែរ​មកពី​បណ្តា​រដ្ឋ​ជាច្រើន​ទៀត បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​គម្រោង​ត្រីកោណ​អភិវឌ្ឍន៍ (CLV) នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា ពួកគេ​ទាំងអស់​គ្នា​នឹង​ប្រមូលផ្ដុំ​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២៤ ខាងមុខ​នេះ ក្នុង​ទីក្រុង​ឡងប៊ិច គឺ​ស្ថិត​នៅ​ទីតាំង​សួន​ឧទ្យាន MacArthur Park: 1321 E Anaheim...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងទ័ព​យក​គំរូ​តាម​បង់ក្លាដេស ខណៈ​លោក ហ៊ុន សែន ព្រមាន​សម្លាប់​រង្គាល​អ្នក​ប្រឆាំង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ប្រទេស​កម្ពុជា យក​កងទ័ព​បង់ក្លាដេស ជា​គំរូ ដែល​បាន​ក្រោក​ឈរ​ឡើង​ជាមួយ​ពលរដ្ឋ​ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​បង់ក្លាដេស ខណៈ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ព្រមាន​បង្ហូរ​ឈាម បើ​ពលរដ្ឋ​ខ្មែរ​ដើរ​ហួស​គំនូស​ក្រហម។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា កងទ័ព​ការពារ​ជាតិ​ខ្មែរ ត្រូវតែ​យក​កងទ័ព​បង់ក្លាដេស ជា​គំរូ ព្រោះ​កងទ័ព​បង់ក្លាដេស បាន​ក្រោក​ឈរ​ឡើង​ជាមួយ​ប្រជាជន ទម្លាក់​មេដឹកនាំ​ផ្ដាច់ការ​បង់ក្លាដេស...

Latest news

© 2021, ដេលី. All rights reserved.