TAG
សារ៉ូ សុវិជ័យ
អ្នកវិភាគ៖ រូបមន្ត ២ភាគ៣ ជាស្មារតីដើមនៃការថែរក្សាផលប្រយោជន៍ជាតិដែលផ្ទុយពីរូបមន្ត ៥០%បូក១
អ្នកតាមដានខាងផ្នែកកិច្ចការសង្គម និងនយោបាយនៅកម្ពុជា លើកឡើងថា រូបមន្ត ២ភាគ៣ គឺជាស្មារតីដើមនៃការថែរក្សាផលប្រយោជន៍ជាតិ និងប្រជាជនដែលផ្ទុយពីរូបមន្ត ៥០% បូក១ គឺជាស្មារតីដើមនៃការចរចានយោបាយដើម្បីរកផលប្រយោជន៍សម្រាប់មេដឹកនាំនយោបាយប៉ុណ្ណោះ។
អ្នកតាមដានផ្នែកកិច្ចការសង្គម និងនយោបាយនៅកម្ពុជា លោក ឌី គន្ធា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២០ មិថុនា ថា...
មន្ត្រីបក្សប្រឆាំងថាការចូលរួមបោះឆ្នោតរបស់បក្សភ្លើងទៀនជាការបំបែកកម្លាំងអ្នកប្រជាធិបតេយ្យយ៉ាងធំ
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សភ្លើងទៀនដែលបានដកខ្លួនចេញពីស្មារតីគណបក្សសង្គ្រោះជាតិ ទៅចូលរួមបោះឆ្នោតមួយដែលគ្មានតម្លាភាពជាមួយគណបក្សកាន់អំណាច គឺជាការបំបែកកម្លាំងអ្នកប្រជាធិបតេយ្យខ្លាំងបំផុត ក្នុងពេលដែលគណបក្សកាន់អំណាចកំពុងតែត្រដរខ្យល់ដោយសារតែសហគមន៍អន្តរជាតិមិនទទួលស្គាល់ការបោះឆ្នោតនេះ។
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី២៤ ឧសភា ថា កម្លាំងដែលគាំទ្រគណបក្សសង្គ្រោះជាតិ ដូចជាអ្នកគាំទ្រគណបក្សសិទ្ធិមនុស្ស និងកម្លាំងដែលមិនមែនជាអ្នកគាំទ្រគណបក្សភ្លើងទៀន ព្រមទាំងកម្លាំងមិនគាំទ្រគណបក្សសិទ្ធិមនុស្ស នឹងមិនទៅបោះឆ្នោតឱ្យគណបក្សភ្លើងទៀននោះទេ...
អ្នកឃ្លាំមើល៖ ក្រោយកិច្ចប្រជុំអាស៊ាន-អាមេរិក ទំនាក់ទំនងកម្ពុជា-អាមេរិកនៅតែគ្មានភាពល្អប្រសើរ
អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា ព្យាករថា ក្រោយកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកខាងមុខ នោះទំនាក់ទំនងកម្ពុជា-អាមេរិកនៅតែមិនអាចស្ដារឱ្យមានភាពល្អប្រសើរឡើងវិញបាន ដោយសារតែមេដឹកនាំខ្មែរកំពុងឈានជើងចូលកាន់តែជ្រៅក្នុងនយោបាយរបស់មហាអំណាចកុម្មុយនីស្តចិន។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៩ ឧសភា ថា សហរដ្ឋអាមេរិកគ្មានគោលបំណងកេងចំណេញ ឬមានផែនការបំផ្លាញនយោបាយកម្ពុជានោះទេ ប៉ុន្តែកម្ពុជាខ្លួនឯងប៉ុណ្ណោះដែលតែងបំផ្លាញខ្លួនឯងតាមរយៈនៃការដឹកនាំរបស់មេដឹកនាំដែលដឹងគុណអ្នកបំផ្លាញខ្លួន ដូចជាវៀតណាម និងចិន ហើយនាំគ្នាស្អប់...
អ្នកឃ្លាំមើល៖ ទិដ្ឋភាព៦ចំណុចដែលបក្សកាន់អំណាចត្រូវតែទម្លាក់ការចោទប្រកាន់លោក កឹម សុខា
អ្នកឃ្លាំមើលបានផ្តល់អនុសាសន៍ ៦យ៉ាងដល់រដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យប្រញាប់ទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីបទក្បត់ជាតិ។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២៤ ខែមករា នេះថា បើពិនិត្យលើផ្លូវច្បាប់ គេនឹងមើលឃើញថា...