TAG
សិទ្ធិមនុស្ស
មេដឹកនាំកូរ៉េខាងត្បូងជំរុញឲ្យមានការបង្កើនទំនាក់ទំនងជាមួយកម្ពុជាកាន់តែខ្លាំង
ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ចេអ៊ីន (Moon-Jae-In) អះអាងថា កូរេ៉នឹងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀតដើម្បីពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ដូចជាប្រទេសជាសមាជិក អាស៊ានដទៃទៀត ក្នុងបុព្វហេតុពង្រីកឱកាសនៃការធ្វើពាណិជ្ជកម្ម។
ក្រសួងមហាផ្ទៃឱ្យអាជ្ញាធររៀបចំវេទិកាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលនិងសហគមន៍ឱ្យបានទៀងទាត់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងបានណែនាំឲ្យអភិបាលខេត្តរាជធានីទាំងអស់ត្រូវកំណត់ពេលវេលាឲ្យបានជាក់លាក់ដើម្បីរៀបចំវេទិកាពិគ្រោះយោបល់សម្រាប់ឆ្នាំ២០១៩។
កម្មវិធី Idea Talk៖តើកម្មសិទ្ធិបញ្ញាខាងការតែងនិពន្ធបទចម្រៀងនៅកម្ពុជាកំពុងជួបឧបសគ្គអ្វីខ្លះ?
កម្មវិធី Idea Talk៖តើកម្មសិទ្ធិបញ្ញាខាងការតែងនិពន្ធបទចម្រៀងនៅកម្ពុជាកំពុងជួបឧបសគ្គអ្វីខ្លះ?
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី១៤មីនាឆ្នាំ២០១៩។
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់កាសែត The Cambodia Daily រួមមានព័ត៌មានសំខាន់ៗប្រចាំថ្ងៃនិងកិច្ចពិភាក្សាជាមួយវាគ្មឹនពិសេសៗ ដោយមានទទូលសំណួរពីប្រិយមិត្តតាមបណ្តាញសង្គម...
ភរិយាលោក រ៉ាត់ រត្នមុនី ប្តេជ្ញាតវ៉ាជួយប្តី រហូតទទួលបានយុត្តិធម៌
ភរិយារបស់លោករ៉ាត់ រត្នមុនីគឺអ្នកស្រីឡុង គឹមហ៊ាងអះអាងថា អ្នកស្រីនឹងនៅតែបន្តទាមទារឱ្យស្ថានទូតរុស្ស៊ីធ្វើអន្តរាគមន៍មករដ្ឋាភិបាលខ្មែរដើម្បីដោះលែងប្តីរបស់ខ្លួនឱ្យមានសេរីភាពឡើងវិញ ដោយអ្នកស្រីនៅតែអះអាងដដែលថា ប្តីរបស់អ្នកស្រីគ្មានកំហុស ហើយការឃុំខ្លួនលោករ៉ាត់ រត្នមុនីគឺជារឿងអយុត្តិធម៌។
ក្រុមសហជីពជំរុញឲ្យស៊ើបអង្កេតករណីស្លាប់សកម្មជនការងារក្នុងគ្រោះថ្នាក់ចរាចរណ៍
សហព័ន្ធសហជីពកម្ពុជាស្នើឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនិងហ្មត់ចត់បំផុតលើករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើលោករ៉ុង បញ្ហា ដែលជាក្មួយលោករ៉ុង ឈុន។ ការស្នើនេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍របស់សហព័ន្ធសហជីពកម្ពុជានៅថ្ងៃនេះដោយថាករណីស្លាប់របស់លោករ៉ុង បញ្ញាគឺអាចមិនមែនជារឿងគ្រោះថ្នាក់ចរាចរណ៍ធម្មតាឡើយ។
លោកហ៊ុន សែនត្រៀមប្តឹងលោកសម រង្ស៊ីបន្ថែមទៀតករណីប្រមាថជីវិត
មេដឹកនាំរបបក្រុងភ្នំពេញ លោកហ៊ុន សែន នៅថ្ងៃនេះគំរាមថា លោកនឹងមិនអត់ឱនចំពោះអ្នកដែលប្រមាថអាយុជីវិតរបស់លោកឡើយដោយលោកនឹងត្រៀមប្តឹងទៅជននោះបន្ថែមទៀតដើម្បីរឹបអូសទ្រព្យសម្បត្តិជាថ្នូរនឹងសំណងដែលលោកទាមទារចំនួន២លានដុល្លារសហរដ្ឋអាមេរិក។
កម្មវិធី Idea Talk៖តើលោកហ៊ុន សែននឹងលួងចិត្តក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដល់កម្រិតណានិងដល់ពេលណា?
កម្មវិធី Idea Talk តាមបណ្តាញ Facebook Live របស់ The Cambodia Daily ថ្ងៃទី១៣មីនាឆ្នាំ២០១៩។
លោកហ៊ុន សែនព្រមានតុលាការកុំឲ្យធ្វេសប្រហែសករណីទោសទណ្ឌរបស់លោកគិត ធាង
លោកហ៊ុន សែននៅថ្ងៃអង្គារនេះបានព្រមានថា ទោះបីមានមេទ័ព និងតុលាការចេញការពារលោកឧកញ៉ាគិត ធាងក៏ដោយក៏លោកមិនលើកលែងឲ្យជាដាច់ខាត។
តុលាការសម្រេចឃុំខ្លួនលោកគិត ធាងបងប្រុសរបស់លោកគិត ម៉េង
តុលាការក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ បានសម្រេចឃុំខ្លួនលោកឧកញ៉ា គិត ធាងម្ចាស់ក្លឹបកម្សាន្តRockជាបណ្ដោះអាសន្នពីបទចាត់ចែង សម្រួលឲ្យមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងបទសមគំនិតក្រោយពីលោកគិត ធាង ត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលជាតិរួច។
ភរិយារបស់អ្នកបកប្រែខ្សែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ»នឹងបន្តទាមទារឲ្យមានការដោះលែងប្តីរបស់អ្នកស្រី
អ្នកស្រីឡុង គឹមហ៊ាងភរិយារបស់លោករ៉ាត់ រត្នមុនីដែលជាអ្នកបកប្រែឲ្យខ្សែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» អះអាងថា អ្នកស្រីនៅតែបន្តធ្វើការតវ៉ាទាមទារឲ្យមានការដោះលែងប្តីរបស់អ្នកស្រីឲ្យមានសេរីភាពឡើងវិញ ទោះបីជាមានការគំរាមកំហែងយ៉ាងណាក៏ដោយ។