TAG
សុខ ឥសាន
លោក កឹម សុខា ឆ្លើយតបព្រះរាជអាជ្ញាដែលចោទសួរភ្ជាប់ជាមួយលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ លោក កឹម សុខា បានប្រតិកម្មទៅនឹងព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញ ដែលបានចោទសួរ និងភ្ជាប់រូបលោកទៅនឹងករណីលោក សម រង្ស៊ី។ លោកបានឆ្លើយតបថា លោកមិនមានទំនាក់ទំនងអ្វីជាមួយលោក សម រង្ស៊ី ទៀតនោះឡើយ ក្រោយពេលបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី បានដើរចេញពីស្មារតីរួបរួមរបស់គណបក្សសង្គ្រោះជាតិ ដើម្បីចូលរួមបោះឆ្នោតឃុំ-សង្កាត់។
លោក កឹម សុខា បាននិយាយទៅកាន់តំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា...
បក្សកាន់អំណាចនឹងធ្វើសន្និបាតវិសាមញ្ញដាក់យុទ្ធសាស្ត្របោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣
គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលបក្សនៅពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២២ ក្រោយពីលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មីៗទទួលបានអាសនៈច្រើនលើសលប់នៅទូទាំងប្រទេស ដើម្បីទៅដណ្ដើមយកជ័យជម្នះក្នុងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣ ខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា សន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានឲ្យដឹងថា ការធ្វើសន្និបាតវិសាមញ្ញនៅខែកក្កដា ខាងមុខ អាចលើកយកប្រធានបទពាក់ព័ន្ធការបោះឆ្នោតនាពេលថ្មីៗនេះ ក្រោយពីឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាទទួលអាសនៈច្រើនលើសលប់។
លោក សុខ ឥសាន...
បក្សកាន់អំណាចថាការបោះឆ្នោតឃុំ-សង្កាត់ប្រព្រឹត្តទៅដោយរលូនជាងការបោះឆ្នោតកន្លងទៅ
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយរលូនជាងការបោះឆ្នោតនាពេលកន្លងទៅ ខណៈបក្សភ្លើងទៀន និងសង្គមស៊ីវិលសង្កេតឃើញថា ការបោះឆ្នោតនេះប្រព្រឹត្តទៅមិនសេរី និងមិនយុត្តិធម៌។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់នៅអាណត្តិនេះប្រព្រឹត្តទៅយ៉ាងរលូនជាងអាណត្តិមុនៗទាំងអស់។ លោកបានចាត់ទុកការប្រកាសរបស់គណបក្សភ្លើងទៀន ដែលថាការបោះឆ្នោតនេះមិនសេរី មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ធ្វើឡើងក្នុងចេតនាចង់ប្រឆាំងនឹងការបោះឆ្នោតតែប៉ុណ្ណោះ។
ក្រៅពីការលើកឡើងរបស់លោក សុខ ឥសាន នោះ គណបក្សនយោបាយមួយចំនួន ក្នុងនោះគណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរតែមួយ...
បក្សភ្លើងទៀនថាខ្លួនមិនជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំណាមួយនៃបក្សសង្គ្រោះជាតិទេ
គណបក្សភ្លើងទៀន អះអាងថា ខ្លួនមិនបានជាប់ពាក់ព័ន្ធ ឬមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនោះទេ ខណៈបក្សនេះនៅតែរងការសង្ស័យថា អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតនៅពីក្រោយខ្នង។
គណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថា កាលពីពេលថ្មីៗនេះមានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់ខ្លួនពីសំណាក់ថ្នាក់ដឹកនាំមួយចំនួននៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលនាំឱ្យមានការភ័ន្តច្រឡំពីសំណាក់មតិសាធារណជនថា ពួកគេកំពុងនៅពីក្រោយនៃសកម្មភាពរបស់គណបក្សភ្លើងទៀន។
ប្រភពដដែលអះអាងថា កន្លងមកខ្លួនបានណែនាំដល់ថ្នាក់ដឹកនាំរបស់ខ្លួនក្នុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នេះ ឱ្យអនុវត្តឱ្យបានខ្ជាប់នូវសកម្មភាពឃោសនាបោះឆ្នោតស្របតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីនៃការឃោសនាបោះឆ្នោត រួមទាំងសេចក្តីណែនាំផ្សេងៗចែងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឱ្យបានត្រឹមត្រូវជាទីបំផុត។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគីលោក...
បក្សកាន់អំណាចចុះបង្រៀនគូសសន្លឹកឆ្នោតនិងចែកថវិកាដល់ពលរដ្ឋដើម្បីបោះឆ្នោតឱ្យបក្សខ្លួន
គណបក្សប្រជាជនកម្ពុជា កំពុងចុះបង្រៀនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យគូសសន្លឹកឆ្នោត ឬបោះឆ្នោត ព្រមទាំងចែកថវិកាដើម្បីឱ្យបោះឆ្នោតដល់គណបក្សរបស់ខ្លួនយ៉ាងសកម្ម ស្របពេលនឹងយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២។
កូនៗរបស់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចគ្រាក់ៗបាននាំគ្នាចុះជួប និងលើកដៃសំពះពលរដ្ឋដល់ក្នុងផ្ទះ រួមទាំងតាមផ្លូវសាធារណៈ ទាំងរាជធានីភ្នំពេញ និងនៅតាមមូលដ្ឋាននៃខេត្តនីមួយៗ។
ក្រៅពីលើកដៃសំពះ និងចុះជួបហើយ ពួកគេក៏បាននាំគ្នាយកអំណោយដោយមានសារ៉ុង ប៊ីចេង និងថវិកាចន្លោះពី ១ម៉ឺនរៀលទៅ ២ម៉ឺនរៀលឱ្យពលរដ្ឋផងដែរ។
ការផ្ដល់ជាអំណោយនោះ ធ្វើឡើងអំឡុងពេលគណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន កំពុងធ្វើយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥...
លោក សុខ ឥសាន ថា គ.ជ.ប ទទួលស្គាល់តាមផ្លូវច្បាប់បន្ទាប់ពីបក្សទាំង១៧ចូលរួម
អ្នកនាំពាក្យគណបក្សកាន់អំណាចអះអាងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាត្រូវបានទទួលស្គាល់តាមផ្លូវច្បាប់ បន្ទាប់ពីគណបក្សក្រៅនយោបាយទាំង ១៧ ព្រមទទួលយកការប្រកួតប្រជែងរកសន្លឹកឆ្នោតដោយការចូលរួមយុទ្ធនាការឃោសនាកាលពីថ្ងៃទី៤ ខែឧសភា។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន គឺដើមអម្ពិល ស្រង់សម្ដីចុះផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នេះថា ក្រុមប្រឆាំងនៅតែបរាជ័យក្រោមដៃបក្សកាន់អំណាច ទោះពួកគេចេញមកក្នុងទម្រង់បែបណាក៏ដោយ។
លោក សុខ ឥសាន អះអាងថា គណបក្សកាន់អំណាចនៅតែមានការគាំទ្រពីពលរដ្ឋ...
បេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់និងសកម្មជនបក្សភ្លើងទៀន៧៨រូបចុះចូលបក្សកាន់អំណាច
មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច អះអាងថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងពេញសិទ្ធិ និងបម្រុង រួមទាំងសកម្មជនជាច្រើនរបស់គណបក្សភ្លើងទៀន ៧៨រូបដែលមកពីខណ្ឌចំនួន១១ ក្នុងរាជធានីភ្នំពេញ បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ដែលជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សកាន់អំណាចរាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានបើកពិធីទទួលសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សភ្លើងទៀន ចំនួន ៧៨រូប ក្នុងនោះ ៥២រូបជាបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់របស់គណបក្សភ្លើងទៀនទាំងពេញសិទ្ធិ និងបម្រុង និង ២៦រូបផ្សេងទៀតគឺសុទ្ធសឹងតែជាសកម្មជនបក្សនេះទាំងអស់។
លោក...
ស្ថាបនិកបក្សបេះដូងជាតិថានឹងចូលបំភ្លឺនៅតុលាការបន្ទាប់ពីទទួលបានឯកសារពាក់ព័ន្ធ
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក អះអាងថានឹងចូលខ្លួនទៅបំភ្លឺនៅចំពោះមុខចៅក្រមស៊ើបសួរ បន្ទាប់ពីលោកពឹងពាក់មេធាវី និងទទួលបានឯកសារពាក់ព័ន្ធលើសំណុំរឿងរបស់លោកពីតុលាការរួចរាល់។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ថាមិនដែលមានបំណងគេចវេសពីការកោះហៅរបស់តុលាការម្តងណាឡើយ ប៉ុន្តែដោយសារតែកន្លងមកលោកមិនដែលបានទទួលដីកាកោះហៅជាផ្លូវការពីតុលាការទាល់តែសោះ។
លោកបដិសេធរាល់ពាក្យចចាមអារ៉ាម និងសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលកន្លងមក ដែលថាលោកមានចេតនាគេចពីការកោះហៅរបស់តុលាការ ថាជារឿងមិនពិតនោះឡើយ ព្រោះលោកមិនដែលមានចេតនាគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់នោះទេ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា ដើមអម្ពិល បានដកស្រង់សម្ដីអ្នកនាំពាក្យគណបក្សកាន់អំណាច...
ស្ថានទូតរុស្ស៊ីនៅកម្ពុជាបដិសេធញត្តិក្រុមយុវជនខ្មែរដែលអំពាវនាវឱ្យបញ្ឈប់ការឈ្លានពានអ៊ុយក្រែន
ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជា បដិសេធមិនទទួលយកញត្តិរបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជនបរិស្ថាន ដែលអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) បញ្ឈប់ការឈ្លានពានលើប្រទេសអ៊ុយក្រែន។
អង្គការសមាគមដែលធ្វើការលើវិស័យសិទ្ធិមនុស្ស និងបរិស្ថាន ដូចជាសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងក្រុមយុវជនខ្មែរថាវរៈ ជាដើម បានដាក់ញត្តិរបស់ខ្លួនទៅកាន់ស្ថានទូតរុស្ស៊ី ប្រចាំក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ ថា ពួកគេស្នើសុំឱ្យរុស្ស៊ីស្ដារឡើងវិញនូវសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីចៀសវាងទណ្ឌកម្មរបស់ពិភពលោក និងបញ្ចៀសនូវការរំលោភលើដែនអធិបតេយ្យរបស់អ៊ុយក្រែន។
ថ្លែងនៅមុខស្ថានទូតរុស្ស៊ីនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ...
លោក សុខ ឥសាន៖ បើព័ត៌មានជួលក្រុមហ៊ុនបញ្ចុះបញ្ចូលអាមេរិកជាការពិតគឺបញ្ជាក់ពីទឹកចិត្តល្អរបស់កម្ពុជា
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ករណីដែលរដ្ឋាភិបាលកម្ពុជាបានជួលក្រុមហ៊ុនឯកជនរបស់អាមេរិក ដើម្បីបញ្ចុះបញ្ចូលឲ្យអាមេរិកមានទំនាក់ទំនងល្អជាមួយកម្ពុជា គឺបានឆ្លុះបញ្ចាំងពីកម្ពុជាមានចិត្តល្អជាមួយអាមេរិកវិញទេ ដោយមិនយកអាមេរិកធ្វើជាសត្រូវ។
សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល ដើមអម្ពិល បានដកស្រង់សម្ដីរបស់លោក សុខ ឥសាន នៅថ្ងៃទី២៨ ខែមករា ថា លោកក៏មិនដឹងច្បាស់ដែរពីករណីរដ្ឋាភិបាលជួលក្រុមហ៊ុនឯកជន ដើម្បីបញ្ចុះបញ្ចូលមន្ត្រីអាមេរិក ឬអ្នកតាក់តែងគោលនយោបាយរបស់អាមេរិក កុំឲ្យដាក់ទណ្ឌកម្មលើកម្ពុជានោះ។
លោកបានលើកឡើងទៀតថា ប្រសិនបើជាការលេចធ្លាយព័ត៌មានថា កម្ពុជាជួលក្រុមហ៊ុនឯកជនដើម្បីបញ្ចុះបញ្ចូលអាមេរិកជាការពិតមែន គឺបានបញ្ជាក់ពីទឹកចិត្តល្អរបស់រាជរដ្ឋាភិបាលកម្ពុជាជាមួយអាមេរិក។
កាលពីថ្ងៃទី២១ ខែមករា...