TAG
សុន ឆ័យ
លោក ហ៊ុន សែន ទាត់ចោលការសុំទោសរបស់លោក សុន ឆ័យ រឿងចោទលួចសន្លឹកឆ្នោត
មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន ទាត់ចោលការបដិសេធរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលថាខ្លួនមិនបានចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួចសន្លឹកឆ្នោត ទោះអនុប្រធានបក្សភ្លើងទៀនរូបនេះបានសូមទោសជាសាធារណៈក៏ដោយ។
មេដឹកនាំបក្សកាន់អំណាចដែលតែងគំរាមប្តឹងអ្នកដែលចោទបក្សខ្លួនថាជាចោរលួចសន្លឹកឆ្នោត លោក ហ៊ុន សែន ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងខ្លួនស្រង់សម្ដីនៅថ្ងៃទី២៨ ខែកុម្ភៈ នេះថា លោកមិនអាចទទួលយកការសុំទោសរបស់លោក សុន ឆ័យ បានឡើយ ព្រោះលោកមិនអាចទទួលយកបាននូវការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាជាអ្នកលួចសន្លឹកឆ្នោតបានទេ។
លោក ហ៊ុន សែន...
តុលាការកំពូលកាត់ក្ដីឱ្យលោក សុន ឆ័យ ចាញ់បក្សប្រជាជននិងគ.ជ.ប ជុំវិញរឿងរិះគន់ការបោះឆ្នោត
តុលាការកំពូលសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍លើសំណុំរឿងរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន «ទុកជាបានការ» ដោយឲ្យចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា និង គ.ជ.ប។
ការសម្រេចនេះ បន្ទាប់ពីតុលាការកំពូលបានបើកសវនាការបណ្ដឹងសារទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ដែលប្ដឹងមិនសុខចិត្តចំពោះសាលាឧទ្ធរណ៍កាត់ឲ្យចាញ់ក្ដីបក្សកាន់អំណាច និង គ.ជ.ប ក្នុងសំណុំរឿងបរិហារកេរ្តិ៍កាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ជីវ កេង នៅថ្ងៃព្រហស្បតិ៍ ទី២៣ កុម្ភៈ...
តុលាការកំពូលនឹងប្រកាសបណ្តឹងសារទុក្ខរបស់លោក សុន ឆ័យ នៅសប្តាហ៍ក្រោយ
តុលាការកំពូលក្រុងភ្នំពេញ សម្រេចប្រកាសបណ្តឹងសារទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅសប្តាហ៍ក្រោយ ជុំវិញបណ្តឹងលើសំណុំរឿងបរិហារកេរ្តិ៍ ដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ជីវ កេង បើកសវនាការជំនុំជម្រះលើបណ្តឹងសារទុក្ខរបស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ដោយមានវត្តមានមេធាវីការពារក្តីគណបក្សប្រជាជនកម្ពុជា និងមេធាវី គ.ជ.ប...
បក្សភ្លើងទៀនបន្ទន់ឥរិយាបថគាំទ្របក្សប្រជាជនកម្ពុជាក្រោយពីលោក ហ៊ុន សែន ព្រមានប្ដឹង
គណបក្សភ្លើងទៀនសាទរចំពោះសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា ដែលបានបញ្ជាក់ពីភាពស្អាតស្អំ ត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បន្ទាប់ពីលោក ហ៊ុន សែន គំរាមប្តឹងទៅតុលាការបើគណបក្សនេះមិនសុំទោសជាសាធារណៈ។
ក្នុងសេចក្ដីថ្លែងការណ៍របស់បក្សភ្លើងទៀនចេញផ្សាយជាសាធារណៈនៅថ្ងៃទី២០ ខែមករា នេះ ឱ្យដឹងថា គណបក្សនេះបានឃើញ និងអបអរនូវសេចក្ដីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ដែលបញ្ជាក់ពីភាពស្អាតស្អំ ត្រឹមត្រូវ និងសេចក្ដីថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា។
ជុំវិញសេចក្ដីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជានេះ គណបក្សភ្លើងទៀនគាំទ្រនូវជំហរដើម្បីពង្រឹងនូវបរិយាកាសនយោបាយឱ្យបានល្អប្រសើរបំផុត សំដៅធានាឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣...
លោក សុន ឆ័យ ថាបក្សនឹងមិនធ្វើបាតុកម្មទាមទារដោះលែងលោក ថាច់ សេដ្ឋា ទេ ប៉ុន្តែស្វែងរកការចរចាវិញ
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រកាសជំហរថាគណបក្សភ្លើងទៀនសម្រេចចិត្តជ្រើសរើសយន្តការជជែកចរចាជាមួយគណបក្សកាន់អំណាច ដោយមិនយកយន្តការធ្វើបាតុកម្មតាមដងផ្លូវ ដើម្បីស្វែងរកដំណោះស្រាយនយោបាយ និងទាមទារឱ្យដោះលែងលោក ថាច់ សេដ្ឋា ឡើយ ទោះបីរងការគំរាមកំហែងពីបក្សកាន់អំណាចយ៉ាងណាក៏ដោយ។
ការប្រកាសជំហររបស់គណបក្សភ្លើងទៀននេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការចាប់ខ្លួនអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា កាលពីថ្ងៃទី១៦ មករា។
លោក សុន ឆ័យ អះអាងថា...
មេធាវីលោក សុន ឆ័យ ប្ដឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងសេចក្ដីសម្រេចតុលាការជាន់ទាប
មេធាវីការពារក្ដីឲ្យអនុប្រធានគណបក្សភ្លើងទៀន ដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូល ដើម្បីប្រឆាំងនឹងសេចក្ដីសម្រេចតុលាការថ្នាក់ក្រោម ដែលបានសម្រេចឲ្យលោក សុន ឆ័យ ចាញ់ក្ដីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
លោក ជូង ជូងី មេធាវីការពារក្ដីឲ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ប្រាប់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ថា បណ្ដឹងសាទុក្ខនេះ រូបលោកបានដាក់ទៅតុលាការកំពូលរួចហើយកាលពីថ្ងៃទី៣ មករា។
លោកបញ្ជាក់ថា មូលហេតុដែលប្ដឹងសាទុក្ខដោយសារមិនសុខចិត្តចំពោះការសម្រេចក្ដីក្នុងសាលាឧទ្ធរណ៍...
សង្គមស៊ីវិលរិះគន់ថាបរិយាកាសនយោបាយកាន់តែអន់ថយដោយសារការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការលើលោក សុន ឆ័យ
ក្រុមសិទ្ធិមនុស្សក្នុងស្រុក ព្រមានថា ការសម្រេចរបស់សាលាឧទ្ធរណ៍លើសំណុំរឿង «បរិហារកេរ្តិ៍» របស់អនុប្រធានបក្សភ្លើងទៀន លោក សុន ឆ័យ ដែលបង្កើនប្រាក់សំណងជំងឺចិត្តចំនួន ១លានដុល្លារអាមេរិក គឺបង្ហាញពីឆន្ទៈរបស់តុលាការក្នុងការបង្កើនការរឹតត្បិតលើបរិយាកាសនយោបាយនៅកម្ពុជាកាន់តែខ្លាំងបន្ថែមទៀត។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៥ ធ្នូ នេះថា ការប្រើប្រព័ន្ធតុលាការដើម្បីធ្វើទុក្ខបុកម្នេញទៅលើក្រុមជំទាស់នៅតែស្ថិតក្នុងរបៀបវារៈក្តៅនៅឡើយ ស្របពេលដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិក៏បានបង្កើនការរិះគន់ពីបញ្ហានេះជាបន្តបន្ទាប់។
លោកអំពាវនាវទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់នូវការរឹតត្បិតទៅលើក្រុមមន្ត្រីបក្សជំទាស់...
អូស្ត្រាលីចង់ឃើញវត្តមានលោក កឹម សុខា និងលោក សុន ឆ័យ ក្នុងការបោះឆ្នោតឆ្នាំ២០២៣
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ថ្លែងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថា អូស្ត្រាលីចង់ឃើញការបោះឆ្នោតនៅឆ្នាំ២០២៣ ខាងមុខ ប្រកបដោយយុត្តិធម៌ពិតប្រាកដ ដោយបើកឲ្យលោក កឹម សុខា និងលោក សុន ឆ័យ ចូលរួមដោយសេរី។
បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា សរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃចន្ទ ទី១៧ តុលា នេះថា ក្នុងជំនួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី១៣ ខែតុលា...
អ្នកឃ្លាំមើលអំពាវនាវឱ្យបក្សភ្លើងទៀនតវ៉ាទាមទាររកយុត្តិធម៌ឱ្យលោក សុន ឆ័យ
ក្រុមអ្នកតស៊ូមតិនៅក្រៅស្រុក អំពាវនាវឱ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សភ្លើងទៀន ចេញមុខតវ៉ាជាសាធារណៈ ដើម្បីទាមទារយុត្តិធម៌ឱ្យអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានចេញសេចក្តីថ្លែងការណ៍ទាមទារឱ្យតុលាការកម្ពុជា សើរើសំណុំរឿងក្តីដ៏អយុត្តិធម៌របស់អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ ដោយថ្កោលទោសសេចក្តីសម្រេចក្តីរបស់តុលាការក្រុងភ្នំពេញ និងរដ្ឋាភិបាលលោក ហ៊ុន សែន...
តុលាការនឹងប្រកាសសាលក្រមលើបណ្តឹង គ.ជ.ប ប្តឹងលោក សុន ឆ័យ នៅដើមខែតុលា
សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើបណ្តឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលប្តឹងលោក សុន ឆ័យ ជាប់ពាក់ព័ន្ធការ «បរិហារកេរ្តិ៍ជាសាធារណៈ» នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ ហើយនៅថ្ងៃដដែលនោះ ក៏ជាថ្ងៃដែលតុលាការបន្តបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ជាមួយមេធាវីរបស់លោក បានចូលទៅតុលាការភ្នំពេញដើម្បីតទល់ជាមួយ គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា...