38 C
Phnom Penh

TAG

សុន ឆ័យ

សង្គម​ស៊ីវិល​៥​ស្ថាប័ន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​និង​អព្យាក្រឹតភាព​មន្ត្រី​រាជការ

ក្រុម​សង្គម​ស៊ីវិល​ចំនួន ៥​ស្ថាប័ន ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត រួម​ទាំង​ត្រូវ​ពង្រឹង​ពី​អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ ក្រោយពី​ពួកគេ​រក​ឃើញ​នៅ​ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លងមក​ថ្មីៗ​នេះ។ របាយការណ៍​សង្ខេប​បឋម​ស្ដីពី​ស្ថានភាព​នៃ​ដំណើរការ​នៅ​ថ្ងៃ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥ រួម​មាន អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន អង្គការ​ខុមហ្វ្រែល សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​សន្តិភាព និង​ការ​អភិវឌ្ឍ និង​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​៧ ខែ​មិថុនា បាន​ឱ្យ​ដឹង​ថា អំឡុង​ពេល​បោះឆ្នោត​នា​ថ្ងៃទី​៥ ខែ​មិថុនា...

វេទិកា​ពលរដ្ឋ៖ គណបក្ស​ភ្លើង​ទៀន​ជួយ​បិទបាំង​អំពើ​ខុស​ច្បាប់​របស់​បក្ស​កាន់​អំណាច

ប្រធាន​វេទិកា​ពលរដ្ឋ លើកឡើង​ថា ការ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការ​ប្រកាស​ផែនការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ គឺជា​ការ​ជួយ​បិទបាំង​អំពើ​ខុស​ច្បាប់​របស់​បក្ស​កាន់​អំណាច​ដែល​បាន​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៦ មិថុនា ថា គណបក្ស​ភ្លើង​ទៀន​បាន​ដើរ​ចូល​ទៅ​ក្នុង​អន្ទាក់​នយោបាយ​របស់​បក្ស​កាន់​អំណាច​រួច​ទៅ​ហើយ ព្រោះ​ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​ចង់​បាន​បំផុត​នៅ​ពេលនេះ គឺ​ការ​បង្ហាញ​រូបភាព​ពី​ការ​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ផ្សេងៗ ស្រប​តាម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស...

បក្ស​ភ្លើង​ទៀន​ប្រកាស​ទទួល​លទ្ធផល​បោះឆ្នោត​ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ប្រកាស​ទទួល​យក​លទ្ធផល​បោះឆ្នោត ទោះបីជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ ប្រព្រឹត្ត​ទៅ​មិន​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ស្វែងរក​ការ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច។ លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​លើកឡើង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ចន្ទ ទី​៦ មិថុនា នេះ​ថា គណបក្ស​ភ្លើង​ទៀន​គ្មាន​ផែនការ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ឡើយ ទោះបី​ដឹង​ថា​កា​របោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​មិន​សេរី យុត្តិធម៌​ក៏ដោយ។ លោក សុន ឆ័យ បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​លទ្ធផល មិនមែន​មាន​ន័យ​ថា​គណបក្ស​នេះ​យល់ស្រប​ថា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ធ្វើឡើង​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ទេ។...

គ.ជ.ប ថា​ខ្លួន​តែង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្មើ​ភាព​ដល់​គ្រប់​គណបក្ស​នយោបាយ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប ច្រានចោល​នូវ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​លោក សុន ឆ័យ តំណាង​គណបក្ស​ភ្លើង​ទៀន ដោយ​អះអាង​ថា ខ្លួន​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្មើ​ភាព និង​ឥត​លម្អៀង​ជាមួយ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ដើម្បី​ធានា​បាន​នូវ​ការ​រៀបចំ​កិច្ចការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​បំភ្លឺ​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្រុម​ប្រតិកម្ម​ព័ត៌មាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ច្រានចោល​នូវ​ការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​របស់​លោក សុន ឆ័យ តំណាង​គណបក្ស​ភ្លើង​ទៀន ដែល​បាន​អះអាង​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា...

ក្រសួង​មហាផ្ទៃ៖ ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​បក្ស​ភ្លើង​ទៀន​ផ្ទុយ​ពី​លក្ខន្តិកៈ​បក្ស

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង លើកឡើង​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ធ្វើឡើង​ផ្ទុយ​នឹង​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ យោង​តាម​លិខិត​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២ បាន​ស្នើ​ទៅ​គណបក្ស​ភ្លើង​ទៀន ឱ្យ​ពិនិត្យ​ឡើងវិញ និង​អនុវត្ត​តាម​លក្ខន្តិកៈ និង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ។ ការ​ស្នើ​ឱ្យ​ពិនិត្យ​មើល​ឡើងវិញ​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ អះអាង​ថា ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​នោះ បាន​អនុវត្ត​ផ្ទុយ​នឹង​ប្រការ​២០...

វេទិកា​ពលរដ្ឋ​ចាត់ទុក​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ខាងមុខ​នេះ​ជា​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ

វេទិកា​ពលរដ្ឋ ចាត់ទុក​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ថា​ជា​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ ស្រប​ពេល​សហភាព​អឺរ៉ុប និង​អង្គការ​សង្គម​ស៊ីវិល​មិន​បាន​ដាក់​អ្នក​សង្កេតការណ៍​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​នេះ។ សេចក្ដី​ថ្លែងការណ៍​របស់​វេទិកា​ពលរដ្ឋ​ស្ដីពី «ការ​បោះឆ្នោត ៥ មិថុនា ២០២២ ជា​ឧក្រិដ្ឋកម្ម​ប្រជាធិបតេយ្យ» ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២២ សង្កេត​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ត្រូវការ​តែ​រូបភាព​ឃោសនា និង​វត្តមាន​ពលរដ្ឋ​ចូលរួម​បោះឆ្នោត​ដើម្បី​បំភ្លៃ​ប្រាប់​សហគមន៍​អន្តរជាតិ​អំពី​របស់​ដែល​គេ​ហៅថា សេរីភាព ប្រជាធិបតេយ្យ។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា...

ក្រុម​តស៊ូ​មតិ​ថា​បក្ស​ភ្លើង​ទៀន​កំពុង​ជួយ​រក្សា​អំណាច​លោក ហ៊ុន សែន ដោយ​ឥត​លក្ខខណ្ឌ

ក្រុម​អ្នក​តស៊ូ​មតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក ថា​គណបក្ស​ភ្លើង​ទៀន​ដែល​គេ​សង្ស័យ​ថា​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ កំពុង​ជួយ​បំភ្លឺ​អំណាច​លោក ហ៊ុន សែន ដោយ​ឥត​លក្ខខណ្ឌ បន្ទាប់ពី​ប្រកាស​ចូលរួម​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​បក្ស​កាន់​អំណាច​ក្នុង​ឆ្នាំ​២០២២។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១៩ ឧសភា នេះ​ថា គណបក្ស សម រង្ស៊ី ដែល​មិនទាន់​ប្តូរ​ឈ្មោះ​មក​ជា​គណបក្ស​ភ្លើង​ទៀន ធ្លាប់​ជា​គណបក្ស​ទី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១...

កិច្ច​សម្ភាសន៍​ជាមួយ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន

កិច្ច​សម្ភាសន៍​ទាំងស្រុង​របស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី ជាមួយ​លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ស្ដីអំពី “ស្ថានភាព​ទូទៅ​របស់​គណបក្ស​នយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា”។

ក្រុម​តស៊ូ​មតិ​ថា​កំហុស​ដ៏​ធំ​របស់​លោក ហ៊ុន សែន គឺ​លក់​ជាតិ​ដើម្បី​អំណាច​ក្រោម​ការ​ជ្រោមជ្រែង​របស់​លោក សម រង្ស៊ី

បញ្ញវន្ត​ខ្មែរ​រស់នៅ​ក្រៅ​ស្រុក ចោទ​ថា កំហុស​ដ៏​ធំ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គឺ​លក់​ជាតិ​ខ្មែរ​ដើម្បី​អំណាច​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ទៅជា​ប្រទេស​ក្រីក្រ និង​រង​នូវ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​គ្រប់​ទីកន្លែង ក្រោម​ការ​ជួយ​សម្របសម្រួល​របស់​លោក សម រង្ស៊ី។ អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ មេសា នេះ​ថា លោក ហ៊ុន សែន បាន​ធ្លាក់​ចូល​ក្នុង​កំហុស​បំផ្លាញ​ជាតិ​ដ៏​ធំ​ដែល​មិន​អាច​ស្រោចស្រង់​បាន។ ប៉ុន្តែ​អតីត​មេដឹកនាំ​ប្រឆាំង លោក...

លោក សុន ឆ័យ ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន

លោក សុន ឆ័យ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ចូលរួម​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ចាប់ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២ នេះ​តទៅ ពីព្រោះ​គណបក្ស​នេះ​ធ្លាប់​បាន​គាំទ្រ​យ៉ាង​សកម្ម​ពី​ពលរដ្ឋ​ខ្មែរ និង​បម្រើ​ការពារ​ពលរដ្ឋ​ខ្មែរ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០២២ នេះ​ថា លោក​នឹង​ចូល​ជា​សមាជិក​គណបក្ស​ភ្លើង​ទៀន ចាប់ពី​ពេលនេះ​តទៅ ព្រោះ​ជា​គណបក្ស​ដែល​លោក និង​ពលរដ្ឋ​ខ្មែរ​ធ្លាប់​បាន​គាំទ្រ​យ៉ាង​សកម្ម ហើយ​គណបក្ស​នេះ​ក៏​ជា​គណបក្ស​បម្រើ និង​ការពារ​ពលរដ្ឋ​ខ្មែរ​បាន​យ៉ាង​ត្រឹមត្រូវ​ផង​ដែរ។...

Latest news