28 C
Phnom Penh

TAG

សេដ្ឋកិច្ច​ជាតិ

ចិន​នាំ​ទំនិញ​ចូល​កម្ពុជា​កើនឡើង ខណៈ​កម្ពុជា​នាំ​ទៅ​ចិន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំ​២០២២

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ឲ្យ​ដឹង​ថា រយៈពេល ៦​ខែ​ក្នុង​ឆ្នាំ​២០២២ នេះ ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ ៩,២% ដែល​មាន​ទំហំ​ទឹកប្រាក់ ៦១១​លាន​ដុល្លារ ខណៈ​ទំនិញ​ដែល​ចិន នាំចូល​មក​កម្ពុជា បាន​កើន ២៤,២% ដែល​មាន​ទំហំ​ទឹកប្រាក់ ៥,៣៧​ពាន់​លាន​ដុល្លារ។ បើ​តាម​ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ចេញ​ផ្សាយ​នា​ពេល​ថ្មីៗ​បាន​ឱ្យ​ដឹង​ថា ទំនិញ​ដែល​ចិន​នាំចូល​មក​កម្ពុជា ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២២ បាន​កើន ២៤,២%...

លោក ហ៊ុន សែន មិន​ពេញចិត្ត​សមាជិក​អាស៊ាន​ដែល​ចូលរួម​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ទាំង​៧ ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្ដួចផ្ដើម​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​ប្រទេស​ជប៉ុន ដែល​ប្រធានាធិបតី​អាមេរិក​ប្រកាស​សម្ពោធ​កាលពី​ពេល​ថ្មីៗ​នេះ។ បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ដែល​រៀបចំ​ឡើង​នៅ​ទីក្រុង​ដាវ៉ូស-ក្លូស្ទើរ ប្រទេស​ស្វីស កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «ទិដ្ឋភាព​យុទ្ធសាស្ត្រ​ស្ដីពី​អាស៊ាន និង​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២» នេះ​ថា អាស៊ាន​មិន​គួរ​គិត​តែ​ពី​ដើរ​គាំទ្រ​ប្រទេស​ដទៃ​ទាំង​ដែល​ប្រទេស​ដទៃ​មិន​គាំទ្រ​យន្តការ​របស់​អាស៊ាន​ខ្លួនឯង​នោះ​ទេ។ មេដឹកនាំ​ខ្មែរ​ដែល​ចូលចិត្ត​ប្រើ​កណ្ដាប់ដៃ​ដែក​កម្ទេច​ក្រុម​ប្រឆាំង លោក ហ៊ុន សែន លើកឡើង​ថា...

កម្ពុជា​និង​សមាជិក​អាស៊ាន​ពីរ​ទៀត​មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក

សេតវិមាន​សហរដ្ឋ​អាមេរិក អះអាង​ថា ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​៣ រួម​មាន​កម្ពុជា ឡាវ និង​ភូមា មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​នៃ​ការ​ចាប់ផ្តើម​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក នោះ​ទេ។ កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​ជប៉ុន លោក ចូ បៃដិន (Joe Biden) បាន​ប្រកាស​ជា​ផ្លូវការ​បើក​ឱ្យ​មាន​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ដែល​មាន​សមាជិក​ចំនួន ១៣​ប្រទេស ក្នុង​នោះ​ក៏​មាន​សមាជិក​អាស៊ាន​ចំនួន ៧​ប្រទេស​ផង​ដែរ។ ប្រទេស​ទាំងនោះ​រួម​មាន៖ សហរដ្ឋ​អាម៉េរិកអូស្ត្រាលីប្រ៊ុយណេឥណ្ឌាឥណ្ឌូនេស៊ីជប៉ុនម៉ាឡេស៊ីនូវែលហ្សេឡង់ហ្វីលីពីនសិង្ហបុរីកូរ៉េ​ខាងត្បូងថៃនិង​វៀតណាម ដែល​មាន​ទំហំ​សេដ្ឋកិច្ច​ប្រមាណ...

លោក សុខ ទូច រិះគន់​រដ្ឋមន្ត្រី​ក្រសួង​បី​មិន​ជួយ​លើក​តម្លៃ​វប្បធម៌​និង​រក​ទីផ្សារ​ជូន​ពលរដ្ឋ

ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច រិះគន់​រដ្ឋមន្ត្រី​ក្រសួង​ចំនួន​៣ ដែល​មិន​បាន​ជួយ​ជ្រោមជ្រែង​លើក​តម្លៃ​វប្បធម៌​ខ្មែរ​ឱ្យ​ទៅ​បរទេស​ស្គាល់​ទូលំទូលាយ និង​រក​ទីផ្សារ​ជូន​កសិករ​ខ្មែរ ខណៈ​ផលិតផល​មួយ​ចំនួន​ត្រូវ​បាន​យក​ទៅ​ចាក់​ចោល​ដោយសារ​គ្មាន​ទីផ្សារ។ ការ​រិះគន់​របស់​លោក សុខ ទូច ធ្វើឡើង​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​មួយ​ស្ដីពី​ទេសចរណ៍​កម្ពុជា ក្នុង​បរិបទ​កូវីដ-១៩ កាលពី​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា។ បណ្ឌិត សុខ ទូច ថា​ក្រសួង​ចំនួន​៣ ដែល​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ធ្វើ​កិច្ចការ​ទាំងអស់​នេះ ក្នុង​នោះ​ក្រសួង​កសិកម្ម ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ទេសចរណ៍ ត្រូវ​ផ្សារភ្ជាប់​គ្នា​ដោយ​ក្រសួង​កសិកម្ម​ត្រូវ​ធ្វើ​កសិកម្ម​បម្រើ​សេវាកម្ម​ឱ្យ​ទេសចរ ត្រូវ​កែច្នៃ​ឱ្យ​ឧស្សាហកម្ម...

រដ្ឋាភិបាល​យក​ខេត្ត​មណ្ឌលគិរី​ជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដើម្បី​ទាក់ទាញ​ទេសចរ​និង​អ្នក​វិនិយោគ

រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ខេត្ត​មណ្ឌលគិរី ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ទី​៤ ដែល​មាន​រយៈពេល ១៤​ឆ្នាំ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ដើម្បី​លើក​កម្ពស់​ផ្នែក​សេដ្ឋកិច្ច និង​សង្គមកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ ទី​១១ មេសា ថា ការ​រៀបចំ និង​ការ​ដាក់​ចេញ​ផែនការ​មេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឱ្យ​ក្លាយជា​គោលដៅ​អេកូ​ទេសចរណ៍ ឬ​ទេសចរណ៍​ធម្មជាតិ និង​កសិកម្ម ព្រមទាំង​ទេសចរណ៍​វប្បធម៌​ជនជាតិ​ដើម​ភាគតិច ដើម្បី​ធ្វើ​ឱ្យ​ខេត្ត​ភូមិភាគ​ឦសាន​ជា​ស្នូល នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​៤...

IDEA TALK៖ តើ​កម្ពុជា​ត្រូវ​ធ្វើ​ខ្លួន​បែប​ណា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​កម្ពុជា​ត្រូវ​ធ្វើ​ខ្លួន​បែប​ណា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​សហគមន៍​អន្តរជាតិ​សម្រាប់​ពលរដ្ឋ​ខ្មែរ?»។

អ្នក​ឃ្លាំមើល​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​នឹង​ត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពេញ​ទំហឹង

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា ដោយសារតែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង អាច​ត្រួតត្រា​សេដ្ឋកិច្ច​ខ្មែរ​ពេញ​ទំហឹង ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ចិន អាច​បង្កើត​រដ្ឋ​មួយ​នៅ​កម្ពុជា​នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​ពួកគេ​នាំគ្នា​ហៅថា​តៃកាំង និង​អាច​ឱ្យ​ជនជាតិ​ចិន​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ​កាន់តែ​មាន​សិទ្ធិ​អំណាច​រឹតតែ​ខ្លាំង​ឡើងៗ។ អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​កាលពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ថា អស់​រយៈពេល​ប្រមាណ​ជា ១០​ឆ្នាំ​កន្លងទៅ​នេះ ពាណិជ្ជករ​ចិន​បាន​ធ្វើ​ឲ្យ​ជីវភាព​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ធូរធារ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​បាន​លើកឡើង​នូវ​ទស្សនៈ​មេដឹកនាំ​ជនជាតិ​ឥណ្ឌា លោក មហាត្មៈគន្ធី ថា...

មន្ត្រី៖ កម្ពុជា​នឹង​បន្ត​ខ្ចី​បុល​គេ​បន្ថែម​ទៀត​ពីព្រោះ​បំណុល​ដែល​កម្ពុជា​មាន​នៅ​ចំនួន​តិច​នៅឡើយ

មន្ត្រី​ជាន់ខ្ពស់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អះអាង​ថា កម្ពុជា​មិនមែន​ជំពាក់​បំណុល​បរទេស ១​ម៉ឺន​លាន​ដុល្លារ​អាមេរិក​ទេ គឺ​ត្រឹមតែ​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ ដូច្នេះ​កម្ពុជា​មិន​ស្ថិត​ក្នុង​បំណុល​វណ្ឌ​ក​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក​នោះ​ឡើយ។ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក ផាន់ ផល្លារ បាន​អះអាង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​យុទ្ធសាស្ត្រ ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ការ​រស់នៅ​ជាមួយ​ជំងឺ Covid-19 តាម​គន្លង​ប្រក្រតី​ភាព​ថ្មី នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២១ ថា បំណុល​របស់​កម្ពុជា​សរុប​មាន​ចំនួន​ជាង ៩​ប៊ី​លាន​ដុល្លារ ហើយ​បំណុល​នេះ...

ធនាគារ​ពិភពលោក៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ជាង ៤% នៅ​ឆ្នាំ​ក្រោយ បើ​ជំងឺ Covid-19 មិន​រាលដាល​ជា​ថ្មី

ធនាគារ​ពិភពលោក ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២២ នឹង​កើន​ឡើង​ជាង ៤% បើ​សិន​មិន​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ Covid-19 ជា​ថ្មី​ទៀត​នោះ​ទេ។ កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ ធនាគារ​ពិភពលោក (World Bank) បាន​បង្ហាញ​ការ​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១ នេះ សម្រេច​បាន​ត្រឹមតែ ២,២% ប៉ុណ្ណោះ ខណៈ​ការ​ព្យាករ​ដំបូង​នោះ ធនាគារ​ពិភពលោក អះអាង​ថា អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​កើន​ឡើង​រង្វង់ ៤%។ តាម​របាយការណ៍​ស្ដីពី​បច្ចុប្បន្នភាព​ចុងក្រោយ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា...

ក្រសួង​ព្រមាន​ចាត់​វិធានការ​ប្រមូល​ពន្ធ​យានយន្ត​គ្រប់​ប្រភេទ​តាម​ដង​ផ្លូវ​សម្រាប់​ឆ្នាំ​២០២១

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា ព្រមាន​ម្ចាស់​យានយន្ត​ឱ្យ​នាំគ្នា​ទៅ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​របស់​ខ្លួន​គ្រប់​ប្រភេទ​សម្រាប់​ឆ្នាំ​២០២១ នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នេះ​ជា​កំហិត ប្រសិនបើ​មាន​ការ​យឺតយ៉ាវ នឹង​ត្រូវ​ពិន័យ​ប្រាក់​ពន្ធ​ទ្វេដង ប៉ុន្តែ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​មិន​ឯកភាព​នឹង​ការ​ពិន័យ​នេះ​ឡើយ។ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កម្ពុជា បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា ម្ចាស់​យានយន្ត​ភាគច្រើន​បាន​ប្រកាស​បង់ពន្ធ​រួចរាល់​ហើយ ខណៈ​ម្ចាស់​យានយន្ត​មួយ​ចំនួន​ទៀត​នៅ​មិនទាន់​បាន​បំពេញ​កាតព្វកិច្ច​នោះ​ទេ ប៉ុន្តែ​នាយកដ្ឋាន​ពន្ធដារ​មិនទាន់​ធ្វើ​បច្ចុប្បន្នភាព​អំពី​ចំនួន​យានយន្ត​ដែល​បាន​បង់ពន្ធ​រួចរាល់ និង​យានយន្ត​ដែល​មិនទាន់​បង់ពន្ធ​នោះ​ដែរ។ ប្រភព​ដដែល​ព្រមាន​ថា ចាប់ពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១ ទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​នគរបាល​ចរាចរណ៍ កងរាជ​អាវុធហត្ថ...

Latest news

© 2021, ដេលី. All rights reserved.