28 C
Phnom Penh

TAG

សេដ្ឋកិច្ច​ជាតិ

លោក ហ៊ុន ម៉ាណែត ជំរុញ​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​និង​ងាយស្រួល​គ្រប់គ្រង

លោក ហ៊ុន ម៉ាណែត ដែល​មហាជន​ចាត់ទុក​ជា​នាយករដ្ឋមន្ត្រី​ត​ពូជ ជំរុញ​ឲ្យ​កម្មករ​និយោជិត ឬ​អ្នក​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ ទៅ​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ដើម្បី​ទទួល​អត្ថប្រយោជន៍​ផ្សេងៗ​ពី​រដ្ឋ និង​ផ្ដល់​ភាព​ងាយស្រួល​ដល់​រដ្ឋាភិបាល​សម្រាប់​គ្រប់គ្រង​ផង​ដែរ។ ការ​ជំរុញ​នេះ ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​ជាង ១​ម៉ឺន​នាក់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល នា​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣។ លោក ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ នឹង​យកចិត្ត​ទុកដាក់​អ្នក​ប្រកប​ការងារ និង​មុខរបរ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តាមរយៈ​ការ​ផ្ដល់​ការ​គាំពារ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ដើម្បី​ជា​ការ​តបស្នង​នឹង​ការ​បោះឆ្នោត​គាំទ្រ និង​ផ្ដល់​សេចក្ដី​ទុកចិត្ត​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។...

IFC នឹង​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​៦​ដែល​ផ្ដល់​កម្ចី​បែប​កេងប្រវ័ញ្ច​នៅ​កម្ពុជា

សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​ធនាគារ​អេស៊ីលីដា (ACLEDA Bank) និង​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ ទៀត​នៅ​កម្ពុជា ដែល​នាំ​ឲ្យ​មាន​បំណុល​វ័ណ្ឌក​បណ្ដាល​មកពី​ការ​ផ្ដល់​កម្ចី​បែប​កេងប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ សេចក្ដី​ប្រកាស​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​អង្គការ​សមធម៌​កម្ពុជា (EC) ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២ ខែ​សីហា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ការិយាល័យ​ភាព​អនុលោម​ទីប្រឹក្សា ដោះស្រាយ​វិវាទ (ស៊ីអេអូ) នៃ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) នឹង​បើក​ការ​ស៊ើបអង្កេត​អំពី​អនុលោមភាព​នៃ​ស្ថាប័ន​ផ្ដល់​កម្ចី​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ នៅ​កម្ពុជា និង​អន្តរការី...

IDEA TALK៖ តើ​ពលរដ្ឋ​ខ្មែរ​នឹង​ជួប​ហានិភ័យ​សេដ្ឋកិច្ច​បែប​ណា​ពេល​សភា​ជាតិ​គ្មាន​តុល្យភាព​អំណាច?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ពលរដ្ឋ​ខ្មែរ​នឹង​ជួប​ហានិភ័យ​សេដ្ឋកិច្ច​បែប​ណា​ពេល​សភា​ជាតិ​គ្មាន​តុល្យភាព​អំណាច?»។

ក្រសួង​ការងារ​ស្នើ​ប្រទេស​ដៃគូ​អភិវឌ្ឍ​ជួយ​ជំរុញ​ការ​បញ្ជា​ទិញ​ទៅ​កាន់​បរទេស​បន្ត​ទៀត

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ស្នើ​ឱ្យ​ប្រទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ជួយ​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព លក្ខខណ្ឌ​ការងារ​សមរម្យ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​បញ្ជា​ទិញ និង​ការ​នាំចេញ​របស់​កម្ពុជា​បន្ត​ទៀត ដើម្បី​បន្ត​វឌ្ឍនភាព​វិស័យ​ការងារ លើក​កម្ពស់​កម្មករ​និយោជិត និង​ជំរុញ​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារៈ​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​ឲ្យ​បាន​កាន់តែ​ច្រើន។ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) លោក វីល្លៀម ខន់គ្លីន (William Conklin)...

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​៦​ត្រូវ​បាន​រក​ឃើញ​ថា​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចី​ប្រាក់

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន ៦ នៅ​កម្ពុជា ត្រូវ​បាន​គេ​ស៊ើបអង្កេត​រក​ឃើញ​ថា​បាន​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​ជា​អ្នក​ខ្ចី​ប្រាក់ បន្ទាប់ពី​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​អង្គការ​សមធម៌​កម្ពុជា (EC) ដែល​តាងនាម​ឱ្យ​ពលរដ្ឋ​កម្ពុជា​ជា​អ្នក​ខ្ចី​ឥណទាន​ខ្នាត​តូច បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ការិយាល័យ​ភាព​អនុលោម ទីប្រឹក្សា ដោះស្រាយ​វិវាទ កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២២ កន្លងមក។ សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស (លីកាដូ) និង​អង្គការ​សមធម៌​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​៣ កក្កដា នេះ​បាន​ឲ្យ​ដឹង​ថា ការ​ស៊ើបអង្កេត​នោះ​គ្របដណ្ដប់​លើ​ធនាគារ...

ក្រុម​សង្គម​ស៊ីវិល៖ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​កំពុង​ធ្វើ​ប្រជាភិថុតិ​ពាក់ព័ន្ធ​នឹង​បំណុល​កម្ពុជា​ជំពាក់​បរទេស

នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ការ​ខ្ចី​បុល​បរទេស​របស់​ប្រទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ច្បាស់លាស់ គឺ​ត្រូវ​ឆ្លងកាត់​នូវ​ការ​សួរ​ដេញដោល និង​ត្រួតពិនិត្យ​អំពី​គណនេយ្យភាព និង​វត្ថុបំណង​នៃ​ការ​ខ្ចី​លុយ​បរទេស​ទាំងនោះ​យ៉ាង​ហ្មត់ចត់ ទើប​រដ្ឋាភិបាល​នៃ​ប្រទេស​នោះ​អាច​ខ្ចី​បុល​បរទេស​យក​មក​ប្រើប្រាស់​បាន។ លោក​បន្ថែម​ថា ដោយឡែក​ការ​ខ្ចី​បុល​បរទេស​របស់​កម្ពុជា ត្រូវ​បាន​ធ្វើឡើង​ក្នុង​លក្ខខណ្ឌ​មួយ​ដែល​ពិបាក​នឹង​រក​តម្លាភាព ដោយសារតែ​ដំណើរការ​គ្រប់​បែប​យ៉ាង​របស់​រដ្ឋបាល​ជាតិ​សព្វថ្ងៃ​នេះ ត្រូវ​សម្រេច​ចេញពី​រដ្ឋាភិបាល និង​រដ្ឋសភា​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​តែ​មួយ។ លោក មឿន...

សង្គម​ស៊ីវិល៖ រដ្ឋាភិបាល​បង្កើន​ការ​ប្រមូល​ពន្ធ​ពី​ពលរដ្ឋ ខណៈ​សេវា​សាធារណៈ​នៅតែ​មិន​ទាន់​ឆ្លើយតប​តម្រូវការ

មន្ត្រី​ជាន់ខ្ពស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ លើកឡើង​ថា រាជរដ្ឋាភិបាល​ព្យាយាម​បង្កើន​ការ​ប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ ប៉ុន្តែ​សេវា​សាធារណៈ​ទាំងឡាយ​របស់​រដ្ឋ​នៅតែ​មិន​ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​នៅឡើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ ធ្នូ នេះ​ថា ប្រាក់​បៀវត្ស​របស់​លោក និង​ពលរដ្ឋ​ដទៃ​ទៀត​បាន​បង់​ពន្ធ​ជូន​រដ្ឋ​ជា​រៀង​រាល់​ខែ មិន​អាច​ខកខាន​ម្តង​ណា​ទេ។ លោក​ថា ក្រៅពី​ការ​បង់​ពន្ធ​លើ​ប្រាក់​បៀវត្ស ពលរដ្ឋ​គ្រប់​គ្នា​ក៏​ត្រូវ​បង់​ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ...

កម្ពុជា​គ្រោង​ចំណាយ​ថវិកា​លើស​ចំណូល​ជាង​២​ពាន់​លាន​ដុល្លារ​ដើម្បី​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ

រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​លើស​ពី​ចំណូល​ជាង ២​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣ ដើម្បី​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រាជការ​គ្រប់​កម្រិត ចាប់ពី​កិច្ចសន្យា​ដល់​មន្ត្រី​រាជការ​ស៊ីវិល ស្រប​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​ខាងមុខ​នេះ។ យោង​តាម​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៣ ដែល​រដ្ឋសភា​បាន​អនុម័ត​នៅ​ថ្ងៃទី​២៨ ខែ​តុលា នេះ ឲ្យ​ដឹង​ថា ឆ្នាំ​២០២៣ ខាងមុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពី​សារពើពន្ធ និង​មិនមែន​សារពើពន្ធ រួម​ទាំង​ចំណូល​មូលធន​ថវិកា​រដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ប្រមាណ ៧​ពាន់​លាន​ដុល្លារ ដែល​ចំណូល​នេះ​ស្មើ​នឹង ២២,៣៣% នៃ​ផលិតផល​សរុប និង​មាន​កំណើន ១៤,៥% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០២២។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ត្បិត​កម្ពុជា​ទទួល​បាន​ចំណូល​ប្រមាណ ៧​ពាន់​លាន​ដុល្លារ...

ចំណូល​ពន្ធ​គយ​ប្រឈម​នឹង​ការ​បាត់​ចន្លោះ ៣៧០-៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អះអាង​ថា ចំណូល​ពន្ធ​គយ​របស់​កម្ពុជា​ប្រឈម​នឹង​ការ​បាត់បង់​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដោយសារតែ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ។ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លោក គុណ ញឹម បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញ​ពី​លទ្ធផល​នៃ​ការងារ​ប្រមូល​ពន្ធអាករ​លើ​រថយន្ត​គ្មាន​ពន្ធ​ក្នុង​ប្រទេស​កាលពី​ថ្ងៃទី​៥ ខែ​តុលា ឆ្នាំ​២០២២ ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​នានា​ដូចជា​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អាស៊ាន និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា-ចិន ជាដើម នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​ការ​បាត់បង់​ចំណូល​ពន្ធ​គយ​ចន្លោះ​ពី ៣៧០​លាន​ដុល្លារ​ទៅ ៤០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ​នា​ពេល​ខាងមុខ​នេះ។ លោក គុណ...

បុរស​ខ្លាំង​កម្ពុជា​ជំរុញ​ឱ្យ​អាស៊ាន​និង​ចិន​ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឱ្យ​អាស៊ាន និង​ចិន ពង្រីក​វិសាលភាព​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​ថែម​ទៀត ដើម្បី​ស្ថាបនា​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន-អាស៊ាន​ទៅ​ថ្ងៃ​មុខ។ មេដឹកនាំ​ដែល​តែង​ប្រកាស​យក​ចិន​ជា​មិត្ត​ដែកថែប​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី​១៩ តាម​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ចាប់តាំងពី​ការ​ចុះ​ហត្ថលេខា​លើ​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន និង​ចិន ក្នុង​ឆ្នាំ​២០០២ មក កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ាន និង​ចិន សម្រេច​បាន​នូវ​សមិទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​ខ្ពស់​ជាទីបំផុត។ លោក ហ៊ុន សែន អះអាង​ថា...

Latest news

© 2021, ដេលី. All rights reserved.