27 C
Phnom Penh

TAG

សេដ្ឋកិច្ច​ជាតិ

លោក ហ៊ុន ម៉ាណែត រំពឹង​ថា​កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦% នៅ​ឆ្នាំ​២០២៤

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​កំពុង​ដឹកនាំ​ប្រទេស​តាម​គន្លង​រដ្ឋាភិបាល​ចាស់​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ជាង ៥% នៅ​ឆ្នាំ​២០២៣ និង​ជាង ៦% នៅ​ឆ្នាំ​២០២៤ បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​លោក​អនុវត្ត​កម្មវិធី​គោលនយោបាយ​អាទិភាព និង​ការ​កែទម្រង់​ដ៏​មុត​ស្រួច​នា​ពេល​កន្លង​មក។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០៣០ នៅ​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា ផ្តើម​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​របស់​លោក ហ៊ុន សែន កម្ពុជា​កសាង​បាន​នូវ​មូលដ្ឋានគ្រឹះ​សេដ្ឋកិច្ច​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ តាមរយៈ​នៃ​ការ​បើក​ចំហ​ពាណិជ្ជកម្ម​អន្តរជាតិ​ឈរ​លើ​គោលការណ៍​ពហុភាគី​និយម...

អ្នកវិភាគ៖ រដ្ឋាភិបាល​ថ្មី​ប្រឈម​ខ្វះ​លុយ​ធ្ងន់ធ្ងរ​សម្រាប់​ចំណាយ​ក្នុង​ឆ្នាំ​២០២៤ ជាង ៦​ពាន់​លាន​ដុល្លារ​អាមេរិក

ក្រុម​អ្នកវិភាគ​ថា​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​គ្មាន​សមត្ថភាព​រក​ចំណូល​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​ខ្លួន​ដែល​បាន​អនុម័ត​រហូត​ដល់​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ​២០២៤ ទេ ព្រោះ​ថា​ផ្អែក​តាម​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​សព្វថ្ងៃ​នេះ បើ​ទោះបីជា​រដ្ឋាភិបាល​អាច​ប្រមូល​ពន្ធ​បាន​ត្រឹមត្រូវ​ក៏ដោយ ក៏​អាច​ទទួល​បាន​ចំណូល​ត្រឹមតែ​រង្វង់​ប្រមាណ​ជាង ៣​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣ វិច្ឆិកា នេះ​ថា ថវិកា​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​សម្រាប់​ឆ្នាំ​បន្ទាប់ បើ​រដ្ឋាភិបាល​អាច​ប្រមូល​ពន្ធ​បាន​ពេញលេញ​នោះ នឹង​មិន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្វះ​ថវិកា​ក្នុង​ចរន្ត​ចំណាយ​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​ចំណុច​គន្លឹះ​នៅ​ត្រង់​ថា តើ​រដ្ឋាភិបាល​នឹង​ប្រមូល​បាន​ថវិកា​ឱ្យ​គ្រប់​ការ​ចំណាយ​ជាង ៩​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ប្រភព​ណា...

កម្ពុជា​នាំចេញ​សម្លៀកបំពាក់​និង​គ្រឿង​បន្ទាប់បន្សំ​ទៅ​ទីផ្សារ​អន្តរជាតិ​ថយ​ចុះ​ជាង ១៧% បើ​ធៀប​រយៈពេល​៩​ខែ​ឆ្នាំ​២០២២

អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) ឲ្យ​ដឹង​ថា រយៈពេល ៩​ខែ​ឆ្នាំ​នេះ កម្ពុជា​នាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​សរុប​ជាង ៥,៩​ពាន់​លាន​ដុល្លារ ដែល​ចំនួន​នេះ​ថយ​ចុះ​ជាង ១៧% បើ​ធៀប​នឹង​រយៈពេល ៩​ខែ​ឆ្នាំ​២០២២។ យោង​តាម​តារាង​ស្ថិតិ​នាំចេញ​ទំនិញ​របស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា (GDCE) បង្ហាញ​ថា ចាប់ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៣ ការ​នាំចេញ​ទំនិញ​នៅ​ក្នុង​ជំពូក​ទំនិញ​សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ​ដែល​ធ្វើ​ឡើង​ពី​ក្រណាត់ ឬ​មិន​ធ្វើ​ពី​ក្រណាត់ មាន​ទឹកប្រាក់​សរុប​ជិត ៦​ពាន់​លាន​ដុល្លារ​អាមេរិក...

ក្រុម​អ្នក​សង្កេតការណ៍៖ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​បាន​ច្បាស់លាស់

ក្រុម​អ្នក​សង្កេតការណ៍ ព្រមាន​ថា ប្រសិនបើ​រដ្ឋាភិបាល​គ្មាន​វិធានការ​ត្រួតពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​ពិតប្រាកដ​លើ​ការ​អនុវត្ត​ការងារ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ទេ កម្ពុជា​អាច​នឹង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ បន្ទាប់ពី​បំណុល​របស់​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ខ្ចី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហក់​ឡើង​កាន់តែ​ខ្ពស់​នៅ​ឆ្នាំ​២០២៣។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៣០ តុលា នេះ​ថា ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​ដំណើរការ​ការងារ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រដ្ឋាភិបាល​មាន​ជម្រើស​ល្អ​ទាំង​សងខាង គឺ​ត្រូវ​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា លីកាដូ សហការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​កូនបំណុល និង​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ជា​ស្ថាប័ន​សាមី...

ម្ចាស់​អាជីវកម្ម​មួយ​ចំនួន​ត្អូញត្អែរ​ពី​វិធានការ​ប្រមូល​ពន្ធ ស្រប​ពេល​ជំនួញ​ពួកគេ​កំពុង​ដាំ​ក្បាល​ចុះ

ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ត្អូញត្អែរ​ពី​វិធានការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ថា​វិធានការ​នេះ​កំពុង​គាបសង្កត់​អាជីវកម្ម​របស់​ពួកគេ​កាន់តែ​ធ្ងន់​ឡើងៗ ស្រប​ពេល​ដែល​មុខជំនួញ​របស់​ខ្លួន​កំពុង​ប្រឈម​នឹង​បញ្ហា ប៉ុន្តែ​រដ្ឋាភិបាល​គ្មាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​ទាល់​តែសោះ។ ម្ចាស់​អាជីវកម្ម​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​កណ្តាល ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ ជាដើម ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ផែនការ​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេលនេះ បាន​ក្លាយ​ជា​បន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​សម្រាប់​ម្ចាស់​អាជីវកម្ម​របស់​ពួកគាត់ ព្រោះ​ថា​ពិត​មែន​តែ​គាត់​ជា​ម្ចាស់​អាជីវកម្ម​ធំៗ ប៉ុន្តែ​មិនមែន​ពួកគាត់​មាន​លុយ​សម្រាប់​ប្រតិបត្តិ​អាជីវកម្ម​របស់​ខ្លួន​ទាំងស្រុង​នោះ​ទេ ក្នុង​នោះ​ក៏​មាន​ការ​ខ្ចី​បំណុល​ពី​ធនាគារ​ដែរ ដើម្បី​ដំណើរការ​ជំនួញ​របស់​ខ្លួន។ ប្រភព​ខាងលើ​រៀបរាប់​ថា ក្រោយ​រដ្ឋាភិបាល​រឹតត្បិត​ការ​ប្រមូល​ពន្ធ...

IDEA TALK៖ ដង្ហើម​សេដ្ឋកិច្ច​ជាតិ និង​ដង្ហើម​របស់​អ្នក​ក្រ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​តុលា ឆ្នាំ​២០២៣ ស្តីអំពី៖ «ដង្ហើម​សេដ្ឋកិច្ច​ជាតិ និង​ដង្ហើម​របស់​អ្នក​ក្រ»។

IDEA TALK៖ តើ​ភាព​រលេះរលួយ​នៃ​នយោបាយ ជះ​ឥទ្ធិពល​បែប​ណា​ដល់​សេដ្ឋកិច្ច​ជាតិ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ភាព​រលេះរលួយ​នៃ​នយោបាយ ជះ​ឥទ្ធិពល​បែប​ណា​ដល់​សេដ្ឋកិច្ច​ជាតិ?»។

អ្នក​ឃ្លាំមើល៖ សន្ទុះ​សេដ្ឋកិច្ច​ថៃ​និង​វៀតណាម កំពុង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ជាច្រើន​របស់​កម្ពុជា

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា សន្ទុះ​នៃ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​វៀតណាម និង​រដ្ឋាភិបាល​ថៃ ចាប់ពី​ពេលនេះ​តទៅ នឹង​ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ជាច្រើន​របស់​កម្ពុជា។ អ្នកជំនាញ​ខាង​ផ្នែក​កិច្ចការ​រដ្ឋបាល​លោក ឱក សេរីសោភក្តិ៍ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ​ថា ថៃ​បាន​ដោះស្រាយ​បញ្ហា​នយោបាយ​ដែល​ចាក់ស្រេះ​ជាប់​គាំង​យូរ​មក​ហើយ​នោះ​បាន​ដោយ​ជោគជ័យ​នៅ​ពេលនេះ ហើយ​ដំណោះស្រាយ​នេះ​ជា​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​ស្ថិតស្ថេរ​យូរ​អង្វែង​ថែម​ទៀត។ លោក ឱក សេរីសោភក្តិ៍ អះអាង​ថា ក្រោម​ការ​ផ្សះផ្សា​បង្រួបបង្រួម​នៃ​ឧត្តមគតិ​ជាតិ​របស់​ឥស្សរជន​ដែល​ជា​មន្ត្រី​ជាន់ខ្ពស់​របស់​ថៃ ដូចជា លោក ស៊ូ រ៉ាយុទ្ធ ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ​ថៃ លោក...

នាយករដ្ឋមន្ត្រី​បញ្ឈប់​ការ​ស្នើសុំ​ច្បាប់​ដំណើរការ​អាជីវកម្ម​តូចតាច​នៅ​ថ្នាក់​រដ្ឋបាល​មូលដ្ឋាន

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត សម្រេច​បញ្ឈប់​ការ​ស្នើសុំ​ច្បាប់​ដំណើរការ​អាជីវកម្ម​តូចតាច​នៅ​រដ្ឋបាល​ថ្នាក់​ក្រុង ស្រុក និង​ខណ្ឌ បន្ទាប់ពី​មន្ត្រី​មូលដ្ឋាន​ខេត្ត​បន្ទាយមានជ័យ ចេញ​សេចក្តី​ជូនដំណឹង​ឱ្យ​អាជីវករ​តូចតាច​ចំនួន ១១​វិស័យ​ដាក់​ពាក្យ​សុំ​ច្បាប់​អនុញ្ញាត​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ពួកគេ​កាលពី​ពេល​ថ្មីៗ​នេះ។ លោក ហ៊ុន ម៉ាណែត កូនប្រុស​របស់​មេខ្លោង​ក្រាញ​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា បាន​ចេញ​អនុក្រឹត្យ​ស្ដីពី​ការ​ផ្អាក​ផ្តល់​សេវា​រដ្ឋបាល​មួយ​ចំនួន​របស់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៣ ដែល​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​បែបបទ​អាជីវកម្ម​មួយ​ចំនួន ដូចជា អាជីវកម្ម​ស្ថិត​ក្រោម​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ វិស័យ​អប់រំ យុវជន...

IDEA TALK៖ តើ​ហេតុ​អ្វី​ជីវភាព​របស់​ប្រជាជន​ខ្មែរ​កាន់តែ​ធ្លាក់​ទាប ស្រប​ពេល​ដែល​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​កាន់តែ​ទទួល​បាន​គោរមងារ​ខ្ពស់?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ហេតុ​អ្វី​ជីវភាព​របស់​ប្រជាជន​ខ្មែរ​កាន់តែ​ធ្លាក់​ទាប ស្រប​ពេល​ដែល​ថ្នាក់​ដឹកនាំ​របស់​ប្រទេស​កាន់តែ​ទទួល​បាន​គោរមងារ​ខ្ពស់?»។

Latest news

© 2021, ដេលី. All rights reserved.