TAG
ស៊ីហ្គេម
លោក ហ៊ុន សែន សន្យាថានឹងឡង់សេបទ «មីឆុង មីកំប៉ុង មីឆា» ឱ្យកាន់តែល្បី
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សន្យាថានឹងឡង់សេបទ «មីឆុង មីកំប៉ុង មីឆា» ដែលច្រៀងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដោយលោក ព្រាប សុវត្ថិ និងកញ្ញា តន់ ចាន់សីមា មុនពិធីប្រកាសបើកព្រឹត្តិការណ៍ស៊ីហ្គេមឱ្យកាន់តែល្បី បន្ទាប់ពីអ្នកវិភាគលោក គឹម សុខ រិះគន់ថាបទនេះមិនគួរច្រៀងក្នុងព្រឹត្តិការណ៍កំពូលរបស់ជាតិ។
លោក ហ៊ុន សែន បានអះអាងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី១៨ ខែឧសភា...
លោក ហ៊ុន សែន៖ បើចង់ឱ្យកម្ពុជាបើកស៊ីហ្គេមទៀត ពលរដ្ឋត្រូវតែចូលរួមការពារសន្តិភាពជាមួយរដ្ឋាភិបាល
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានក្នុងពិធីបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី៣២ កាលពីរាត្រីថ្ងៃទី១៧ ឧសភា ថា បើពលរដ្ឋខ្មែរចង់ឱ្យកម្ពុជាបើកព្រឹត្តិការណ៍បែបនេះបន្តទៀតនៅឆ្នាំ២០៤៣ ត្រូវតែចូលរួមជាមួយរដ្ឋាភិបាលរបស់លោក ដើម្បីការពារសន្តិភាពព្រោះកីឡាត្រូវរស់ក្រោមសន្តិភាព។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានលើកឡើងថា នៅពេលនេះប្រជាជនកម្ពុជាប្រាកដជាយល់យ៉ាងច្បាស់នូវអត្ថន័យនៃពាក្យថាកីឡារស់នៅក្រោមសន្តិភាព ហើយភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់កម្ពុជានៅពេលនេះ គឺជាស្មារតីនៃការសាមគ្គីភាពក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋគ្រប់និន្នាការនយោបាយ គ្រប់សាសនាទាំងអស់ទទួលយកនូវភាពជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេមនៅពេលនេះ ក្នុងនោះលោក ហ៊ុន...
អ្នកឃ្លាំមើល៖ កម្ពុជាគ្មានអ្នកនយោបាយណាពុតត្បុតដណ្តើមស្នាដៃអ្នកដទៃដូចលោក ហ៊ុន សែន ទេ
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា គ្មានអ្នកនយោបាយខ្មែរណាម្នាក់មានចរិតពុតត្បុតដណ្តើមស្នាដៃអ្នកដទៃដូចមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន នោះទេ ព្រោះថាលោក ហ៊ុន សែន តែម្នាក់គត់ដែលជាកំពូលអ្នកដណ្តើមស្នាដៃរបស់អ្នកដទៃធ្វើជារបស់ខ្លួនឯង និងសម្រាប់ក្រុមគ្រួសាររបស់គាត់។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ ឧសភា នេះថា ការកសាងគណបក្សប្រជាជនកម្ពុជាមិនមែនមានតែលោក ហ៊ុន សែន...
IDEA TALK៖ នៅពីក្រោយព្រឹត្តិការណ៍ស៊ីហ្គេម តើស្ថានការណ៍សង្គមអ្វីខ្លះដែលពលរដ្ឋមិនបានដឹង?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពី៖ «នៅពីក្រោយព្រឹត្តិការណ៍ស៊ីហ្គេម តើស្ថានការណ៍សង្គមអ្វីខ្លះដែលពលរដ្ឋមិនបានដឹង?»។
លោក Honda៖ ចង់ធ្វើឱ្យពលរដ្ឋកម្ពុជានិងក្រុមបាល់ទាត់ទទួលបានលទ្ធផលល្អ ប៉ុន្តែមិនអាចសម្រេចបំណងបាន
អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda លើកឡើងថា គម្រោងរបស់លោកជុំវិញការប្រកួតជម្រើសជាតិកម្ពុជាត្រូវបានបញ្ចប់ហើយ បើទោះបីជាលោកចង់ធ្វើឱ្យពលរដ្ឋកម្ពុជា និងក្រុមបាល់ទាត់កាន់តែរីករាយជាមួយនឹងលទ្ធផលកាន់តែប្រសើរ ប៉ុន្តែលោកមិនអាចធ្វើបាននោះទេ បន្ទាប់ពីចាញ់ការប្រកួតជាមួយក្រុមបាល់ទាត់ឥណ្ឌូនេស៊ី។
គ្រូបង្វឹកបាល់ទាត់កម្ពុជា លោក Keisuke Honda សរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១១ ខែឧសភា នេះថា ក្រុមកីឡាបាល់ទាត់កម្ពុជាទាំងអស់ គឺជាថាមពល និងក្តីសង្ឃឹមរបស់លោក ដែលជាមូលហេតុឱ្យរូបលោកបន្តការងារអស់រយៈពេល ៥ឆ្នាំរហូតដល់ទីបញ្ចប់នៅពេលនេះ។
លោក Keisuke Honda បានថ្លែងអំណរគុណដល់ក្រុមកីឡាករបាល់ទាត់កម្ពុជា...
រដ្ឋមន្ត្រីព័ត៌មានថាអ្នកកកាយរឿងអាក្រក់ពីព្រឹត្តិការណ៍ស៊ីហ្គេមជាក្រុមបំផ្លាញព្រឹត្តិការណ៍នេះ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា អ្នកបំផុសចលនាប្រឆាំងកីឡាករបរទេសដែលមកចូលរួមប្រកួតកីឡាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះ គឺជាក្រុមដែលមានចេតនាបំផ្លាញមហាព្រឹត្តិការណ៍ដែលកម្ពុជាកំពុងរៀបចំតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះថា លោកទទួលស្គាល់ថា កម្ពុជាមិនមែនជាឋានសួគ៌ទេ តែការប្រឹងប្រែងរបស់កម្ពុជាទាំងមូលជុំវិញព្រឹត្តិការណ៍ស៊ីហ្គេមនៅពេលនេះ បានត្រឹមតែរូបថត ៣សន្លឹក និងអត្ថបទបន្ទាបបន្ថោកគ្រប់បែបយ៉ាងប៉ុណ្ណោះពីលោក Mech Dara និងបក្សពួកនៅលើទំព័រកាសែតអន្តរជាតិ Nikie Asia ទៅវិញ។
លោក...
ពលរដ្ឋហៅការលាលែងពីប្រធានសហព័ន្ធកីឡាបាល់ទាត់របស់លោក សៅ សុខា ថាជាគំរូល្អ
សាធារណជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម សម្ដែងការកោតសរសើរ និងចាត់ទុកការលាលែងពីតួនាទីរបស់លោក សៅ សុខា ពីប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាថាជាការបង្ហាញនូវស្មារតីទទួលខុសត្រូវក្នុងនាមជាអ្នកថ្នាក់ដឹកនាំ បន្ទាប់ពីបរាជ័យក្នុងការប្រកួតកីឡាបាល់ទាត់បុរស U22 ជាមួយមីយ៉ាន់ម៉ា ក្នុងពូល A នៃព្រឹត្តិការណ៍ sea games។
បើតាមហ្វេសប៊ុកឈ្មោះ G Sao Sokha បានសរសេរកាលពីថ្ងៃទី៧ ខែឧសភា ថា ការលាលែងពីតួនាទីជាការគោរពនូវការសន្យាដើម្បីបង្ហាញនូវស្មារតីទទួលខុសត្រូវរបស់លោកជាមួយអ្នកគាំទ្រ ឬអ្នកទស្សនាកីឡាបាល់ទាត់ដែលបានដាក់ក្ដីសង្ឃឹមចំពោះការប្រកួតកីឡាបាល់ទាត់បុរស U22...
IDEA TALK៖ តើចម្រៀងបែបណាខ្លះដែលខ្មែរគួរបង្កើតសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសការប្រកួតកីឡាស៊ីហ្គេម?
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ស្តីអំពី៖ «តើចម្រៀងបែបណាខ្លះដែលខ្មែរគួរបង្កើតសម្រាប់ព្រឹត្តិការណ៍សំខាន់ៗ ជាពិសេសការប្រកួតកីឡាស៊ីហ្គេម?»។
លោក ហ៊ុន សែន សុំទោសជាសាធារណៈករណីចែកសំបុត្រចូលមើលកីឡាស៊ីហ្គេម
លោក ហ៊ុន សែន ចេញមុខមកសុំការយោគយល់អធ្យាស្រ័យពីពលរដ្ឋខ្មែរ ដែលរដ្ឋាភិបាលមិនមានលទ្ធភាពដោះស្រាយការចែកសំបុត្រចូលរួមពិធីបើក-បិទ និងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ព្រមទាំងសូមឱ្យពលរដ្ឋខ្មែរបញ្ឈប់ការវាយប្រហារលើអ្នករៀបចំពាក់ព័ន្ធនឹងបញ្ហាសំបុត្រតាមរយៈបណ្ដាញសង្គមបន្តទៀត ព្រោះធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តដែលពួកគេខិតខំរៀបចំព្រឹត្តិការណ៍ជាកិត្តិយសរបស់ជាតិ។
តាមរយៈសារសំឡេងជាង ៨នាទីកាលពីថ្ងៃទី០៣ ខែឧសភា នេះ លោក ហ៊ុន សែន ថ្លែងថា មូលហេតុដែលលោកចេញមកសុំការយោគយល់ និងអធ្យាស្រ័យពីពលរដ្ឋ បន្ទាប់ពីមានការរិះគន់រឿងបញ្ហាផ្ដល់សំបុត្រចូលទស្សនាបាល់ទាត់ ឬចូលរួមពិធីបើក និងបិទការប្រកួតស៊ីហ្គេម។
លោកថា ស្តាតអូឡាំពិកអាចដាក់មនុស្សបានតែ ៣ ទៅ ៤ម៉ឺននាក់...
លោក ហ៊ុន ម៉ាណែត អួតពីឪពុកថាបាននាំកិត្តិយសជូនជាតិដ៏ធំធេងក្នុងការរៀបចំកីឡាស៊ីហ្គេម
កូនប្រុសច្បងរបស់មេដឹកនាំខ្មែរដែលកំពុងត្រៀមស្នងមរតកអំណាចដ៏ចម្រូងចម្រាស លោក ហ៊ុន ម៉ាណែត អួតពីឪពុករបស់ខ្លួនថាជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នៅពេលនេះ ដែលបាននាំកិត្តិយស និងជាមោទកភាពដ៏ធំធេងមួយសម្រាប់ប្រទេសកម្ពុជា។
លោក ហ៊ុន ម៉ាណែត លើកឡើងក្នុងពិធីបញ្ចុះខណ្ឌសីមាក្នុងវត្តបទុមវង្សា នៅក្នុងខេត្តកណ្តាល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នេះថា លោក ហ៊ុន សែន ពិតជាមេដឹកនាំទទួលខុសត្រូវខ្ពស់លើជោគវាសនាជាតិ និងប្រជាជន ដោយបានធ្វើឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញ...