28 C
Phnom Penh

TAG

ស ខេង

កម្ពុជា​ស្នើ​អូស្ត្រាលី​ជួយ​បន្សាប​សារធាតុ​គីមី​ជាង​៣០០​តោន​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​សុខភាព​ពលរដ្ឋ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា​កម្ពុជា​កំពុង​ស្នើ​ទៅ​មន្ត្រី​ជំនាញ​ប្រទេស​អូស្ត្រាលី ឱ្យ​ជួយ​បន្សាប​សារធាតុ​គីមី​សម្រាប់​ផ្សំ​ធ្វើជា​គ្រឿងញៀន​ជាង ៣០០​តោន ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ពលរដ្ឋ និង​បរិស្ថាន បន្ទាប់ពី​សមត្ថកិច្ច​រឹបអូស​បាន​កាលពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​ទី​២២ ខែ​មីនា លោក ស ខេង ថ្លែង​ថា កន្លងមក​សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​រក​ឃើញ​ទីតាំង​ធំៗ​មួយ​ចំនួន​ដែល​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ក្នុង​ការ​នាំចូល​សារធាតុ​គីមី​មក​ផ្សំ​ធ្វើជា​គ្រឿងញៀន ដើម្បី​យក​មក​កែច្នៃ និង​ផលិត​ក្នុង​បំណង​ជួញដូរ​ដោយ​ខុសច្បាប់។ លោក​បន្ត​ថា...

លោក ស ខេង ប្រាប់​ពលរដ្ឋ​ឈប់​ជួល​ដី​ឱ្យ​វៀតណាម​ព្រោះ​ទំនាស់​ដីធ្លី​តាម​ព្រំដែន​ពិបាក​ដោះស្រាយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រាប់​ទៅ​អាជ្ញាធរ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម ត្រូវ​ពង្រឹង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​ខ្លួន និង​ត្រូវ​ប្រាប់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​ជួល​ដី​ទៅ​ពលរដ្ឋ​វៀតណាម​អាស្រ័យ​ផល​បន្ត​ទៀត ព្រោះ​វា​អាច​នឹង​បង្ក​ជា​ទំនាស់​ដីធ្លី​ដែល​ពិបាក​ដោះស្រាយ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នៅ​ខេត្ត​ព្រៃវែង នា​ថ្ងៃ​ទី​២២ ខែ​មីនា លោក ស ខេង អះអាង​ថា អាជ្ញាធរ​នៅ​តាម​ព្រំដែន​ត្រូវ​ពង្រឹង​ការ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​បន្ថែម​ទៀត ខណៈ​នគរបាល​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​សន្តិសុខ​តាម​ព្រំដែន ដើម្បី​ទប់ស្កាត់​ការ​លួច​ឆ្លងដែន និង​ការ​រត់​ពន្ធ​ខុស​ច្បាប់​ចូល​កម្ពុជា។ លោក ស ខេង...

លោក ស ខេង អះអាង​ថា​ឃាតកម្ម​កន្លង​មក​កំពុង​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ថា ករណី​ឃាតកម្ម​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លងមក កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ស្រាវជ្រាវ​របស់​សមត្ថកិច្ច។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ទៅកាន់​អ្នក​រាយការណ៍​ពិសេស​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ លោក Vitit Muntarbhorn តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២២ ថា ចំពោះ​ករណី​ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​មួយ​ចំនួន អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​ស្រាវជ្រាវ​នៅឡើយ។ លោក​បញ្ជាក់​ថា ឃាតកម្ម​ដែល​បាន​កើតឡើង​នៅ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ មាន​មួយ​ចំនួន​ត្រូវ​បាន​ស្ថាប័ន​តុលាការ​កម្ពុជា​ធ្វើការ​សម្រេច​រួចរាល់​ហើយ ប៉ុន្តែ​ក្នុង​ចំណោម​រឿង​ទាំងនោះ ករណី​ខ្លះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​របស់​អាជ្ញាធរ និង​ករណី​ខ្លះ​ទៀត​កំពុង​ដំណើរ​តាម​នីតិវិធី​របស់​តុលាការ​តាម​លំដាប់លំដោយ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​រិះគន់​ជាបន្តបន្ទាប់​នូវ​ការ​ទទួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​កម្ពុជា...

លោក ស ខេង ដាស់តឿន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​ក្នុង​ខេត្ត​ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច ដាស់តឿន​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដាក់​ចេញ​នូវ​វិធានការ​បញ្ឈប់​ករណី​ឧក្រិដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ឲ្យ​បាន​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០២២ ខាងមុខ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ពេល​ថ្មីៗ​នេះ​ថា ករណី​ឧក្រិដ្ឋ​សាហាវ​ឃោរឃៅ​នា​ពេល​កន្លងមក​ក្នុង​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ជាពិសេស​ប៉ះពាល់​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​អ្នក​វិនិយោគ​ចិន​ដែល​មាន​បំណង​ធ្វើ​វិនិយោគ​នៅ​កម្ពុជា។ លោក ស ខេង ថា​លោក​ទទួល​បាន​របាយការណ៍​ពី​ស្នងការ​ប៉ូលិស​ខេត្ត​ព្រះសីហនុ បង្ហាញ​ពី​បទល្មើស​សាហាវៗ​កន្លងមក ដូចជា​ករណី​ចាប់​ជំរិត អំពើ​ឃាតកម្ម ការ​ធ្វើ​ទារុណកម្ម និង​ការ​ឆក់ប្លន់ ជាដើម។ លោក​ថា ប្រសិនបើ​អាជ្ញាធរ​ខេត្ត​មិន​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​ទេ...

លោក ស ខេង ថា​ព្រៃឈើ​ពី​មុន​មើល​មេឃ​មិន​ឃើញ តែ​ឥឡូវ​រក​កន្លែង​ជ្រក​បាំង​ថ្ងៃ​មិន​បាន

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន។ លោក​បន្ត​ថា កាលពី​មុន កម្ពុជា​សម្បូរ​ព្រៃឈើ​ហូរហៀរ មើល​មេឃ​មើល​ថ្ងៃ​មិន​ឃើញ តែ​ឥឡូវ​រក​កន្លែង​ជ្រក​បាំង​ថ្ងៃ​ក៏​មិន​បាន​ដែរ។ ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១ នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ លោក ស ខេង បាន​រំឭក​ថា នៅ​ទសវត្សរ៍​៩០ ព្រៃឈើ​នៅសល់​ច្រើន​ដែរ ប៉ុន្តែ​មក​ដល់​ពេលនេះ ព្រៃឈើ​ដែល​ជា​ធនធាន​ធម្មជាតិ​នៅសល់​តិចតួច​ប៉ុណ្ណោះ។...

លោក ស ខេង៖ ប្រទេស​ខ្លះ​មិន​ទទួលយក​អ្នកទោស​ជា​ជនជាតិ​ខ្លួន​ដែល​កម្ពុជា​បញ្ជូន​ទៅវិញ​ទេ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ប្រទេស​មួយ​ចំនួន​មិន​ទទួលយក​អ្នកទោស​ដែល​ជា​ជនជាតិ​របស់​ខ្លួន​ឡើយ បន្ទាប់ពី​ប្រព្រឹត្ត​បទល្មើស​នៅ​កម្ពុជា ហើយ​អាជ្ញាធរ​ចាប់​បញ្ជូន​ទៅវិញ ដែល​ករណី​នេះ​បាន​ក្លាយ​ជា​បន្ទុក​មួយ​ផ្នែក​ទៀត​ដល់​កម្ពុជា។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ និង​ទិសដៅ​បន្ត​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ពុធ ទី​៩ មីនា នេះ លោក ស ខេង បាន​ថ្លែង​ថា មាន​តែ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប៉ុណ្ណោះ​ដែល​សហការ​ល្អ​ជាមួយ​កម្ពុជា ដោយ​ទទួល​យក​អ្នកទោស​ជា​ជនជាតិ​របស់​ខ្លួន​វិញ ហើយ​បន្ត​យក​ទៅ​អនុវត្ត​ទោស​នៅ​ប្រទេស​ចិន ក្រោយ​បញ្ចប់​ការ​បំពេញ​បែបបទ​នៅ​កម្ពុជា។ ចំណែក​ប្រទេស​ខ្លះ លោក...

លោក ស ខេង នឹង​ជួប​ជាមួយ​ភាគី​ពាក់ព័ន្ធ​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ខណៈ​ស្ថានទូត​អាល្លឺម៉ង់​អំពាវនាវ​ឲ្យ​វិល​ចូល​តុ​ចរចា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង គ្រោង​នឹង​ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី​៩ មីនា នេះ ដើម្បី​ស្វែងរក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (NAGA World) ខណៈ​ស្ថានទូត​អាល្លឺម៉ង់ អំពាវនាវ​ជា​ថ្មី​ឱ្យ​ភាគី​ពាក់ព័ន្ធ​នៅ​ក្នុង​វិវាទ​ការងារ​វិល​ចូល​តុ​ចរចា ដើម្បី​ស្វែងរក​ដំណោះស្រាយ។ យោង​តាម​លិខិត​អញ្ជើញ​មួយ​ច្បាប់​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៤ ខែ​មីនា ឆ្នាំ​២០២២ ដែល​ទើប​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​៨ មីនា នេះ បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង...

លោក ស ខេង៖ យុត្តិធម៌​នៅ​ថ្នាក់​មូលដ្ឋាន​សំខាន់​ជាង​អំណោយ​ដែល​ចែក​ជូន​ពលរដ្ឋ

អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា បើសិនជា​បញ្ហា​ក្នុង​មូលដ្ឋាន​មិន​ត្រូវ​បាន​ដោះស្រាយ និង​គ្មាន​យុត្តិធម៌ ហើយ​មាន​ការ​ប្រកាន់​និន្នាការ​នយោបាយ​ទៀត​នោះ ទោះបីជា​យក​អំណោយ​ទៅ​ចែក​ជូន​ពលរដ្ឋ ក៏​ពួកគាត់​មិន​ជឿ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល​ដែរ។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២២ នា​ថ្ងៃ​ទី​៣ ខែ​មីនា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​អំពាវនាវ​ដល់​រដ្ឋបាល​រាជធានី-ខេត្ត ត្រូវ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​តាម​សំណើ​សំណូមពរ​នៅ​មូលដ្ឋាន​ឱ្យ​បាន​ល្អ។ លោក​បន្ត​ថា ការ​ផ្ដល់​ជំនួយ​មនុស្សធម៌​ជា​សម្ភារៈ ជា​ថវិកា...

ក្រសួង​មហាផ្ទៃ​លុប​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ​ចេញពី​បញ្ជី​ដោយសារ​បញ្ហា​ស្នាមមេដៃ

ក្រសួង​មហាផ្ទៃ សម្រេច​លុប​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ ចេញពី​បញ្ជី​បង្កើត​គណបក្ស​នយោបាយ តាម​បទប្បញ្ញត្តិ​ស្ដីពី​ច្បាប់​គណបក្ស​នយោបាយ ក្រោយ​ពី​រក​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រមូល​ស្នាមមេដៃ​ដើម្បី​ស្នើសុំ​ចុះបញ្ជី​នា​ពេល​កន្លងមក។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​កាន់​អំណាច លោក ស ខេង កាលពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២២ បាន​ចុះហត្ថលេខា​យល់ព្រម​លុប​ឈ្មោះ​គណបក្ស​បេះដូង​ជាតិ ចេញពី​បញ្ជី​បង្កើត​គណបក្ស​នយោបាយ បន្ទាប់ពី​គណបក្ស​នេះ​រង​ការ​ចោទប្រកាន់​ថា​បាន​ក្លែង​បន្លំ​ស្នាម​ផ្ដិត​មេដៃ​នៅពេល​ដែល​បាន​សុំ​បង្កើត​គណបក្ស​នយោបាយ​កាលពី​អំឡុង​ឆ្នាំ​២០២១ កន្លងមក។ កាលពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ស្នាមមេដៃ​សមាជិក​ជាង ៤​ពាន់​នាក់​របស់​គណបក្ស​បេះដូង​ជាតិ ចំនួន ២០​រូប...

លោក ស ខេង ហាម​មន្ត្រី​រាជការ​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើ​សកម្មភាព​បក្ស​នយោបាយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ហាម​មន្ត្រី​រាជការ​ស៊ីវិល​យក​ម៉ោង​បម្រើ​ការងារ​រដ្ឋ សម្ភារៈ ទីកន្លែង និង​មធ្យោបាយ​ដឹកជញ្ជូន​របស់​រដ្ឋ ទៅ​ធ្វើ​សកម្មភាព​ឃោសនា​បោះឆ្នោត​ឲ្យ​គណបក្ស​នយោបាយ។ លោក ស ខេង បាន​ចេញ​លិខិត​ណែនាំ​មួយ​ចុះ​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ផ្ញើ​ជូន​ទៅកាន់​អភិបាល​រាជធានី-ខេត្ត ស្ដីពី​ការ​សុំ​ច្បាប់​ឈប់​សម្រាក​របស់​មន្ត្រី​រាជការ​ស៊ីវិល និង​ការ​សុំ​ច្បាប់​ឈប់​ពិសេស​របស់​មន្ត្រី​រាជការ​ស៊ីវិល ដែល​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថា ចំពោះ​មន្ត្រី​រាជការ​ដែល​មាន​បំណង​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ មន្ត្រី​រាជការ​នោះ​ត្រូវ​ដាក់​ពាក្យ​សុំ​ឈប់​ពិសេស​ឲ្យ​បាន​យ៉ាងតិច​មុន ៧​ថ្ងៃ​នៃ​ការ​មក​ដល់​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ លិខិត​ដដែល​ថា ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត មន្ត្រី​រាជការ​ស៊ីវិល និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ ត្រូវ​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់...

Latest news