ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
31.8
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស ខេង
នយោបាយ
គ.ជ.ប អំពាវនាវដល់បក្សនយោបាយគោរពបទប្បញ្ញត្តិនិងគោលការណ៍ច្បាប់ពេលឃោសនា
ឌឹ ខេមបូឌា ដេលី
-
May 19, 2022
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គណបក្សនយោបាយ និងអ្នកគាំទ្រទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយសន្តិវិធី សុវត្ថិភាព និងអហិង្សា។ ក្នុងសេចក្ដីអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឱ្យដឹងថា ការឃោសនាបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូលអ្នកបោះឆ្នោតឱ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ។ ដូច្នេះ ដោយអនុលោមទៅតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ជាការឃោសនាបោះឆ្នោតដែលមានបំណងឱ្យគណបក្សនយោបាយដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត និងបេក្ខជនធ្វើការផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អ្នកបោះឆ្នោត។ គ.ជ.ប លើកឡើងថា ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយប្រព្រឹត្តទៅដោយសន្តិវិធី...
នយោបាយ
លោក ស ខេង ណែនាំមន្ត្រីក្រោមឱវាទដោះស្រាយសំណើនានាជូនសមាជិកបក្សនៅមូលដ្ឋាន
ឌឹ ខេមបូឌា ដេលី
-
May 3, 2022
អនុប្រធានបក្សកាន់អំណាច លោក ស ខេង ណែនាំឱ្យមន្ត្រីក្រោមឱវាទរបស់លោកដោះស្រាយសំណូមពរ និងសំណើនានាដល់សមាជិកគណបក្សរបស់ខ្លួននៅមូលដ្ឋាន ដែលជួបបញ្ហានានាក្នុងជីវភាពរស់នៅ និងផ្តល់សេវាសាធារណៈដល់ពលរដ្ឋឱ្យបានល្អប្រសើរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីសម្ពោធអគារទីស្នាក់ការគណបក្សកាន់អំណាចស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ថា ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែរៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ក្នុងការដោះស្រាយបញ្ហា កង្វល់ និងសំណូមពរនានា ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅតាមសេចក្ដីត្រូវការរបស់ពលរដ្ឋ។ លោក...
នយោបាយ
លោក ស ខេង ចេញទៅពិនិត្យសុខភាពនៅប្រទេសបារាំងជាលើកទីពីរ
ឌឹ ខេមបូឌា ដេលី
-
May 3, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាកចេញពីកម្ពុជាធ្វើដំណើរទៅកាន់សាធារណរដ្ឋបារាំង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ រយៈពេលមួយសប្តាហ៍ ដើម្បីបន្តពិនិត្យតាមដានសុខភាពជាលើកទីពីរ តាមការតម្រូវរបស់វេជ្ជបណ្ឌិត។ ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នេះថា ក្រោយពីពិនិត្យសុខភាព និងទទួលការព្យាបាលសុខភាពនៅប្រទេសបារាំង កាលពីដើមខែសីហា ឆ្នាំ២០២១ អនុប្រធានបក្សកាន់អំណាច លោក ស ខេង ត្រូវបានវេជ្ជបណ្ឌិតប្រទេសបារាំង...
នយោបាយ
លោក ស ខេង៖ ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ គឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ
ខេមបូឌា ដេលី
-
May 1, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា ការបោះឆ្នោតនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិកន្លងមក រួមទាំងការបោះឆ្នោតអាណត្តិទី៥ ឆ្នាំ២០២២ ខាងមុខនេះ គឺដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រចាំឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាពេលខាងមុខនេះ គឺជាដំណាក់កាលតស៊ូប្រកបដោយការប្រកួតប្រជែងយ៉ាងតឹងតែង...
គ្រឿងញៀន
លោក ស ខេង បញ្ជាសមត្ថកិច្ចរកមូលហេតុដែលនាំឱ្យមានការធ្វើអត្តឃាតកាន់តែច្រើន
ឌឹ ខេមបូឌា ដេលី
-
April 27, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅសមត្ថកិច្ចឲ្យរកមូលហេតុដែលនាំឱ្យមានការធ្វើអត្តឃាត ក្រោយពីរបាយការណ៍ក្នុងត្រីមាសទី១ នៃឆ្នាំ២០២២ បង្ហាញថា ចំនួនអ្នកធ្វើអត្តឃាតនៅកម្ពុជាមានកាន់តែច្រើន ហើយភាគច្រើននៃអ្នកសម្លាប់ខ្លួនទាំងនោះគឺជាក្មេងៗ។ ការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារនៅវត្តមុនីរតនប្បភា ហៅវត្តថ្មី ស្ថិតនៅឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២។ លោក ស ខេង បានបញ្ជាទៅសមត្ថកិច្ចត្រូវស្រាវជ្រាវរកមូលហេតុឱ្យបានច្បាស់ ដើម្បីងាយស្រួលក្នុងការដោះស្រាយក្រោយពីលោកតាមដានព័ត៌មានសង្គម បូករួមទាំងការទទួលបានរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាល ដោយមើលឃើញថា...
គ្រឿងញៀន
នគរបាលពីររូបពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួល
ខេមបូឌា ដេលី
-
April 24, 2022
អគ្គស្នងការនគរបាលជាតិ ចូលរួមរំលែកទុក្ខគ្រួសារសពមន្ត្រីនគរបាល ២រូបនៅខេត្តកណ្តាល ដែលបានពលីជីវិតនៅក្នុងប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដោយចាត់ទុកជាការបាត់បង់នូវមន្ត្រីនគរបាលដ៏អង់អាចក្លាហានដែលបានលះបង់កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពរបស់សង្គមជាតិ។ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានចេញសារលិខិតរំលែកទុក្ខកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះថា មន្ត្រីនគរបាលជាតិមានក្តីរន្ធត់យ៉ាងខ្លាំងនៅពេលទទួលដំណឹងថា វរសេនីយ៍ឯក លោក ជុច សុភា ដែលមានអាយុ ៥០ឆ្នាំជានាយនគរបាលប៉ុស្តិ៍ឃុំទួលព្រិច និងលោក...
នយោបាយ
លោក ស ខេង៖ អ្នកនយោបាយបច្ចុប្បន្នមានភាពចាស់ទុំដោយមិនបង្កើតសត្រូវស្លាប់រស់នឹងគ្នា
ខេមបូឌា ដេលី
-
April 13, 2022
អនុប្រធានបក្សកាន់អំណាច និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា សព្វថ្ងៃនេះ ពលរដ្ឋ និងអ្នកនយោបាយខ្មែរមានភាពចាស់ទុំផ្នែកនយោបាយជាងមុន ដោយមិនមានការបង្កហិង្សា ឬការបង្កើតសត្រូវស្លាប់រស់នៅតាមមូលដ្ឋានដោយសារតែនិន្នាការនយោបាយខុសគ្នានោះទេ។ លោកបន្តថា អ្នកនយោបាយខ្មែរ និងពលរដ្ឋខ្មែរ គឺជាមិត្តនឹងគ្នា គ្រាន់តែមានទស្សនៈគំនិតផ្ទុយគ្នាប៉ុណ្ណោះ ប៉ុន្តែសុទ្ធសឹងតែមានគោលបំណងចង់ឱ្យប្រទេសរីកចម្រើនដូចគ្នា។ ដូច្នេះមិនអាចចាត់ទុកជាតិសាសន៍ខ្លួនឯងជាសត្រូវស្លាប់រស់នោះទេ នេះហើយគឺជាវប្បធម៌ប្រជាធិបតេយ្យ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា នៅក្នុងប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទោះបីជាមានការឈ្លោះទាស់ទែងខ្វែងគំនិតគ្នាទាំងនៅក្នុងអង្គជំនុំណាមួយ ឬនៅក្នុងសភាជាតិខ្លាំងប៉ុនណាក៏ដោយ ក៏មិនមានការចងគំនុំគុំកួននឹងគ្នាដែរ។ លោក ស ខេង...
ព័ត៌មានជាតិ
លោក ស ខេង ស្នើចិនឲ្យជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយស្ដីពីទាសករឈាមនៅកម្ពុជា
ខេមបូឌា ដេលី
-
April 10, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង សរសេរលិខិតផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន ឱ្យជួយលុបបំបាត់ព័ត៌មានក្លែងក្លាយស្ដីពី ទាសករឈាមនៅកម្ពុជា ព្រោះវាបានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានលើកឡើងក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលហៅកាត់ថា គ.ជ.ប.ជ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ថា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតែងតែយកចិត្តទុកដាក់ពីស្ថានភាព និងការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំចំពោះល្បិចកលថ្មីៗនៃជនល្មើស ដែលធ្វើការជួញដូរមនុស្សយ៉ាងហ្មត់ចត់។ លោក ស ខេង...
ព័ត៌មានជាតិ
ទូតអាល្លឺម៉ង់អំពាវនាវជាថ្មីឱ្យភាគីពាក់ព័ន្ធពន្លឿនដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍
ខេមបូឌា ដេលី
-
April 8, 2022
ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា អំពាវនាវជាថ្មីទៀតឱ្យភាគីពាក់ព័ន្ធពន្លឿនការដោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដោយថាការអូសបន្លាយពេលវេលាយូរ នឹងធ្វើឱ្យវិវាទនេះកាន់តែពិបាកដោះស្រាយ។ ការអំពាវនាវរបស់ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Christian Berger ធ្វើឡើងតាមរយៈហ្វេសប៊ុកស្ថានទូតកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ខណៈវិវាទការងាររវាងកូដករ និងក្រុមហ៊ុនណាហ្គា មិនទាន់មានដំណោះស្រាយ។ លោក Christian Berger លើកឡើងថា កន្លងមក ក្រសួងមហាផ្ទៃបានជំរុញទៅភាគីពាក់ព័ន្ធទាំងអស់ឱ្យចាប់ផ្តើមដំណើរការចរចាក្នុងការដោះស្រាយវិវាទការងាររបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ទទួលបានជោគជ័យ។ លោកបន្តថា ស្ថានភាពវិវាទការងាររវាងកូដករ និងក្រុមហ៊ុនណាហ្គា ស្រដៀងគ្នានៅប្រទេសអាល្លឺម៉ង់ដែរ...
ច្បាប់
លោក ស ខេង បញ្ជាឱ្យចាប់និងបណ្ដេញជនជាតិណាដែលចូលកម្ពុជាដោយខុសច្បាប់
ខេមបូឌា ដេលី
-
April 8, 2022
អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បញ្ជាទៅកងកម្លាំងតាមព្រំដែនឱ្យចាប់ និងបណ្ដេញជនជាតិបរទេសណាដែលបានឆ្លងដែនចូលកម្ពុជាដោយគ្មានលិខិតស្នាម ឬស្នាក់នៅដោយគ្មានច្បាប់ទម្លាប់ចេញពីកម្ពុជា ហើយមិនត្រូវទុកបញ្ហានេះឲ្យគរពិបាកដោះស្រាយទៀតនោះទេ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្តរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ លោក ស ខេង បានថ្លែងនៅចំពោះមុខមន្ត្រីនគរបាលអន្តោប្រវេសន៍ជាច្រើនថា មន្ត្រីសមត្ថកិច្ចអន្តោប្រវេសន៍ត្រូវតែគ្រប់គ្រងជនអន្តោប្រវេសន៍ដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ក្នុងប្រទេសកម្ពុជាឲ្យបានម៉ត់ចត់ និងម៉ឺងម៉ាត់ ដោយមិនទុកឲ្យមានអ្នកដែលចូលមករស់នៅមិនស្របច្បាប់នៅក្នុងប្រទេសកម្ពុជាទេ។ លោក ស ខេង អះអាងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានអនុវត្តការងារដកហូតឯកសារខុសច្បាប់ដែលកាន់កាប់ដោយមិនប្រក្រតីពីជនបរទេសដោយជោគជ័យ។ ករណីនេះលោកថា...
1
...
7
8
9
...
14
Page 8 of 14
Latest news
រាជរដ្ឋាភិបាលខ្មែរ ចោទរាជរដ្ឋាភិបាលថៃ ថាពន្យារពេលចរចារឿងព្រំដែន
July 22, 2026
ស្ថានភាពសេដ្ឋកិច្ចជាតិ និង ទំនាក់ទំនងពាណិជ្ជការអន្តរជាតិ
July 22, 2026
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
© 2021,
ដេលី
. All rights reserved.