26 C
Phnom Penh

TAG

ហ៊ុន កុសល

សកម្មជន​ថា​ការ​ស្វែងរក​យុត្តិធម៌​តាម​គោល​នយោបាយ​អហិង្សា​លោក កឹម សុខា សល់​ត្រឹម​អនុស្សាវរីយ៍

សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លើកឡើង​ថា អនុស្សាវរីយ៍​ដែល​ធ្លាប់​តស៊ូ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​សង្គម ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​គោលនយោបាយ​អហិង្សា​របស់​លោក កឹម សុខា កន្លងមក គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ បន្ទាប់ពី​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ​បាន​នាំគ្នា​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច​ដើម្បី​ទទួល​អំណាច និង​បុណ្យ​ស័ក្តិ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក យ៉ង់ ស៊ីណេត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា អនុស្សាវរីយ៍​ដែល​ធ្លាប់​តែ​តស៊ូ​ជាមួយ​គ្នា​ស្វែងរក​យុត្តិធម៌​សង្គម ស្វែងរក​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​គោលនយោបាយ​អហិង្សា​កន្លងមក គ្រាន់តែ​ជា​ការ​ចងចាំ​ប៉ុណ្ណោះ ព្រោះ​ថា​អនុស្សាវរីយ៍​ដ៏​ជូរចត់ និង​ផ្អែមល្ហែម​ដែល​ខំ​តស៊ូ​ដើម្បី​ទឹកដី​ដ៏​កម្សត់​របស់​ខ្លួន ត្រូវ​រលាយ​ទៅវិញ​ត្រឹមតែ​បាយ ១​ចាន និង​សាច់​មួយ​ដុំ​ទៅ​វិញ។ សមាជិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ត្អូញត្អែរ​ថា...

មន្ត្រី​និង​សកម្មជន​ស្និទ្ធ​លោក កឹម សុខា ៤​នាក់​ត្រូវ​បាន​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​បន្ទាប់ពី​ចុះចូល

សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក កឹម សុខា សរុប​ចំនួន ៤​នាក់​ហើយ​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា តាម​សំណើ​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បន្ទាប់ពី​ពួកគេ​សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។ អតីត​សមាជិក​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ២​រូប ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ នេះ ក្រោយ​ពេល​ពួកគេ​សម្រេច​ចុះចូល​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ប៉ែន ផល្លីកា ដែល​ជា​អតីត​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​សៀមរាប...

លោក ហ៊ុន កុសល ត្រូវ​បាន​តែងតាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី

ព្រះករុណា​ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន កុសល ជា​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តាម​សំណើ​របស់​លោក ហ៊ុន សែន បន្ទាប់ពី​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ពេល​ថ្មីៗ​នេះ។ យោង​តាម​ព្រះរាជក្រឹត្យ​ដែល​បាន​ឡាយព្រះហស្តលេខា​នៅ​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ការ​ត្រាស់​បង្គាប់​តែងតាំង​លោក ហ៊ុន កុសល ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី បាន​ធ្វើឡើង​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាលពី​ថ្ងៃទី​២៣...

មន្ត្រី CNRP ពឹងពាក់​មេធាវី​ឱ្យ​ជួយ​ការពារ​ក្ដី​ជូន​លោក ហ៊ុន កុសល សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ពឹងពាក់​មេធាវី​លោក សឺន ជុំជួន ឱ្យ​ជួយ​ការពារ​ក្តី​ជូន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល ក្រោយពី​រង​នូវ​ការ​ចោទប្រកាន់​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ពី​លោក ហ៊ុន សែន និង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មេសា នេះ​ថា ការ​ចោទប្រកាន់​របស់​លោក...

មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឱ្យ​លោក មាជ សុវណ្ណារ៉ា ចូល​សួរ​សុខទុក្ខ​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន

អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​រារាំង​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​សួរ​សុខទុក្ខ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស​ទេ​នៅ​ថ្ងៃ​ចន្ទ ទី​២៧ មីនា នេះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មីនា នេះ​ថា លោក​មិន​យល់​ពី​នីតិវិធី​របស់​មន្ត្រី​ពន្ធនាគារ...

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ​និង​ដោះលែង​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន

វេទិកា​ពលរដ្ឋ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ដោយ​ឥត​លក្ខខណ្ឌ ព្រោះ​ការ​លើកឡើង​របស់​សកម្មជន​នយោបាយ​ទាំង​ពីរ​នេះ​ជា​ទម្រង់​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ មិនមែន​ជា​ការ​ញុះញង់​ដូច​ការ​ចោទប្រកាន់។ វេទិកា​ពលរដ្ឋ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ទាំង​ពីរ​នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រង់​មាត្រា​៤១ ដែល​បាន​ចែង​អំពី​សេរីភាព​ខាង​ការ​បញ្ចេញមតិ សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ និង​សេរីភាព​ខាង​ការ​ប្រជុំ​យ៉ាង​ធ្ងន់ធ្ងរ។ ប្រភព​ដដែល​អះអាង​ថា ការ​ចាប់​ខ្លួន​នេះ​ក៏​ជា​ការ​រំលោភ​លើ​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស​ត្រង់​មាត្រា​១៩ ដែល​បាន​ចែង​អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​ការ​សម្ដែង​មតិ​ផង​ដែរ ព្រោះ​ថា​មាត្រា​នេះ​បាន​ចែង​យ៉ាង​ច្បាស់​ថា សិទ្ធិ​នេះ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ដោយ​គ្មាន​ការ​ជ្រៀតជ្រែក...

លោក ហ៊ុន សែន អះអាង​ថា​លោក​ជា​អ្នក​បញ្ជា​ឱ្យ​ចាប់​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល

បុរស​ខ្លាំង លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​ថា លោក​ជា​អ្នក​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល កាលពី​ថ្ងៃទី​២១ មីនា ត្រឹមតែ​ជាង ១​ម៉ោង​ប៉ុណ្ណោះ ព្រោះ​ពួកគេ​ប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រ។ ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា នា​ថ្ងៃ​ពុធ នេះ បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន ថ្លែង​ថា ការ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​លោក...

IDEA TALK៖ តើ​ការ​ចាប់​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ធ្វើ​ឡើង​តាម​បែប​កំហឹង ឬ​ជា​ការ​សងសឹក​ផ្នែក​នយោបាយ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ការ​ចាប់​ខ្លួន​លោក យឹម ស៊ីណន និង​លោក ហ៊ុន កុសល ធ្វើ​ឡើង​តាម​បែប​កំហឹង ឬ​ជា​ការ​សងសឹក​ផ្នែក​នយោបាយ?»។

សមត្ថកិច្ច​ចាប់​ខ្លួន​លោក ហ៊ុន កុសល និង​លោក យឹម ស៊ីណន ក្រោយ​បញ្ចេញមតិ​លើ​ហ្វេសប៊ុក

សកម្មជន​ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​លោក ហ៊ុន កុសល ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក យឹម ស៊ីណន ជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ត្រូវ​បាន​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ហើយ​នៅ​ថ្ងៃ​អង្គារ ទី​២១ មីនា នេះ បន្ទាប់ពី​ពួកគេ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជុំវិញ​ការ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា ឬ​ភ្លើង​ជ័យ​សម្រាប់​សម្ពោធ​កីឡា​ស៊ីហ្គេម​របស់​ព្រះមហាក្សត្រ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ភ្ជាប់​រូបថត​ព្រះមហាក្សត្រ​ចូលរួម​ពិធី​ព្រះរាជទាន​ព្រះអគ្គីជ័យ​កីឡា​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ នៅ​ខេត្ត​សៀមរាប...

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ឱ្យ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​អូស​ទាញ​សមាជិក​បក្ស​ដទៃ​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ និង​ជា​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​កាន់​អំណាច​ខេត្ត​ត្បូងឃ្មុំ លោក គឹម សន្តិភាព ជំរុញ​ឱ្យ​ក្រុម​ការងារ​យុវជន​របស់​គណបក្ស​កាន់​អំណាច រៀបចំ​ផែនការ​សកម្មភាព​ពង្រីក​សមាជិក​ថ្មី ដោយ​ការ​អូស​ទាញ​សមាជិក​បក្ស​ដទៃ​ឱ្យ​គាំទ្រ​បក្ស​កាន់​អំណាច ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព លើកឡើង​នៅ​ក្នុង​កម្មវិធី​ជួបជុំ​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ឃុំ​វាលម្លូ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​២០ ខែ​មករា នេះ​ថា សមាជិក​របស់​គណបក្ស​កាន់​អំណាច​ទាំងអស់​ត្រូវ​គោរព​តាម​គោលនយោបាយ​របស់​គណបក្ស និង​ត្រូវ​អូស​ទាញ​យុវជន​បក្ស​ដទៃ​ឱ្យ​ងាក​មក​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ដើម្បី​យក​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ​ឱ្យ​បាន។ លោក​អំពាវនាវ​ឱ្យ​ក្រុម​ការងារ​យុវជន​គ្រប់​ជាន់ថ្នាក់​ក្នុង​ឃុំ​វាលម្លូ ពង្រឹង​និង​ខិតខំ​អនុវត្ត​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ផែនការ​សកម្មភាព​ការងារ​ពង្រីក​សមាជិក​បក្ស...

Latest news