TAG
ហ៊ុន កុសល
ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីជាង៥៧ម៉ឺននាក់ក្នុងដំណើរការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស៤៩ថ្ងៃ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប នឹងបញ្ចប់ដំណើរការនៃការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេសនៅថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីដំណើរការអស់រយៈពេល ៤៩ថ្ងៃដែលមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មីគិតត្រឹមថ្ងៃពុធ មានចំនួនជាង ៥៧ម៉ឺននាក់ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីមានជាង ២៤ម៉ឺននាក់។
គ.ជ.ប បានដាក់ដំណើរការកម្មវិធីចុះឈ្មោះបោះឆ្នោតសម្រាប់អ្នកចុះឈ្មោះបោះឆ្នោតថ្មីមានរយៈពេល ៤៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នេះ ហើយដំណើរការនេះនឹងបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី៨ ធ្នូ ខណៈអ្នកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន ៥៧ម៉ឺន ៣១៥៩នាក់...
លោក គឹម សុខ៖ លោក ហ៊ុន ម៉ានី បញ្ជាឱ្យគ្រូបង្រៀនស្រង់ឈ្មោះសិស្សព្រមចូល “សសយក” បញ្ជូនទៅក្រសួងអប់រំ
លោក គឹម សុខ ថាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បញ្ជាឱ្យលោកគ្រូអ្នកគ្រូតាមសាលាវិទ្យាល័យមួយចំនួនស្រង់ឈ្មោះសិស្សដែលព្រមចូលជាសមាជិកសហជីពរបស់ខ្លួន ដើម្បីបញ្ជូនទៅក្រសួងអប់រំ ជួយសម្រួលលទ្ធផលនៃការប្រឡង។ មតិខ្លះថាវិធីនេះឆ្លុះបញ្ចាំងអំពីល្បិចទុច្ចរិត។
ប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានចេញខ្សែវីដេអូជិត ៥នាទីមុនថ្ងៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយថ្ងៃថា លោកទទួលបានព័ត៌មានពីលោកគ្រូអ្នកគ្រូតាមសាលាវិទ្យាល័យមួយចំនួនដែលគួរឱ្យទុកចិត្តបាន ដោយអះអាងថា លោក ហ៊ុន ម៉ានី បានបង្ខំឱ្យពួកគេស្រង់ឈ្មោះសិស្សដែលជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាដែលជាសហជីពមួយ និងសិស្សដែលបារម្ភខ្លាចធ្លាក់ពីការប្រឡងនេះ ហើយព្រមចូលជាសមាជិករបស់ខ្លួន...
សកម្មជនបក្សប្រឆាំងថាផែនការបណ្ឌិត យ៉ង សាំងកុមារ ជួយកសិកម្មកម្ពុជាជារឿងយល់សប្តិ
សកម្មជនគណបក្សសង្គ្រោះជាតិ ថាផែនការរបស់បណ្ឌិត យ៉ង សាំងកុមារ ចង់កែប្រែតម្លៃស្រូវ និងតម្លៃសត្វចិញ្ចឹមក្នុងស្រុក គឺជាផែនការដែលប្រៀបបាននឹងដេកយល់សប្តិចែវទូកក្នុងពាងទឹក។
លោក ហ៊ុន កុសល បានសរសេរលើគណនីហ្វេសប៊ុករបស់កាលពីថ្ងៃចន្ទ ទី២៨ វិច្ឆិកា ថា គំនិតទាំង ១២ខ របស់គាត់ជាផែនការល្អចំពោះយុទ្ធសាស្ត្រជួយលើកស្ទួយវិស័យកសិកម្មខ្មែរ ប៉ុន្តែនឹងមិនមានកិច្ចសហការពីក្រសួងពាក់ព័ន្ធទេ ព្រោះរឿងដែលល្អចំពោះពលរដ្ឋ នឹងធ្វើឱ្យប៉ះពាល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្ត្រីរដ្ឋាភិបាលជាមិនខាន។ ដូច្នេះ ពួកគេនឹងមិនយកទៅអនុវត្តដាច់ខាត ព្រោះនេះគឺជាទម្លាប់របស់មន្ត្រីទាំងនោះជាង ៤០ឆ្នាំមកហើយ។
សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះលើកឡើងថា ពិតមែនតែបណ្ឌិត...
សកម្មជនបក្សប្រឆាំង៖ សម្បត្តិធម្មជាតិខ្មែរមានមិនខ្វះប៉ុន្តែកម្ពុជានៅតែជាប្រទេសក្រីក្រ
សកម្មជនគណបក្សប្រឆាំងរិះគន់ថា សម្បត្តិធម្មជាតិរបស់ខ្មែរមានច្រើនអនេក ប៉ុន្តែកម្ពុជានៅតែជាប្រទេសក្រីក្រ គ្មានការអភិវឌ្ឍ មិនអាចទទួលផលប្រយោជន៍ពីសម្បត្តិធម្មជាតិរបស់ខ្លួនបាន។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ វិច្ឆិកា នេះថា កម្ពុជាជាប្រទេសដែលអំណោយផលពីធម្មជាតិ មិនគួររងគ្រោះដោយសារគ្រោះធម្មជាតិនោះឡើយ ខណៈសម្បត្តិធម្មជាតិនានាក៏មានច្រើនសម្បូរបែប ប៉ុន្តែកម្ពុជានៅតែជាប្រទេសក្រីក្រ គ្មានការអភិវឌ្ឍ ស្របពេលដែលធនធានមនុស្សដែលជាអម្បូរមានកម្រិតខ្ពស់ផ្នែកបញ្ញាស្មារតី បែរជាគ្មានទីកន្លែងសម្រាប់បញ្ចេញសមត្ថភាពរបស់ខ្លួនទៅវិញ។
លោក ហ៊ុន កុសល លើកឡើងថា កម្ពុជាមានព្រៃឈើច្រើនរាប់មិនអស់ ប៉ុន្តែពលរដ្ឋខ្មែរត្រូវរងគ្រោះជាប់គុកដោយសារព្រៃឈើរបស់ខ្លួន។ លោកថា...
សកម្មជនចាត់ទុកជម្លោះក្រុមប្រឹក្សាសង្កាត់អូរចារគឺបំផ្លាញផលប្រយោជន៍ពលរដ្ឋនៅមូលដ្ឋាន
សកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកជម្លោះដែលកើតឡើងរវាងក្រុមប្រឹក្សាសង្កាត់បក្សភ្លើងទៀន និងក្រុមប្រឹក្សាសង្កាត់គណបក្សប្រជាជនកម្ពុជា នៅសង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថាជាទង្វើបំផ្លាញផលប្រយោជន៍របស់ពលរដ្ឋនៅមូលដ្ឋាន។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ វិច្ឆិកា នេះថា គ្រប់ភាគីដែលបង្ហាញឥរិយាបថគ្មានក្រមសីលធម៌ជាអ្នកតំណាងរបស់ពលរដ្ឋ ដែលម្នាក់បង្ហាញពីទង្វើហិង្សា ខណៈម្នាក់ទៀតព្យាយាមបញ្ឆេះកំហឹងឱ្យបង្កឡើងជាជម្លោះក្នុងចេតនាទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋបែបនេះ គ្រាន់តែជាស្ទីលនយោបាយចាស់គំរិលដែលធ្វើឲ្យសង្គមជាតិបែកបាក់ប៉ុណ្ណោះ។
លោក ហ៊ុន កុសល លើកឡើងថា...
លោក ហ៊ុន សែន៖ ខួប១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិជាការរំឭកដល់ព្រះគុណូបការៈរបស់ព្រះអង្គ
មេដឹកនាំខ្មែរដែលតែងរំលោភបំពានលើព្រះមហាក្សត្រ លោក ហ៊ុន សែន អះអាងថា ការរៀបចំព្រះរាជពិធី ១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ សម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងរំឭកដល់ព្រះគុណូបការៈ និងសម្ដែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាននូវវីរភាពរបស់ព្រះអង្គ ដែលបានបូជាចំពោះមាតុភូមិកម្ពុជារហូតមក។
មេដឹកនាំបក្សកាន់អំណាចដែលឧស្សាហគំរាមព្រះមហាក្សត្រ លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ថា ការរៀបចំពិធីនេះ គឺបង្ហាញពីការដឹងគុណចំពោះព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណាព្រះមហាវីរក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ...
គ.ជ.ប ទុកពេល៥០ថ្ងៃឱ្យពលរដ្ឋពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៣
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប អះអាងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះមានរយៈពេល ៥០ថ្ងៃគត់ ដោយគិតចាប់ពីថ្ងៃទី២០ ខែតុលា នេះ រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
គ.ជ.ប បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ-សង្កាត់ ត្រូវចែកចេញជា...
សកម្មជន៖ ចម្លើយលោក គង់ គាំ ថាបក្សសង្គ្រោះជាតិធ្វើបដិវត្តន៍ពណ៌គឺមិនអាចយកជាការបានទេ
សកម្មជនគណបក្សសង្គ្រោះជាតិ ចាត់ទុកចម្លើយរបស់អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក គង់ គាំ ដែលថាការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងការធ្វើបាតុកម្មនៅកន្លែងផ្សេងទៀតរបស់គណបក្សសង្គ្រោះជាតិ គឺជាការធ្វើបដិវត្តន៍ពណ៌នោះ គឺជាចម្លើយមិនត្រឹមត្រូវ និងមិនអាចយកជាការបាន។
សកម្មជនបក្សប្រឆាំង លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាននៅមុខសាលាដំបូងរាជធានីភ្នំពេញបន្ទាប់ពីសវនាការរបស់លោក កឹម សុខា ពេញមួយព្រឹកលើអង្គហេតុបដិវត្តន៍ពណ៌ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ថា ការផ្តល់ចម្លើយទៅកាន់ចៅក្រម និងមេធាវីការពារក្តីឱ្យលោក កឹម...
កម្ពុជានឹងទទួលបានចំណូលពីការលក់ប្រេងឆៅដែលគេលួចជិត៣០ម៉ឺនបារ៉ែលនៅដើមខែតុលា
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតក្រសួងរ៉ែ និងថាមពល អះអាងថា នៅដើមខែតុលា កម្ពុជានឹងទទួលបានចំណូលពីការទូទាត់លើការលក់ប្រេងឆៅដែលគេលួចជិត ៣០ម៉ឺនបារ៉ែល ឬស្មើជិត ៤៧លានលីត្រកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីប្រេងនេះត្រូវបានដោះស្រាយបញ្ចប់បញ្ហារួចរាល់កាលពីពេលថ្មីៗនេះ។
អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល លោក ជៀប សួរ ត្រូវបានសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលកម្ពុជា Fresh News ចុះផ្សាយឲ្យដឹងថា ប្រេងឆៅរបស់កម្ពុជាដែលបានបាត់ទៅជិត ៣០ម៉ឺនបារ៉ែលកាលពីពេលមុន ហើយរកឃើញមកវិញនោះ បានផ្ទេរចេញពីកប៉ាល់ MT...
បុរសខ្លាំងកម្ពុជាយល់ព្រមជាមួយប្រធានរដ្ឋវៀតណាមបន្តបោះបង្គោលព្រំដែនឱ្យបានឆាប់ចប់
បុរសខ្លាំង លោក ហ៊ុន សែន យល់ព្រមជាមួយប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ្វុក ក្នុងការបន្តដោះស្រាយបញ្ហាបោះបង្គោលព្រំដែននៃប្រទេសទាំងពីរឲ្យបានកាន់តែឆាប់ ដើម្បីប្រែក្លាយតំបន់ព្រំដែនទាំងមូលនៃប្រទេសទាំងពីរទៅជាតំបន់ព្រំដែនសន្តិភាពពេញលេញ។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបរូបនេះ បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នេះថា លោកបានប្រាប់ប្រធានរដ្ឋវៀតណាម លោក ង្វៀន ស៊ួនហ្វុក នូវលទ្ធផលផ្លែផ្កាអំពីកិច្ចការជាច្រើនដែលបានធ្វើជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់វៀតណាម គឺលោក ផាម មិញជីញ លើការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី...