27 C
Phnom Penh

TAG

អៀ ចាន់ណា

លោក ហ៊ុន សែន សម្រេច​ទទួល​លោក អៀ ចាន់ណា ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​ទទួល​យក​លោក អៀ ចាន់ណា មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​លោក អៀ ចាន់ណា ប្រកាស​សុំ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​ពុធ​នេះ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ ឧសភា នេះ​ថា គណបក្ស​ប្រជាជន​កម្ពុជា​តែងតែ​បើក​ចិត្ត​ទូលាយ​ទទួល​យក​មនុស្ស​ពី​គ្រប់​ទិសទី ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ពី​អតីតកាល ក្នុង​គោលបំណង​ប្រមូលផ្ដុំ​ធនធាន​មនុស្ស ធនធាន​ប្រាជ្ញា និង​ទ្រព្យសម្បត្តិ​ដើម្បី​ការពារ​សន្តិភាព និង​បន្ត​ការ​កសាង​ប្រទេស​ក្រោម​ម្លប់​សន្តិភាព​តទៅទៀត។ លោក ហ៊ុន...

លោក អៀ ចាន់ណា អរគុណ​លោក ហ៊ុន សែន ដែល​អន្តរាគមន៍​ឱ្យ​លោក​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ថ្លែង​អំណរគុណ​ដល់​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ដែល​បាន​អន្តរាគមន៍​ឱ្យ​លោក​ទទួល​បាន​សិទ្ធិ​រស់នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន បន្ទាប់ពី​ត្រូវ​ជាប់​ពន្ធនាគារ​ជិត​មួយ​ឆ្នាំ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ លោក អៀ ចាន់ណា បាន​ចេញ​វីដេអូ​ឃ្លីប​ពី​ពន្ធនាគារ​ព្រៃស​សុំទោស​លោក ហ៊ុន សែន និង​សុំ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​អនុញ្ញាត​ឱ្យ​លោក​បាន​រស់នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​សន្យា​ថា​លោក​នឹង​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​កាលពី​ពេល​មុន​ទៀត​ឡើយ។ លោក អៀ ចាន់ណា សន្យា​ថា លោក​នឹង​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា​គ្រប់​បែប​យ៉ាង​ទាំងអស់ ដើម្បី​មាន​ឱកាស​រស់នៅ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ និង​បាន​មើល​ថែ​ក្រុម​គ្រួសារ​របស់​លោក​ទៅ​ថ្ងៃ​មុខ។ ការ​ចេញ​វីដេអូ​ថ្លែង​អំណរគុណ​លោក ហ៊ុន សែន នេះ​ធ្វើឡើង​បន្ទាប់ពី​លោក អៀ...

លោក អៀ ចាន់ណា មន្ត្រី​បក្ស​ភ្លើង​ទៀន​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន ឱ្យ​លើកលែង​ទោស

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ភ្លើង​ទៀន ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ចេញ​វីដេអូ​សុំទោស​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​សុំ​ឱ្យ​លោក ហ៊ុន សែន លើកលែង​ទោស​ឱ្យ​ដោយ​លោក​សុខចិត្ត​ទទួលស្គាល់​នូវ​កំហុស​គ្រប់​យ៉ាង​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាលពី​ពេល​កន្លងមក។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​តាកែវ លោក អៀ ចាន់ណា នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច បាន​ចេញ​វីដេអូ​ឃ្លីប​ពី​ពន្ធនាគារ​ព្រៃស​សុំទោស​លោក ហ៊ុន សែន ឱ្យ​លើកលែង​ទោស ដោយ​សន្យា​ថា​លោក​នឹង​មិន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​កាលពី​ពេល​មុន​ទៀត​ឡើយ។ ការ​ចេញ​វីដេអូ​សុំទោស​លោក ហ៊ុន សែន នេះ ធ្វើឡើង​បន្ទាប់ពី​លោក អៀ...

តុលាការ​កំពូល​បដិសេធ​មិន​ឱ្យ​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ក្រៅ​ឃុំ

តុលាការ​កំពូល​សម្រេច​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​ភ្លើង​ទៀន​មួយ​រូប គឺ​លោក អៀរ ចាន់ណា។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល លោក និល ណុន នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា នេះ បាន​សម្រេច​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ដែល​បាន​ឃុំ​ខ្លួន​លោក អៀរ ចាន់ណា សកម្មជន​បក្ស​ភ្លើង​ទៀន​នៅ​ពន្ធនាគារ​ព្រៃស។ លោក និល ណុន ចាត់ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​មិន​អនុញ្ញាត​ឱ្យ​លោក អៀរ ចាន់ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​នោះ​ជា​រឿង​ត្រឹមត្រូវ។ លោក អៀរ ចាន់ណា...

វេទិកា​ពលរដ្ឋ​អំពាវនាវ​សាជាថ្មី​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អៀ ចាន់ណា ដើម្បី​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ

ប្រធាន​វេទិកា​ពលរដ្ឋ អំពាវនាវ​សាជាថ្មី​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដោះលែង​លោក អៀ ចាន់ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ និង​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ថា វេទិកា​ពលរដ្ឋ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ឃុំ​ខ្លួន​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ លោក អៀ ចាន់ណា។ លោក​ថា នេះ​គឺជា​ចេតនា​របស់​បក្ស​កាន់​អំណាច​មាន​គោលដៅ​បំបិទ​សិទ្ធិ ដើម្បី​បំផ្លាញ​ឱកាស​នយោបាយ​របស់​គាត់​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ។ ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ...

គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សមាជិក​ខ្លួន

គណបក្ស​ភ្លើង​ទៀន អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បញ្ឈប់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​គំរាមកំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​រូបភាព​លើ​សមាជិក​របស់​ខ្លួន ដើម្បី​ធានា​នូវ​លំហ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា និង​ធានា​នូវ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ គណបក្ស​ភ្លើង​ទៀន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​លោក អៀ ចាន់ណា គឺជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​ថា​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥...

គ.ជ.ប ព្រមាន​ស៊ើបអង្កេត​បក្ស​ភ្លើង​ទៀន​ជុំវិញ​ទំនាក់​ទំនង​នឹង​លោក អៀ ចាន់ណា

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​ស៊ើបអង្កេត​គណបក្ស​ភ្លើង​ទៀន អំពី​ទំនាក់ទំនង​ជាមួយ​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ន័រវែស (Norway) លោក អៀ ចាន់ណា បន្ទាប់ពី​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​ដីកា​របស់​តុលាការ​ពាក់ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់។ អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News ស្រង់​សម្ដី​កាលពី​ថ្ងៃទី​៣១ ឧសភា ថា គ.ជ.ប នឹង​ពិនិត្យ​បន្ថែម​រវាង​ទំនាក់ទំនង​គណបក្ស​ភ្លើង​ទៀន និង​លោក អៀ ចាន់ណា បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០...

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​អំពាវនាវ​ឱ្យ​តុលាការ​ដោះលែង​លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ដោះលែង​សកម្មជន​ព្រំដែន និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក អៀ ចាន់ណា ដោយ​គ្មាន​លក្ខខណ្ឌ ដោយសារ​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​រូប​នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ។ ក្នុង​សេចក្តី​ថ្លែងការណ៍ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ ឱ្យ​ដឹង​ថា លោក អៀ ចាន់ណា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទេ ដូច្នេះ​ការ​ចាប់​ឃុំ​ខ្លួន​លោក អៀ ចាន់ណា ជា​ការ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់ ខណៈ​លោក​ទៅ​ចូលរួម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ជាមួយ​គណបក្ស​ភ្លើង​ទៀន។ ប្រភព​ដដែល​ថា លោក...

Latest news