TAG
អំពើហិង្សា
លោក ហ៊ុន សែន ថាកម្ពុជាកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ
បុរសខ្លាំងលោក ហ៊ុន សែន អះអាងថា កម្ពុជាកំពុងស្ថិតនៅលើមាគ៌ាដ៏ត្រឹមត្រូវក្នុងការទប់ស្កាត់អំពើហិង្សាលើកុមារ ដែលនឹងបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែសកម្ម ក្នុងការធានាថាកុមារមានសុវត្ថិភាពនៅគ្រប់ទីកន្លែង។
លោក ហ៊ុន សែន អះអាងនៅក្នុងកិច្ចប្រជុំកំពូលអ្នកដឹកនាំស្ដីពីដំណោះស្រាយដើម្បីបញ្ចប់អំពើហិង្សាលើកុមារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ថា ដើម្បីបញ្ចប់អំពើហិង្សាលើកុមារ គឺត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការសម្របសម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីចាត់វិធានការទាន់ពេលវេលា និងតឹងរ៉ឹងដាច់ខាតចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់ទាំងអស់។
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតលើការទប់ស្កាត់រាល់សកម្មភាពហិង្សាលើកុមារ និងលើកកម្ពស់កិច្ចការពារកុមារផងដែរ។ ជាក់ស្តែង...
តុលាការដោះលែងអតីតស្នងការរងខេត្តកណ្តាលភ្លាមៗក្រោយឃើញដីកាមិនឱ្យចាប់ខ្លួន
តុលាការបានដោះលែងអតីតស្នងការរងខេត្តកណ្តាល លោក ស្រេង សុខា ភ្លាមៗវិញបន្ទាប់ពីសាលាឧទ្ធរណ៍បានចេញដីកាបង្គាប់ឱ្យបញ្ឈប់ការតាមចាប់ខ្លួន។
កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តកណ្ដាល បានចាប់ខ្លួនលោក ស្រេង សុខា ហៅ ទ្រី មកដាក់ពន្ធនាគារ ប៉ុន្តែការចាប់ខ្លួនយកទៅពន្ធនាគារខេត្តកណ្តាល បានមួយភ្លែត ហើយលោកក៏ត្រូវបានសមត្ថកិច្ចដោះលែងវិញ បន្ទាប់ពីសាលាឧទ្ធរណ៍បានចេញដីកាបង្គាប់ឱ្យបញ្ឈប់ការតាមចាប់ខ្លួន។
លោក ស្រេង សុខា ត្រូវចៅក្រមសាលាដំបូងខេត្តកណ្ដាល បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារជាង ១ឆ្នាំកាលថ្ងៃទី២៩ ខែវិច្ឆិកា...
ក្រុមកូដករណាហ្គាវើលដ៍ជាង១០០នាក់ត្រូវសមត្ថកិច្ចបង្ក្រាបដោយប្រើអំពើហិង្សា
ក្រុមកូដករនៃបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ជាង ១០០នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបដោយការប្រើអំពើហិង្សា និងចាប់ដាក់ចូលទៅក្នុងរថយន្តក្រុងទាំងបង្ខំ ដើម្បីបំបិទការទាមទាររបស់កូដករទាំងនោះក្នុងការរកដំណោះស្រាយពីសំណាក់ក្រុមហ៊ុន ដែលបានរំលោភសិទ្ធិរបស់ពួកគេនាពេលកន្លងមក។
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលភាគច្រើនជាស្ត្រី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបន្តធ្វើការជួបជុំធ្វើកូដកម្មដោយសន្តិវិធីនៅទីតាំងចំណុចច្រមុះជ្រូក សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្បែរនាគបាញ់ទឹក ដើម្បីទាមទាររកដំណោះស្រាយពីក្រុមហ៊ុនណាហ្គាវើលដ៍ ដែលបានអូសបន្លាយអស់ពេលជាង ៤ខែកន្លះមកនេះ ប៉ុន្តែត្រូវអាជ្ញាធរក្រុងភ្នំពេញចេញមុខបង្ក្រាប ដោយចាប់ពួកគេដាក់ឡានយកទៅទម្លាក់ចោលនៅទីលានប្រជាធិបតេយ្យខណ្ឌឫស្សីកែវ ភ្លាមៗ។
ក្រុមកូដករនៃក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាស្ត្រីទាំងនោះ...
តុលាការកោះហៅមន្ត្រីផ្កាយ១ម្នាក់ចូលបំភ្លឺករណីបំភាន់មន្ត្រីសុរិយោដីនិងប្រើហិង្សាលើម្ចាស់ដី
សាលាដំបូងខេត្តកណ្តាល កោះហៅស្នងការរងខេត្តកណ្ដាល លោក អ៊ុល ប៊ុណ្ណា ពាក់ផ្កាយ១ ឱ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទចោទបំភ្លឺករណីបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុ។
ក្នុងដីកាកោះហៅចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ចេញដោយព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោក សេង រិទ្ធី ដែលទើបត្រូវបានផ្សព្វផ្សាយ បានតម្រូវឱ្យឧត្តមសេនីយ៍ត្រី អ៊ុល ប៊ុណ្ណា ពាក់ផ្កាយ១ ចូលបំភ្លឺនៅចំពោះមុខតុលាការនៅថ្ងៃទី២៦ ខែមេសា...
អាមេរិកថាកងកម្លាំងរដ្ឋាភិបាលកម្ពុជាមួយចំនួនជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ
ក្រសួងការបរទេសអាមេរិក រកឃើញថា សមាជិកនៃកងកម្លាំងរបស់រដ្ឋាភិបាលកម្ពុជាមួយចំនួន បានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលជំរុញឱ្យអំពើនិទ្ទណ្ឌភាពនៅតែបន្តកើតមានឡើងនៅកម្ពុជា។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ស្ដីពី «ការគោរពសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១» ដែលមានកម្រាស់ជាង ៤០ទំព័រចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឱ្យដឹងថា ករណីរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា មានដូចជាការធ្វើទារុណកម្មដោយអំពើឃោរឃៅ ការចាប់ឃុំឃាំងមនុស្សតាមអំពើចិត្ត និងការប្រឆាំងអ្នកទោសនយោបាយ ជាដើម។
ក្រៅពីបញ្ហានេះ ក៏មានការតាមដានការប្រាស្រ័យទាក់ទងគ្នាតាមប្រព័ន្ធអេឡិចត្រូនិកក្នុងជីវិតឯកជនរបស់ពលរដ្ឋតាមទំនើងចិត្ត និងការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឺណិត រួមទាំងការប្រព្រឹត្តអំពើហិង្សា និងការគំរាមកំហែង ចាប់ខ្លួន ឬកាត់ទោសអ្នកសារព័ត៌មានដោយអយុត្តិធម៌។
ចំណែកសេរីភាពនៃការជួបប្រជុំដោយសន្តិវិធី...
អាជ្ញាធរចោទក្រុមកូដករណាហ្គាជាស្ត្រីថាបានប្រើអំពើហិង្សានិងជេរប្រមាថលើសមត្ថកិច្ច
អាជ្ញាធររាជធានីភ្នំពេញ ចោទប្រកាន់លើក្រុមកូដករណាហ្គាវើលដ៍ (NAGA World) ជាស្ត្រី ថាបានប្រើអំពើហិង្សា និងជេរប្រមាថលើសមត្ថកិច្ចអំឡុងពេលកូដកម្ម ខណៈវិវាទការងារនេះបានអូសបន្លាយជាង ១ឆ្នាំទៅហើយ ប៉ុន្តែនៅតែមិនទាន់មានដំណោះស្រាយសមរម្យ។
ការចោទនេះ ធ្វើឡើងក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៣ មីនា ដោយរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងថា កន្លងមក អាជ្ញាធរបានណែនាំដល់កូដករណាហ្គាវើលដ៍ឱ្យបញ្ឈប់សកម្មភាពតវ៉ានៅតាមទីសាធារណៈ និងប្រាប់ឱ្យទៅទីលានប្រជាធិបតេយ្យ បើពួកគេចង់សម្ដែងមតិ ប៉ុន្តែកូដករទាំងនោះនៅបន្តប្រមូលផ្ដុំគ្នាធ្វើកូដកម្មខុសច្បាប់នៅតាមទីសាធារណៈដដែល។
កាលពីថ្ងៃទី២៤ ខែកុម្ភៈ អង្គការសមាគមចំនួន ៥១ស្ថាប័នដែលចេញសេចក្ដីថ្លែងការណ៍រួម លើកឡើងថា មួយរយៈមកនេះកូដករណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រីបានរងនូវអំពើហិង្សា ការបៀតបៀនផ្លូវភេទ...
អ្នករាយការណ៍ពិសេស UN ទាមទារឱ្យកម្ពុជាបើកការស៊ើបអង្កេតករណីសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតលើករណីសម្លាប់ជីវិតមនុស្សក្រៅប្រព័ន្ធច្បាប់ឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព ឯករាជ្យ មិនលម្អៀង និងមានតម្លាភាព។
អ្នករាយការណ៍ពិសេសរូបនេះបានចាត់ទុកថា ការបរាជ័យក្នុងការស៊ើបអង្កេតលើការសម្លាប់ជីវិតមនុស្សក្រៅប្រព័ន្ធច្បាប់នៅកម្ពុជា ហើយរកមុខឃាតកមិនឃើញពីសំណាក់រដ្ឋាភិបាល គឺជាការរំលោភបំពានលើសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោក វីទិត ម៉ុនតាប៊ន (Vitit Muntarbhorn) បានផ្ញើរបាយការណ៍មួយស្ដីពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់នៅកម្ពុជា ទៅកាន់ស្ថានបេសកកម្មអចិន្ត្រៃយ៍របស់រដ្ឋាភិបាលកម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់...
លោក សម រង្ស៊ី ថាតុលាការប្រទេសបារាំងត្រៀមខ្លួនចាប់លោក ហ៊ុន សែន នៅពេលអស់អំណាច
អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសដើម្បីគេចពីដីកាចាប់ខ្លួនរបស់តុលាការក្រុងភ្នំពេញ រំឭកថា តុលាការប្រទេសបារាំងត្រៀមខ្លួនចាប់បុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន នៅពេលអស់អំណាច និងបានចេញដីកាតាមចាប់ខ្លួនមេអង្គរក្សរបស់បុរសខ្លាំងកម្ពុជាពីររូប គឺលោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧។
លោក សម រង្ស៊ី បានសរសេរលើ Facebook របស់លោកនៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ថា...
កម្លាំងប្រឆាំងរបបរដ្ឋប្រហារនៅភូមាដាក់គោលដៅវាយឆ្មក់លើក្រុមគាំទ្រនិងពួកយោធា
រយៈពេលជាង ១០ខែមកហើយចាប់តាំងពីពួកយោធាធ្វើរដ្ឋប្រហារប្លន់អំណាចពីរដ្ឋាភិបាលស៊ីវិល មនុស្សស្លាប់ដែលជាក្រុមប្រឆាំងរដ្ឋប្រហារកើនឡើងជាង ១៣៥០នាក់ និងចាប់ខ្លួនកើនឡើងជាង ១ម៉ឺន ១ពាន់នាក់។ កាលពីថ្ងៃទី២៤ ធ្នូ ករណីឃាតកម្មមួយដ៏ឃោរឃៅកើតឡើងទៅលើក្បួនរថយន្តស៊ីវិលដោយដុតមនុស្សទាំងរស់ចំនួន ៣៥នាក់។
ករណីនេះនាំឲ្យកងទ័ពប្រឆាំងរបបសឹក បើកយុទ្ធនាការសងសឹកដោយដាក់គោលដៅវាយប្រហារបែបទ័ពព្រៃទៅលើគោលដៅរបស់ពួកយោធា និងក្រុមមន្ត្រីទាំងឡាយណាដែលមានទំនាក់ទំនងនឹងពួកយោធា។ ដោយសភាពការណ៍សឹកកាន់តែធ្ងន់ធ្ងរ គឺផ្ទុះឡើងសឹងទូទាំងប្រទេស ខណៈអំពើហិង្សាក៏កាន់តែសាហាវ បាននាំឱ្យអគ្គលេខាធិការរងម្នាក់នៃអង្គការសហប្រជាជាតិ ចេញសេចក្ដីថ្លែងការណ៍ជាបន្ទាន់ឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសពួកយោធាឲ្យបញ្ចប់ការវាយប្រយុទ្ធគ្នា។ អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌រូបនេះ គឺលោក ម៉ារតាំង គ្រីហ្វ៊ី។
សេចក្ដីថ្លែងការណ៍របស់អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកមនុស្សធម៌ បានសម្ដែងក្តីរន្ធត់បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីប្រទេសភូមាមកថា...
តុលាការចេញដីកាឱ្យចាប់ខ្លួនអតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា
សាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនអតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅ ទ្រី ក្រោយពីតុលាការបានកាត់ទោសដាក់ពន្ធនាគារជាង ១ឆ្នាំ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
ក្នុងដីកាចេញដោយចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្គាប់ទៅសមត្ថកិច្ចឱ្យចាប់អតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅ ទ្រី យកមកដាក់ពន្ធនាគារ។ ដីកាបង្គាប់នេះ...