27.3 C
Phnom Penh

TAG

អំពើហិង្សា

រដ្ឋបាល​ខេត្ត​កំពង់ចាម​ចេញ​បំភ្លឺ​ករណី​លោក អឹម ហាច រង​នូវ​ការ​វាយ​ដំ​ក្រោយ​ផ្សាយ​សកម្មភាព​ដឹក​ឈើ​ខុស​ច្បាប់

រដ្ឋបាល​ខេត្ត​កំពង់ចាម បំភ្លឺ​ថា ករណី​លោក អឹម ហាច ដែល​រង​នូវ​ការ​ធ្វើ​ទារុណកម្ម​ដោយ​ការ​វាយ​ដំ និង​ការ​ចាប់​ចង គឺ​មិន​ពាក់ព័ន្ធ​ជាមួយ​នឹង​សមត្ថកិច្ច​ឡើយ ព្រោះ​ទាំងអស់​នោះ​គឺជា​ទង្វើ​របស់​អ្នក​ស្រុក​ដែល​ជា​ម្ចាស់​ផ្ទះ​ប៉ុណ្ណោះ ខណៈ​សកម្មភាព​ដឹក​ឈើ​ដែល​លោក អឹម ហាច បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២ ខែ​ធ្នូ កន្លង​ទៅ ក៏​មិន​មែន​ជា​ឈើ​ខុស​ច្បាប់​ដែរ។ រដ្ឋបាល​ខេត្ត​កំពង់ចាម ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ថា ប្រជាពលរដ្ឋ ៤​នាក់​ដែល​បាន​ចាប់​ចង​លោក អឹម ហាច...

អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី​និង​ក្មេង​ស្រី​ជា​អាទិភាព

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ពហុ​វិស័យ​ជាច្រើន​ស្ថាប័ន ទទូច​ឱ្យ​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ជំរុញ​ក្រសួង​ចំនួន ៩ រួម​ជាមួយ​វិស័យ​ឯកជន ចាត់​វិធានការ​ឆ្លើយតប​ជា​អាទិភាព​ចំពោះ​តម្រូវការ​ចាំបាច់ និង​បន្ទាន់​របស់​ស្ត្រី ឆ្ពោះ​ទៅ​រក​ការ​លុប​បំបាត់​អំពើ​ហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម​នៅ​កម្ពុជា​ទៅ​ថ្ងៃ​មុខ។ អង្គការ​សមាគម និង​សហជីព​នានា​ចំនួន ២០​ស្ថាប័ន ដូចជា សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​អង្គការ​លីកាដូ ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ក្នុង​យុទ្ធនាការ ១៦​ថ្ងៃ ក្រោម​ប្រធានបទ «គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច...

អង្គការ​សង្គម​ស៊ីវិល​នឹង​ជួបជុំ ៥០០​នាក់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី

នៅ​សល់​តែ ៦​ថ្ងៃ​ទៀត មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ដែល​ហៅ​កាត់​ថា សង់ត្រាល់ នឹង​ប្រារព្ធ​ទិវា​នៃ​យុទ្ធនាការ​ប្រឆាំង​អំពើ​ហិង្សា​យេនឌ័រ ឬ​ភេទ​មនុស្ស ក្រោម​ប្រធានបទ គ្មាន​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែល​មាន​ការ​ជួបជុំ​គ្នា​ប្រមាណ ៥០០​នាក់។ អង្គការ​សង់ត្រាល់ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៧ វិច្ឆិកា ថា អង្គការ​សមាគម​ចំនួន ២១​ស្ថាប័ន​ដែល​ធ្វើការ​លើក​កម្ពស់​សិទ្ធិ​ការងារ សិទ្ធិ​ស្ត្រី និង​សមភាព​ភេទ​មនុស្ស ឬ​យេនឌ័រ​នៅ​ប្រទេស​កម្ពុជា កំពុង​ធ្វើ​យុទ្ធនាការ...

លោក នី ណាក់ ថា​រដ្ឋាភិបាល​នៅតែ​ទុក​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រស់នៅ​ក្រៅ​ច្បាប់

សកម្មជន​សង្គម លោក នី ណាក់ លើកឡើង​ថា រដ្ឋាភិបាល​នៅតែ​ទុក​ឲ្យ​ជន​ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ​រស់នៅ​ក្រៅ​ច្បាប់ ដោយសារតែ​រយៈពេល​មួយ​ខែ​ហើយ​នៅ​មិន​ទាន់​រក​ឃើញ​ជន​ដែល​ប្រើ​អំពើ​ហិង្សា​លើ​រូបលោក​យក​មក​ផ្ដន្ទាទោស។ កាលពី​ថ្ងៃទី​១២ កញ្ញា ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​ស្លៀកពាក់​ខ្មៅ មាន​ពាក់​មួក​ឃ្លុប​បិទ​មុខ​ជិត ដៃ​កាន់​ដំបង​ដែក​សម្រុក​វាយ​សន្ធាប់​លើ​ក្បាល​លោក នី ណាក់ ឱ្យ​បែក​ក្បាល​ជាច្រើន​កន្លែង ឈាម​ស្រោច​ខ្លួន និង​សន្លប់​នៅ​នឹង​កន្លែង។ លោក នី ណាក់ បាន​រង​របួស​ធ្ងន់​ជាច្រើន​កន្លែង​នៅ​ត្រង់​ក្បាល​ដែល​មាន​ស្នាម​របួស​ដាច់​រហូត​ចំនួន ៥​កន្លែង និង​របួស​ដាច់​នៅ​ត្រង់​ចិញ្ចើម រួម​ទាំង​នៅ​លើ​ដៃ និង​ជើង ដែល​ត្រូវ​ដេរ​អស់​ជាង...

សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​ក្រុម​ជន​ដៃ​ដល់​ដែល​ប្រើ​ហិង្សា​លើ​លោក នី ណាក់ មក​ផ្ដន្ទាទោស

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទទូច​ទៅ​រដ្ឋាភិបាល និង​សមត្ថកិច្ច ត្រូវ​ស្វែងរក​ជន​ក្រុម​ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​លើ​លោក នី ណាក់ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​បញ្ចប់​ការ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​ថ្មី​ពី​សំណាក់​សាធារណជន ខណៈ​មាន​ការ​សង្ស័យ​ថា​ជា​ការ​រៀបចំ​ទុក​ជា​មុន។ ការ​ទាមទារ​នេះ ធ្វើឡើង​បន្ទាប់ពី​សកម្មជន​សង្គម​លោក នី ណាក់ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​ឲ្យ​ដួល ហើយ​នាំគ្នា​ចុះ​មក​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល និង​កន្លែង​ផ្សេង​ទៀត​បណ្តាល​ឲ្យ​ចេញ​ឈាម​ស្រោច​លើ​ដងខ្លួន​ក្នុង​បំណង​ធ្វើ​ឃាត​រូបលោក។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា...

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល​បំណង​ធ្វើ​ឃាត

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​ឱ្យ​ដួល ហើយ​នាំគ្នា​ចុះ​មក​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល និង​កន្លែង​ផ្សេង​ទៀត​បណ្តាល​ឱ្យ​ចេញ​ឈាម​ស្រោច​លើ​ដងខ្លួន ក្នុង​បំណង​ធ្វើ​ឃាត​រូបលោក នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នេះ ហើយ​ស្ថានភាព​របស់​លោក​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅឡើយ។ ភរិយា​របស់​លោក នី ណាក់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ IMAN-KH ដែល​ជា​គណនី​ហ្វេសប៊ុក​របស់​លោក នី ណាក់ ផ្ទាល់​នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា នៅ​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣...

អាដហុក៖ ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ធ្លាក់​ចុះ​ខ្លាំង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០២៣

ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស បាន​កត់សម្គាល់​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​រយៈពេល ៣​ខែ​ដើម​ឆ្នាំ​២០២៣ នេះ បាន​ធ្លាក់​ចុះ​ខ្លាំង ក្នុង​នោះ​មាន​សកម្មជន​គណបក្ស​នយោបាយ​បាន​រង​នូវ​ការ​វាយប្រហារ​ពី​ក្រុម​មិន​ស្គាល់​មុខ។ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២៣ ថា អាដហុក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​ធ្វើការ​ថ្កោលទោស​ចំពោះ​ជន​ទាំងឡាយ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា ជាពិសេស​ទៅ​លើ​សកម្មជន​នយោបាយ​ទាំង​នា​ពេល​កន្លងមក និង​នា​ពេល​ថ្មីៗ​នេះ ដូចជា​ការ​ជិះ​ម៉ូតូ​តាម​វាយ​ពីក្រោយ ការ​ស្ទាក់​វាយ​នឹង​ដំបង ការ​កាប់​នឹង​កាំបិត ការ​គប់​វាយ​នឹង​ដុំ​ថ្ម ការ​វាយ​ទាត់​ធាក់ ការ​ធាក់​ផ្តួល​ម៉ូតូ និង​បើក​រថយន្ត​បុក ជាដើម។ អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​នេះ លើកឡើង​ថា...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ស្ត្រី​ឈប់​ទ្រាំ​នឹង​អំពើ​ហិង្សា​ព្រោះ​ជា​ការ​លើក​ទឹកចិត្ត​ជន​បង្ក​ហ៊ាន​កាន់តែ​ខ្លាំង

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ដល់​ស្ត្រី​ដែល​រង​នូវ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា សូម​កុំ​ទ្រាំ​ពេក ព្រោះ​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​ជន​បង្ក​ហ៊ាន​ប្រើ​អំពើ​ហិង្សា​ដែល​អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​កាន់តែ​ខ្លាំង។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មេសា នេះ​ថា ស្ត្រី​ខ្មែរ​ភាគច្រើន​បាន​ផ្តល់​តម្លៃ​ឱ្យ​បុរស​ជា​ស្វាមី​ខ្លាំង​ហួសហេតុ ពីព្រោះ​តែ​ប្តី​ជា​មេ​គ្រួសារ ប្តី​ជា​មនុស្ស​ត្រូវ​រ៉ាប់រង​នូវ​ជំហរ​សេដ្ឋកិច្ច​គ្រួសារ និង​ខ្លាច​ខ្មាស​គេ ជាដើម ដូច្នេះ​ស្ត្រី​ដែល​ជា​ភរិយា​តែង​អត់ធ្មត់​នូវ​ការ​ប្រើ​អំពើ​ហិង្សា​ទាំងឡាយ​ពី​សំណាក់​បុរស​ដែល​ជា​ស្វាមី​ជានិច្ច រហូត​ទាល់តែ​ស្ថានភាព​ដុនដាប​ខ្លាំង​ទើប​គាត់​ដាច់ចិត្ត​ទម្លាយ​រឿង​ទាំងនោះ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា...

លោក ហ៊ុន សែន បញ្ចប់​តំណែង​មន្ត្រី​អាកាសចរ​ស៊ីវិល​ករណី​ដក​កាំភ្លើង​ភ្ជង់​អ្នក​បើក​រថយន្ត​តាម​ផ្លូវ

លោក ហ៊ុន សែន បញ្ចប់​មុខតំណែង​មន្ត្រី​អាកាសចរ​ស៊ីវិល លោក បែល វ៉ាន់ដែត បន្ទាប់ពី​មន្ត្រី​រូប​នេះ​បាន​ដក​កាំភ្លើង​ភ្ជង់​ទៅ​លើ​អ្នក​បើក​រថយន្ត​នៅ​តាម​ដងផ្លូវ​ដូច​គ្នា​ក្នុង​រឿង​ស៊ីផ្លេ​រថយន្ត។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​សម្រេច​បញ្ចប់​តំណែង​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​កិច្ចការ​ទូទៅ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក បែល វ៉ាន់ដែត ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។ ការ​ចេញ​អនុក្រឹត្យ​ដក​តំណែង​លោក បែល វ៉ាន់ដែត នេះ លោក ហ៊ុន...

ស្ទង់មតិ៖ បុរស​៧​នាក់​ក្នុង​ចំណោម​១០​នាក់​សេព​គ្រឿង​ស្រវឹង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ

បើ​តាម​ការ​ស្ទង់មតិ​របស់​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត បាន​បង្ហាញ​ថា បុរស ៧​នាក់​ក្នុង​ចំណោម ១០​នាក់ ឬ​ស្មើ​នឹង ៧០% សេព​គ្រឿង​ស្រវឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ស្ត្រី​ដែល​ជា​ដៃគូ​បន្ទាប់ពី​សេព​គ្រឿង​ស្រវឹង។ យោង​តាម​របាយការណ៍​ស្ដីពី​ការ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព​កម្ពុជា ឆ្នាំ​២០២១-២០២២ ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៣ ឲ្យ​ដឹង​ថា ក្នុង​មួយ​ខែ​បុរស​ចំនួន ១០% បាន​ពិសា​គ្រឿង​ស្រវឹង​ជា​រៀងរាល់​ថ្ងៃ ឬ​ស្ទើរតែ​រាល់​ថ្ងៃ។ ចំណែក​ចំនួន ៦០% បាន​សេព​គ្រឿង​ស្រវឹង​ចន្លោះ​ពី ១​ថ្ងៃ​ទៅ ៥​ថ្ងៃ ហើយ​ចំនួន...

Latest news

© 2021, ដេលី. All rights reserved.