TAG
អ៊ុងសាន ស៊ូជី
រដ្ឋាភិបាលរួបរួមជាតិភូមាអំពាវនាវឱ្យងើបឡើងធ្វើសង្គ្រាមប្រឆាំងរបបរដ្ឋប្រហារក្រោយពីរបបនេះប្ដូរចិត្តបដិសេធបទឈប់បាញ់
រដ្ឋាភិបាលដែលបង្កើតឡើងដោយអ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យដែលមានឈ្មោះថា រដ្ឋាភិបាលរួបរួមជាតិភូមា បានប្រកាសធ្វើសង្គ្រាមផ្ដួលរំលំរបបយោធាដោយអំពាវនាវឱ្យក្រុមប្រដាប់អាវុធ និងជនស៊ីវិល ដាក់គោលដៅលើពួកយោធា និងទ្រព្យសម្បត្តិរបស់ក្រុមនេះក្នុងការវាយប្រហារ។
យោងតាមការផ្សាយរបស់កាសែតភូមា The Irrawaddy កាលពីថ្ងៃទី៧ កញ្ញា គឺលោក Duwa Lashi La ប្រធានស្តីទីនៃរដ្ឋាភិបាលរួបរួមជាតិ មានប្រសាសន៍ថា នេះគឺជាការចាប់ផ្តើមនៃការបះបោរទូទាំងប្រទេស។ លោកព្រមានប្រជាជនឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ហើយត្រូវស្តុកទុកស្បៀងអាហារក្នុងផ្ទះចាប់ពីពេលនេះតទៅ ព្រោះសង្គ្រាមទ្រង់ទ្រាយធំ និងសង្គ្រាមវាយឆ្មក់ចាប់ផ្ដើមនៅទូទាំងប្រទេស។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ កម្លាំងមូលដ្ឋានរបស់ប្រជាជនបានលេចឡើងនៅទូទាំងប្រទេសភូមា គឺដើម្បីប្រឆាំងនឹងរបបយោធាដែលបានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារកាលពីខែកុម្ភៈ...
របបសឹកភូមាយល់ព្រមទទួលយកបទឈប់បាញ់គ្នា ខណៈប្រេសិតអាស៊ានត្រៀមជួបអ្នកស្រី អ៊ុងសាន ស៊ូជី
ប្រេសិតពិសេសនៃសមាគមអាស៊ាន បានប្រកាសថាលោកបានសន្ទនាគ្នាតាមទូរស័ព្ទជាមួយនឹងលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសរបស់ពួកយោធាភូមា ដោយបានលើកសំណើឱ្យមានបទឈប់បាញ់គ្នារយៈពេលបួនខែ ហើយពួកយោធាក៏បានយល់ស្របតាម។
ជាមួយគ្នានេះ ប្រេសិតពិសេសរបស់អាស៊ាន លោក Erywan Yusof ដែលជាអនុរដ្ឋមន្ត្រីការបរទេសទីពីររបស់ព្រុយណេ ក៏បានប្រាប់មេដឹកនាំយោធាភូមាថា នៅពេលដែលលោកត្រូវទៅកាន់ប្រទេសភូមា ក្នុងពេលឆាប់ៗនេះ គឺត្រូវតែទទួលបានការអនុញ្ញាតឱ្យជួបអ្នកស្រី អ៊ុងសាន ស៊ូជី ដើម្បីឱ្យអ្នកស្រីអំពាវនាវទៅកាន់មន្ត្រីថ្នាក់ក្រោម និងទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ឲ្យទទួលយកបទឈប់បាញ់គ្នា ហើយការបើកការចរចានយោបាយភ្លាមៗតែម្ដង។
នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតជប៉ុនក្យូដូ ប្រេសិតពិសេសរបស់អាស៊ានរូបនេះបានបញ្ជាក់ទៀតថា លោកបានប្រាប់ទៅពួកយោធាភូមាថា...
ពួកយោធាភូមាត្រៀមរំលាយបក្សរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ដោយរៀបចំយុទ្ធសាស្ត្រឈ្នះឆ្នោតយកគំរូតាមកម្ពុជា
យ៉ាងហោចណាស់មានប្រទេសពីរនៅក្នុងអាស៊ីអាគ្នេយ៍ ត្រូវបានមើលឃើញថាជាមេរៀនឱ្យពួកយោធាភូមាកំពុងសិក្សាយកគំរូតាម ដើម្បីពង្រឹងអំណាចរបស់ខ្លួនបន្តទៀត គឺប្រទេសកម្ពុជា និងប្រទេសថៃ។
រាជាណាចក្រកម្ពុជា ត្បិតរដ្ឋធម្មនុញ្ញចែងអំពីការប្រកាន់យករបបប្រជាធិបតេយ្យពហុបក្សមែន តែមេដឹកនាំបក្សកាន់អំណាចរបស់ប្រទេសនេះប្រើយុទ្ធសាស្ត្រក្រោមអំណាចរបស់ខ្លួន វាយកម្ទេចគូប្រកួតមុនការបោះឆ្នោតមកដល់ ក៏ព្រោះតែខ្លាចចាញ់ក្នុងការបោះឆ្នោត។
ជាក់ស្ដែងបក្សប្រឆាំងដ៏ខ្លាំងមួយ គឺបក្សសង្គ្រោះជាតិដែលកើតចេញពីកម្លាំងរួបរួមអ្នកជាតិនិយម និងអ្នកប្រជាធិបតេយ្យ ត្រូវបានបក្សកាន់អំណាចប្រើយុទ្ធសាស្ត្រឈ្នះមុនការប្រកួត គឺស្នើឱ្យតុលាការរំលាយបក្សនេះតែម្ដង គឺឱ្យបានមុនការបោះឆ្នោតឆ្នាំ២០១៨ ដែលបក្សប្រឆាំងធំនេះត្រូវគេរំពឹងថាប្រាកដណាស់នឹងឈ្នះភ្លូកទឹកភ្លូកដីក្រោមយន្តការរៀបចំបោះឆ្នោតមួយដែលឯករាជ្យហើយនោះ។
ប្រទេសមួយទៀតក្នុងអាស៊ីអាគ្នេយ៍ដែរនេះ គឺរាជាណាចក្រថៃ ក៏ត្រូវបានពួកយោធាប្រើយុទ្ធសាស្ត្រកម្ទេចក្រុមប្រជាធិបតេយ្យ ដើម្បីប្លន់អំណាចដែរ។ ពួកយោធារបស់រាជាណាចក្រនេះ តែងតែធ្វើរដ្ឋប្រហារក្រោមលេសដើម្បីស្ដារសណ្ដាប់ធ្នាប់សង្គម ក៏ប្លន់អំណាចពីបក្សកាន់អំណាច។ មុនព្រឹត្តិការណ៍រដ្ឋប្រហារមកដល់ គឺរាជាណាចក្រនេះក៏ធ្លាក់ក្នុងចលាចលនយោបាយ ហើយពួកយោធាក្រោមភ្លើងខៀវរបស់រាជបល្ល័ង្ក...
មេរដ្ឋប្រហារប្រទេសភូមា លើកខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រី
រដ្ឋប្រហារនៅប្រទេសភូមា មានអាយុ ៦ខែមកហើយនៅពេលនេះ។ មេរដ្ឋប្រហារនៃប្រទេសភូមា នេះ គឺលោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង។ មីន អ៊ុងឡាំង ជាឧត្តមសេនីយ៍ជំនាន់ក្រោយនៃមេរដ្ឋប្រហារជំនាន់មុន គឺឧត្តមសេនីយ៍ ថាន់ ស្វេ។ បុរសម្នាក់នេះមុនធ្វើរដ្ឋប្រហារ គឺត្រូវដាក់ឱ្យចូលនិវត្តន៍ពីក្របខ័ណ្ឌយោធា ដែលការពិតគាត់ត្រូវចូលនិវត្តន៍នៅខែមិថុនា ឆ្នាំ២០២១ នេះ។
ឥឡូវ គាត់ធ្វើរដ្ឋប្រហារបានសម្រេចដោយទាញអំណាចធ្លាក់មកក្នុងដៃពួកយោធាវិញ និងក្រោមការកាន់កាប់របស់ខ្លួន។ បុរសរូបនេះទោះជាដឹងថារបបសឹករបស់គាត់មានភាពអាម៉ាស់នៅលើវេទិកាអន្តរជាតិក៏ដោយ គឺលោកតែងព្យាយាមញញឹមដោយចាត់ទុកថាគ្មាននរណាក្លាហានជាងរូបគាត់។
នេះបើនិយាយអំពីវត្តមានរបស់គាត់នៅលើវេទិកាធំៗចំនួនពីរក្នុងរយៈពេលចុងក្រោយនេះ គឺនៅវេទិកាមេដឹកនាំកំពូលអាស៊ាន...
របបរដ្ឋប្រហារភូមារំលាយលទ្ធផលបោះឆ្នោតឆ្នាំ២០២០ដែលជាជ័យជម្នះរបស់ក្រុមអ្នកប្រជាធិបតេយ្យ
ទីបំផុត របបរដ្ឋប្រហារនៅភូមា សម្រេចលុបចោលលទ្ធផលបោះឆ្នោតថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ជាបក្សរងគ្រោះដោយរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ បានឈ្នះភ្លូកទឹកភ្លូកដី ហើយទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។
ការសម្រេចនេះ ធ្វើឡើងដោយក្រុមប្រឹក្សាបោះឆ្នោតប្រទេសភូមា ដែលពួកយោធាបង្កើតឡើងក្រោយរដ្ឋប្រហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា។
ក្រុមប្រឹក្សានេះ កាលពីថ្ងៃចន្ទ ទី២៦ កក្កដា បានប្រកាសលុបចោលលទ្ធផលបោះឆ្នោតសភា ឆ្នាំ២០២០ ដែលគណបក្សរបស់លោកស្រី...
របបរដ្ឋប្រហារភូមាបន្តទាមទារអាសនៈនៅអង្គការសហប្រជាជាតិ ទោះជាដឹងថានឹងបរាជ័យម្ដងទៀត
របបសឹកនៅប្រទេសភូមា គ្មានតម្លៃការទូតទេនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ មក របបសឹកនេះបានបណ្ដេញមន្ត្រីទូតនៃរដ្ឋាភិបាលជាប់ឆ្នោតដែលដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី រាប់សិបនាក់។ តែនៅពេលជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតខ្លះទៀតបានសម្រេចប្រឆាំងនឹងរបបសឹកនេះ ដោយមិនដើរចេញពីតំណែងនោះទេ ខណៈប្រទេសជាច្រើនមិនព្រមទទួលសារតាំងថ្មីនៃរបបសឹកមួយនេះ។
អាសនៈនៅអង្គការសហប្រជាជាតិ គឺជារបស់រដ្ឋាភិបាលដែលពួកយោធាប្លន់អំណាចតាមរយៈការលើកទ័ពចូលរដ្ឋធានីយ៉ាំងហ្គន ហើយផ្ដួលរំលំអំណាចរបស់រដ្ឋាភិបាលកើតចេញពីឆន្ទៈរបស់ប្រជាជនតែម្ដងជាមួយនឹងការចាប់ឃុំខ្លួនមេដឹកនាំរដ្ឋាភិបាល គឺអ្នកស្រី ស៊ូជី ប្រធានាធិបតី និងគណៈរដ្ឋមន្ត្រី អ្នកតំណាងរាស្ត្ររាប់រយនាក់។
អ្នកស្រី ស៊ូជី និងប្រធានាធិបតី Win...
សហរដ្ឋអាមេរិកប្រាប់អាស៊ានថាត្រូវបញ្ចប់របបសឹកភូមាដោយយន្តការរបស់អាស៊ាន
នៅក្នុងកិច្ចប្រជុំដែលប្រព្រឹត្តទៅកាលពីថ្ងៃពុធ ទី១៤ ខែកក្កដា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Antony Bliken បានសម្ដែងកង្វល់យ៉ាងខ្លាំងអំពីការស្លាប់ជនស៊ីវិលកាន់តែកើនឡើងនៅក្នុងរបបសឹកភូមា ដែលលោកថាសមាគមអាស៊ានត្រូវតែចាត់វិធានការរបស់ខ្លួនជាបន្ទាន់ ដើម្បីបញ្ចប់ហិង្សា និងស្ដារប្រជាធិបតេយ្យឡើងវិញ។
រហូតមកដល់ពេលនេះ ជនស៊ីវិលស្លាប់ក្នុងរបបសឹកភូមាដោយការបង្ក្រាប និងបាញ់ប្រហារ គឺកើនឡើង ៩០២នាក់ ហើយក្នុងនោះពលរដ្ឋរាប់ម៉ឺននាក់បានបាត់បង់ទីជម្រកដោយសារតែការពើបប្រយុទ្ធគ្នារវាងកងកម្លាំងឧត្តមសេនីយ៍ មីន អ៊ុងឡាំង មេរដ្ឋប្រហារ និងកងកម្លាំងរបស់ប្រជាជន គឺនៅពាសពេញប្រទេស។ នេះបើយោងតាមសមាគមអ្នកទោសនយោបាយដែលស្រង់យកមកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន Aljazeera នៅថ្ងៃទី១៥ កក្កដា។
ក្នុងអំឡុងកិច្ចប្រជុំតាមអនឡាញជាមួយប្រមុខការទូតអាស៊ាន...
រុស្ស៊ីជាប្រទេសលក់អាវុធឱ្យរបបសឹកភូមា គាំទ្រយន្តការអាស៊ានជួយដោះស្រាយវិបត្តិនៅភូមា
ក្នុងដំណើរជាន់ដីអាស៊ាន តំណាងប្រទេសមហាអំណាចមួយ គឺប្រទេសរុស្ស៊ី បានប្រកាសគាំទ្រសមាគមអាស៊ានដែលបានដាក់ចេញយន្តការក្នុងតំបន់ ដើម្បីជួយដោះស្រាយវិបត្តិនៅប្រទេសភូមា។
យន្តការអាស៊ាន ៥ចំណុចនេះ ត្រូវបានអនុម័តដោយមេដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូល កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២១។
យន្តការទាំងនេះរួមមាន៖
ទី១ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់បំផុត។ទី២ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។ទី៣ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួលនៃដំណើរការរៀបចំកិច្ចសន្ទនាដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។ទី៤ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHAទី៥ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
ថ្លែងក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ី នៅថ្ងៃទី៦...
សហភាពអឺរ៉ុប និងអង់គ្លេស បន្ថែមទណ្ឌកម្មលើពួកយោធាភូមា
ក្រោយពីអង្គការសហប្រជាជាតិថ្កោលទោស សហភាពអឺរ៉ុបសម្រេចបន្ថែមទណ្ឌកម្មលើរបបសឹកប្រទេសភូមានេះថែមទៀត។ សហគមន៍អឺរ៉ុប ដែលមាន ២៧ប្រទេសនេះ បានដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រី និងឧត្តមសេនីយ៍យោធាភូមា ចំនួន ៨រូបថែមទៀត រួមទាំងក្រុមហ៊ុនចំនួន៤ ដែលមានទំនាក់ទំនងរកស៊ីជាមួយរបបសឹកមួយនេះ។
មិនខុសពីលើកមុនៗនោះទេ គឺទណ្ឌកម្មនេះធ្វើឡើងក្រោមហេតុផលដើម្បីឆ្លើយតបនឹងការបង្ក្រាបលើក្រុមបាតុករ និងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ កុម្ភៈ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សហភាពអឺរ៉ុបបានសម្រេចបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ការផ្តល់ទិដ្ឋាការចូលទៅក្នុងទឹកដីអឺរ៉ុប។ ទណ្ឌកម្មលើកនេះដាក់ទៅលើរដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីសន្តិសុខ រដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីធនធានធម្មជាតិ រដ្ឋមន្ត្រីដឹកជញ្ជូន និងឧត្តមសេនីយ៍ជាន់ខ្ពស់ ៣រូបផ្សេងទៀតនៃរបបសឹក។
ចំពោះក្រុមហ៊ុនចំនួន៤ ដែលពាក់ព័ន្ធជាមួយរបបយោធា...
មហាសន្និបាតអង្គការសហប្រជាជាតិទទួលស្គាល់រដ្ឋាភិបាលអ្នកស្រី អ៊ុងសាន ស៊ូជី ដោយបង្ហាញថាពិភពលោកទាត់ចោលរបបរដ្ឋប្រហារ
មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតលើសេចក្តីសម្រេចមួយដោយថ្កោលទោសរដ្ឋប្រហារយោធានៅប្រទេសភូមា ហើយទទួលស្គាល់រដ្ឋាភិបាលជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានស្ដែងឱ្យឃើញអំពីកម្លាំងប្រជាធិបតេយ្យនៅលើពិភពលោកមានសំឡេងរឹងមាំ និងច្រើនលើសលប់ប្រឆាំងរបបមួយដែលប្លន់អំណាចពីម្ចាស់ឆ្នោត។
កាលពីថ្ងៃសុក្រ ទី១៨ ខែមិថុនា មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំរបស់ខ្លួនដោយហៅថាមហាសន្និបាត។ ក្នុងកិច្ចប្រជុំនៅចំពោះមុខវត្តមាន ១៩៣ប្រទេសជាសមាជិករបស់ខ្លួន ដោយបានសម្រេចរួមមួយដោយការបោះឆ្នោតទៅលើប្រទេសភូមា ដែលកំពុងគ្រប់គ្រងដោយពួកយោធា។
សេចក្តីសម្រេចដែលថ្កោលទោសរដ្ឋប្រហារយោធាភូមា ហើយគាំទ្ររដ្ឋាភិបាលជាប់ឆ្នោតនៃគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី បានប្រព្រឹត្តទៅដោយប្រទេសចំនួន ១១៩ ប្រឆាំងរបបសឹក ហើយគាំទ្ររដ្ឋាភិបាលជាប់ឆ្នោត។
មានប្រទេសតែមួយដែលបានបោះឆ្នោតរបស់ខ្លួនជំទាស់ការថ្កោលទោសពួកយោធាភូមា គឺប្រទេសបេឡារូស។ ចំណែកប្រទេសចំនួន៣៧...