TAG
អ៊ុងសាន ស៊ូជី
សវនាការសំណុំរឿងអ្នកស្រី អ៊ុងសាន ស៊ូជី ចាប់ផ្ដើមជាមួយនឹងការរារាំងអ្នកកាសែតមិនឲ្យចូលសវនាការ
ការជំនុំជម្រះក្ដីប្រឆាំងអ្នកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលជាប់ឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ផ្ដើមរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ មិថុនា លើសំណុំរឿងចំនួន ៦បទចោទ ដែលនាំឲ្យអ្នកស្រីប្រឈមមុខអាចមានទោស ១៥ឆ្នាំ។ សវនាការនេះចាប់ផ្ដើមជាលើកដំបូងរយៈពេលជាង ៤ខែបន្ទាប់ពីពួកយោធាធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១
ក្នុងសំណុំរឿងដែលតុលាការក្រោមអំណាចរបស់ពួកយោធាផ្ដើមបើកសវនាការ គឺករណីនាំចូលវិទ្យុទាក់ទង។
ក្នុងសំណុំរឿងនេះ មន្ត្រីរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ជាពិសេសអ្នកស្រី អ៊ុងសាន...
បទវិភាគ៖ តើអ្វីជាបុព្វហេតុដែលនាំឱ្យលោក កឹម សុខា ប្រកាន់យកនយោបាយអហិង្សា?
ក្នុងពេលបច្ចុប្បន្ននេះ លោក កឹម សុខា គឺមេដឹកនាំនយោបាយមួយរូបដែលកំពុងរងសម្ពាធពីគណបក្សកាន់អំណាចក្នុងការរឹតត្បិតសិទ្ធិសេរីភាព និងរងសម្ពាធពីអតីតសហការីក្នុងការជំរុញឲ្យលោកសុំសិទ្ធិធ្វើនយោបាយពីលោក ហ៊ុន សែន ដូចពួកគេ ដើម្បីចូលរួមប្រកួតបោះឆ្នោតនាពេលខាងមុខ។
ដោយសារជាប់ក្នុងបំរាមតុលាការ លោក កឹម សុខា បានបន្តភាពស្ងៀមស្ងាត់ដោយមិនឆ្លងឆ្លើយអ្វីឡើយ ប៉ុន្តែបានបង្ហាញការបន្តធ្វើសកម្មភាពការទូត និងមនុស្សធម៌តែប៉ុណ្ណោះ។
តើអ្វីជាបុព្វហេតុដែលនាំឲ្យលោក កឹម សុខា ប្រកាន់យកនយោបាយអហិង្សា?
លោក កឹម សុខា ដែលជាសកម្មជនសិទ្ធិមនុស្ស និងជាអ្នកនយោបាយខ្មែរដ៏ល្បីល្បាញមួយរូប បានក្លាយជានិមិត្តរូបនៃចលនានយោបាយអហិង្សានៅកម្ពុជា...
មេធាវីថាអ្នកស្រី អ៊ុងសាន ស៊ូជី ស្នើសុំស្បៀងអាហារ និងថវិកាមួយចំនួន
អតីតទីប្រឹក្សារដ្ឋភូមា និងជាមេដឹកនាំគណបក្សឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតឆ្នាំ២០២០ អ្នកស្រី អ៊ុងសាន ស៊ូជី បានស្នើសុំស្បៀង និងថវិកា ខណៈអ្នកស្រីកំពុងស្ថិតក្នុងការឃុំខ្លួន។
គេហទំព័រនៃសារព័ត៌មាន Coconuts Yangon បានចុះផ្សាយនៅថ្ងៃទី៨ មិថុនា ថា អ្នកស្រី ស៊ូជី បានប្រាប់មេធាវីរបស់អ្នកស្រីថា រយៈពេល ២សប្ដាហ៍មកនេះ អ្នកស្រីពុំមានថវិកាដើម្បីទិញរបស់របរផ្សេងៗ និងស្បៀងអាហារនោះទេ។
អ្នកស្រីបានស្នើសុំឱ្យមេធាវីរបស់អ្នកស្រី គឺមេធាវី Min Min Soe...
ប្រធានអាស៊ានជាន់ទឹកដីភូមាជួបមេរដ្ឋប្រហារ មីន អ៊ុងឡាំង
សមាគមអាស៊ានមាន ១០ប្រទេស ក្នុងនោះរាប់បញ្ចូលទាំងប្រទេសភូមាផងដែរ។ សមាគមនេះបានបញ្ចេញនូវផែនការប្រាំចំណុចរបស់ខ្លួនតាមរយៈកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ មេសា។
ផែនការប្រាំចំណុច គឺក្នុងនោះបានកំណត់បញ្ជូនប្រេសិតអាស៊ានទៅកាន់ប្រទេសភូមា ប៉ុន្តែបានខកខានដោយសារតែអាស៊ានត្រូវបានគេរកឃើញថាមានមេដឹកនាំខ្លះប្រឆាំងនឹងការដែលអាស៊ានលូកដៃស៊ីជម្រៅក្នុងរឿងភូមា។ ឥឡូវនេះ ប្រធានអាស៊ានសម្រាប់ឆ្នាំ២០២១ គឺប្រទេសព្រុយណេ។ ក្នុងឋានៈប្រធានអាស៊ាន ប្រទេសនេះបានសម្រេចបញ្ជូនរដ្ឋមន្ត្រីម្នាក់ទៅប្រទេសភូមាដោយមិនអើពើពួកយោធាគំរាមកំហែងអំពីអស្ថិរភាពក្នុងប្រទេសនោះទេ។
សេចក្ដីរាយការណ៍របស់សារព័ត៌មានជប៉ុន Nikkei Asia ចុះផ្សាយថា រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេ គឺលោក Dato Erzwan Pehin Yusof និងអគ្គលេខាធិការអាស៊ាន Lim...
សហគមន៍អឺរ៉ុបថ្កោលទោសយោធាភូមាដែលមានផែនការរំលាយបក្សអ្នកស្រី អ៊ុងសាន ស៊ូជី
ក្រោយពីទទួលបានដំណឹងថា របបសឹកភូមាមានផែនការរំលាយគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យរបស់ក្រុមអ្នកប្រជាធិបតេយ្យដឹកនាំដោយអ្នកស្រី អ៊ុងសាន ស៊ូជី សហភាពអឺរ៉ុបជាកម្លាំងប្រជាធិបតេយ្យដ៏ធំនៅអឺរ៉ុប ប្រកាសថ្កោលទោសពួកយោធាដោយគំរាមថានឹងមានវិធានការធ្ងន់ធ្ងរប្រឆាំងរបបសឹកមួយនេះ។គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ ហៅកាត់ថា NLD នៃប្រទេសភូមា បានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីជាលើកទី២ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលអ្នកសង្កេតការណ៍បោះឆ្នោតជាតិនិងអន្តរជាតិហៅថាជាអច្ឆរិយនៃប្រទេសដងទន្លេមេគង្គនៃតំបន់អាស៊ីអាគ្នេយ៍។ ប៉ុន្តែពួកយោធាបានប្លន់អំណាចតាមរយៈរដ្ឋប្រហារថ្ងៃទី១ កុម្ភៈ ឆ្នាំ២០២១ ដោយរំលាយឆន្ទៈប្រជាជនភូមារាប់លាននាក់។ពីទីក្រុងព្រុយហ្សែល ប្រទេសបែលហ្សិក ការិយាល័យអ្នកនាំពាក្យសម្រាប់គណៈកម្មការសហគមន៍អឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសពួកយោធាភូមា ដោយប្រឆាំងដាច់ខាតការប៉ុនប៉ងរំលាយបក្សនយោបាយនៃបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យនៅភូមា។អ្នកនាំពាក្យគណៈកម្មការប្រតិបត្តិនៃសហភាពអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ប្រសិនបើគណៈកម្មការបោះឆ្នោតនៃប្រទេសភូមាដែលពួកយោធាលើកបន្តុបដំណើរការផែនការរំលាយបក្សនេះ...