TAG
ឧកញ៉ា ហេង ហ៊ុយ
ពលរដ្ឋខេត្តកោះកុងមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ប្រមូលផ្ដុំនៅមុខក្រសួងមហាផ្ទៃ
ពលរដ្ឋមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ជាង ១០០នាក់ នៅខេត្តកោះកុង បាននាំគ្នាឡើងមកប្រមូលផ្ដុំនៅមុខក្រសួងមហាផ្ទៃ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ និងឆ្លើយបំភ្លឺករណីជម្លោះដីធ្លីជាមួយលោក ហេង ហ៊ុយ ដែលជាមន្ត្រីនគរបាលពាក់ផ្កាយពីរ និងជាអ្នកមានងារជាឧកញ៉ាផងដែរ។
ពលរដ្ឋដែលឡើងមកដាក់ញត្តិ និងមកបំភ្លឺនៅក្រសួងមហាផ្ទៃ នាថ្ងៃចន្ទ ទី២៨ មីនា មកពីសហគមន៍ចំនួន៣ នៃស្រុកបុទុមសាគរ និងស្រុកស្រែអំបិល។ សហគមន៍ទាំង៣ ដែលទៅប្រមូលផ្ដុំនៅមុខក្រសួងមហាផ្ទៃ ក្នុងនោះមានសហគមន៍១៩៧ សហគមន៍ព្រលាន...