TAG
ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង
អ្នកឃ្លាំមើល៖ លោក សម រង្ស៊ី កេងយកប្រយោជន៍ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ១៩៩៧
អ្នកឃ្លាំមើលនិយាយថា អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ប្រហែលជាកំពុងគប់គិតគ្នាស្ងាត់ៗជាមួយបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន ដើម្បីផលប្រយោជន៍រៀងៗខ្លួនរបស់ពួកគេក្នុងសំណុំរឿងឧក្រិដ្ឋកម្មបោកគ្រាប់បែកលើហ្វូងបាតុករ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជាជាងការស្វែងរកយុត្តិធម៌ឱ្យជនរងគ្រោះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៣០ មីនា ថា ប្រសិនបើបណ្ដឹងរបស់លោក សម...
គ្រួសារជនរងគ្រោះពីការគប់គ្រាប់បែកកាល២៥ឆ្នាំមុនទទូចឱ្យសមត្ថកិច្ចស្វែងរកជនដៃដល់
គ្រួសារជនរងគ្រោះនៃការគប់គ្រាប់បែកនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលពីឆ្នាំ១៩៩៧ ទទូចទៅសមត្ថកិច្ចឲ្យស្វែងរកជនដៃដល់ដែលសម្លាប់សាច់ញាតិរបស់ខ្លួនមកដាក់ទោស ព្រោះរយៈពេល ២៥ឆ្នាំហើយ សមត្ថកិច្ចមិនទាន់ចាប់ខ្លួនជនដៃដល់ណាម្នាក់ឡើយ។
ការអះអាងរបស់គ្រួសារជនរងគ្រោះ ធ្វើឡើងអំឡុងពេលគណបក្សភ្លើងទៀន រៀបចំពិធីបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ នៅថ្ងៃពុធ ទី៣០ មីនា ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរបាតុករដែលបានបាត់បង់ជីវិតក្នុងសោកនាដកម្មវាយប្រហារដោយគ្រាប់បែកដៃនៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ កាលថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។
កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ក្រុមឧក្រិដ្ឋជនគប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅមុខអតីតមន្ទីររដ្ឋសភារាជធានីភ្នំពេញ ទៅលើក្រុមបាតុករដែលកំពុងធ្វើបាតុកម្មអហិង្សា បណ្ដាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងរងរបួសជិត ៥០នាក់...
មេកងអង្គរក្សលោក ហ៊ុន សែន មិនខ្វល់ពីដីកាសម្រេចរបស់តុលាការប្រទេសបារាំង
មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់បុរសខ្លាំងកម្ពុជា មិនខ្វល់ចំពោះពាក្យបណ្តឹងរបស់លោក សម រង្ស៊ី និងការចោទប្រកាន់របស់តុលាការប្រទេសបារាំង មកលើរូបលោកពីបទ «សមគំនិតប៉ុនប៉ងសម្លាប់មនុស្ស» ក្នុងព្រឹត្តិការណ៍បោកគ្រាប់បែកនៅរាជធានីភ្នំពេញកាលពីឆ្នាំ១៩៩៧ នោះទេ។
លោក ហ៊ីង ប៊ុនហៀង ជាមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតែបង្ហាញសកម្មភាពរួមគ្នាជាសាធារណៈជាមួយលោក ហ៊ុយ ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងការពារជាតិ បានប្រាប់សារព័ត៌មានក្នុងស្រុកថា លោកមិនខ្វល់ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរត់គេចខ្លួនពីដីការបស់តុលាការនោះឡើយ ដោយលោកចាត់ទុកការចោទប្រកាន់នោះថាគ្មានមូលដ្ឋានច្បាស់លាស់...
អ្នកឃ្លាំមើល៖ បើមេដឹកនាំខ្មែរមានសមត្ថភាព នោះនឹងអាចមានរោងចក្រកែច្នៃផលិតផលកសិកម្មដោយខ្លួនឯង
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា បើលោក ហ៊ុន សែន មានឧត្តមគតិជាតិពិតប្រាកដ និងមានសមត្ថភាពដឹកនាំមែននោះ ម្ល៉េះកម្ពុជាមានរោងចក្រកែច្នៃផ្លែឈើកំប៉ុង និងរោងចក្រកែច្នៃផលិតផលកសិកម្មផ្សេងទៀតនៅក្នុងស្រុក ដើម្បីបញ្ចេញទៅលក់នៅទីផ្សារបរទេសជាក់ជាមិនខានក្នុងរយៈពេលកាន់អំណាចជាង ៤០ឆ្នាំរបស់គាត់មកនេះ។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានសរសេរលើគណនី Facebook របស់លោកកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ថា បញ្ជារបស់លោក ហ៊ុន...
ភាគ១៖ តើបណ្ដាញបក្សប្រជាជនកម្ពុជាកំពុងធ្វើសកម្មភាពអ្វីខ្លះ ហើយមានបំណងអ្វីនៅបរទេស?
តាមការស៊ើបអង្កេត និងស្រាវជ្រាវមួយរកឃើញថា គណបក្សប្រជាជនកម្ពុជា កំពុងបង្កើនការប្រើប្រាស់បណ្ដាញយុវជនឲ្យធ្វើសកម្មភាពជ្រើសរើសមនុស្សក្នុងសហគមន៍ខ្មែរនៅបរទេសឲ្យចូលជាសមាជិកបក្សរបស់ខ្លួនយ៉ាងគគ្រឹកគគ្រេង។
តើការរៀបចំ និងការបង្កើននូវបណ្ដាញរបស់បក្សកាន់អំណាចនៅកម្ពុជាមានបំណងអ្វី? តើពួកគេបង្កើតបណ្ដាញនៅបរទេសដោយរបៀបណា ហើយអ្នកណាជាមេគំនិត?
គណបក្សប្រជាជនកម្ពុជា ក្រោមកិច្ចដឹកនាំប្រធានថ្មី គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាមដើម ហ៊ុន ណាល់ ឬ ហ៊ុន ប៊ុនណាល់ ក្រោយពីលោក ជា ស៊ីម ប្រធានបក្សពីមុនបានទទួលមរណភាពបានខិតខំប្រឹងប្រែងពង្រឹងពង្រីកទំហំសមាជិកភាពបក្សឥតឈប់ឈរ ដោយផ្តើមពីក្នុងប្រទេស ហើយបន្តទៅក្រៅប្រទេសថែមទៀត។ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា...